ពុម្អអក្សរ​ខ្មែរ​​បាន​ដាក់​បញ្ចូល​ទៅ Google Font API


លោក ដាញ់ ហុង បាន​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ឈ្មោះ Hanuman (ហនុមាន) ចូល​ទៅ Google Font API ដែល​អាច​ប្រើ​ក្នុង​ការសរសេរ​វែបសាយ ដោយ​ពុំ​ចាំ​បាច់​មាន​ពុម្ពអក្សរ​នេះ​ក្នុង​ម៉ាស៊ីន ​និង​​​អាច​បង្ហាញ​ពុម្ពអក្សរ​នេះ​​បាន ។

សូម​ចូល​ទៅ​តំណ​នេះ http://code.google.com/webfonts?subset=khmer

របៀប​ប្រើ គ្រាន់តែ​ដាក់​កូដ​នេះ​ចូល​នៅ​ចន្លោះ tag <head>

<link href='http://fonts.googleapis.com/css?family=<strong>Hanuman&subset=khmer</strong>' rel='stylesheet' type='text/css'>

នៅ​ក្នុង css ដាក់

h1 { font-family: 'Hanuman', arial, serif; }

សូម​មើល​ឧទារហរណ៍​ទាំងមូល​ខាងក្រោម

<html>
 <head>
 <link href='http://fonts.googleapis.com/css?family=Hanuman&subset=khmer' rel='stylesheet' type='text/css'>
 <style>
 body {
 font-family: 'Hanuman', arial, serif;
 font-size: 48px;
 }
 </style>
 </head>
 <body>
 <p>ខ្ញុំ​គ្មាន​ពុម្ព​អក្សរ​នេះ ប៉ុន្តែ​ខ្ញុំ​អាច​អាន​ពុម្ព​អក្សរ​នេះ​បាន</p>
 </body>
</html>

15 thoughts on “ពុម្អអក្សរ​ខ្មែរ​​បាន​ដាក់​បញ្ចូល​ទៅ Google Font API

  1. lavorn (ឡាវ័ន​) ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 6:49 ល្ងាច

    ចង់​មាន​ន័យ​ថា​យ៉ាង​ម៉េច​ទៅ​? ឬ​ក៏​មាន​ន័យ​ថា​មិន​បាច់​តម្លើង​ខ្មែរ​យូ​នី​កូដ​ក៏​អាច​អាន​ភា​សា​ខ្មែរ​គ្រប់​កុំ​ព្យូទ័រ​?

  2. kooms ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 6:55 ល្ងាច

    សង្ឃឹមថាបឿន​នឹង​អាច​ដាក់ពុម្ភអង្គលីលេខ​ បាន​ក្នុងពេលឆាប់ៗនេះ

  3. បុទុំ ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 7:14 ល្ងាច

    អត់យល់ទេបឿនអើយ មើលទៅមើលមក មិនដឹងថាមានន័យដូចម្តេចជួបប្រាប់តិចមើល

  4. អង្គរក្សតូច ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 7:39 ល្ងាច

    មិនបាច់មានពុម្ពអក្សរ រឺក៏មិនបាច់ដំឡើង khmer unicode ចូលទៅក្នុង កុំព្យូទ័រ? មើលឃើញមែនទេ

  5. វិចិត្រ ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 8:20 ល្ងាច

    អាហ្នឹង​សំរាប់​តែ​វែបសាយ​បង្កើត​ខ្លួនឯង​ ដឹង?
    សង្ឃឹមថា​ថ្ងៃ​ក្រោយ​ អ្នក​តែទឹក​កកជួយ​សំរួល​អោយ​ប្រើ​បាន​ក្នុង ​wordpress ដែរ។

  6. ikhmerhome ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 8:56 ល្ងាច

    ល្អណាស់បង! ខ្ញុំចង់ឲ្យភាសាខ្មែរទូលំទូលាយពីព្រោះកាលពីមុនអ្នកនៅក្រៅស្រុកតែងតែត្អូញត្អែរនៅពេលដែលគេចង់មើលភាសាលើអ៊ីនធឺណេតគេត្រូវទេតំឡើងKhmer Unicode។ សូមអរគុណដល់អ្នកផលិតផង៕

  7. nimol ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 10:22 ល្ងាច

    Google Font API ជា​អី​គេ​ទៅ?

  8. nimol ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែកញ្ញា 2010 / 11:29 ព្រឹក

    Google Font API is like Microsoft Weft?

  9. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែកញ្ញា 2010 / 2:19 ល្ងាច

    បាទ

  10. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែកញ្ញា 2010 / 4:09 ល្ងាច

    វិចិត្រ៖ វា​សម្រាប់​តែ​វែបសាយ​ណា​ដែល​អាច​ចូល​ទៅ​កែ​កូដ​ខ្លួនឯង​បាន ចំពោះ WordPress ទាល់តែ​សុំ​ឱ្យ​អ្នក​ធ្វើ WordPress ជួយ ។ ឱ្យ​គេ​អនុញ្ញាតិ​ឱ្យ​យើង​ចូល​កែ​កូដ​បាន​ទើប​ប្រើ​បាន ។ មាន​វែបសាយ​មួយ​ដែល​អាច​យក​ពុម្ពអក្សរ​មក​ប្រើ​ជាមួយ WordPress បាន ប៉ុន្តែ​មិន​អាច​បញ្ចូល​ពុម្ពអក្សរ​ទៅ​វែបសាយ​នោះ​បាន មាន​តែ​ប្រើ​របស់​គេ​ដែល​មាន​ស្រាប់ (អត់​មាន​ខ្មែរ) ។

  11. ញឹក បុរិន្ទ ថ្ងៃសុក្រ ទី 1 ខែតុលា 2010 / 9:00 ព្រឹក

    ហេតុអី បានលោក ដាញ់ ហុង ដាក់បានតែមួយអញ្ចឹង?
    ខ្ញុំគិតថាពុម្ភអក្សរនេះមិនសូវស្អាតសោះសម្រាប់វែបសាយ ព្រោះវាដិតខ្លាំងពេក​ មើលទៅដូចជារីកបន្តិច។ មានតែខ្មែរអូអែសទេដែលល្អសម្រាប់វែបសាយ។

  12. Fidele ថ្ងៃសុក្រ ទី 1 ខែតុលា 2010 / 10:40 ល្ងាច

    ម៉េច​ក៏ sample គេ​សរសេរ​ខុស​អញ្ចឹង? (“ញុំ” “បញ្ហារ”) សង្ឃឹម​ថា​នឹង​អាច​ប្រើ​បាន​ចំពោះ​ពុម្ព​អក្សរ​ផ្សេងៗ​ទៀត ក្នុង​ពេល​ឆាប់ៗ។:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s