កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​វិនដូស៍​៧​ចេញ​ហើយ


ទីបំផុត​កញ្ចប់​ភាសា​ភាសា​ខ្មែរ​សម្រាប់​វិនដូស៍​៧​បាន​ដាក់​ឱ្យ​ប្រើ​ហើយ ។ មុន​នេះ​បន្តិច បង​សុភី បាន​ផ្ញើ​តំណ​មក​ខ្ញុំ ខ្ញុំ​អរ​ស្ទើរតែ​លោត​ទន្ទ្រាំ​ជើង​ទៅ​ហើយ និង​បាន​ដោនឡូត​មក​ដំឡើង​ភ្លាម ។

ក្រោយ​ពី​​មើល​ការ​​បកប្រែ​ភាសា​ក្នុង​វិនដូស៍​៧​នេះ មាន​ភាព​ខុស​គ្នា​អំពី​ការបកប្រែ​ក្នុង​វិនដូស៍​វិស្តា ដោយ​ពាក្យ​មួយ​ចំនួន​យក​តាម​ការបកប្រែ​របស់​ខ្មែរអូអេស ។ កន្លែង​មួយ​ចំនួន​ក៏​ខ្ញុំ​មើល​ពុំ​យល់​ដែរ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​ណាស់ ។

ខ្ញុំ​សំណូមពរ​ឱ្យ​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់​ភាសា​របស់​ខ្លួន​ បើ​ទោះ​ជា​កន្លែង​ខ្លះ​ពិបាក​យល់ ឬ​ប្រែ​ពុំ​ទាន់​បាន​ល្អ​ក៏​ដោយ ។ ការប្រើ​ច្រើន នឹង​ជួយ​ឱ្យ​ការបកប្រែ​កាន់តែ​ល្អ ដោយ​យើង​មើល​ឃើញ​ចំណុច​​ដែល​គួរ​កែ​តម្រូវ​នៅ​ពេល​ក្រោយ ។

កញ្ចប់​ភាសា​នេះ អាច​រក​បាន​នៅ​​វែបសាយ​ microsoft.com

សូម​មើល​រូប​ខាង​ក្រោម៖

អត្ថបទ​ផ្សេង​ទៀត៖

36 thoughts on “កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​វិនដូស៍​៧​ចេញ​ហើយ

  1. ខ្មែរកីឡា ថ្ងៃពុធ ទី 20 ខែតុលា 2010 / 5:43 ល្ងាច

    យល់ចឹងដែរ កាន់តែបកប្រែច្រើន អាចអោយយើងឃើញចំនុចត្រូវកែសំរួល។

  2. ស៊ឺន ចែងចើន ថ្ងៃពុធ ទី 20 ខែតុលា 2010 / 5:49 ល្ងាច

    ខ្ញុំក៏ដូច្នេះដែរ ទើបតែបានដំឡើងកញ្ចប់វ៉ីនឌូ៧ ជាភាសាខ្មែរ! ឥឡូវនេះ ខ្ញុំអាចអួតប្រាប់ទៅពួកម៉ាក់ខ្ញុំនៅក្រៅប្រទេសថា ប្រព័ន្ធប្រតិបត្តិវ៉ីនឌូ នៅស្រុកខ្ញុំក៏មានជាភាសាខ្កំណើតដែរ។ សូមថ្លែងអំណរគុណអ្នកដែលខិតខំបកប្រែ និងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃបែបនេះ។ ខ្ញុំសង្ឃឹមទៅអនាគត់ កម្មវិធីជាភាសាខ្មែរ នឹងបញ្ចូលវាជាស្រេចនូវកញ្ចប់វ៉ីនឌូនេះជាមួយ នឹងក្រុមហ៊ុន Microsoft។

  3. អ៊ូច ថុនា ថ្ងៃពុធ ទី 20 ខែតុលា 2010 / 6:25 ល្ងាច

    អីក៏ពូកែរកម៉េសបឿន !!!

  4. ពត៌មានវិជ្ជាកូនខ្មែរ ថ្ងៃពុធ ទី 20 ខែតុលា 2010 / 8:09 ល្ងាច

    ខ្ញុំសប្បាយចិត្តណាស់ដែលវីដូ៧មានជាភាសារខ្មែរ !
    ឥឡូវខ្ញុំទាញយកសិន ដើម្បីយកទៅតម្លើងប្រើ !!! អរគុណហើយបង !!

  5. ចាន់ណា ថ្ងៃពុធ ទី 20 ខែតុលា 2010 / 8:10 ល្ងាច

    ខ្ញុំសូមសំដែង ការរីករាយយ៉ាងខ្លាំងចំពោះ​ os windows ជាភាសាជាតិខ្នែរយើង

  6. khmerbirder ថ្ងៃពុធ ទី 20 ខែតុលា 2010 / 8:50 ល្ងាច

    ខ្ញុំ​ក៏​ដូច​បឿន​ដែរ បាន​ឃើញ​ប្រកាស​របស់​បឿន​ភ្លាម អរ​ស្ទើរ​លោត ស្រែក​ជយោ​ម្នាក់​ឯង​ផ្អើល​គេ​ក្នុង​ហាង​អ៊‍ិនធើណិត ។ ខ្ញុំ​ប្រើ​ប្រាស់​ភាគ​ច្រើ​ន​បំផុត​គឺ​ជា​ភាសា​ខ្មែរ សព្វថ្ងៃ​នេះ​គឺ​កំពុង​ប្រើ​កម្មវិធី​ទាំងអស់​របស់​ខ្មែរ​អូអែស​និង​មួយ​ចំនួន​ទៀត​របស់​អ្នក​ភូមិ​យើង​ចែកចាយ គ្មាន​ហេតុផល​ណា​ថា​ពិបាក​ប្រើ​ទេ បើ​ជា​ភាសា​គេ​អាច​ស្វែងយល់​បាន​សូម្បី​ពេល​ខ្លះ​អត់​ដឹង​ន័យ​ក៏​នាំ​គ្នា​ប្រើ​ដែរ ចុះ​ហេតុ​អ្វី​មិន​ប្រើ​ភាសា​ខ្លួន​ឲ្យ​ស៊ាំ​ដែរ​ទៅ?! អរគុណ​បឿន​ដែល​ចែករំលែក ។ អរគុណ!!!!!!!!!!!!!!!!!!!!!

  7. kriyar ថ្ងៃពុធ ទី 20 ខែតុលា 2010 / 9:00 ល្ងាច

    ពិតជាប្រសើរខ្លាំងណាស់!!!!!!!!

  8. សៀ​ វិចិត្រ ថ្ងៃពុធ ទី 20 ខែតុលា 2010 / 9:38 ល្ងាច

    នេះពិតជាដំណឹងល្អសំរាប់ខ្មែរ ដោយយើងអាចមានប្រព័ន្ធដំណើរការមួយដែលប្រើប្រាស់ជាភាសាខ្មែរ។ ខ្ញុំសូមចូលរួមគាំទ្រនូវការប្រើប្រាស់នូវកញ្ចប់ភាសាខ្មែរនេះ ហើយខ្ញុំសង្ឃឹមថាខ្មែរយើងនឹងមានកម្មវិធីផេ្សងដែលប្រើប្រាស់ជាភាសាខ្មែរ។

  9. Phearak ថ្ងៃពុធ ទី 20 ខែតុលា 2010 / 9:42 ល្ងាច

    បងបឿន អង្គចងចាំ ៤ ជ.ប ហើយប្រើប្រព័ន្ធប្រតិបត្តិការ ៣២ ប៊ីត ទៀត ហេហេ😛

  10. សុខហេង ថ្ងៃពុធ ទី 20 ខែតុលា 2010 / 9:58 ល្ងាច

    អនិច្ចា​ខ្លួន​ខ្ញុំ​អត់​មាន​វីនដូ៧​ប្រើ​នឹង​គេ

  11. ទឹម បឿន ថ្ងៃពុធ ទី 20 ខែតុលា 2010 / 10:19 ល្ងាច

    ភារៈ៖ ខ្ជិល​ដូរ​វា ព្រោះ​បើ​ដូរ ត្រូវ​ចំណាយ​ពេល​យ៉ាងតិច​ក៏​មួយ​ថ្ងៃ​ដើម្បី​រៀបចំ​ដំឡើង​វា​ឡើង​វិញ​ដែរ ។

  12. nachihan ថ្ងៃពុធ ទី 20 ខែតុលា 2010 / 11:15 ល្ងាច

    ពូបឿនពូកែយ៉ាងនេះហេតុអ្វីមិនបង្កើតlinuxមួយដូចគេដែរទៅ

  13. artsreymao ថ្ងៃពុធ ទី 20 ខែតុលា 2010 / 11:58 ល្ងាច

    i want to how can i get this???

  14. រិន រ៉ាឌី ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 7:59 ព្រឹក

    ខ្ញុំ​សំណូមពរ​ឱ្យ​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់​ភាសា​របស់​ខ្លួន​ បើ​ទោះ​ជា​កន្លែង​ខ្លះ​ពិបាក​យល់ ឬ​ប្រែ​ពុំ​ទាន់​បាន​ល្អ​ក៏​ដោយ ។ ការប្រើ​ច្រើន នឹង​ជួយ​ឱ្យ​ការបកប្រែ​កាន់តែ​ល្អ ដោយ​យើង​មើល​ឃើញ​ចំណុច​​ដែល​គួរ​កែ​តម្រូវ​នៅ​ពេល​ក្រោយ ។ (មាននយ័)

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 8:47 ព្រឹក

    artsreymao: មើល​នៅ​តំណ​ខាង​លើ ក្នុង​អត្ថបទ ។

  16. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 8:49 ព្រឹក

    រ៉ាឌី៖ អរគុណ​ដែល​យល់​អំពី​គំនិត​ខ្ញុំ ។

  17. DYNA-DAILY ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 9:01 ព្រឹក

    អរគុណ បឿន ចំពោះដំណឹងដ៏ល្អនេះ។ខ្ញុំនឹងប្រញ៉ាប់យកវាមកប្រើនិងចែកចាយ។

  18. harryhun ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 9:23 ព្រឹក

    ពិត​ជា​ល្អ​ពិត​ៗ ខ្ញុំ​ក៏​នឹង​សាក់​ល្បង​ប្រើ​តែ​បើ​អាច

  19. បូរាណ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 11:06 ព្រឹក

    អរគុណណាស់!

  20. va lisa ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 11:27 ព្រឹក

    Good Good Good………….

  21. cambomaths ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 1:03 ល្ងាច

    ទើប​ ដោនឡូត ព្រឹក​មិញ​ ឥឡូវ​ដំឡើង​រួច​ហើយ ! មើ​ល​ទៅ​ល្អ​!

  22. Loeng Loeun ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 2:13 ល្ងាច

    I am happy so much when I see your mail to me, thank you so much for donor to translate to khmer language

  23. happylkt ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 2:28 ល្ងាច

    It very very wow! to see it!, but let go to see this new from Microsoft http://www.microsoft.com/unlimitedpotential/programs/llp.mspx , than download the Click here to download table with all languages. you will see about our country!

  24. ឧត្តម ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 4:48 ល្ងាច

    ហើយគេតំឡើងមិចរ៉ូវ

  25. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 5:13 ល្ងាច

    ពេល​ដោនឡូត​រួច ចុច​ពីរ​ដង​លើ​វា និង​ធ្វើ​តាម​ការណែនាំ ។

  26. វិចូច ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 5:44 ល្ងាច

    ឡូយ

  27. ភារៈ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 9:09 ល្ងាច

    ខ្ញុំនៅតែឆ្ងល់ពីបញ្ហា Fontរឺ Keyboard layout? នៅលើម៉ាស៊ីនរបស់ខ្ញុំ វានៅតែបង្ហាញមិនត្រឹមត្រូវដោយផ្នែក ម៉េចក៏អីចឹង?a href=’http://iphearak.files.wordpress.com/2010/10/win-def.jpg’ > ក្តារបញ្ជា
    បើគិតថា សញ្ញាបូកនោះស្មើនឹងដាក់ជើងទើបត្រឹមត្រូវ😛

  28. ភារៈ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 9:12 ល្ងាច

    បងបឿនជួយកែសំរួលវាចារខាងលើរបស់ខ្ញុំផង! អរគុណបង😀

  29. Fidele ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 9:17 ល្ងាច

    ម៉េច​ក៏​គេ​មិន​ប្រើ Khmer OS System ព្រោះ​ស្រួល​អាន​ជាង!😀

  30. khmerbirder ថ្ងៃសុក្រ ទី 22 ខែតុលា 2010 / 7:21 ព្រឹក

    ផ្ទាំង​អ្វី​ៗ​ទាំង​អស់​ហ្នឹង​ធំៗ​ណាស់! ភាគច្រើន​មិន​អាច​មើល​ឃើញ​កន្លែង​ចុច OK/Apply បាន​ទេ ។ សង្ឃឹម​ថា​គេ​នឹង​សម្រួល​វា​ចេញ ។ ក្នុង​លីនុច​វា​មិន​ធំៗ​ចឹង​ទេ ។ Fidele គិត​មើល​ ប្រសិន​ជា​ប្រើ​ខ្មែរ​អូអែស​ស៊ីស្តិម​នឹង​វា​ប៉ុណ្ណា​វិញ?

  31. អៀង ថ្ងៃចន្ទ ទី 25 ខែតុលា 2010 / 5:09 ល្ងាច

    ពិតជាអស្ចារ្យមែន។ប៉ុន្តែបងចង់បា​នអាផ្លែប៉ោមជាអក្សរខ្មែរ។តើពេលណា​បានមកដល់?

  32. ទឹម បឿន ថ្ងៃចន្ទ ទី 25 ខែតុលា 2010 / 5:16 ល្ងាច

    ខ្ញុំ​អត់​ដឹង​ដែរ😀

  33. Oudom Seng ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែវិច្ឆិកា 2010 / 12:10 ល្ងាច

    អស្ចារ្យ

  34. rithysak ថ្ងៃពុធ ទី 21 ខែកញ្ញា 2011 / 9:03 ល្ងាច

    តើយើងអាចប្តូរមកភាសារអង់គ្លេសវិញបានដែររឺទេ? តាមរបៀបណា?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s