ទស្សនាវដ្ដី ពិភព​អេឡិចត្រូនិក


ខ្ញុំ​ទើប​ឃើញ​ទស្សនាវដ្ដី ពិភព​អេឡិចត្រូនិក ពេល​ដែល​ប្រពន្ធ​ខ្ញុំ​ទិញ​មក​ឱ្យ​មើល​បី​ក្បាល ។ ទស្សនាវដ្ដី​នេះ មាន​ផ្នែក ព័ត៌មាន បង្ហាញ​អំពី ផលិតផល​ថ្មីៗ អំពី គ្រឿង​អេឡិចត្រូនិក (ទូរស័ព្ទ, កុំព្យូទ័រ, កាមេរ៉ា), កម្មវិធី​កុំព្យូទ័រ និង ទូរស័ព្ទ, ហ្គេម, ដំណោះស្រាយ​ទាក់ទង​នឹង​ទូរស័ព្ទ និង កុំព្យូទ័រ និង មាន​ព័ត៌មាន​ទាក់ទង​នឹង តារា, រថយន្ត, ភាពយន្ត, ហោរាសាស្ត្រ និង តារាង​តម្លៃ ។ ចំពោះ​ការរចនា គួរសម តែ​នៅ​រញេរញ៉ៃ​បន្តិច ។

បើ​មើល​ទស្សនាវដ្ដី​ផ្សេងៗ​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង ដូច​ជា Phone City Magazine និង Mobile Phone Magazine ទំនង​ដូច​ជា​បាត់​ប្រជាប្រិយភាព​​ខ្លះ​ទៅ​ហើយ មិន​ដឹង​ថា ទស្សនាវដ្ដី​នេះ នឹង​អាច​ដណ្ដើម​បាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ទស្សនាវដ្ដី​ជើង​ចាស់​នោះ​បាន​ឬ​អត់ ។

6 thoughts on “ទស្សនាវដ្ដី ពិភព​អេឡិចត្រូនិក

  1. latephonenews ថ្ងៃពុធ ទី 5 ខែមករា 2011 / 10:34 ល្ងាច

    រូបក្របទស្សនាវដ្តី ស្អាតម្យ៉ាងដែរ

  2. ធន់ ថ្ងៃពុធ ទី 5 ខែមករា 2011 / 10:46 ល្ងាច

    មិនដឹងថានៅខ្មែរមានលក់Nokia N8ហើយឬនៅ?បើសិនជាបងដឹងសូមប្រាប់ផង។អរគុណទុកជាមុន

  3. posoky ថ្ងៃពុធ ទី 5 ខែមករា 2011 / 10:55 ល្ងាច

    មានលក់យូហើយ ៥៦០ដុល្លាតែខ្ញុំថា ទិញអាយហ្វូន៤​រឺ៣ជីអេស វិញ ទាំង Hardware and software គឺធន់នឹង ស្អាតជាង ដាច់។
    ម្យ៉ាង Iphone គឺអាចបញ្ជូលអក្សរខ្មែរយូនីកូដ ដែលធ្វើអោយយើង អាច អាន មើល សសេរ អក្សរខ្មែរ ទៀតផង​ ។ ហាហា promotion អាយហ្វូន

  4. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែមករា 2011 / 2:16 ល្ងាច

    ជំនាន់​អានទស្សនាវដ្តី​តាម​សៀវភៅ ប្រហែលជាបានហួសទៅហើយ, គ្រប់គ្នា ឬ សឹងតែគ្រប់គ្នា​បានបង្វែរ​មក​ទាញយក​ពត៌មាន​ទាក់ទងនឹង​បច្ចេក​វិទ្យា​តាម​អ៊ីនធើណេតអស់ទៅហើយ ។

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែមករា 2011 / 8:10 ល្ងាច

    ខ្ញុំ​យល់​ថា ឲ្យ​តែ​មាតិកា​ល្អ ប្រាកដ​​ជា​នៅ​តែ​មាន​អ្នក​ចង់​អាន

  6. សូណាត ថ្ងៃចន្ទ ទី 17 ខែមករា 2011 / 7:11 ល្ងាច

    មើលទៅបែបទៅមិនរួច នឹងអ្នកចាស់ទេ គ្មានអ្វីមើលផង លួចតាមតែគេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s