បើក​សម្ពោធ​សហគមន៍ TYPO3 នៅ​កម្ពុជា


ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១០ ជា​ថ្ងៃ​​ប្រវត្តិសាស្ត្រ បើក​សម្ពោធ​​​សហគមន៍​បើកចំហ​នៅ​កម្ពុជា ដែល​យើង​ត្រូវ​ចងចាំ ជា​ពិសេស​អ្នក​អភិវឌ្ឍ​វែបសាយ ។

ការបើក​សម្ពោធ​ជា​ផ្លូវការ​នៃ​សហគមន៍ TYPO3 ខ្មែរ ធ្វើ​ឡើង​នៅ​ការិយាល័យ​ក្រុមហ៊ុន Web Essentials ជា​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី មាន​អតិថិជន​ពី​គ្រប់​ទិសទី​ជុំវិញ​ពិភពលោក ។ Web Essentials ប្រើប្រាស់ TYPO3 ជា​គោល ក្នុង​ការផ្ដល់​សេវា​​អភិវឌ្ឍ​វែបសាយ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ។

ដើម្បី​ជា​ជំនួយ​ដល់​អ្នក​អភិវឌ្ឍ​វែបសាយ​ក្នុង​ស្រុក​នៃ​ប្រទេស​កម្ពុជា Web Essentials បាន​បញ្ចប់​ការបកប្រែ TYPO3 ដ៍​ល្បីល្បាញ​នេះ មក​ជា​ភាសា​ខ្មែរ និង ដាក់​ឱ្យ​ទាញយក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ ។ ឥឡូវ​នេះ ប្រជាជន​ខ្មែរ​អាច​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ (CMS) ក្នុង​ភាសា​របស់​ខ្លួន ដែល​ជួយ​ក្នុង​ការអភិវឌ្ឍ​លើ​ជំនាញ​របស់​ពួក​គាត់ និង ជា​ជំនួយ​ក្នុង​ការធ្វើ​ការងារ​បាន​លឿន និង ងាយ​ស្រួល ។

TYPO3 មាន​សមាសភាគ (extension) ​គាំទ្រ​ចំនួន ៤០០០+  រួច​មក​ហើយ និង មាន​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ជា​ច្រើន ហើយ​ក៏​ជា​កម្មវិធី​ដែល​អាច​​យក​មក​ធ្វើ​ការ​កែប្រែ​បាន​តាម​តម្រូវការ​ផង​ដែរ ។ អ្នក​អភិវឌ្ឍ​ទាំងឡាយ​អាច​បង្កើត​សមាសភាគ​ដោយ​ខ្លួនឯង និង ចែករំលែក​ទៅ​ដល់​សហគមន៍​សម្រាប់​ប្រើប្រាស់ ។ ការ​ដំឡើង​កម្មវិធី​បន្ថែម​ អាច​ធ្វើ​ទៅ​​បាន​យ៉ាង​ងាយស្រួល ដូច​ជា​កម្មវិធី លក់​ទំនិញ​លើ​បណ្ដាញ (e-Shop), ប្រព័ន្ធ​ព័ត៌មាន (news system), ប្រក្រតិទិន (calendar), កម្រង​រូបភាព (galleries), ម៉ាស៊ីន​ស្វែងរក (search engines), ប្រអប់​កត់ត្រា​ចូល (login boxes) ឬ បណ្ណសារ​ព័ត៌មាន (newsletters) ។ល។

ដោយសារ TYPO3 ជា​ប្រព័ន្ធ​បើកចំហ វា​អាច​ប្រើប្រាស់​ដោយ​សេរី និង ឥត​គិត​ថ្លៃ ។ លក្ខខណ្ឌ​នេះ ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន ចំណុច​សំខាន់​មួយ​របស់​វា គឺ​វា​នឹង​ធ្វើ​ឱ្យ​មុខ​ជំនួញ​មាន​និរន្តរភាព ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ Web Essentials បាន​បធ្វើ​ពិធី​តែងតាំង​ដំណែង​ដល់​បុគ្គលិក​ជំនាញ​ចំនួន ៥ រូប ដោយ​លើក​តំណែង​ជា​អ្នក​គ្រប់គ្រង​គម្រោង និង អ្នក​សម្របសម្រួល​គម្រោង ។ បុគ្គលិក​ទាំងនេះ ក៏​បាន​ចូលរួម​ដោយ​ផ្ទាល់​ ចំពោះ​ដំណើរការ​បកប្រែ TYPO3 ផង​ដែរ ។ “បុគ្គលិក​របស់​យើង ជា​ទ្រព្យ​សម្បត្តិ​ធំ​បំផុត​សម្រាប់​យើង” មាន​ប្រសាសន៍​ដោយ Dominik Stankowski ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ។ “ក្នុង​នាម​ជា​ក្រុមហ៊ុន​បម្រើ​ផលប្រយោជន៍​ដល់​សង្គម មានន័យ​ថា ជា​ការធ្វើ​វិនិយោគ​ជាមួយ​បុគ្គលិក ប៉ុន្តែ ក៏​គាំទ្រ​ដល់​សហគមន៍​ព័ត៌មាន​វិទ្យា​ក្នុង​ស្រុក​ផង​ដែរ ។”

Rebecca និង Dominik Stankowski, ដែល​មាន​អាជ្ញាបណ្ណ TYPO3 បាន​បង្កើត​ក្រុមហ៊ុន Web Essentials នេះ​ឡើង នៅ​ដើម​ឆ្នាំ​នេះ ។ បច្ចុប្បន្ន ពួកគាត់​​​​មាន​បុគ្គលិក​​ធ្វើការ​ជាមួយ​ចំនួន ៣៤ នាក់ ។ ក្រុមហ៊ុន​ផ្ដល់​សេវា​ក្នុង​ការអភវឌ្ឍ​វែបសាយ​ប្រកប​ដោយ​គុណភាព​ខ្ពស់, ផ្ដល់​សេវា​លើ​ការ​រចនា និង ជំនាញការ​លើ​ការទទួល​គម្រោង​ពី​ក្រៅ ។

ដើម្បី​ចូលរួម​ជាមួយ TYPO3៖

ទាញយក​កញ្ចប់​ភាសា​ខ្មែរ​របស់ TYPO3៖
http://www.web-essentials.asia/fileadmin/downloads/km.zip

ទាញយក​កញ្ចប់ភាសា​អង់គ្លេស​របស់ TYPO3៖
http://typo3.org/download/

ចូលរួម​ក្នុង​ក្រុម Facebook៖
http://www.facebook.com/group.php?gid=117458251636443

ជាវ​ប្រចាំ​នូវ Mailing-List TYPO3 កម្ពុជា៖
http://lists.typo3.org/cgi-bin/mailman/listinfo/typo3-ug-cambodia

ចូលរួម​កិច្ច​ប្រជុំ ក្រុម​អ្នក​ប្រើប្រាស់ TYPO3 កម្ពុជា​លើក​ក្រោយ​ៗ៖
ព័ត៌មាន​បន្ថែម www-web-essentials.asia ឬ ពី mailing list ខាង​លើ ។

ព័ត៌មាន​ទាក់ទង​នឹង TYPO3៖ www.typo3.org

ថ្ងៃនេះ ជា​ឱកាស​ដ៏​​ល្អ ដែល​អ្នក​អាច​ចូលរួម​ក្នុង​សហគមន៍ TYPO3!

* អត្ថបទ​ប្រែ​សម្រួល​ពី អត្ថបទ​សារព័ត៌មាន​របស់ Web Essentials

10 thoughts on “បើក​សម្ពោធ​សហគមន៍ TYPO3 នៅ​កម្ពុជា

  1. សុវណ្ណឌី ថ្ងៃសុក្រ ទី 17 ខែធ្នូ 2010 / 4:52 ល្ងាច

    បងបឿន សរសេរអត្ថបទបានល្អណាស់ ល្អជាងអ្នកសារព័តមានទៅទៀត។ សូមជួយគាំទ្រ TYPO3 ភាសារខ្មែរ!

  2. ប្រាក់ សុភី ថ្ងៃសុក្រ ទី 17 ខែធ្នូ 2010 / 4:52 ល្ងាច

    អត្ថបទ​នេះ​ពិត​ជា​ត្រឹម​ណាស់ ថ្ងៃ​អនាគត​​ដ៏​ខ្លី​នេះ TYPO3 និង​ក្លាយ​ជា CMS នាំមុខ​គេ​ក្នុង​ស្រុក​យើង។

  3. ទឹម បឿន ថ្ងៃសុក្រ ទី 17 ខែធ្នូ 2010 / 5:03 ល្ងាច

    ជា​អត្ថបទ​របស់ Web Essentials ខ្ញុំ​គ្រាន់តែ​បកប្រែ​ប៉ុណ្ណោះ ។ អរគុណ!

  4. អែម ចាន់​បុទុំ ថ្ងៃសៅរ៍ ទី 18 ខែធ្នូ 2010 / 12:38 ព្រឹក

    ខ្ញុំដំឡើងរួចហើយ TYPO3 តែអត់ទាន់ដែលបានស្រាវជ្រាវសោះ

  5. Monika Pop3 - ម៉ូនីការ ថ្ងៃសៅរ៍ ទី 18 ខែធ្នូ 2010 / 12:52 ល្ងាច

    ខ្ញុំនឹងចាប់ផ្តើមប្រើសាកមើលថ្ងៃរសៀលនេះ។ កំពុងតែរកCMSប្រភេទនេះផង។ អរគុណ!

  6. ភារម្យ ថ្ងៃសៅរ៍ ទី 18 ខែធ្នូ 2010 / 2:37 ល្ងាច

    បានចូលរួមដែរ! ^^

  7. posoky ថ្ងៃសៅរ៍ ទី 18 ខែធ្នូ 2010 / 9:44 ល្ងាច

    មិនចាប់ថ្តើមយ៉ាងមិចទេ?

  8. ទឹម បឿន ថ្ងៃអាទិត្យ ទី 19 ខែធ្នូ 2010 / 9:02 ព្រឹក

    ខ្ញុំកំពុង​រៀបចំ​របៀប​ដំឡើង!

  9. Khmerling ថ្ងៃចន្ទ ទី 20 ខែធ្នូ 2010 / 10:18 ព្រឹក

    ចាត់ទុកជាព័ត៌មានល្អមួយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s