កម្មវិធី, សារព័ត៌មាន

កម្មវិធីឆាត​​សម្រាប់​ហ្វេសប៊ុក


សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជជែក​ជា​មួយ​មិត្រភក្ដិ​នៅ​ហ្វេសប៊ុក (facebook) ខ្ញុំ​សូម​ណែនាំ​កម្មវិធី​មួយ​ចំនួន ដែល​ងាយស្រួល​ជជែក​ជាង​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក និង​អាច​ជជែក​ដោយ​មិន​ចាំបាច់​ឡក់​ចូល​វែបសាយ​ហ្វេសប៊ុក ។ កម្មវិធី​នេះ​ប្រហាក់ប្រហែល​នឹង​ការប្រើ កម្មវិធី​ជជែក​របស់​យ៉ាហ៊ូ កម្មវិធី​ជជែក​របស់​ហ្គូកហ្គល ឬ Skype ដែរ ។

កម្មវិធី​ Meebo

កម្មវិធី​នេះ ទាល់តែ​បើក​ប្រាវសឺ​ទើប​អាច​ជជែក​បាន ប៉ុន្តែ​វា​អាច​បន្ថែម​គណនី​របស់​យ៉ាហ៊ូ ហ្គូហ្គល និង​កម្មវិធី​ជជែក​ផ្សែងៗ​ជា​ច្រើន​ទៀត ។

កម្មវិធី ChitChat

កម្មវិធី​នេះ ដើរ​នៅ​លើ​ដែសថប ប៉ុន្តែ​ដើរ​មិន​បាន​ល្អ​ជាមួយ​អក្សរ​ខ្មែរ ឆាត​ជា​ក្រុម​មិន​ទាន់​បាន ប៉ុន្តែ​អាច​ឃើញ​​អក្សរ​របស់​ម្នាក់ៗ​ក្នុង​ក្រុម​ដាច់​ដោយ​ឡែក​ពី​គ្នា ។

កម្មវិធី Digsby

ជា​កម្មវិធី​ដែល​អាច​ប្រើ​សេវាកម្ម​ច្រើន​ក្នុង​កន្លែង​តែ​មួយ​ដែរ ។ កម្មវិធី​នេះ​ដើរ​បាន​ល្អ​ជាមួយ​ភាសា​ខ្មែរ ប៉ុន្តែ​មិន​អាច​ជជែក​ជា​ក្រុម​បាន ។

កម្មវិធី Adium

ចំពោះ​អ្នក​ប្រើ មេក​អូអេស សូម​សាកល្បង​ប្រើ​កម្មវិធី​នេះ ។ ខ្ញុំ​មិន​ដឹង​ថា​កម្មវិធី​នេះ​យ៉ាងម៉េច​ដែរ ។

កម្មវិធី Pidgin

កម្មវិធី​នេះ​ស្គាល់​ភាសា​ខ្មែរ​បាន​ល្អ អាច​ឆាត​ជា​ក្រុម​បាន និង​ផ្ដល់​ដំណឹង​រាល់​ពេល​មាន​អ៊‍ីមេល​ថ្មី ។ តែ​កម្មវិធី​នេះ​នៅ​ពុំ​ទាន់​មាន​បញ្ចូល​ហ្វេសប៊ុក​​នៅ​ឡើយ​ទេ ត្រូវការ​ឱ្យ​ដំឡើង​ផ្លាក់អ៊‍ីន ដើម្បី​អាច​ប្រើ​ជាមួយ​ហ្វេសប៊ុក​បាន ។

កម្មវិធី Gabtastik (ណែនាំ​ឱ្យ​ប្រើ)

កម្មវិធី​នេះ​សមញ្ញ ស្រួល​ប្រើ ។ អាច​ប្រើ​បាន​ជាមួយ ហ្វេសប៊ុក និង​ហ្គូហ្គល ។

 

ជជែក​ជា​ក្រុម

6 thoughts on “កម្មវិធីឆាត​​សម្រាប់​ហ្វេសប៊ុក”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s