សភាព​​នៅ​ស្ពាន​កោះពេជ្រ


ល្ងាច​មិញ​នេះ ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ និង បុទុំ មិត្រភិក្ដិ​របស់​ខ្ញុំ បាន​ឈៀង​ទៅ​មណ្ឌល​កោះពេជ្រ ដើម្បី​មើល​ថា​តើ​មាន​មនុស្ស​ចូល​ទៅ​ច្រើន​ដូច​មុន​ឬ​អត់ ។ នៅ​គល់​ស្ពាន​ទី ១ មាន​រថយន្ត ហែរហម​ចូល​ទៅ​ច្រើន​ណាស់ រហូត​កក​ស្ទះ​ផ្លូវ ខ្ញុំ​មិន​ដឹង​ថា អ្នក​ដែល​ទៅ​នោះ ក្នុង​បំណង​អ្វី​ខ្លះ​ទេ ប៉ុន្តែ​ជឿ​ថា អ្នក​ខ្លះ​ទៅ​ចូលរួម​​អាពាហ៍​ពិពាហ៍​នៅ​ទីនោះ ចំណែក​អ្នក​ខ្លះ គ្រាន់តែ​ចង់​ជិះ​ទៅ​មើល​ទីនោះ និង ស្ពាន​ពេជ្រ ដូច​ពួក​ខ្ញុំ​​ក៏​មិន​ដឹង ។

នៅ​កន្លែង​កម្សាន្ត​ផ្សេង ដូច​ជា​គប់​ប៉ោង កន្ត្រក​យោង នៅ​មាន​មនុស្ស​លេង ប៉ុន្តែ​មិន​​​ច្រើន​ដូច​គ្រា​មុន​ទេ ។ មួយ​ផ្នែក​ទៀត​នៅ​ជាប់​មាត់​ទន្លេ ឃើញ​មាន​មនុស្ស​ទៅ​ចត​ម៉ូតូ និង ឈប់​ឈរ​នៅ​ទីនោះ​ច្រើន ប្រហែល​ជា​ពួក​គេ​ឈប់​មើល​ទឹក​ទន្លេ ​បន្ធូរ​ភាព​តានតឹង ។ ចំណែក​​ស្ពាន​ពេជ្រ ឯ​ណេះ​វិញ នៅ​ពុំ​ទាន់​មាន​មនុស្ស​ឆ្លង​នៅ​ឡើយ​ទេ ប៉ុន្តែ​មនុស្ស​បែរ​ជា​​​នាំ​គ្នា​ឈរ​នៅ​គល់​ស្ពាន​ខាង​លិច ខ្លះ​សម្លឹង​មើល​ទៅ​ទឹក​ក្រោម​ស្ពាន ខ្លះ​មើល​​ទៅ​ច្រក​ស្ពាន អ្នក​ខ្លះ​ឈរ​ពី​ចម្ងាយ គឺ​នៅ​ជិត​ណាហ្គា ភ្នែក​សម្លឹង​ទៅ​រក​ស្ពាន​ពេជ្រ ទំនង​ដូច​ជា​នៅ​មិន​អស់​ចិត្ត អាឡោះ​អាល័យ ។ ខ្ញុំ​ឯណេះ​វិញ គ្រា​ដែល​ឃើញ​សភាព​បែប​នេះ ខ្យល់​ដង្ហើម ក៏​បណ្ដេញ​គ្នា​តាម​ច្រមុះ​មក ដោយ​មិន​ដឹង​ខ្លួន ។ មិត្ត​ខ្ញុំ​បុទុំ និង ប្រពន្ធ​បន្ត​និយាយ​រឿង​ស្ពាន​កោះពេជ្រ​មក​តាម​ផ្លូវ​រហូត​ពាក់​កណ្ដាល​ផ្លូវ​ទើប​ឈប់ ។

ឱ្យ​តែ​និយាយ​ដល់​រឿង​ស្ពាន​ពេជ្រ ខ្ញុំ​នៅ​តែ​ក្ដុកក្ដួល​មិន​បាត់​សោះ…

7 thoughts on “សភាព​​នៅ​ស្ពាន​កោះពេជ្រ

  1. ប្រាក់ សុភី ថ្ងៃសៅរ៍ ទី 11 ខែធ្នូ 2010 / 11:04 ល្ងាច

    ពិត​ណាស់​ វាជា​រឿង​ដែល​មិន​អាច​នឹក​ស្មានដល់! ព្រោះ​តែមនុស្សលេង​តិច​បែបនេះហើយ ទើម​ពាក្យ​ចចាមអារ៉ាម​ទៅ​លេង​កោះពេជ្រ​គេមាន​ចែក​លុយ ទៅ​លេង​កោះពេជ្រ​មានទូរស័ព្ទមួយ​ ១$…. មិន​ដឹង​វា​មាន​មែនទេ​អត់​ទេ​បឿន?​

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 11 ខែធ្នូ 2010 / 11:10 ល្ងាច

    ពាក្យ​ចចាម​អារាម កុំ​ជឿ​អី

  3. ផេង ឫទ្ធីសក្តិ ថ្ងៃអាទិត្យ ទី 12 ខែធ្នូ 2010 / 2:25 ល្ងាច

    @បងបឿន ៖ ចុះមេចក៏មិនសាកឆ្លងសាកមើលទៅ ស្ពានពេជ្រ មានអីណា! បង បឿន ឯង េនះទៅដល់ហើយ មិនព្រមចូលសួរសុខទុកមិត្តរួមជាតិផងទេ។
    has ha! និយាយលេងទេណាបង!

    @បងភី ៖ មនុស្សដែលនិយាយរឿងមិនពិតទាំងនឹង សុទ្ធតែជាមនុស្សយ៉ាប់ទេបង! កុំទៅជឿអី! ជួនកាលគេគ្រាន់តែចង់អោយមនុស្សទៅ េលងប៉ុណ្ណោះ! តែគួរណាស់តែមិនខ្លាច ល្អជាង ខ្លាច ណាបង។

    ទិចទៀតមានឧកញ៉ាមួយរូបនឹងធ្វើការ សាងសង់ ស្តូបមួយដើម្បីរំលឹកដល់អ្នកដែល ស្លាប់ទៅទាំងនោះណា។ មិនយូរទេគ្រាន់តែរងចាំការសំរេច អនុញ្ញាតិពីសំណាក់សម្តេចប៉ុន្នោះ។

  4. ក្មេងស្រែ ថ្ងៃចន្ទ ទី 13 ខែធ្នូ 2010 / 11:32 ព្រឹក

    ខ្ញុំ​ឆ្លង​រួច​ហើយ, តែ​អត់​បាន​មើល​ក្រោម លើ​អីរ៉េ! គ្រាន់​តែ​ចង់​ឆ្លង​តែ​ប៉ុណ្ណោះ!

  5. ករុណា ថ្ងៃចន្ទ ទី 13 ខែធ្នូ 2010 / 11:16 ល្ងាច

    ខ្ញុំគិតថាបើយើងនៅតែនិយាយរឿងរ៉ាវដែលគួរតក់ស្លុតបែបនេះទៀត មនុស្សនៅតែមានអារម្មណ៍ក្តុកត្តួលរហូតមិនបាត់ទេ។ តែមិនមែនមានន័យថាខ្ញុំចង់បំភ្លេចរឿងនេះចោលនោះទេ គ្រាន់តែមិនចង់អោយរឿងទាំងអស់នឹង មកតាមបំភ័យមនុស្សអោយកើតជារឿងផ្សេងៗទៀតណា។ ជាក់ស្តែងដូចរឿងចេកមួយស្និតតំលៃរហូតដល់ទៅ​ ៤០០០០រៀលក៏មនុស្សហ៊ានទិញដែរ នេះគឺដោយសារតែមនុស្ស មិនគិតអំពីហេតុផល ចេះតែជឿដោយមិនគិត រហូតអោយពួកមនុស្សដែលពូកែ អារឿងឆ្លៀត​ឳកាសនិយមមកបោកប្រាស់បាន នេះដោយសារតែឥទ្ទិពលនៃរឿងរ៉ាវនៅកោះពិជ្រនេះឯង អីច្នឹងហើយបានខ្ញុំមិនចងនិយាយរឿងតទៅទៀតឡើយ ស្រួលមិនស្រួល និងមានរឿងដែលគួរអោយសោកស្តាយកើតឡើង​ ដូចរឿងផ្លែចេកទៀនមិនខាន។ សូមបញ្ជាក់ថា ព្រះពុទ្ធដែលអ្នកទស្សនៈវិទូ អ្នកប្រាជ្ញ ហើយ UN អោយតំលៃទៅលើព្រះពុទ្ធនៃយើង គឺមិនមែនទៅលើការជឿដែលខ្មែរស្ទើគ្រប់គ្នាកំពុងតែអនុវត្តនោះឡើយ។
    គឺគេអោយតំលៃទៅច្បាប់ធម្មជាតិដែលព្រះអង្គត្រាស់ដឹង គឺហេតុ និងផល
    (គ្នានផលមួយណាកើតឡើងដោយប្រាស់ចាកអំពីហេតុឡើយ) ព្រះអង្គមិនដែលបំភៃមនុស្សឡើយ។ ព្រះអង្គគ្រាន់តែបង្ហាញពីផ្លូវដែលនាំទៅរកសមញ្ញសុខទៅដល់មនុស្សតែប៉ុណ្ណោះ ត្រង់យើងគោរពតាមឬមិនតាមស្រេចលើយើងទេ។ បុណ្យរឺបាប គឺសំខាន់លើចេតនាទេ មិនទង្វើឡើយ។
    ដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានិងមិនភ្លេចទេអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅកោះពេជ្រ​​ តែក៏មិនគួរលើកមកនិយាយតទៅទៀតដែរ វានាំអោយយើងមានអារម្មណ៍មិនល្អ ហើយអាចមានអ្នកឆ្លៀតឳកាសនិយមមកបោកប្រាស់តទៅទៀត។
    គួរ រឺពុំគួរសូមអភ័យទោសផង។

  6. nitrome ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែធ្នូ 2010 / 11:10 ព្រឹក

    Thank you for another essential article. Where else could anyone get that kind of information in such a complete way of writing? I have a presentation incoming week, and I am on the lookout for such information.

  7. ស្រឡាញ់ខ្មែរ ថ្ងៃសុក្រ ទី 24 ខែធ្នូ 2010 / 1:49 ព្រឹក

    ប្រសិនបើយើងយល់យ៉ាងច្បាស​់រួចហើយ អំពីច្បាប់ធម្មជាតិដែល
    ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងពិត គឺ ជាច្បាប់ ហេតុ និង ផល ចុះគ្រាន់តែរំឮកពីរឿងកោះពេជ្រដែលជារឿងពិតប៉ុណ្ណឹង ហេតុអ្វី
    ចាំបាច់មនុស្សធ្វើឱ្យចិត្ត និង អារម្មណ៍ឱ្យតែក្តុកក្ដួល ព្រោះនៅ
    ស្ងៀមៗ ឧប្បត្តិហេតុ ដ៏កំណាច មិនអាចកើតឡើងដោយឯងៗ
    ឡើយ ។ ហេតុ ដែល បង្កើតឱ្យមានផលយ៉ាងអាក្រក់ដូច្នោះ តើ
    យើងអាចស្គាល់ច្បាស់ហើយឬនៅ !! សំណួរសម្រាប់ពិចារណា
    មតិ ខ្មែរខ្លះបានបន្ទោសថា មកពីស្ពានកោះពេជ្រចង្រៃទើប
    បណ្ដាលឱ្យមានឧប្បតិ្តហេតុអាក្រក់ជាបច្ច័យ តើ ទស្សនៈដែល
    គិតថា ស្ពានពេជ្រ វត្ថុគ្មានវិញ្ញាញចង្រៃអាចចាត់ទុកជា មិច្ឆាទិដ្ឋិ បានដែរឬទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s