Web Essentials ឧបត្ថម្ភ​ក្នុង​ការបកប្រែ TYPO3 ជា​ភាសា​ខ្មែរ


Web Essentials ជា​ក្រុមហ៊ុន​បង្កើត​វែបសាយ​​​នៅ​កម្ពុជា ប្រើ​ស៊ីអិមអេស TYPO3 ។ ក្រុមហ៊ុន​នេះ​បាន​​ឧបត្ថម្ភ​ក្នុង​ការបកប្រែ​ TYPO3 ​មក​ភាសា​ខ្មែរ ដែល​ថ្មីៗ​នេះ បាន​សម្រេច​ការបកប្រែ static_info_tables មក​ជា​ភាសា​ខ្មែរ រួម​មាន​​ឈ្មោះ​ប្រទេស ភាសា និង​រូបិយវត្ថុ​របស់​ប្រទេស​នានា​ជាដើម ។

លោកអ្នក​អាច​យក​ static_info_tables_km (ភាសា​ខ្មែរ)​ពី​​ទីនេះ

បច្ចុប្បន្ន ក្រុម​បកប្រែ​របស់ Web Essentials កំពុង​បន្ត​បកប្រែ TYPO3 Core ដែល​រំពឹង​ថា​នឹង​អាច​សម្រេច​កិច្ចការ​​​នេះ​​ជូន​​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

សូម​ជម្រាប​ផង​ដែរ​ថា TYPO3 ជា​ប្រព័ន្ធ​គ្រប់គ្រង​អត្ថបទ​លើ​វែបសាយ ​ស្រដៀង​គ្នា​ទៅ​នឹង Joomla, Drupal, WordPress… ​និង​អាច​យក​មក​ប្រើ​ដោយ​មិន​​ចាំបាច់​ចំណាយ​លុយ ។ សព្វថ្ងៃ TYPO3 បាន​អភិវឌ្ឍ​ដល់​កំណែ 4.4.2   ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី TYPO3 សូម​ចូល​ទៅ​កាន់​វែបសាយ http://typo3.org

4 thoughts on “Web Essentials ឧបត្ថម្ភ​ក្នុង​ការបកប្រែ TYPO3 ជា​ភាសា​ខ្មែរ

  1. khmerbirder ថ្ងៃអង្គារ ទី 21 ខែកញ្ញា 2010 / 5:33 ល្ងាច

    ស្វាគមន៍​ចំពោះ​ដំណឹង​នេះ​បឿន ។ សូម​ឲ្យ​ជោគជ័យ​ឆាប់ៗ​ណា ។ ទោះ​ជា​ខ្ញុំ​មិន​ចេះ​មិន​យល់​ពី​អ្វី​ដែល​បឿន​និង​គ្រប់​គ្នា​កំពុង​ធ្វើ ក៏​ខ្ញុំ​គាំទ្រ​វា​ដោយ​អស់​ពី​ទំហឹង​ដែរ ។

  2. taprumy ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 9:39 ព្រឹក

    តាម​ដឹង​ឈ្មោះ​ប្រទេស គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​បាន​ធ្វើ​រួច​ហើយ។

  3. ទឹម បឿន ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 11:32 ព្រឹក

    ខ្ញុំ​បាន​ឮ​ដំណឹង​នេះ​ដែរ តែ​ឮ​ថា មិន​ទាន់​រួច​ទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s