យល់សប្តិ​បាន​កូន​ប្រុស


ទើប​តែ​ភ្ញាក់​ពី​យល់សប្ដិ នៅ​ម៉ោង ៣,២០​នាទី​នេះ​​ ថា​បាន​កូន​ប្រុស​ដ៏​គួរ​ឱ្យ​ស្រឡាញ់​បំផុត ។

ក្នុង​សុបិន​នោះ គឺ​គ្រា​ទៀប​ភ្លឺ ខ្ញុំ​កំពុង​តែ​ដេក​លង់លក់ ប្រពន្ធ​របស់​ខ្ញុំ ដាស់​ខ្ញុំ​ឈឺ​ពោះ ។ ខ្ញុំ​ក៏​មិន​បាន​ស្លន់ស្លោ​រក​ពេទ្យហ្ម​ឯណា​ទាន់​ដែរ ព្រោះ​​កូន​ជិត​កើត​ទៅ​ហើយ ក៏​ខំ​តែ​ជួយ​ប្រពន្ធ ហើយ​កូន​នោះ​ក៏​កើត​មក​មួយ​រំពេច ដោយ​មិន​មាន​ការឈឺចាប់​យូរ​នោះ​ទេ ។

ក្រោយ​ពី​កើត​មក ខ្ញុំ​បក​ស្រោម​ដែល​រុំ​កូន​នោះ​អស់ តែ​ចម្លែក ផ្ចិត​ដូច​ជា​កាត់​រួច​ស្រេច និង​ភ្ជិត​ជា​សះ​ទៅ​ហើយ ។ ភ្លាម​នោះ ខ្ញុំ​អរ​រក​អ្វី​ប្រៀប​ពុំ​បាន​ទេ សប្បាយ​ចិត្ត​ស្ទើរ​ហូរ​ទឹកភ្នែក​ ឃើញ​ប្រពន្ធ​មិន​អី ហើយ​កូន​មាន​សុខភាព​ល្អ ។ ពីរ​នាក់​ប្រពន្ធ រវល់​តែ​សប្បាយ ញញឹម​ដាក់​គ្នា ភ្លេច​ទាំង​ទូរស័ព្ទ​ទៅ​ប្រាប់​បងប្អូន​សាច់ញាតិ ។ លុះ​ជិត​ភ្លឺ​មែនទែន ទើប​ខ្ញុំ​នឹក​ទូរស័ព្ទ​ទៅ​ប្រាប់​ម៉ែ​របស់​ខ្ញុំ ។ មួយ​សន្ទុះ ម៉ែ និង បងប្អូន​ជា​ច្រើន​មក​ដល់ ។ គ្រា​នោះ ខ្ញុំ​បាន​ប្រលែង​លេង​នឹង​កូន​មួយ​សន្ទុះ​ទៅ​ហើយ ។ កូន​នោះ ដូច​ជា​មិន​មែន​កូន​ធម្មតា​ទេ កើត​មក​ភ្លាម ដឹង​ក្ដី អាច​និយាយ​តប​ត​នឹង​ខ្ញុំ​បាន​យ៉ាង​ត្រឹមត្រូវ និង មាន​មាឌ​ធំ​ល្មម​អាច​​ព​បាន ​សម្បុរ​ស​ជ្រះ មុខ​ពេញ​ស្អាត ។

បន្តិច​ក្រោយ​មក ខ្ញុំ​ក៏​​ភ្ញាក់​ពី​សុបិន​​ទាំង​សោកស្ដាយ មិន​នឹក​ស្មាន​ថា វា​គ្រាន់តែ​ជា​សុបិន ។ អារម្មណ៍​ធ្វើ​ជា​ឪពុក​របស់​គេ​ក្នុង​សុបិន​នោះ រក​អ្វី​​មក​ប្រៀប​ពុំ​បាន​ឡើយ ។

យល់សប្ដិ​ត

ម៉ោង​ជិត ៥​ភ្លឺ ខ្ញុំ​ទម្លាក់​ខ្លួន​ដេក​ទៅ​វិញ ការយល់សប្ដិ​នេះ ក៏​បន្ត​ត្រឹម​ពេល​ខ្ញុំ​ទៅ​ជួបជុំ​គ្នា​នៅ​កន្លែង​ធ្វើការ​ ខ្ញុំ​ប្រាប់​គេ​អំពី​រឿង​មាន​កូន​ក្លែងក្លាយ ក្នុង​សុបិន​នេះ​ទាំង​សោកស្ដាយ ។ ប្រពន្ធ​ខ្ញុំ​ត្រូវ​មក​ទទួល​ខ្ញុំ ក្រោយ​ពី​ដឹង​ថា​ខ្ញុំ​និយាយ​ដូច្នោះ ក៏​ប្រាប់​ថា ខ្ញុំ​ពិត​ជា​មាន​កូន​មែន ។ ឮ​ដូច្នេះ ខ្ញុំ​នេះ​ភ្ញាក់ គិត​ទៅ​ក៏​នឹកឃើញ​ថា ពិត​ជា​មាន​កូន​ពិត​មែន ។ រួច​ក៏​ប្រញាប់​រួស​រាន់​មក​ផ្ទះ​វិញ តាម​ផ្លូវ​សួរ​ប្រពន្ធ​ថា​កូន​នៅ​ជាមួយ​អ្នក​ណា ប្រពន្ធ​ថា​មិន​ប្រាប់​ទេ និង ប្រាប់​ថា ចង់​យក​កូន​ទៅ​ផ្ញើ​តា​យាយ ខ្ញុំ​ក៏​ប្រកែក​មិន​ព្រម ប្រពន្ធ​ខ្ញុំ​សួរ​ថា តើ​ឱ្យ​អ្នក​ណា​មើល ? ខ្ញុំ​ក៏​នឹកឃើញ​ភ្លាមៗ ថា​ប្រពន្ធ​ខ្ញុំ​ឆ្លង​ទន្លេ គួរតែ​បាន​សម្រាក​បី​ខែ… ។ ដំណើរ​យល់សប្ដិ​នេះ ហួស​នេះ​បន្តិច ខ្ញុំ​ក៏​ភ្ញាក់​ពី​ដំណេក គឺ​នៅ​ម៉ោង ៦​កន្លះ ។

3 thoughts on “យល់សប្តិ​បាន​កូន​ប្រុស

  1. ឌីយ៉ា ថ្ងៃអង្គារ ទី 7 ខែធ្នូ 2010 / 8:33 ព្រឹក

    បងបឿន​បែប​ចង់​បានកូន​មែនទែនហើយ បាន​ដល់​ថ្នាក់យល់សប្តិ​ចឹងនោះ! អាគិគិគិ

  2. ទឹម បឿន ថ្ងៃអង្គារ ទី 7 ខែធ្នូ 2010 / 8:57 ព្រឹក

    អាគុកគុកគុក! ចង់​ចេះ​តែ​ចង់​ហើយ ឃើញ​កូន​គេ ស្រឡាញ់​ចង់​ស្លាប់​ទៅ​ហើយ ។

  3. Bandith ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែធ្នូ 2010 / 11:40 ល្ងាច

    ងាប់ហើយវ៉ើយ ចង់បានកូនពេកដល់ថ្នាក់ដេកយល់សប្តិហើយ ចង់បានកូនម៉េចមិនសួរគ្នាវ៉ី??? អារឿងកូនចៅហ្នឹងណា ពេលខ្លះមិនមែន​ចង់បាន​ចេះតាបានទេ សួរអ្នកមានបទពិសោធន៍ដូចគ្នាបានដឹងអាអូន។ បឿនឯងមានប្រឹងប្រែងអត់ចុះបានចេះតែឮចង់បាន មិនទាន់ឮថាបាន​សោះចឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s