ប្រកែក​គ្នា​រឿង​ពាក្យ​ខ្មែរ


ខ្ញុំ​ចូលចិត្ត​បំផុត​រឿង​ពិនិត្យ និង កែ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ ។ ថ្ងៃនេះ កែ​អត្ថបទ​សម្រាប់​ផ្សាយ​នៅ​ទស្សនាវដ្ដី ខ្ញុំ​ដាក់​ពាក្យ សម្ពោធ អ្នក​ផ្សេង​កែ​ដាក់ សម្ភោធ វិញ រួច​មក​ប្រកែក​នឹង​ខ្ញុំ ទាល់តែ​ឃើញ​ក្នុង​វចនានុក្រម​ទើប​ស្រប​តាម ។ នៅ​លើ​លិខិត​អញ្ជើញ​មួយ​ទៀត ពាក្យ កម្សាន្ត ខ្ញុំ​ប្រាប់​ថា​សរសេរ​ដូច្នេះ​ក៏​មិន​ជឿ ហើយ​ពាក្យ​អាសយដ្ឋាន សរសេរ​ថា អាស័យដ្ឋាន ប្រាប់​ថា​ខុស​ហើយ គេ​អាន  “អា សៈ យ៉ាត់ ឋាន”  មិន​អាច​ប្រើ សំយោគ​សញ្ញា ទេ ក៏​​មិន​ជឿ​ទៀត ។ កាល​មុន​នោះ អត្ថបទ​ដែល​ឱ្យ​គេ​ពិនិត្យ គេ​កែ​ជិត​ដប់​ពាក្យ សុទ្ធ​ជា​ពាក្យ​ត្រូវ​មក​ខុស​ទាំងអស់ ។

សរសេរ​នេះ មិនមែន​ខ្ញុំ​ចង់​ថា​ឱ្យ​គេ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា គ្រប់គ្នា​នឹង​បើក​វចនានុក្រម ពេល​ដែល​សង្ស័យ​ថា​ពាក្យ​នោះ​ខុស ឬ មិន​ច្បាស់ ហើយ​ព្យាយាម​សរសេរ​ពាក្យ​ក្នុង​ភាសា​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ ។

14 thoughts on “ប្រកែក​គ្នា​រឿង​ពាក្យ​ខ្មែរ

  1. ឌីយ៉ា ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 6:32 ល្ងាច

    បាទបង!

  2. វិចូច ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 6:54 ល្ងាច

    ខ្ញុំ​ពីមុន​សរសេរ​ខុស​សន្ធឹក​ដែរ​ហ្នឹងណា៎។ កុំ​តែ​បាន​ទិញ​សៀវភៅ​វចនានុក្រម​សម្ដេច ជួន ណាត នោះទេ។ កុំ​អី​នៅ​តែ​ខុស​ដដែល…..

  3. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 7:11 ល្ងាច

    ដំបូង សរសេរ​ខុស​ដូច​គ្នា ឥឡូវ​បាន​គ្រាន់​បើ​ហើយ ។

  4. អែម ចាន់​បុទុំ ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 7:59 ល្ងាច

    ខ្ញុំក៏អ៊‍ីចឹងដែរ ពាក្យណាខ្លះអត់ច្បាស់ក្នុងការសរសេរដែរ តែខ្ជិលបើកវចនានុក្រមមើល ចាំកែប្រែទម្លាប់នេះចោលឱ្យអស់

  5. វិចូច ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:20 ល្ងាច

    ខ្ញុំ​គិត​ថា បើ​សិន​ជា​អាច​នោះ គួរ​នាំ​គ្នា​ទិញ​សៀវភៅ​វចនានុក្រម​ទុក​មើល​ប្រចាំ​ផ្ទះ ឬ ផ្ទាល់​ខ្លួន​ទៅ វា​ជា​ការ​ប្រសើរ​ណាស់។

  6. អែម ចាន់​បុទុំ ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:27 ល្ងាច

    តែបងចូលចិត្តមើលតាមកុំព្យូរទ័រជាងវិញ

  7. វិចូច ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:32 ល្ងាច

    ពាក្យមួយ​ចំនួន​មិនបាន​បញ្ចូល​នោះទេ។

  8. វិចូច ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 8:34 ល្ងាច

    ពាក្យ​មួយ​ចំនួន​មិន​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​វចនានុក្រមនោះទេ។ ដូច្នេះ​ពាក្យ​មួយ​ចំនួន​រក​មិនឃើញ​ទេ។

  9. ក្មេងស្រែ ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 8:12 ព្រឹក

    និយាយទៅ គាត់ទម្លាប់ខុសទៅហើយ, ដូច​តែ​ខ្ញុំ​ចឹង នៅសរសេរអក្សរខ្មែរ​មិន​ទាន់​ត្រង់​ជួរ​នៅ​ឡើយ!

  10. ទឹម បឿន ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 8:27 ព្រឹក

    សរសេរ​កុំព្យូទ័រ​ហើយ នៅ​មិន​ត្រង់​ជួរ​ទៀត អី​ក៏​អន់​ម្ល៉េះ​ក្មេង​ស្រែ?😀

  11. ប្រាក់ សុភី ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 8:29 ព្រឹក

    ចំណែកខ្ញុំ​សរសេ​រ​ខុស​តែ​ញឺក​នឺង!​តែ​អ្វី​ដែល​ចាំមិន​ភ្លេច​នោះគឺពាក្យ សម្រាប់​

  12. Samady KS ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 9:04 ព្រឹក

    ចំណែក​ខ្ញុំ​វិញ ទទួល​ស្គាល់​ថា មិន​សូវ​ច្បាស់​ទេ​អា​រឿង​អក្សរ​​សាស្ត្រ​ខ្មែរ​​ពេល​ខ្លះ​ខ្ញុំ​សរសេរ​អត្ថបទ​ផ្លូវការ​​ មិន​ដឹង​ថា​សរសេរ​យ៉ាង​ម៉េច​ឡើយ តែ​ខ្ញុំ​អាង​លើ​​ Khmer Spell Checker (​​តាម​​វចនានុក្រម​សម្ដេច ​ជួន​ណាត)

  13. ក្មេងស្រែ ថ្ងៃអង្គារ ទី 21 ខែធ្នូ 2010 / 9:30 ព្រឹក

    ហេសហេសហេស… ញ៉ុម​អន់​តា​ចឹង!

  14. ស្រឡាញ់ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែធ្នូ 2010 / 6:36 ល្ងាច

    ខ្ញុំ ឯណេះវិញប្រសិនបើដឹងច្បាស់ថាខ្លួន សរសេរខុសហើយ
    អត់ខ្លាចសោះអារឿងដែលទទួលកំហុសដែលខ្លួនធ្វើខុសនោះ
    សំខាន់ គឺ ខ្ញុំ មិនព្រមជជេស ហើយធ្វើខ្លួនចេះទៀត ។ អរគុណ
    ចំពោះអត្ថបទល្អមួយនេះ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s