គួរ​ចៀស​វាង​ការ​សរសេរ​ពាក្យ “ញ៉ុម” ជំនួស​ “ខ្ញុំ”


ថ្មីៗ​នេះ ខ្ញុំ​ឃើញ​មាន​ការប្រើប្រាស់​ពាក្យ “ញ៉ុម” ជំនួស “ខ្ញុំ” ច្រើន​នៅ​តាម​ប្លក ហ្វេសប៊ុក និង​​មាន​ប្រើ​ក្នុង​រឿង​ភាគ​ដែល​និយាយ​សំឡេង​ផ្ទាល់​ផង​ដែរ ។ ឃើញ​ថា​យើង​​សប្បាយ​ចិត្ត​ប្រើ​ពាក្យ​ ញ៉ុម ច្រើន​ជាង​​ពាក្យ ខ្ញុំ ។ នេះ​ជា​​ការបារម្ភ​ដែរ បើ​យើង​​នាំ​គ្នា​បំភ្លេច​ពាក្យ ខ្ញុំ​ចោល ហើយ​ប្រើ​ពាក្យ ញ៉ុម​ជំនួស​វិញ​ដូច្នេះ ។

ពាក្យ ញ៉ុម នេះ​បើ​តាម​សម្គាល់ ច្រើន​តែ​ក្មេងៗ​ដែល​និយាយ​មិន​ទាន់​ច្បាស់ ឬ​អ្នក​ដែល​និយាយ​​គល់​អណ្ដាត​ប្រើ ។ វា​មិន​មែន​ជា​រឿង​ធំ​ដុំ ធ្ងន់ធ្ងរ​អី​ទេ ប៉ុន្តែ​យើង​គួរ​តែ​កែ​វា​ពី​ឥឡូវ​ទៅ ដើម្បី​កុំ​ឱ្យ​ខុស​ទៅ​ថ្ងៃ​ក្រោយ ។

22 thoughts on “គួរ​ចៀស​វាង​ការ​សរសេរ​ពាក្យ “ញ៉ុម” ជំនួស​ “ខ្ញុំ”

  1. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 8:10 ល្ងាច

    ពាក្យ​គេ​បង្កើត​ថ្មី😀
    ដូចពាក្យ ប្អូន អ៊ីចឹង ក្រោយមក​បង្កើត​ពាក្យ អូន, អាក្អូន,.. ថែម​ទៀត។ គ្មាន​ទៅ​ឃើញ​មាន​បញ្ហា​ស្អី​ផង។

  2. ក្មេងល្ងង់ ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 8:24 ល្ងាច

    ញ៉ុម…អាស់ចាលំ😀 ខ្ញុំក៏គិតដូចបងដែរយើងគួរតែកែបន្តិចម្តងៗទៅ !!!

  3. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 8:54 ល្ងាច

    បឿនមានពេលទំនេរច្រើនពេកហើយ!😀 ទុកអោយគេសសេរស្រេចតែពួកគេចុះ ខ្ញុំថាពួកគេគ្រាន់តែលេងសើចតែប៉ុណ្ណឹងឯង ខ្ញុំមិនជឿរថាពួកគេ មិនដឹងនោះរ៉េ តែការយកចិត្តទុកដាក់នឹងភាសា ខ្លួនជាការ សំខាន់ម្យ៉ាងដែរ ! តែទោះជាយ៉ាងណាក៏ពួកគាត់សសេរជាភាសា ខ្មែរ ដែរ ចៃណា មិន សសេរ I ឬ You ឯង ។ ​បើ ប្រើ You ហើយ ចាំមានឯងអីទៀត ?😀

  4. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 9:06 ល្ងាច

    ខ្ញុំ​គិត​ថា​គ្មាន​បញ្ហា​ស្អី​ទេ។ ការ​សរសេរជា​ផ្លូវ​ការ​ក៏​គេ​មិន​សរសេរ ញ៉ុម​ស្អី​នេះ​ដែរ​ទេ ភាគ​ច្រើន​គឺ​សរសេរ​បែប​លេង​ៗ​នឹង​ឯង មាន​ពាក្យ​ច្រើន​គគោក​ពេក​ណាស់​ដែល​ដើរ​តាម​គន្លង​នេះ ហើយ​ខ្ញុំ​ក៏​មិន​ជឿ​ថា យូរ​ៗ​ទៅ​យក​ពាក្យ ញ៉ុម​មក​ជំនួស​បាន​ទេ

  5. ឧត្តម ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 9:43 ល្ងាច

    ខ្ញុំ ឬ ញុមគិតដូចបងសុភ័ក្រនិងបងស្វាដែរ ព្រោះតាមឆាតនិយាយញុមវាសាមញ្ញដូចគ្រាមភាសាដែលយើង​ប្រើប្រចាំងៃ។ តែការប្រើប្រាស់ជាផ្លូវការដូចជា លិខិតស្នាមអីផ្សេងៗ មិនអាចសរសេរចឹងបានទេ ប្រយ័ត្នគេសើចងាប់ !

  6. ikhmerhome ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 10:01 ល្ងាច

    វាមានតែឆ្អីបង ខ្ញុំប្រើពាក្យខ្ញុំច្រើនជាងញ៉ុម តែវាមិនអីទេព្រោះវាមិនប៉ះពាល់ទេ!

  7. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 10:56 ល្ងាច

    ខ្ញុំ​រំឭកៗ​ទៅ ។ ហើយ​បើ​តាម​ស្ដាប់​ទៅ ពាក្យ ញ៉ុម​ ដូច​មិន​ពីរោះ​អី​ប៉ុន្មាន​ទេ និយាយ​ដូច​របៀប​មនុស្ស​ខ្លាច ស្ទាក់ស្ទើរ (ជា​ការយល់​ឃើញ​របស់​ខ្ញុំ) ។

  8. pisitnseiha ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 11:32 ល្ងាច

    ភាពស្និទ្ធស្នាលស្ថិតនៅលើការ និយាយ និង សរសេរ ខ្ញុំគិតថា បើប្រើ ពាក្យ ញ៉ុម ធ្វើអោតជិតដិតជាង ចឹងខ្ញុំសុខចិត្តប្រើហើយ តែបែបផ្លូវការ នោះប្រើតាមរបៀបត្រឹមត្រូវវិញ។

  9. វណ្ណពិសិដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 11:32 ល្ងាច

    ខ្ញុំយល់ស្របគំនិតបងបឿន វាពិតជាដូចបងៗនិយាយខាងលើមែន វាមិនមែនជាបញ្ហាអីធំដំទេ តែបើយើងអាចជៀសវាងបានក៏ល្អម្យ៉ាងដែរ ព្រោះខ្លាចវាក្លាយទៅជាទម្លាប់…គឹមិនល្អទេ ហើយណាមួយខ្លាចបង ជនបរទេសណាកំពុងតែខំរៀនភាសាខ្មែរផង ក្រែងពេលឃើញទៅ គាត់បែកអំពិលអំពែក…។ នេះគ្រាន់ទេជាការយល់ឃើញរបស់ខ្ញុំទេ បើមានការខុសលើសលួសយ៉ាងណា សូមបងៗអភ័យទោសផង…
    សូមជូនពរបងៗអោយមានសុខភាពល្អ…!!!

  10. chomnounh ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 11:53 ល្ងាច

    ចំពោះខ្ញុំវិញវាគ្រាន់តែការសរសេរលេងប៉ុណ្ណោះវាមិនជាបញ្ហាទៅថ្ងៃក្រោយទេ។​ ព្រោះថានៅសាលាគេស្គាល់ពាក្យខ្ញុំតាំងពីថ្នាក់ទីមួយមកម្លេះ ហើយបើគេអានសៀវភៅផ្សេងៗក៏មានពាក្យខ្ញុំច្រើនដែរ​ សូមកុំបារម្ភអី នេះគ្រាន់តែជាក្រៀមភាសារបស់ខ្មែរយើងដែលគេយកមកសរសេរកំប្លែងលេងប៉ុណ្ណោះ។

  11. វាន់កូរវ័រ ថ្ងៃសុក្រ ទី 29 ខែតុលា 2010 / 4:27 ព្រឹក

    ខ្ញុំគិតថា បើសិនជាទំលាប់សរសេរ ខ្ញុំ អោយរហូតទៅល្អម្យ៉ាងដែរ ព្រោះវា
    អាចធ្វើអោយយើងធ្លាប់ដៃផង(ទម្លាប់ល្អ) ការនិយាយញ៉ុមមិនជាអីទេ ព្រោះ ជាភាសានិយាយ តែកុំទម្លាប់សរសេរញ៉ុម ព្រោះស្ដាប់ទៅ ដូចកូនក្មេង ទើប តែចេះនិយាយខ្មែរតិចៗ សុំទោសមិនមែនរិះគន់ទេ។ ខ្ញុំចូលអានប្លុកខ្មែរ យើងសរសេរតាមអិនធឺណែតរាល់ថ្ងៃ តែភាគច្រើន ឃើញសរសេរខុសច្រើន ខ្ញុំគិត ថាគួរទម្លាប់សរសេរអោយត្រូវ អាចកើត ការធ្លាប់ដៃល្អដែរ។

  12. ទឹម បឿន ថ្ងៃសុក្រ ទី 29 ខែតុលា 2010 / 7:42 ព្រឹក

    ខ្ញុំ​គាំទ្រ វាន់កូវ័រ ។

  13. វីរៈ ថ្ងៃសុក្រ ទី 29 ខែតុលា 2010 / 10:11 ព្រឹក

    បើ​ជៀស​បាន​ ភា​សា​និយាយ​ មិន​អាច​យក​មក​ប្រើ​ក្នុង​ភាសា​សរសេរ​បាន​ទេ។ គង់​មាន​អ្នក​អាន​ខ្លះ​ មិន​ដឹង​ខ្យល់​​អី​យក​ពាក្យ​ខុស​ទៅ​ប្រើ​ក្នុង​អត្ថបទ​សិក្សា អត្ថបទ​ខារ៉ាអូខេ ឬ ក៏​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្មធំៗ​មើល​ទៅ​គួរ​ឱយ​ខ្មាស​បរទេស​ណាស់។
    ឧទាហរណ៍៖ បើ​គេ​មាន​ពាក្យ​ថា «ម៉ូយថៃ» ហើយ យើង​បង្ខំ​ដាក់​ថា «គុន​ខ្មែរ» វិញ​ វាហាក់​ដូច​ជា​គ្មាន​អ្វី អស្ចារ្យ​ទេ ព្រោះ​យើង​មាន​ពាក្យ​ថា​ «ប្រដាល់​សេរី» ហើយ តែ​នាំ​គ្នា​បោះ​បង់​ចោល។ «ប្រាសាទ​ព្រះ​វិហារ» មិន​គ្រប់​គ្រាន់​ទេ ទាល់​តែ​ថែម​ពាក្យ​ «ខ្មែរ» មួយម៉ាត់​ទៀត ប្រហែល​កុំ​ឱយ​ច្រលំ​នឹង​ «ប្រាសាទ​ព្រះ​វិហារ​ថៃ​» ទេ​ដឹង។ «ប្រាសាទ​ព្រះ​វិហារ​ខ្មែរ មោទនៈភាព​ជាតិ» ខ្ញុំ​ឃើញ​ឃ្លា​នេះ​ នៅ​លើ​ បដា​មួយ​ផ្ទាំង​ធំ​តាំង​ពី​ឆ្នាំមុន ​ត្រង់​ផ្លូវ​បំបែក​ជិត​ដល់​​ប៉ុស្តិ​លេខ​បី និង​នៅ​លើ​អាវ​យឺត​​មួយ​ចំនួន។
    យើង​គួរ​ត្រួត​ពិនិត្យ​ឱយ​បាន​ម៉ត់​ចត់​ជាង​មុន​បន្តិច ទាំង​អក្ខរាវិរុទ្ធ វេយ្យាករណ៍ និង ខ្លឹម​សារ។ ម៉្យាង​ទៀត​ សូម​ជួយ​កែ​សំរួល​គ្នា​ដោយ​សុទ្ធចិត្ត ជាជាង​បន្តុះ​បង្អាប់ ឬ ជាន់​ពន្លិច។

  14. khmerbirder ថ្ងៃសុក្រ ទី 29 ខែតុលា 2010 / 11:06 ព្រឹក

    វិរៈ​និយាយ​នោះ​អត់​ខុស​ទេ មូលហេតុ​គឺ​ថៃ​វា​ប្រាប់​បរទេស​ស្ទើរ​គ្រប់​គ្នា​ដែល​មក​ស្រុក​វា​ថា​ប្រាសាទ​ហ្នឹង​ជា​របស់​គេ ដូច្នេះ​ដែល​ខ្មែរ​ដាក់​បែប​នេះ គឺ​ដើម្បី​ក្រើនរំឭក​ដល់​ជនជាតិ​ខ្មែរ​ខ្លះ​ដែល​គាត់​មាន​និន្នាការ​មិន​ច្បាស់លាស់ មិន​ដឹង​ពី​ប្រវត្តិ​ពិត​ប្រាកដ​ដែល​ខ្លួន​មាន ព្រមទាំង​ប្រាប់​បរទេស​ថា​វា​ជា​របស់​ខ្មែរ​ទេ​កុំ​ច្រឡំ​ទៀត ។ មាន​ជនជាតិ​ញូហ្ស៊ីឡែន​មួយ​ក្រុម (៣​នាក់) បាន​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ​ថា​កាល​គាត់​នៅ​ថៃ​គេ​ប្រាប់​គាត់​ចឹង ដល់​មក​ដល់​ខ្មែរ​មាន​ដូច​គេ​ប្រាប់​ឯណា​ វា​ផ្សេង ។ គាត់​បន្ថែម​ថា គាត់​ស្មាន​ថា​អង្គរវត្ត​ហ្នឹង​នៅ​វៀតណាម ហើយ​ខ្មែរ​(កម្ពុជា) ជា​ខេត្ត​មួយ​របស់​វៀតណាម​តើ ទើប​ពេល​ដល់​វៀតណាម​បាន​ដឹង​ការពិត ។ សរុប​មក​មិន​មាន​បញ្ហា​ដែល​ដាក់​បែប​នោះ​ទេ គឺ​វា​ប្រសើរ​សម្រាប់​ជាតិ​ខ្លួន​ទៅ​វិញ​ទេ ។ តែ​ពាក្យ​ដែល​បឿន​លើក​ឡើង​ហ្នឹង​វា​ល្អ​ហើយ​ខ្ញុំ​គាំទ្រ ព្រោះ​ខ្លាច​អ្នក​សរសេរ​មួយ​ចំនួន​គាត់​យក​ភាសា​និយាយ​ទៅ​សរសេរ​ដូច “វែងហ្ម៎ង” អី​ហ្នឹង ថ្ងៃ​ ថា ង៉ៃ ជាដើម ។

  15. អង្គរក្សតូច ថ្ងៃសុក្រ ទី 29 ខែតុលា 2010 / 11:48 ព្រឹក

    គ្រាន់តែពាក្យ ញ៉ុម និង ខ្ញុំមួយម៉ាត់អីក៏តាបែរវាល់ល្ងាចយ៉ាងនេះ?
    ថ្ងៃនេះមានអារម្មណ៍ល្អយ៉ាងណា ក៏ធ្វើឲ្យខូចអស់ដែរ។
    ចង់និយាយថាកុំឲ្យគេច្រឡំហ្នឹងមែនទេ?
    ខ្ញុំ= ភាសានិយាយ និងសរសេរផ្លូវការ = មានអំនាច រឹងប៉ឹង មិនរណប
    ញ៉ុម = ភាសានិយាយបែបមិនផ្លូការ = ទន់ជ្រាយ មានភាពស្និទ្ធស្នាល ស្ទាក់ស្ទើរ
    ពូបឿនដូចជាប្រកាន់ជ្រុលពេកហើយ!!
    តាមខ្ញុំយល់ឃើញ គឺគ្មានអ្វីត្រូវបារម្មណ៍ទេ ណាស់តែអ្នកដែលមានឥទ្ធិពលដែលគេសរសេរនោះទេ បានត្រូវបារម្មណ៍នោះ ក្មេងក្មាងកូនក្អុកដូចជាពួកខ្ញុំនេះ ដឹងច្បាស់ណាស់!! គ្រូវប្រាប់តាំងពីថ្នាក់ទីមួយមកម៉្លេះ!! 😆

  16. ជីវិតអមតៈ ថ្ងៃសុក្រ ទី 29 ខែតុលា 2010 / 1:08 ល្ងាច

    ល្អម្យ៉ាងដែរតើ បើខ្មែរចេះបង្កើតពាក្យថ្មីៗយកមកប្រើណា…
    ខ្មែរយើងងាយនិយាយ​ងាយប្រើទៀតផងមែនទេបាទ?
    កុំតែអាងអីយកពាក្យបាលីសំស្ក្រឹក អង់គ្លេស បារាំង ចិន យួន
    សៀម កូរ៉េ ជប៉ុន… មកប្រើនោះ វាមិនងាយស្រួលនិយាយ
    អីបន្តិចផងហ្នឹង…

  17. វាន់កូរវ័រ ថ្ងៃសៅរ៍ ទី 30 ខែតុលា 2010 / 1:09 ព្រឹក

    ញ៉ុម មិនមែនពាក្យថ្មីទេ ពេលនិយាយញ៉ុមចឹងដូចអ្នកក្ងិតច្រមុះនិយាយ ហា​ហា ។ បើគិតថា ញ៉ុម ជាពាក្យថ្មី ចឹងកែ ស្រី ទៅច្រី ប្រុស ទៅផុស ស្រែ ទៅ ច្រែ ស្រុកទៅច្រុកអស់ទៅ ។ល។និង។ល។ ហើយនាំគ្នាថា អូខ្ញុំបង្កើតពាក្យ ថ្មីបានហើយ។​ ជួយនាំគ្នាគិតឡើងវិញមុននឹងគិតថា ទាំងនោះជាពាក្យថ្មី។ មួយវិញទៀត ការខ្ចីពាក្យគេមកប្រើ​មិនថា​ប្រទេសខ្មែរទេ ប្រទេសណាក៍វាមានដែរ។

  18. ក្មេងស្រែ ថ្ងៃសៅរ៍ ទី 30 ខែតុលា 2010 / 9:51 ព្រឹក

    តាម​ពិត​ខ្ញុំ(ញ៉ុម) ធ្លាប់​បាន​សរសេររួច​ខ្លះ​ហើយ​មែន​ហេហ? មាន​អ្នក​មិន​តិច​រ៉េ បាន​និយាយ​រិះ​គន់​ពី​ការ​សរសេរ​តាម​ការ​និយាយ, ខ្ញុំ​ក៏​បាន​បរិយាយ​ទៅ​គាត់​ថា ការសរសេរតាមនិយាយ គឺ​គ្រាន់​តែ​ជា​ការ​កំសាន្ត ឬ សរសេរ​ដើម្បី​អោយ​មាន​ភាព​ជិតស្និទ្ធ​តែ​ប៉ុណ្ណោះឯង, ប្រកាស​ណា​ដែល​និយាយ​ពី​អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត ក្រុម Clogger នឹង​ប្រឹង​ប្រែង​សរសេរអោយ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ​បំផុត! អរគុណ​សម្រាប់​ប្រកាស​១​នេះ!

  19. បុរិន្ទ ថ្ងៃសៅរ៍ ទី 30 ខែតុលា 2010 / 11:25 ព្រឹក

    មិនចំពោះតែពាក្យថា ញុំនេះឡើយ។ ជួនកាលខ្ញុំសរសេរពាក្យផ្លូវការខុស​ដោយសារតែខ្ញុំធ្លាប់ដៃសរសេរបែបនិយាយ។

    តាមពិតវាមានលក្ខណពិសេសរៀងៗខ្លួន។
    ភាសារសរសេ គឺភាសារផ្លូវការ វាមិនបានបង្ហាញពីអារម្មណ៍ពិតរបស់អ្នកសរសេរឡើយ។
    ភាសារនិយាយយកមកសរសេរ គឺអ្នកសរសេរអាចបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនដល់មិត្តអ្នកអាន។

  20. madarika ថ្ងៃចន្ទ ទី 1 ខែវិច្ឆិកា 2010 / 4:46 ល្ងាច

    ភាសាខ្មែរយើងថែរក្សាជានិច្ចមិនបំភ្លេចអត្តសញ្ញាណឫអក្សរដើមទេ!!!ពាក្យ
    ញ៉ុមគ្រាន់តែជំនួសពេលដែលយើងជជែកក្រៅផ្លូវការប៉ុណ្ណោះ!!

  21. kaps... ថ្ងៃសៅរ៍ ទី 6 ខែវិច្ឆិកា 2010 / 1:37 ល្ងាច

    បឿន សុំសួរតិច ! ម៉េចបានមាន “Khmer Blog” ចូលទៅនៅជាមួយ ប្លក់ខ្ញុំចឹង ? ប្លក់នេះ ខ្លាចក្រែងលោកគ្រូវិចិត្រគាត់ ជាអ្នកបង្កើត ! ហេតុអីបានជាចូលមកនៅជាមួយប្លក់ខ្ញុំចឹង ? ឆ្ងល់ដល់ហើយ !?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s