ថ្ងៃទី ២៥ ខ្ញុំ ប្រពន្ធខ្ញុំ និង មិត្តភក្ដិជាច្រើននាក់ទៀត នឹងទៅជួបជុំគ្នានៅ អូប៉េរ៉ា ក្នុងកម្មវិធី ក្រោមដំបូលតែមួយ វេលាម៉ោង ៣ រសៀល ដល់ ម៉ោង ៨ យប់ ។ ប្រសិនបើលោកអ្នក មិនទាន់មានគម្រោងទៅណា គួរចូលរួមក្នុងកម្មវិធីនេះ ។ ធ្លាប់តែនិយាយគ្នាតាមរយៈម្រាមដៃ ឥឡូវសាកជួបមុខគ្នា និយាយផ្ទាល់មុខម្ដងមើល ។ អ្នកខ្លះប្រហែលជារវល់ មានណាត់ជាមួយមិត្តភក្ដិ តែបើបង្វែរមកជួបជុំគ្នានៅអូប៉េរ៉ាពិតជាល្អ ។ សង្ឃឹមថានឹងបានស្គាល់មុខមនុស្សច្រើនទៀតនៅថ្ងៃនោះ ។ នៅទីនោះ មានកម្មវិធីល្អៗជាច្រើនទៀត ។
បើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួម ឬ ចង់ដឹងព័ត៌មានបន្ថែម ឬ ទិញសំបុត្រ សូមទាក់ទងតាមទូរស័ព្ទ ០៩៧ ៥៨ ៧៧៧ ០៨ ឬ ០៩៧ ៩៩ ២១ ៣០៤ ។ (ប្រញាប់បន្តិច ព្រោះជិតដល់ថ្ងៃហើយ!)
អត់បានទៅទេ! ជាប់រវល់ណូអែលនៅកោះពេជ្រហើយ!
នឹកស្មានថាបានជួបបងពិសិដ្ឋដែរហើយ តែមិនអីទេ ចាំពេលក្រោយ ។
ទៅជាមួយផង
ទៅដែរ! 😀
គួរអោយចាប់អារម្មណ៍ដែរ តែជាប់រវល់ណូអែលនៅព្រះវិហារ។ ចាំលើកក្រោយ!
ខ្ញុំជួយលក់សំបុត្រក្នុងកម្មវិធីហ្នឹងដែរ បងប្អូនដែលមានចំណាប់អារម្មណ៍ ទាក់ទងបានតាមទូរស័ព្ទខ្ញុំ ០៩៧ ៦៣ ៤២ ៦១១
ទៅដល់អូប៉េរ៉ាហើយចាំទិញបានអត់?
ភារយ្យតេសួរតាមទូរស័ព្ទខាងលើនេះទៅ ។ ទាក់ទងលោកវីរិយា ក៏បាន ។
បងហា!ភារម្យ រឺ ភារយ្យ 😀 ???
សុំទោស! សរសេរមិនបានមើលអក្សរទេ ព្រោះប្រញាប់ពេក ថ្ងៃមិញហ្នឹង ។
កិតយ៉ាងណាដែរ!