ដាក់​ឈ្មោះ​ឱ្យ​កូន


កូន​ស្រី​ខ្ញុំ គេ​នាំ​គ្នា​ហៅ​ថា ស្រី​មឿនៗ ស្រដៀង​ឈ្មោះ​ឪ តែ​ឈ្មោះ​នេះ​មិន​ពីរោះ​ទេ ។ ថ្ងៃ​មួយ​ខ្ញុំ​បើក​រក​ក្នុង​​សទ្ទានុក្រម​បាលី ឃើញ​ពាក្យ ទេវិត្ថី មានន័យ​ថា​ជា​ទេពអប្សរ ប៉ុន្តែ​ខ្ញុំ​និង​ប្រពន្ធ គិត​ថា​ដាក់ ទេវិត្តី វិញ ដើម្បី​ឱ្យ​ពីរោះ ។ ទំនង​ដូច​ជា​ពេញ​ចិត្ត​ឈ្មោះ​នេះ​ហើយ តែ​នៅ​តែ​ខំ​នឹក​រក​ក្រែង​មាន​ឈ្មោះ​ណា​ពីរោះ​ជាង​នេះ ។

ថ្ងៃនេះ បង​សន្តិភាព​និយាយ​អំពី​​ខ្លួន​គាត់ ​ដែល​បម្រុង​សរសេរ​រឿង​កំប្លែង តែ​ភ្លេច ។ ខ្ញុំ​ក៏​ស្រាប់​តែ​ភ្លេច​ឈ្មោះ ទេវិត្តី ដែរ ក៏​ខំ​រក​នឹក ហើយ​ប្រាប់​ឈ្មោះ​នេះ​ទៅ​គាត់ គាត់​ថា មិន​ចូលចិត្ត​ឈ្មោះ​នេះ ។ ឈ្មោះ វិត្តី ឬ​វត្តី ដែល​គាត់​ស្គាល់​បួ​ន​ប្រាំ​នាក់ សុទ្ធតែ​ឆ្នាស ហើយ​គាត់​មិន​ចង់​បាន​ក្មួយ​ឆ្នាស​ទេ😀 ។ គាត់​ផ្ដល់​យោបល់​ឱ្យ​ដាក់​ឈ្មោះ​កូន​ស្រដៀង​បរទេស វា​ស្រួល​ឱ្យ​ពួក​បរទេស​ហៅ ពេល​ទៅ​ស្រុក​គេ ហើយ​នឹង​អាច​នាំ​លាភ​សំណាង​ដល់​ម៉ែ​ឪ​ទៀត​ផង តែ​ខ្ញុំ​ចូលចិត្ត​ឈ្មោះ​របៀប​ខ្មែរ ឬ​បាលី សំស្ក្រឹត​ជាង ។

ឥឡូវ​ខ្ញុំ​យល់​ថា គួរ​កែ​ឈ្មោះ​កូន​ស្រី​នេះ​ទៀត​ហើយ ។ មិនមែន ស្រីមឿន មិនមែន ទេវិត្តី ហើយ​ប្រហែល​ជា​ឈ្មោះ​ដែល​ខ្ញុំ​កំពុង​រក​នឹក ។

ខ្ញុំ​សង្ឃឹម​ថា ទម្រាំ​ដល់​ពេល​កូន​ខ្ញុំ​កើត​មក ឆ្នាំ​២០១២ នឹង​មាន​ឈ្មោះ​ល្អ​មួយ​ដាក់​ឱ្យ​កូន ។ ប៉ុន្តែ​បើ​លោកអ្នក​អាច​​រក​ឃើញ​ឈ្មោះ​ល្អ​មួយ​ជូន​ដល់​ខ្ញុំ ខ្ញុំ​អរគុណ​ខ្លាំង​ណាស់ ។

37 thoughts on “ដាក់​ឈ្មោះ​ឱ្យ​កូន

  1. Samady KS ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 12:30 ល្ងាច

    ដាក់​ឈ្មោះ​ញុម​ អ្ហូវ…! ក្រែង​ឆ្លាត​ដូច​ញុម!

  2. ភារម្យ ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 12:42 ល្ងាច

    កុំដាក់ដូចពូឌីហ្នឹងអីបង!

  3. khmerbirder ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 12:52 ល្ងាច

    យី​បឿន​អើយ! ២០១២​ឯ​នោះ​ខំ​រក​នឹក​ឈ្មោះ​ទុក​តាំង​ពី​២០១០ ទម្រាំ​ដល់​ពេល​ហ្នឹង​ភ្លេច​បាត់ ។ ខ្ញុំ​ធ្លាប់​គិត​ចឹង ដល់​ពេល​ថ្ងៃ​កូន​កើត ពេទ្យ​សួរ​ដាក់​ឈ្មោះ​កូន​ស្អី​គេ មាន​នឹក​ឃើញ​អី ដាក់​ប្រុស​ធំ​ទៅ ។ ដល់​កូន​ស្រី​ទៀត​ដូច​គ្នា ដល់​កើត​ដាក់​ស្រី​តូច​ទៀត ។ មក​គិត​រក​នៅ​ផ្ទះ​រាល់​កូន​ជិត​មួយ​សប្ដាហ៍​ទម្រាំ​ដាច់ចិត្ត​ទៅ​សាលា​ឃុំ​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​កូន ។

  4. ខេធី៤២ ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 1:09 ល្ងាច

    នេះបានពាក្យចាស់ថាមិនខុសមែន គិតហើយសឹមគួរ

  5. ទឹម បឿន ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 1:18 ល្ងាច

    សាម៉ាឌី៖ មិន​យក​ទេ​ឈ្មោះ​ក្ដាម
    ភារម្យ៖ កុំ​បារម្ភ​អី ជួល​ឱ្យ​ដាក់​ទៀត មិន​ដាក់​ផង
    khmerbirder: ទោះយ៉ាង​ណា ក៏​ត្រូវ​នឹក​ឱ្យ​ហើយ​ដែរ
    ខេធី​៤២៖ ខ្ញុំ​គាំទ្រ

  6. ញឹក បុរិន្ទ ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 1:41 ល្ងាច

    មានតែឈ្មោះខ្ញុំទេ ខ្មែរក៏មានន័យ បរទេសក៏ងាយរស្រួយ។
    យកល្អដាក់ដូចខ្ញុំទៅ បើទៅជាស្រីវិញ គឺថែមស្រះ “ី”ខាងចុង។​ ហេហេ

  7. វិចូច ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 1:55 ល្ងាច

    ដាក់ កេសរ តែ​ម្រងទៅ😀

  8. Samady KS ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 2:00 ល្ងាច

    ញឹក បូរិន ស្មាន​តែ boring

  9. ទឹម បឿន ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 3:01 ល្ងាច

    ឈ្មោះ​ឡូយ​តើ បុរិន្ទ ។ កេសរ​ខ្ញុំ​មិន​ចូលចិត្ត​ទេ ។

  10. យីម ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 3:56 ល្ងាច

    ឈ្មោះ សុមនា ល្អទេ?

  11. pisitnseiha ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 4:04 ល្ងាច

    កុំ​ទៅ​ពិ​បាក​អី​ បឿន​អើយ! បើ​ខ្មែរ​ចំ គឺ កាច្រឹប! ហ្នឹង​ចប់​រឿង​ហើយ! គឺ​ឈ្មោះ ទឹម កាច្រឹប!! កិកិកិ

  12. បណ្ឌិត ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 4:30 ល្ងាច

    ស្អីគេអាអូន ប្រពន្ធមិនទាន់មានផ្ទៃពោះហង ពិបាករកនឹកឈ្មោះបាត់ទៅ ហើយ? ចាំបាត់…. សិនទៅចាំរកនឹក តែថាបឿន ឯងហ្នឹងអាចមានកូនដែរ???? ហាហាហាហា😀

  13. Lydeth Chea ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 4:49 ល្ងាច

    ដាក់ឈ្មោះកូនគួរត្រឹមសមរម្យ កុំឲ្យកំបុតពេក ហើយក៏កុំឲ្យឈ្មោះពិរោះពេក ដូចជាឈ្មោះស្តេច ឬសិល្បករជាដើម ។ បើដាក់ឈ្មោះដូចជា សុវណ្ណធីតា ឬបញ្ចពណ៌ទេវី គ្រាន់តែគេលឺ គេសើចហើយ ។ សមរម្យមានដូចជា កញ្ញា ធីតា នីតា ដានី ផល្លា ផល្លី ដាណែត ឆវី ។ល។

  14. ពត៌មានវិជ្ជាកូនខ្មែរ ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 5:29 ល្ងាច

    បងប្រុស ! ឈ្មោះ ពិដោ , វិច្ឆារ៉ា , សុភ័ក្រ្ត , ធានី , រតន្នី , សូនីកា , វត្តី យ៉ាងម៉េចដែរ??😀

  15. ទឹម បឿន ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 5:51 ល្ងាច

    បង​យីម៖ ឈ្មោះ សុមនា ល្អ​ដែរ
    បង​ពិសិដ្ឋ៖ ខ្ញុំ​ត្រៀម​សម្លាប់​បង​ហើយ ហាហា
    បណ្ឌិត៖ មិនទាន់​មាន​ហ្នឹង​ហើយ ទើប​គិត​ឱ្យ​ស្រេច កុំ​ចាំ​ដល់​មាន​សឹម​នឹក នាំ​ឈ្មោះ​អត់​ល្អ​ដូច​កូន​ក្ឌិត​ឯង ។
    លីដែត និង​ព័ត៌មាន​វិទ្យា​កូន​ខ្មែរ៖ អរគុណ​ចំពោះ​ការ​ណែនាំ​ឈ្មោះ ចាំ​ខ្ញុំ​រើស​មើល​សិន🙂

  16. thach ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 6:06 ល្ងាច

    ឈ្មោះ «មេត្តា» បានទេ

  17. សុខហេង ថ្ងៃអង្គារ ទី 19 ខែតុលា 2010 / 10:05 ល្ងាច

    សុដាលីកា យ៉ាង​ម៉េច​ដែរ ?

  18. សេរីបណ្ឌិ ថ្ងៃពុធ ទី 20 ខែតុលា 2010 / 6:48 ព្រឹក

    វរយោសិត ៖ ស្ត្រី​មាន​រូប​ល្អ
    វរលក្ខណ៍ ៖ ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ
    វរ​វណ្ណិនី ៖ ស្រ្តី​មាន​សម្បុរ​ល្អ

  19. pisitnseiha ថ្ងៃពុធ ទី 20 ខែតុលា 2010 / 10:03 ព្រឹក

    កិកិកិ សំណាង​ណាស់​ដែល​ខ្ញុំ​ទិញ​ធានា​រ៉ាប់​រង​ពី​ក្រុម​ហ៊ុន​ អាស៊ី ហើយ!

  20. ទឹម បឿន ថ្ងៃពុធ ទី 20 ខែតុលា 2010 / 10:56 ព្រឹក

    សុទ្ធតែ​ឈ្មោះ​ល្អៗ ស្រួល​ខ្ញុំ​រើស​ហើយ​អ៊‍ីចឹង🙂

    អរគុណ​ទាំងអស់​គ្នា ។

  21. ឧត្តម ថ្ងៃពុធ ទី 20 ខែតុលា 2010 / 12:10 ល្ងាច

    ចុះបើបានកូនប្រុសមិចវិញ!

  22. ទឹម បឿន ថ្ងៃពុធ ទី 20 ខែតុលា 2010 / 4:43 ល្ងាច

    បើ​បាន​កូន​ប្រុស​ក៏​កាន់​តែ​ល្អ​ដែរ ។ ខ្ញុំ​រក​ទាំង​ឈ្មោះ​កូន​ប្រុស និង​កូន​ស្រី!

  23. visal ថ្ងៃពុធ ទី 20 ខែតុលា 2010 / 6:00 ល្ងាច

    ចំពោះខ្ញុំគិតថាការដាក់ឈ្មោះកុំដាក់តាមតែការស្រលាញ់របស់ខ្លួនយើងអី ព្រោះឈ្មោះខ្លះពេលដាក់ហើយនៅថ្ងៃអនាគត និស័យមនុស្សវាអាចនឹងទាញទៅតាម េឈ្មាះនោះ អ្នកធ្វើការធំសម្យ​ មានឈ្មោះជាធ្វើការធំ អ្នកនិពន្វមានឈ្មោះសម្យជាអ្នកនិពន្វ អ្នករៀនពូកែមានឈ្មោះសម្យជាមនុស្សរៀនពូកែ……ហើយអ្នកកាច អ្នកខូច កមានឈ្មោះសម្យនោះបែបកាច​ ខូចដែ…គួរដាក់ឈ្មោះកូនតាម បែបដែលយើងគិតថា ថ្ងៃអនាគត គាត់នឹងមានអនាគតល្អ…..(-_=)

  24. niruttiko ថ្ងៃពុធ ទី 20 ខែតុលា 2010 / 10:37 ល្ងាច

    ឈ្មោះតទៅនេះបានទេៈ
    សុភាវិនី,ស្រីសុភាវិនី=ស្រីដែលមានការអប់រំល្អដ៏មានសិរី។
    វនិតា(អាន វ៉ណិដា ក៏បាន)=ស្រី។សុវនិតា=ស្រីស្អាត,ល្អ។
    វរកញ្ញា=វីរកញ្ញា=សូរកញ្ញា=កញ្ញាអង់អាចក្លាហាន,ប្រសើរ។
    បុប្ផាវនិតា=ស្រីដែលមានរូបស្រស់ល្អដូចផ្កា។
    បញ្ញាធារី=បញ្ញាធារិនី=បញ្ញាធារិកា=នារីដែលទ្រទ្រង់នូវប្រាជ្ញា។
    បុញ្ញធារី=បុញ្ញធារិនី=បុញ្ញធារិកា=នារីដែលទ្រទ្រង់នូវបុណ្យកុសល។
    កមលា=កល្យាណី=អង្គនា=មត្តកាសិនី=សុន្ទរី=នារីស្អាតស្រស់។
    កល្យាណកញ្ញា=សុន្ទរកញ្ញា=កញ្ញាសោភា=កញ្ញាល្អស្អាត។
    សិរីសោភា=នារីមានសម្រស់ដែលមានសិរី។
    សិរិវនិតា=ស្រីមានសិរី។
    សិរិពុទ្ធិកា=ស្រីប្រកបដោយចំណេះដ៏មានសិរី។
    សុជាតា=ស្រីដែលមានកំណើតស្អាតល្អ។
    សុទក្ខិកា=សុទក្សិកា=ស្រីឈ្លៀសវាងវៃល្អ។
    សុពុទ្ធិកា=សុវិជានិកា=ស្រីមានការចេះដឹងល្អ។
    សុមនិត្ថី=សុមនា=សុមនិកា=ស្រីមានចិត្រល្អ។
    សោភណិកា=ស្រីមានរូបស្រស់ស្អាត។
    គុណធារី=គុណធារិកា=ស្រីអ្នកទ្រទ្រង់នូវគុណ។
    នារីរត្ន=នារីរតន៍=កេវគឺនារី(កែវសំដៅយកវត្ថុដែលល្អ)។
    វីរយិកា=ស្រីប្រកបដោយភាពក្លាហាន។
    ធម្មគុត្តិកា=ស្រីអ្នកមានធម៌ឃុំគ្រង។
    អភិវឌ្ឍកា=អភិវឌ្ឍិកា=នារីដែលមានការអភិវឌ្ឍន៍។

  25. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែតុលា 2010 / 1:49 ល្ងាច

    ឈ្មោះ​ច្រើន​មែន!

  26. បណ្ឌិត ថ្ងៃអង្គារ ទី 26 ខែតុលា 2010 / 3:19 ល្ងាច

    ច្រលំធ្មេញហើយអាអូន កូនបង តាវាដាក់ឈ្មោះឲ្យម៉ា List អីណោះ ចាំតែគុយរើសឡើងខ្ជិល

  27. ទឹម បឿន ថ្ងៃអង្គារ ទី 26 ខែតុលា 2010 / 5:48 ល្ងាច

    សុំ​មួយ​ផង​មក​ចឹង!

  28. nachihan ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែតុលា 2010 / 10:26 ល្ងាច

    ដាក់ឈ្មោះថា ធីដា ទៅពិរោះម្យាងដែរ!

  29. RAsmey ថ្ងៃសៅរ៍ ទី 30 ខែតុលា 2010 / 2:26 ល្ងាច

    Oops I though you already got a babe! tam Pit min teun te hei bong!

  30. គ្មានឈ្មោះ ថ្ងៃចន្ទ ទី 1 ខែវិច្ឆិកា 2010 / 1:53 ល្ងាច

    បានហើយ បានហើយ! ចាំកើតសិនទៅ!

  31. Sun Cambodia ថ្ងៃសៅរ៍ ទី 12 ខែមករា 2013 / 3:30 ល្ងាច

    សួស្តីអ្នកទាំងអស់គ្នា កូនកើត ថៃ្ងចន័្ទ ទី៧ ខែមករា ឆ្នាំ២០១៣ គួរដាក់អ្វីដែរ? សូមអរគុណ

  32. Sun Cambodia ថ្ងៃសៅរ៍ ទី 12 ខែមករា 2013 / 3:37 ល្ងាច

    គួរដាក់ឈ្មោះអ្វីដែរ?

  33. ហាក់ រ៉ាវី ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2013 / 3:18 ល្ងាច

    ខ្ញុំគិតថា ដូចជាកូនក្មែងលែងបីឡុកបីឡរ អញ្ចឹងដែរ លឺអត់!

  34. ហាក់ រ៉ាវី ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2013 / 3:22 ល្ងាច

    លោកថាភ្លើងភ្លឺ ប៉ុន្តែពន្លឺ ពុំស្មើវិជ្ជា រៀនច្រើនភ្លឺច្រើន តាមកម្រិតវា អ្នកគ្មានវិជ្ជា លោកថា មនុស្សខ្វាក់

  35. ហាក់ រ៉ាវី ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2013 / 3:24 ល្ងាច

    ទៅរៀនអត់សង្សាដូចសូរ៉ាអត់សាច់ខ្លែម

  36. បុ៊ន ថន ថ្ងៃចន្ទ ទី 18 ខែ​មីនា 2013 / 8:31 ព្រឹក

    ខ្ញុំស្រលាញ់ឈ្មោះ រង្សី ឈ្មោះនេះពីរោះណាស់សំរាប់ខ្ញុំ ហើយមានន័យថា ពន្លឺ ហើយកូននោះនឹង ភ្លឺស្រស់ថ្លា នាពេលអនាគត ដោយសារ លោកឪពុក និង អ្នកម្ដាយ ប្រៀនប្រដៅ ។

  37. o924213871 ថ្ងៃសុក្រ ទី 20 ខែធ្នូ 2013 / 8:10 ព្រឹក

    ឈ្មោះ រចនា រចនី ខេមរី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s