ខេត្ត​ព្រះសីហនុ ដាច់​ឆ្នាំ ​២០១០


ដាច់​ឆ្នាំ ២០១០ នេះ ខ្ញុំ​ និង ប្រពន្ធ​របស់​ខ្ញុំ បាន​ទៅ​លេង​នៅ​ខែត្រ​ព្រះសីហនុ​ជាមួយ​គូកន Facebook ចំនួន ២០ នាក់ ។ ទៅ​នោះ​សប្បាយ​ណាស់ ប៉ុន្តែ​ហត់ ។ សប្បាយ​ជាង​គេ គឺ​ថត​រូប​បាន​ច្រើន ។

ខ្ញុំ​ចាប់អារម្មណ៍​ឃើញ​ថា ថ្លៃ​តូប និង ផ្ទះ​សំណាក់​ឡើង​ថ្លៃ​ហួស​ហេតុ ។ ថ្ងៃ​​ទី ១ មករា ដែល​ខ្ញុំ​ទៅ​នោះ តុ​អង្គុយ​មួយ​ថ្លៃ​ត្រឹម ១០​ដុល្លារ ទេ ។  ថ្ងៃ​ទី​១ មករា ហ្នឹង​ចាត់ទុក​ថា​ធូរ​ថ្លៃ​ហើយ ឮ​គេ​ថា ថ្ងៃ​៣១ ធ្នូ ២០១០ តុ​អង្គុយ​នៅ​មាត់​ឆ្នេរ​មួយ ថ្លៃ​ដល់​ទៅ ២០-៣០ ដុល្លារ ផ្ទះ​សំណាក់​ក៏​ដូច​គ្នា ឡើង​ថ្លៃ​ពាក់​កណ្ដាល ។ ពេល​នោះ នឹក​ខ្នាញ់​អ្នក​លក់​អស់​នោះ​ដែរ គ្រាន់តែ​ថ្លៃ​តុ​អង្គុយ ១០​ដុល្លារ ចុះ​​ថ្លៃ​បន្តិច​ក៏​ត្អូញ​ថា​ខាត ។ តើ​ខាត​អ្វី​ទៅ គ្រាន់តែ​តុ​អង្គុយ? ថ្ងៃ​ធម្មតា​មិន​គិត​ថ្លៃ​ផង ។ គេ​អង្គុយ​ហូប​អាហារ​នៅ​ទី​នោះ​ទេ​តើ ។ មួយ​ទៀត ដូច​ឆ្ងល់​នឹង​អាជ្ញាធរ រឿង​ធ្វើ​មិន​ដឹង​មិន​ឮ​ហ្នឹង​ណាស់ ។ នៅ​បន្ទោស​ថា​មក​ពី​ប្រជាពលរដ្ឋ​​ជា​ភ្ញៀវ ជា​អ្នក​ដេញ​ថ្លៃ​គ្នា ទើប​ឡើង​ថ្លៃ​ដូច្នោះ ។ វា​ខុស​មក​តែ​ពី​ភ្ញៀវ ពី​អី​ឯណេះ​ទៅ​វិញ ។ ខាង​ក្រសួង​ទេសចរ ប្រកាស​កុំ​ឱ្យ​មាន​ការឡើង​ថ្លៃ​នោះ គ្មាន​ប្រសិទ្ធិភាព​អី​ទេ ប៉ុន្តែ​សង្ឃឹម​ថា ឆ្នាំ​ក្រោយៗ អាជ្ញាធរ​នឹង​អាច​គ្រប់គ្រង​ថ្លៃ​ទំនិញ និង កន្លែង​ស្នាក់​នៅ​បាន ។

មើល​រូបភាព​ពេល​ដើរលេង​នៅ Facebook៖

អត្ថបទ​ទាក់ទង៖

13 thoughts on “ខេត្ត​ព្រះសីហនុ ដាច់​ឆ្នាំ ​២០១០

  1. enana88 ថ្ងៃពុធ ទី 5 ខែមករា 2011 / 1:29 ល្ងាច

    ដូចតាគ្នាទេបងអើយ ឡែងញ៉ុមគុយក៏ ១០០០០០ដែរ អាហ្នឹងកក់មុនផង!

  2. ទឹម បឿន ថ្ងៃពុធ ទី 5 ខែមករា 2011 / 2:08 ល្ងាច

    មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​យ៉ាង​ហ្នឹង​ទេ បើ​អ្នក​ដែល​ធ្វើ​បាន គេ​មិន​ធ្វើ​ផង ។

  3. ឧត្តម ថ្ងៃពុធ ទី 5 ខែមករា 2011 / 2:39 ល្ងាច

    ញុមដេកទះអត់អស់លុយផង!

  4. pkay_sour ថ្ងៃពុធ ទី 5 ខែមករា 2011 / 2:47 ល្ងាច

    យីស ផ្កាយទៅដែរតើ ម៉េចបានអត់ជួបគ្នាចឹងណ៎?

  5. ទឹម បឿន ថ្ងៃពុធ ទី 5 ខែមករា 2011 / 3:40 ល្ងាច

    មក​ពី​មិន​បាន​ងើប​មើល​មេឃ ទើប​មិន​ឃើញ​ផ្កាយ ហាហា

  6. ទឹម បឿន ថ្ងៃពុធ ទី 5 ខែមករា 2011 / 3:41 ល្ងាច

    ឧត្ដម៖ ឧត្ដម​ឯង​មនុស្ស​កំព្រា ដេក​ផ្ទះ​អ៊‍ីចឹង​ហើយ

  7. ឧត្តម ថ្ងៃពុធ ទី 5 ខែមករា 2011 / 4:00 ល្ងាច

    កំព្រាដូចកំប្រុកព្រៃអត់ចេះព្រួយដេកតែព្រឺ

  8. អែម ចាន់​បុទុំ ថ្ងៃពុធ ទី 5 ខែមករា 2011 / 8:31 ល្ងាច

    ចាំខ្ញុំឡើងចាហ្វាយខេត្ត ព្រះស៊ីហនុ ធានានឹងរាបដូចកន្ទេលចឹង

  9. មហោសថ ថ្ងៃពុធ ទី 5 ខែមករា 2011 / 9:34 ល្ងាច

    បានមន្តធ្វើឲ្យខូចឈ្មោះអស់

  10. posoky ថ្ងៃពុធ ទី 5 ខែមករា 2011 / 10:48 ល្ងាច

    លើលោកនេះគ្មានអីសប្បាយជាងស្រុកយើងទេ។ មិនដឹងកាលណាបានសប្បាយជាមួយក្រុមបឿនម្តង😀

  11. សុភី ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែមករា 2011 / 11:57 ព្រឹក

    បើ​មិន​ធ្វើ​អញ្ចឹង​ធ្វើ​មេច​បាន​លុយទៅ នឹង​ហើយ​អាជ្ញាធរ​ស្រាលាញ​រាស្រ្ដ

  12. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែមករា 2011 / 12:07 ល្ងាច

    posoky: ពេល​មក​ដល់ ប្រាប់​ខ្ញុំ​ភ្លាម ខ្ញុំ​នឹង​នាំ​ទៅ​សប្បាយ

  13. គំនិត ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែមករា 2011 / 10:11 ព្រឹក

    ទម្លាប់មិនល្អនៅតែកើតមាន គួរឲសោកស្តាយ…សង្ឃឹមដូចលោកបឿនដែរ ថាឆ្នាំក្រោយនឹងមានការប្រែប្រួល…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s