កូនស្រីខ្ញុំ គេនាំគ្នាហៅថា ស្រីមឿនៗ ស្រដៀងឈ្មោះឪ តែឈ្មោះនេះមិនពីរោះទេ ។ ថ្ងៃមួយខ្ញុំបើករកក្នុងសទ្ទានុក្រមបាលី ឃើញពាក្យ ទេវិត្ថី មានន័យថាជាទេពអប្សរ ប៉ុន្តែខ្ញុំនិងប្រពន្ធ គិតថាដាក់ ទេវិត្តី វិញ ដើម្បីឱ្យពីរោះ ។ ទំនងដូចជាពេញចិត្តឈ្មោះនេះហើយ តែនៅតែខំនឹករកក្រែងមានឈ្មោះណាពីរោះជាងនេះ ។
ថ្ងៃនេះ បងសន្តិភាពនិយាយអំពីខ្លួនគាត់ ដែលបម្រុងសរសេររឿងកំប្លែង តែភ្លេច ។ ខ្ញុំក៏ស្រាប់តែភ្លេចឈ្មោះ ទេវិត្តី ដែរ ក៏ខំរកនឹក ហើយប្រាប់ឈ្មោះនេះទៅគាត់ គាត់ថា មិនចូលចិត្តឈ្មោះនេះ ។ ឈ្មោះ វិត្តី ឬវត្តី ដែលគាត់ស្គាល់បួនប្រាំនាក់ សុទ្ធតែឆ្នាស ហើយគាត់មិនចង់បានក្មួយឆ្នាសទេ 😀 ។ គាត់ផ្ដល់យោបល់ឱ្យដាក់ឈ្មោះកូនស្រដៀងបរទេស វាស្រួលឱ្យពួកបរទេសហៅ ពេលទៅស្រុកគេ ហើយនឹងអាចនាំលាភសំណាងដល់ម៉ែឪទៀតផង តែខ្ញុំចូលចិត្តឈ្មោះរបៀបខ្មែរ ឬបាលី សំស្ក្រឹតជាង ។
ឥឡូវខ្ញុំយល់ថា គួរកែឈ្មោះកូនស្រីនេះទៀតហើយ ។ មិនមែន ស្រីមឿន មិនមែន ទេវិត្តី ហើយប្រហែលជាឈ្មោះដែលខ្ញុំកំពុងរកនឹក ។
ខ្ញុំសង្ឃឹមថា ទម្រាំដល់ពេលកូនខ្ញុំកើតមក ឆ្នាំ២០១២ នឹងមានឈ្មោះល្អមួយដាក់ឱ្យកូន ។ ប៉ុន្តែបើលោកអ្នកអាចរកឃើញឈ្មោះល្អមួយជូនដល់ខ្ញុំ ខ្ញុំអរគុណខ្លាំងណាស់ ។
ដាក់ឈ្មោះញុម អ្ហូវ…! ក្រែងឆ្លាតដូចញុម!
កុំដាក់ដូចពូឌីហ្នឹងអីបង!
យីបឿនអើយ! ២០១២ឯនោះខំរកនឹកឈ្មោះទុកតាំងពី២០១០ ទម្រាំដល់ពេលហ្នឹងភ្លេចបាត់ ។ ខ្ញុំធ្លាប់គិតចឹង ដល់ពេលថ្ងៃកូនកើត ពេទ្យសួរដាក់ឈ្មោះកូនស្អីគេ មាននឹកឃើញអី ដាក់ប្រុសធំទៅ ។ ដល់កូនស្រីទៀតដូចគ្នា ដល់កើតដាក់ស្រីតូចទៀត ។ មកគិតរកនៅផ្ទះរាល់កូនជិតមួយសប្ដាហ៍ទម្រាំដាច់ចិត្តទៅសាលាឃុំធ្វើសំបុត្រកំណើតឲ្យកូន ។
នេះបានពាក្យចាស់ថាមិនខុសមែន គិតហើយសឹមគួរ
សាម៉ាឌី៖ មិនយកទេឈ្មោះក្ដាម
ភារម្យ៖ កុំបារម្ភអី ជួលឱ្យដាក់ទៀត មិនដាក់ផង
khmerbirder: ទោះយ៉ាងណា ក៏ត្រូវនឹកឱ្យហើយដែរ
ខេធី៤២៖ ខ្ញុំគាំទ្រ
មានតែឈ្មោះខ្ញុំទេ ខ្មែរក៏មានន័យ បរទេសក៏ងាយរស្រួយ។
យកល្អដាក់ដូចខ្ញុំទៅ បើទៅជាស្រីវិញ គឺថែមស្រះ “ី”ខាងចុង។ ហេហេ
ដាក់ កេសរ តែម្រងទៅ 😀
ញឹក បូរិន ស្មានតែ boring
ឈ្មោះឡូយតើ បុរិន្ទ ។ កេសរខ្ញុំមិនចូលចិត្តទេ ។
ឈ្មោះ សុមនា ល្អទេ?
កុំទៅពិបាកអី បឿនអើយ! បើខ្មែរចំ គឺ កាច្រឹប! ហ្នឹងចប់រឿងហើយ! គឺឈ្មោះ ទឹម កាច្រឹប!! កិកិកិ
ស្អីគេអាអូន ប្រពន្ធមិនទាន់មានផ្ទៃពោះហង ពិបាករកនឹកឈ្មោះបាត់ទៅ ហើយ? ចាំបាត់…. សិនទៅចាំរកនឹក តែថាបឿន ឯងហ្នឹងអាចមានកូនដែរ???? ហាហាហាហា 😀
ដាក់ឈ្មោះកូនគួរត្រឹមសមរម្យ កុំឲ្យកំបុតពេក ហើយក៏កុំឲ្យឈ្មោះពិរោះពេក ដូចជាឈ្មោះស្តេច ឬសិល្បករជាដើម ។ បើដាក់ឈ្មោះដូចជា សុវណ្ណធីតា ឬបញ្ចពណ៌ទេវី គ្រាន់តែគេលឺ គេសើចហើយ ។ សមរម្យមានដូចជា កញ្ញា ធីតា នីតា ដានី ផល្លា ផល្លី ដាណែត ឆវី ។ល។
បងប្រុស ! ឈ្មោះ ពិដោ , វិច្ឆារ៉ា , សុភ័ក្រ្ត , ធានី , រតន្នី , សូនីកា , វត្តី យ៉ាងម៉េចដែរ?? 😀
បងយីម៖ ឈ្មោះ សុមនា ល្អដែរ
បងពិសិដ្ឋ៖ ខ្ញុំត្រៀមសម្លាប់បងហើយ ហាហា
បណ្ឌិត៖ មិនទាន់មានហ្នឹងហើយ ទើបគិតឱ្យស្រេច កុំចាំដល់មានសឹមនឹក នាំឈ្មោះអត់ល្អដូចកូនក្ឌិតឯង ។
លីដែត និងព័ត៌មានវិទ្យាកូនខ្មែរ៖ អរគុណចំពោះការណែនាំឈ្មោះ ចាំខ្ញុំរើសមើលសិន 🙂
ឈ្មោះ «មេត្តា» បានទេ
សុដាលីកា យ៉ាងម៉េចដែរ ?
វរយោសិត ៖ ស្ត្រីមានរូបល្អ
វរលក្ខណ៍ ៖ ដែលមានលក្ខណៈល្អប្រសើរ
វរវណ្ណិនី ៖ ស្រ្តីមានសម្បុរល្អ
កិកិកិ សំណាងណាស់ដែលខ្ញុំទិញធានារ៉ាប់រងពីក្រុមហ៊ុន អាស៊ី ហើយ!
សុទ្ធតែឈ្មោះល្អៗ ស្រួលខ្ញុំរើសហើយអ៊ីចឹង 🙂
អរគុណទាំងអស់គ្នា ។
ចុះបើបានកូនប្រុសមិចវិញ!
បើបានកូនប្រុសក៏កាន់តែល្អដែរ ។ ខ្ញុំរកទាំងឈ្មោះកូនប្រុស និងកូនស្រី!
ចំពោះខ្ញុំគិតថាការដាក់ឈ្មោះកុំដាក់តាមតែការស្រលាញ់របស់ខ្លួនយើងអី ព្រោះឈ្មោះខ្លះពេលដាក់ហើយនៅថ្ងៃអនាគត និស័យមនុស្សវាអាចនឹងទាញទៅតាម េឈ្មាះនោះ អ្នកធ្វើការធំសម្យ មានឈ្មោះជាធ្វើការធំ អ្នកនិពន្វមានឈ្មោះសម្យជាអ្នកនិពន្វ អ្នករៀនពូកែមានឈ្មោះសម្យជាមនុស្សរៀនពូកែ……ហើយអ្នកកាច អ្នកខូច កមានឈ្មោះសម្យនោះបែបកាច ខូចដែ…គួរដាក់ឈ្មោះកូនតាម បែបដែលយើងគិតថា ថ្ងៃអនាគត គាត់នឹងមានអនាគតល្អ…..(-_=)
ឈ្មោះតទៅនេះបានទេៈ
សុភាវិនី,ស្រីសុភាវិនី=ស្រីដែលមានការអប់រំល្អដ៏មានសិរី។
វនិតា(អាន វ៉ណិដា ក៏បាន)=ស្រី។សុវនិតា=ស្រីស្អាត,ល្អ។
វរកញ្ញា=វីរកញ្ញា=សូរកញ្ញា=កញ្ញាអង់អាចក្លាហាន,ប្រសើរ។
បុប្ផាវនិតា=ស្រីដែលមានរូបស្រស់ល្អដូចផ្កា។
បញ្ញាធារី=បញ្ញាធារិនី=បញ្ញាធារិកា=នារីដែលទ្រទ្រង់នូវប្រាជ្ញា។
បុញ្ញធារី=បុញ្ញធារិនី=បុញ្ញធារិកា=នារីដែលទ្រទ្រង់នូវបុណ្យកុសល។
កមលា=កល្យាណី=អង្គនា=មត្តកាសិនី=សុន្ទរី=នារីស្អាតស្រស់។
កល្យាណកញ្ញា=សុន្ទរកញ្ញា=កញ្ញាសោភា=កញ្ញាល្អស្អាត។
សិរីសោភា=នារីមានសម្រស់ដែលមានសិរី។
សិរិវនិតា=ស្រីមានសិរី។
សិរិពុទ្ធិកា=ស្រីប្រកបដោយចំណេះដ៏មានសិរី។
សុជាតា=ស្រីដែលមានកំណើតស្អាតល្អ។
សុទក្ខិកា=សុទក្សិកា=ស្រីឈ្លៀសវាងវៃល្អ។
សុពុទ្ធិកា=សុវិជានិកា=ស្រីមានការចេះដឹងល្អ។
សុមនិត្ថី=សុមនា=សុមនិកា=ស្រីមានចិត្រល្អ។
សោភណិកា=ស្រីមានរូបស្រស់ស្អាត។
គុណធារី=គុណធារិកា=ស្រីអ្នកទ្រទ្រង់នូវគុណ។
នារីរត្ន=នារីរតន៍=កេវគឺនារី(កែវសំដៅយកវត្ថុដែលល្អ)។
វីរយិកា=ស្រីប្រកបដោយភាពក្លាហាន។
ធម្មគុត្តិកា=ស្រីអ្នកមានធម៌ឃុំគ្រង។
អភិវឌ្ឍកា=អភិវឌ្ឍិកា=នារីដែលមានការអភិវឌ្ឍន៍។
ឈ្មោះច្រើនមែន!
ច្រលំធ្មេញហើយអាអូន កូនបង តាវាដាក់ឈ្មោះឲ្យម៉ា List អីណោះ ចាំតែគុយរើសឡើងខ្ជិល
សុំមួយផងមកចឹង!
ដាក់ឈ្មោះថា ធីដា ទៅពិរោះម្យាងដែរ!
Oops I though you already got a babe! tam Pit min teun te hei bong!
បានហើយ បានហើយ! ចាំកើតសិនទៅ!
សួស្តីអ្នកទាំងអស់គ្នា កូនកើត ថៃ្ងចន័្ទ ទី៧ ខែមករា ឆ្នាំ២០១៣ គួរដាក់អ្វីដែរ? សូមអរគុណ
គួរដាក់ឈ្មោះអ្វីដែរ?
ខ្ញុំគិតថា ដូចជាកូនក្មែងលែងបីឡុកបីឡរ អញ្ចឹងដែរ លឺអត់!
លោកថាភ្លើងភ្លឺ ប៉ុន្តែពន្លឺ ពុំស្មើវិជ្ជា រៀនច្រើនភ្លឺច្រើន តាមកម្រិតវា អ្នកគ្មានវិជ្ជា លោកថា មនុស្សខ្វាក់
ទៅរៀនអត់សង្សាដូចសូរ៉ាអត់សាច់ខ្លែម
ខ្ញុំស្រលាញ់ឈ្មោះ រង្សី ឈ្មោះនេះពីរោះណាស់សំរាប់ខ្ញុំ ហើយមានន័យថា ពន្លឺ ហើយកូននោះនឹង ភ្លឺស្រស់ថ្លា នាពេលអនាគត ដោយសារ លោកឪពុក និង អ្នកម្ដាយ ប្រៀនប្រដៅ ។
ឈ្មោះ រចនា រចនី ខេមរី