ខ្មែរកំពុងរៀបចំធ្វើវចនានុក្រមថ្មីដើម្បីឱ្យមានឯកភាពចំពោះការប្រើប្រាស់ភាសា ។ នេះជាដំណឹងល្អសម្រាប់ភាសាខ្មែរ ប៉ុន្តែខ្ញុំមានការបារម្ភយ៉ាងខ្លាំង ចំពោះលទ្ធផលនៃវចនានុក្រមនេះ មិនដឹងថានឹងអាចផ្លាស់ប្ដូរភាសាខ្មែរទៅរកភាពល្អ ឬទៅជាអ្វីផ្សេង ។
បញ្ហាចម្បងចំពោះភាសាខ្មែរក្នុងពេលបច្ចុប្បន្ននេះ គឺការសរសេរព្យាង្គតម្រួត និងព្យាង្គរាយ ការរើសអើងអក្សរ ណ ឡ និងពពួកស្រៈពេញតួ ។ ដោយសារក្បួនរបស់លោក កេង វ៉ាន់សាក់ បាននិយមប្រើច្រើនក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ ពាក្យព្យាង្គតម្រួតបានប្ដូរមកជាព្យាង្គរាយវិញ ។ ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសឱ្យយកការសរសេរតាមវចនានុក្រមរបស់សម្ដេចជួន ណាតវិញ ធ្វើឱ្យអ្នកដែលធ្លាប់សរសេរព្យាង្គរាយ មិនទម្លាប់បានភ្លាមៗ ប៉ុន្តែក៏មានការកែប្រែច្រើនដែរ ។
សំណួរថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យឯកភាពនោះ ជាសំណួរដែលពិបាកឆ្លើយ ប៉ុន្តែខាងក្រុមភាសាជាតិបានសម្រេចយកការបោះឆ្នោតខ្នាតធំ គឺចុះទៅតាមសាលាចាប់ពីថ្នាក់ទី១ រហូតដល់អ្នករៀនមហាវិទ្យាល័យ ហើយយកសំឡេងភាគច្រើន ។ តើការបោះឆ្នោតដូច្នេះអាចនាំឱ្យមានឯកភាពឬទេ? នេះជាក្ដីបារម្ភរបស់ខ្ញុំ ។
ខ្ញុំគិតថា មិនគួរចំណាយពេលចំពោះការបោះឆ្នោតនៅតាមសាលាពីថ្នាក់ទី១ មកទេ ជាការខាតបង់នូវពេលវេលា និងថវិកាច្រើន ដែលមិនប្រាកដថានឹងទទួលបានលទ្ធផលល្អ ។ ដោយសារគ្រូបង្រៀនភាគច្រើនសរសេរមិនត្រឹមត្រូវតាមអក្ខរាវិរុទ្ធ សិស្សមិនសូវមានចំណេះដឹងខាងភាសាខ្មែរច្បាស់លាស់ ។ គោលដៅដែលត្រូវបោះឆ្នោតនោះ ភាគច្រើនមិនមែនជាអ្នកស្រាវជ្រាវស៊ីជម្រៅ ។ ប្រសិនបើយកលុយត្រៀមធ្វើគម្រោងនេះ មកចំណាយលើមនុស្សមួយក្រុមដែលស្រាវជ្រាវលើផ្នែកនេះ ប្រហែលនឹងបានផលល្អជាង ។
ខ្ញុំគ្រាន់តែសង្ឃឹមថា គណៈកម្មាធិការភាសាជាតិ នឹងអាចរកផ្លូវល្អមួយសម្រាប់ជាតិ និងប្រជាជនខ្មែរ ។
ការបារម្ភរបស់បឿនគឺមិនខុសពីខ្ញុំទេ ។ សម្រាប់ខ្ញុំនៅមូលដ្ឋានថ្នាក់ក្រោមបានឃើញពីបញ្ហានេះយ៉ាងច្បាស់ជាពិសេសគឺនៅក្នុងបឋមសិក្សាដែលលោកគ្រូអ្នកគ្រូគាត់ហាក់មិនស៊ីជម្រៅពីរឿងនេះទេ ។ ប៉ុន្តែពួកគាត់បានទទួលយកថាសរសេរតាមវចនានុក្រមទើបត្រឹមត្រូវ តែពេលគាត់សរសេរវិញមិនថានៅថ្នាក់ណាទេ គាត់តែងតែភ្លេចខ្លួនហើយបង្កើតជាកំហុសដោយអចេតនាទេមើលទៅ ។ អ្នកខ្លះទៀតពេលវាយកុំព្យូទ័រ គាត់ដឹងថាការដាក់វណ្ណយុត្តិរបស់គាត់ហ្នឹងវាខុស តែគាត់ថារកអាត្រូវអត់ឃើញចឹងដាក់អាហ្នឹងទៅ នេះជាកំហុសដែលដឹង ប៉ុន្តែមិនព្យាយាមដោះស្រាយវា ។ បើតាមរោងពុម្ព ស្លាកយីហោហាងវិញ លែងនិយាយហើយ ខុសស្ទើរតែ៩០ភាគរយឯណោះ ។ ពួកអ្នកបញ្ចូលទិន្នន័យហ្នឹងអត់យកចិត្តទុកដាក់ទេ ធ្វើឲ្យតែហើយ ។ ឧទាហរណ៍ដែលខ្ញុំបានឃើញគេសរសេរ K-Bit ដល់ខ្មែរគេសរសេរ ខេ-បីត ចឹង មិនដឹងថាអានយ៉ាងម៉េចឲ្យវាចេញថា ប៊ីត ទេ មានតែ បី-ត ចឹងតូវ ។ បើក្រសួងទេសចរណ៍វិញ គេសរសេរពាក្យ ទេសចរណ៍នេះ ជាទេសចរណ៏ ដោយយក អស្ដាមកជំនួសទណ្ឌឃាត មគ្គុទ្ទេសក៍ ជា មគ្គុទ្ទេសក៏ ។ សុំទោសវារាងចាកប្រធានបន្តិចហើយ ។
ចុម! ម៉េចបានជាគេចង់ធ្វើចឹងវិញ?????
តាមដំនឹងឡាគេធឺ នៅបណ្ឌិត្យសភា ដើម្បីសំរេចគោលការណ៍ណាមួយ គេឡើងបកស្រាយលំៗម្ដងម្នាក់ៗ រួចលើកដៃបោះឆ្នោត។
ខ្ញុំបានស្ដាប់ការបកស្រាយរបស់ឯកឧត្តមចន្ទសំណព្វ ពន្យល់ពីរឿងអក្សរ ន អក្សរ ណ នេះ តាមទូរទស្សន៍ តែការបកស្រាយរបស់គាត់ដូចជាមិនសូវរឹងម៉ាំសោះ។ ហេតុផលដែលគេយក ណ មកប្រើ ក្នុងពាក្យកំលាយ ដូចជា សំណើ មិនប្រើ ន ជា សំនើ គឺមានតែ កុំអោយច្រលំ រឺ ពិបាកអានតែប៉ុណ្ណោះ។
anyone can advice on how to display Khmer unicode correctly in Firefox? I am using windows 7, thanks
Khmerbird: Hi khmerbird, nice to see you again. For Windows 7 you need to install Khmer Unicode NiDA for Vista 2.0.0 Beta. Get it from here.
វិចិត្រ៖ ខ្ញុំមិនដែលដឹងទេរឿងនេះ ប៉ុន្តែស្ដាប់វាគ្មិននៅវិទ្យុ ១០២ ថ្ងៃមុននោះ បកស្រាយភាសាខ្មែរមិនត្រឹមត្រូវទេ ។
ខ្ញុំយល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរយើងកំពុងតែសម្របសម្រួលការសរសេរទៅរកចំណុចឯកភាពមួយហើយ(គឺតាមវចនានុក្រមជួនណាត), អ៊ីចឹងខ្ញុំគិតថាការកែប្រែថ្មីនេះបើគ្រាន់តែបន្ថែមពាក្យថ្មីៗ នោះវាល្អ តែបើគម្រោងនេះគ្រាន់តែដើម្បីប្រទាញប្រទង់ទៅរកលំនាំរបស់លោកកេងវ៉ាន់សាក់វិញ នោះខ្ញុំជឿថានឹងមានភាពច្របូកច្របល់កាន់តែខ្លាំងជាងបច្ចុប្បន្នមិនខាន។ ហើយបើបែបនេះមែន ខ្ញុំគិតថាអ្នកដែលរៀបចំថ្មីទាំងនោះ គឺមានចេតនាមិនទទួលយកវចនានុក្រមជួនណាត។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថាការរៀបចំថ្មីនេះ នឹងធ្វើឲ្យលែងមានភាពប្រទាញប្រទង់គ្នា។ បើមិនអ៊ីចឹងទេ មិនចាំបាច់ធ្វើគម្រោងនេះនាំតែអស់លុយ, ទុកលុយបោះពុម្ពវចនានុក្រមចាស់ចែកតាមស្ថាប័នពាក់ព័ន្ធវិញ ប្រសើរជាង…
ខ្ញុំគាំទ្រយោបល់របស់បុរាណ!
ទេ តាមខ្ញុំដឹង គេគ្រាន់តែបញ្ចូលពាក្យថ្មីទៅក្នុងវចនានុក្រមចាស់ទេ ហើយការសរសេរដែលធ្លាប់ឲ្យសរសេរពីរយ៉ាងនោះ គេនឹងកំណត់យកតែមួយវិញតាមក្បួនផ្នត់ឫសមិនមែនតាមវិធីទំនាញសូរទេ ។
បើអ៊ីចឹងល្អហើយ តែតាមព័ត៌មានគេថានឹងធ្វើការបោះឆ្នោតសម្រេច ។
បើដូចបឿននិយាយមែន នុះនឹងជាបញ្ហាធំមែនទែនហើយ ។ អត់គាំទ្រទេ
សូមព្រួយជាមួយផង។ខ្ញុំគិតថា ការបោះឆ្នោតគួរតែត្រូវធ្វើជាមួយអ្នកចេះ
ដឹងយល់ភាសាខ្មែរបានហើយ ព្រោះថាអ្នកមិនចេះដឹងភាសាបោះឆ្នោត
ពីរឿងភាសា អាចដូចការបោះឆ្នោតជ្រើសរើសវត្ថុអច្ឆរិយៈដែលកន្លង
មកអញ្ចឹង។តាមខ្ញុំយល់ ព្រះសង្ឃមានការយល់ដឹងយ៉ាងច្រើនពីរឿង
អក្សរខ្មែរ ប្រហែលជាលោកមិនយល់ស្របឡើយ បើសិនមានការកែប្រែ
ខុសពីច្បាប់ដើមនោះ ហើយអាចនឹងមានការប្រឆាំងថែមទៀតផង។
មិនមែនព្រះសង្ឃទាំងអស់ទេ ព្រះសង្ឃដែលបានរៀនចេះដឹងតែប៉ុណ្ណោះ ព្រោះព្រះសង្ឃខ្លះ ព្រះអង្គក៏អត់បានជ្រាបពីរឿងនេះដែរ ហើយការសរសេររបស់ព្រះអង្គក៏មិនបានគោរពតាមក្បួនខ្នាតដែរ ។ សុំអភ័យទោស ខ្ញុំនិយាយចំពោះតែព្រះសង្ឃដែលមិនបានសិក្សាស៊ីជម្រៅតែប៉ុណ្ណោះទេ ។
សូមចូលរួមយោបល់ផង តាមខ្ញុំដឹងតិចតួច គួរយកតាមវចនានុក្រមសម្ដេច ជូនណាតទៅល្អជាង ព្រោះវចនានុក្រមជូនណាតមានទាក់ទងជាមួយបាលី សំស្ក្រឹតច្រើនជាពិសេសទំនៀមទំលាប់ប្រពៃណីខ្មែរនិងសាសនាជាច្រើន។ បើសិនជាមានការបោះឆ្នោះចឹងមាន សូមមិនគាំទ្រទេ តែបើបញ្ចូលពាក្យថ្មីៗ ហ្នឹងសូមគាំទ្រហើយ។
សួស្ដីបឿន តើមានដឹងពីកន្លែងទាញយក IDM (internet Download Manager) ពេញ ហើយអត់គិតថ្លៃដែរទេ? បើដឹងជួយប្រាប់ផង ព្រោះខ្ញុំអត់មានអីប្រើទេ ទាញយកបទចម្រៀងក៏អត់កើត ស្អីក៏អត់ ធ្លាប់អាសាកល្បងលើកមុនវាស្រួលហើយ តែផុតកំណត់ទៅក៏ងាប់ស្ដូកប៉ាដោយ ។
សួស្តីប្រិយមិត្តទាងអស់!
ខ្ញុំមានសំនួរមូយចំពោះប្រេយមេត្តដែលមានបទពិសោធន៏ក្នូងការបំលែងចំរៀង។
ខ្ញុំមានចំរៀងខ្មែរពិរសៗជាច្រើននៅក្នុងកាសែតហើយខ្ញុំចង់បំលែងវាមកក្នុង
Computer ជា PM3 តែពុំដឺងធ្វើដូចម្តេចទើមវាដំណើរការបាន។
ខ្ញុំសង្ឃឺមថាប្រិយមិត្តប្រាកដជាជូយចែកជូននូវបទពីសោធន៏មកដល់ខ្ញុំជាពុំខាន។
សូមជូនពររីករាយបុណ្យភ្ជុំបិណ្យខ្មែរឆ្នាំ២០១០ និងសូមជំរាបលា
ពីខ្ញុំ
ប៊ុង
ភាសាខ្មែរគឺជាភាសាមួយដែលពិបាកក្នុងការសរសេរណាស់ព្រោះក្នុងការ
សរសេរដូចជា ណ នឡ ល គីយើងពិបាកគ្នុងការបញ្ចិញសំឡេញ
ហើយគ្នុងគារសរសេរនៅលើកុំព្យួទ័រ ក៏មិនចេញសញ្ញា ខុសឲ្យទៀត។
ប្រសិនជាកុំព្យូទ័រអ្នកប្រើកម្មវិធីពិនិត្យអក្ខរាវិរុទ្ធរបស់វិទ្យាស្ថានបើកទូលាយដែលបញ្ចូលពាក្យនៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃ ជួនណាត នោះវានឹងកែឲ្យសម្រាប់ពាក្យដែលសរសេរ ។ សូមព្យាយាមស្វែងយល់ពីការបង្កើតពាក្យពឹងលើឫសរបស់វា នោះវាអាចងាយក្នុងការសរសេរបន្តិច ។