Web Essentials ជាក្រុមហ៊ុនបង្កើតវែបសាយនៅកម្ពុជា ប្រើស៊ីអិមអេស TYPO3 ។ ក្រុមហ៊ុននេះបានឧបត្ថម្ភក្នុងការបកប្រែ TYPO3 មកភាសាខ្មែរ ដែលថ្មីៗនេះ បានសម្រេចការបកប្រែ static_info_tables មកជាភាសាខ្មែរ រួមមានឈ្មោះប្រទេស ភាសា និងរូបិយវត្ថុរបស់ប្រទេសនានាជាដើម ។
លោកអ្នកអាចយក static_info_tables_km (ភាសាខ្មែរ)ពីទីនេះ ។
បច្ចុប្បន្ន ក្រុមបកប្រែរបស់ Web Essentials កំពុងបន្តបកប្រែ TYPO3 Core ដែលរំពឹងថានឹងអាចសម្រេចកិច្ចការនេះជូនប្រជាពលរដ្ឋខ្មែរក្នុងពេលដ៏ខ្លីខាងមុខនេះ ។
សូមជម្រាបផងដែរថា TYPO3 ជាប្រព័ន្ធគ្រប់គ្រងអត្ថបទលើវែបសាយ ស្រដៀងគ្នាទៅនឹង Joomla, Drupal, WordPress… និងអាចយកមកប្រើដោយមិនចាំបាច់ចំណាយលុយ ។ សព្វថ្ងៃ TYPO3 បានអភិវឌ្ឍដល់កំណែ 4.4.2 ។ សម្រាប់ព័ត៌មានបន្ថែមអំពី TYPO3 សូមចូលទៅកាន់វែបសាយ http://typo3.org ។
ស្វាគមន៍ចំពោះដំណឹងនេះបឿន ។ សូមឲ្យជោគជ័យឆាប់ៗណា ។ ទោះជាខ្ញុំមិនចេះមិនយល់ពីអ្វីដែលបឿននិងគ្រប់គ្នាកំពុងធ្វើ ក៏ខ្ញុំគាំទ្រវាដោយអស់ពីទំហឹងដែរ ។
តាមដឹងឈ្មោះប្រទេស គណៈកម្មាធិការជាតិភាសាខ្មែរបានធ្វើរួចហើយ។
ខ្ញុំបានឮដំណឹងនេះដែរ តែឮថា មិនទាន់រួចទេ ។