ឆ្នាំ ២០១០ កន្លង​ទៅ!


ខាង​ក្រោម​ជា​កំណត់​សម្គាល់​មួយ​ចំនួន​របស់​ខ្ញុំ ក្នុង​ឆ្នាំ ២០១០ កន្លង​ទៅ ។

គ្រួសារ៖ អ្វី​ដែល​ពិសេស​​បំផុត ក្នុង​ឆ្នាំ ២០១០ គឺ​ការចាប់ផ្ដើម​គ្រួសារ​ថ្មី មួយ រវាង​ខ្ញុំ និង ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់

សង្គម៖ បាន​ស្គាល់​មនុស្ស​ជា​ច្រើន បន្ថែម​ទៀត ជា​ពិសេស​​អ្នក​មក​ពី Facebook ។ ចូលរួម​ BarCamp Phnom Penh (3), កម្មវិធី ក្រោម​ដំបូល​តែ​មួយ ដែល​អ្នក​ចូលរួម​ភាគច្រើន ជា​អ្នក​ប្រើ Facebook, ដំណើរកម្សាន្ត​ទៅ​ខែត្រ​ព្រះសីហនុ ជាមួយ​មិត្តភក្ដិ​ Facebook  ប្រហែល ២០ នាក់ ។

ស្នាដៃ៖ បាន​បង្កើត​ពុម្ពអក្សរ Khmer Angkulileka (អង្គុលីលេខ​ខ្មែរ) ។

ការងារ៖ បាន​ធ្វើការ​នៅ Cambodia Angkor Real Estate និង ពី​ថ្ងៃ​ទី ១៣ កក្កដា រហូត​បច្ចុប្បន្ន​នៅ Web Essentials

ប្លក៖ ក្នុង ​ឆ្នាំ ២០១០ នេះ ខ្ញុំ​ពុំ​សូវ​បាន​សរសេរ​ប្លក​ប៉ុន្មាន​ទេ ដូច​នៅ​ចន្លោះ​ខែ មករា ដល់​ខែ មីនា ខ្ញុំ​សរសេរ​អត្ថបទ​តែ​មួយ​ប៉ុណ្ណោះ ហើយ​ខែ​ផ្សេងៗ មាន​ប្រហែល ១០ អត្ថបទ​ក្នុង​មួយ​ខែ ។ សរុប​ក្នុង​មួយ​ឆ្នាំ ខ្ញុំ​សរសេរ​បាន ជិត ១០០ អត្ថបទ​ប៉ុណ្ណោះ ។

6 thoughts on “ឆ្នាំ ២០១០ កន្លង​ទៅ!

  1. ភារម្យ ថ្ងៃចន្ទ ទី 3 ខែមករា 2011 / 1:14 ល្ងាច

    ជោគជ័យចំណុចគ្រួសារខ្លាំងជាងគេ!😀

  2. posoky ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 7:59 ព្រឹក

    ហា ធ្លាប់ជា real estate ផង បើអីចឹងជួយរកម៉ួយលក់ វីឡាមួយផង ទំហំ១០ម*២០ម ថ្មី នៅឯបាត់តំបង ជិតរូបសំណាកតាតំបងក្រញូង ។

  3. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 8:46 ព្រឹក

    ឥឡូវ​ខ្ញុំ​លែង​ធ្វើ​ទៅ​ហើយ តែ​អាច​ទាក់ទង​ទៅ​គេ​ខាង​នោះ​ឱ្យ​ជួយ​បាន អាច​ផ្ញើ​ព័ត៌មាន​លម្អិត ឬ លេខ​ទាក់ទង​មក​ខ្ញុំ​ក៏​បាន ចាំ​ខ្ញុំ​ឱ្យ​គេ​ទាក់ទង​ទៅ ។

  4. វិចូច ថ្ងៃអង្គារ ទី 4 ខែមករា 2011 / 10:45 ព្រឹក

    😉

  5. posoky ថ្ងៃពុធ ទី 5 ខែមករា 2011 / 7:50 ព្រឹក

    បឿនជួយ check មើលខ្ញុំដាក់តាមវេបសាយនេះ
    http://www.khmer24.com/index.php?option=com_adsmanager&page=show_ad&adid=5693&catid=76&Itemid=99999999
    ខ្ញុំចង់ដឹងប៉ាន់តំលៃថា Market price? បឿនអាចទាក់ទងខ្ញុំតាមរយះ yahoo
    ដែលដាក់លើវេបសាយ khmer24 តែម្តង

    អរគុណ

  6. ទឹម បឿន ថ្ងៃពុធ ទី 5 ខែមករា 2011 / 4:12 ល្ងាច

    សួរ​គេ​រួច​ហើយ គេ​ថា​ធ្វើ​តែ​នៅ​ក្រុង​ភ្នំពេញ​ទេ នៅ​តាម​ខែត្រ​អត់​មាន​ទីផ្សារ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s