ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ, សារព័ត៌មាន

ភាពយន្ត​រឿង កិលេស


តាម​មាត់​មួយ​ទៅ​មាត់​មួយ អ្នក​ទស្សនា​រឿង កិលេស ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក ម៉ៅ អាយុទ្ធ អ្នក​និពន្ធ​រឿង នេសាទ​ក្រពើ ពួក​គេ​មាន​ការពេញចិត្ត និង នាំ​គ្នា​សរសើរ​អំពី​​ការសំដែង និង សាច់​រឿង​របស់​ភាពយន្ត​​​នេះ ។ ប្រសិន​បើ​រឿង​នេះ​ពិត​ជា​ល្អ​ដូច​គេ​និយាយ​​​មែន​នោះ ខ្ញុំ​ជឿ​ថា វិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរ​ប្រាកដ​ជា​អាច​ឈាន​ទៅ​មុខ​បន្ត​ទៀត នឹង​អាច​ទៅ​ដល់​កម្រិត​ស្ដង់ដារ​ក្នុង​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន ។ ដោយឡែក ខ្ញុំ​បាន​សង្កេត​ឃើញ​រឿង រលក​សំឡេង ដែល​បាន​ដាក់​បញ្ចាំង​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ ក៏​ថត និង សម្ដែង​បាន​ល្អ​ផង​ដែរ ។ ​ខ្ញុំ​នឹង​រក​​ពេល​វេលា​ណា​មួយ​ដើម្បី​ទៅ​ទស្សនា​រឿង កិលេស នេះ​ឱ្យ​ខាង​តែ​បាន ។

រូបភាព​ពី LIFT

Advertisements

27 thoughts on “ភាពយន្ត​រឿង កិលេស”

  1. រឿង​នេះ​មិន​ល្អ​មើល​ទេ។ សាច់​រឿង​មិន​ច្បាស់​លាស់។ ខ្វះ​តថភាព​សង្គម។ ខ្វះ​មូលន័យ​នៃ​រឿង។ល។ និង ។ល។… មើល​ចប់​ហើយ​ស្ដាយ​លុយ។
    ចំណុច​ល្អ ៖ រូបភាព​ថត​បាន​ស្អាត​ណាស់ ទេសភាព​ស្រុក​ខ្មែរ​គួរ​ឲ្យ​ចង់​មើល (ថត​ជា HD) ។
    ដំណើរ​រឿង​ស្ថិត​ក្នុង​ឆ្នាំ​១៩៤៩ គឺ​សម័យ​បារាំង ដូច​រឿង​នេសាទ​ក្រពើ​ដែរ។ អ្វី​ៗ​គឺ​មិន​ច្បាស់​លាស់​ដូច​រឿង​នេសាទ​ក្រពើ​អ៊ីចឹង។
    សូម​ទៅ​ទស្សនា​ហើយ មក​ចូលរួម​ពិភាក្សា​នៅ​ទីនេះ។ ខ្ញុំ​នឹង​ការពារ​អំណះអំណាង​របស់​ខ្ញុំ។

  2. និមល៖ ចាំ​ទៅ​មើល​រួច មក​បញ្ជាក់​អំណៈអំណាង​របស់​និមល ។

    ច្រូច៖ ច្រូច​ឯង​កុំ​ទាន់​ទៅ​មើល​មុន​ខ្ញុំ​អ៊‍ីចឹង ពេល​ទៅ​មើល ខ្ញុំ​ហៅ​ទៅ ។

  3. ខ្ញុំក៏បានមើលរួចហើយដែរ
    ការសសើរ៖ តួសម្តែង ប្រឹងអស់លទ្ធភាព សម្លេងពិត ល្អសម្រាប់ភាពយន្តខ្មែរ
    សាច់រឿង៖ មិនច្បាស់លាស់ ហើយខ្លី
    ដឹកនាំ៖ លាក់បាំងហួស មានឈុតខ្លះអ្នកទស្សនា មិនដឹងថាគេស្រម៉ៃផង

  4. សាច់រឿងជាក់ស្តែងយ៉ាងម៉េច ខ្ញុំអត់ទាន់បានមើលទេ…។ប៉ុន្តែខ្ញុំធ្លាប់បានស្តាប់ឯកឧត្តម ម៉ៅ អាយុទ្្ធ មានប្រសាសន៌រៀបរាប់ឲស្តាប់ផ្ទាល់តាំងពីមុនពេលថតចេញជារឿងទៅទៀត គឺគួរឲចាប់អារម្មណ៍មែនទែន…។

  5. ខ្ងុំទៅមើលភាពយន្តនេះរួចហើយបើពាក្យថាស្តាយលុយនោះគឺអត់មានទេរូបភាពគឺថតបានល្អតែបើនិយាយអោយត្រង់នោះការដាក់កាមេរ៉ាគឺនូវមានកំរិតតែចាត់ទុកជាគ្រាន់បើហើយ។សាច់រឿងទំាងមូលត្រូវមានការអភិវឌ្បន៌បន្តិច អ្នកទស្សនាមួយចំនួនប្រាកដជាស្តាយព្រោះរឿងនេះផ្តោចលើតាកិលេសតិចណាស់ ឈុតមួយចំនួនបើអ្នកនិពន្ធពង្រឹងសកម្មភាពបន្តិច វានឹងក្លាយជាល្អ តែបែរជាអត់ថយទៅវិញ។ ដូចជា climax អ្នកនិពន្ធគួរតែធើ្វអោយខ្លាំងជាងនេះ ដូចជាបនែ្ងមនូវភាពស្មុគស្មាញ ចំនោទបញ្ហា សាច់រឿងក្រឡាប់ចាក់។ស្តង់ដាប្លង់រឿងភាគច្រើននៅចាស់កំរិល តែនេះជាចាស់កំរិលែដលល្អជាងគេ ក្នុងភាពយន្តខ្មែរ ព្រោះអ្នកនិពន្ធបានដើរតាមគន្លងចាស់យ៉ាងម៉ងច៉ត់ដូចជាផ្តើមដូចតាកិលេស ចប់ក៌ដោយតាកិលេស ដូចជាដើមរឿងគឺជាចុងសម័យអាណានិគមបារំាង កូនក្រមុំមានពាក់អាវបំពង់ តែដល់ពេលចុងបព្ជាក់គឺចាប់ផ្តើមចូល សម័យថ្មី កូនក្រមុំពាក់សំលៀ់កបំពាក់ដូចសម័យឥឡូវ។ ខ្ងុំគិតថាសំលៀកបំពាក់ប្រពៃណ៌ក្នុងរឿងនេះគឺល្អនិងម៉ត់ចត់ជាងរឿងេនសាទក្រពើរច្រើន ដូចជាការតុបតែង ឆាក ពីធីបុណ្យ។សរុបរឿងនេះ ទោះបីមិនល្អ ជាង រឿងបរទេសក៌ដោយ ក៌រឿងនេះជាការចាប់ផ្តើមថ្មីរបស់កុងខ្មែរដ៌ល្អ។

  6. អីគេបឿនឯងថារឿង “រលកសម្លេង” ហ្នឹងល្អ??? ខ្ញុំមិនជំទាស់ទេ សាច់រឿង និងអត្ថន័យនោះគឺល្អទទួលយកបាន តែការនិយាយប៉ារ៉ូរឿង ដូចឆ្កួតចឹង ការនិយាយសម្លេងបែបអូសៗ លើកដាក់សម្លេងរៀបចំមិនល្អសូម្បីតែសើច ដូចជាការសើចបែបរៀបចំដែរ ប្លង់គេសើចទឹកមុខទៅណាណីណុះឆ្កុយ​មិនមានអីដូចដែលគេផ្សាយថា “…ឆ្លុះបញ្ជាំងពីសង្គមរបស់អ្នក…” សោះឡើយ សង្គមរបស់អុ្នកគេនិយាយ​បែបរំអូសៗ វែងៗ ចឹង?? ហើយការលើកដាក់សំលេងនិយាយនោះទៀតសោត មិនត្រូវតាមស្ថានភាពរបស់ឈុតនិមួយៗសោះ។ ត្រង់កន្លែងណាដែលបឿនឯងយល់ថាល្អនោះ?? បកស្រាយតិចមើលអាអូន?? មានអ្នកណាយល់ថាសម្លេងនិយាយស្តីក្នុងរឿងហ្នឹងដូចខ្ញុំយល់ដែរអត់?

  7. ខ្ញុំ​ក៏​យល់​ឃើញ​ដូច​បង​ក្ឌិត​ដែរ… កំហុស​ គឺ​ត្រង់​របៀប​និយាយ​ហ្នឹង​អែង ។ សាក​គិត​មើល​គ្រប់​រឿង​ដែល​ផលិត​ដោយ​ក្រុម​ការងារ​មួយ​នេះ ប្រើ​ភាសា សំដី​សំដៅ​អី​គឺ​ស្ទីល​ដដែល ដែល​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពីសង្គម​បច្ចុប្បន្ន​​បាន​ល្អ​ទេ តែ​វា style និយាយ​រឿង​កុន​របស់​គេ​ទៅ​វិញ​ទេ​តើ ។ រឿង​នេះ​ម៉ា​ឈុតៗលឿន​នោះ​លឿន បើ​ចង់​ដាក់​វិញ្ញាណ​ឲ្យ​ចូល​ក្នុង​រឿង​គឺ​ពិបាក​បន្តិច​ហើយ កិកិកិ

  8. រឿង រលក​សំឡេង ខ្ញុំ​មិន​បាន​មើល​ច្រើន​ទេ មើល​បាន​ពីរ​ដង​ប៉ុណ្ណោះ ហើយ​ក៏​មើ​ល​បាន​តែ​បន្តិច​ដែរ ប៉ុន្តែ​យល់​ថា វា​ល្អ​ជាង​រឿង​ផ្សេងៗ ដែល​និយាយ​មួយ​ម៉ាត់​បង្អក់ រួច​ទើប​បន្ត​ទៀត តែ​ខ្ញុំ​មិន​មាន​ន័យ​ថា ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។

  9. ញ៉ុម​គិត​ថា យ៉ាងហោច​ណាស់ រឿង «រលកសម្លេង» នេះ ល្អគួរ​ទទួល​យក​បាន ជាជាងរឿងខ្មែរ មិនថាភាគ ឬ រឿងដុំ មួយចំនួន​ធំ ដែល​មិន​ហ៊ាន​ទាំង​យក​ភ្នែក​មើល​ផង! ញ៉ុម​អត់​ជា​អ្នក​តាមដានអីរ៉េ តែ​ឃើញ​ថា​វា​ល្អ​ប្រហាក់​ប្រហែល​នឹង​រឿងទី១របស់​ក្រុម​ការងារនេះ តែញ៉ុម​ភ្លេច​ចំណង​ជើង​បាត់​ហើយ ដែល​គេ​និយាយ​ពី​ក្រុមគ្រូពេទ្យ​ ក្នុង​មន្ទីរពេទ្យ​មួយ​នោះ​អី!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s