លោកអ្នកនឹងសម្គាល់ឃើញថា ប្លកខ្ញុំបានផ្លាស់ប្ដូរការវាយតម្លៃដោយចុចលើសញ្ញាផ្កាយ៥ មកជាសញ្ញាប្រអប់ដៃលើកមេដៃឡើង និងទម្លាក់មេដៃចុះ មកជំនួសវិញ ។ មេដៃលើកឡើង សម្គាល់ថា លោកអ្នកពេញចិត្តនឹងអត្ថបទនោះ ទម្លាក់មេដៃចុះ បានន័យថាលោកអ្នកមិនពេញចិត្តអត្ថបទ មកពីអត្ថបទគ្មានន័យ សរសេរមិនបានល្អ សរសេរខុសសាច់រឿង ។ល។ ហើយខ្ញុំក៏បានបញ្ចូលទៅកន្លែងបញ្ចេញយោបល់របស់ផងដែរ ដូច្នេះលោកអ្នកក៏អាចរើសថា ពេញចិត្ត ឬមិនពេញចិត្តចំពោះយោបល់របស់អ្នកផ្សេងបាន ។
ខ្ញុំសង្ឃឹមថា លោកអ្នកនឹងពេញចិត្តចំពោះការវាយតម្លៃដែលមានតែពីរជម្រើសនេះ និងធ្វើការវាយតម្លៃរាល់អត្ថបទរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំបានកែតម្រូវសម្រាប់អត្ថបទក្រោយៗទៀត ។