សញ្ញា​លុយ​រៀល​ខ្មែរ (៛) ដាក់​នៅ​ខាង​មុខ​ខ្ទង់​លេខ​លុយ


ថ្មីៗ​នេះ ឃើញ​គេ​សរសេរ​សញ្ញា​សម្គាល់​លុយ​រៀល​ខ្មែរ នៅ​ខាង​មុខ​ខ្ទង់​លេខ​របស់​លុយ​ញឹកញាប់​ណាស់ ។ ឧទាហរណ៍ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​របស់​ក្រុមហ៊ុន​មួយ​ជូន​ដល់​អតិថិជន​របស់​គេ គេ​សរសេរ​នៅ​លើ​ស្លាក​ប្រាប់​ពី​រង្វាន់​ដែល​ទទួល​បាន​ “៛​២០០,០០០” គេ​សន្មត​ថា ពីរ​សែន​រៀល

បើ​តាមពិត​ទៅ ការសរសេរ​របៀប​នេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ​ទេ គួរ​គប្បី​សរសេរ​សញ្ញា​សម្គាល់​លុយ​រៀល​នៅ​ខាង​ក្រោយ​ខ្ទង់លេខ​វិញ គឺ​គួរសរសេរ ២០០.០០០ ៛ និង​ត្រង់​កន្លែង​ក្បៀស ត្រូវ​ដាក់​សញ្ញា​ចុច​មួយ​វិញ បើ​ដាក់​ក្បៀស​ដូច​ខាង​លើ គេ​មិន​អាន​ថា ពីរ​សែន​ទេ អាន​ថា ពីរ​រយ ក្បៀស សូន្យ សូន្យ សូន្យ ទើប​ត្រូវ ដ្បិត​សញ្ញា​ក្បៀស​ខ្មែរ​មិន​ដូច​សញ្ញា​ក្បៀស​ពួក​អឺរ៉ុប​ ។ បើ​ប្រើ​សញ្ញា​ក្បៀស មានន័យ​ថា ក្បៀស​លេខ​ខាង​ក្រោយ ឬ​កាត់​ខ្ទង់​លេខ​នៅ​ខាង​ក្រោយ ។ ឧទាហរណ័ ១,៥ = មួយ​កន្លះ ។ ចំពោះ​សញ្ញា​ចុច​មួយ​វិញ គេ​រាប់​ខ្ទង់​លេខ​ពី​ស្ដាំ​មក​ឆ្វេង​ចំននួន ៣ ខ្ទង់ (ខ្ទង់​ពាន់) ដើម្បី​ឱ្យ​ងាយ​ស្រួល​អាន ។ ពេល​ខ្លះ​គេ​សរសេរ​មិន​មាន​ចំណុច​មួយ​ក៏​បាន ។

ដូច្នេះ​សូម​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ ការសរសេរ​សញ្ញា​សម្គាល់​ប្រាក់​រៀល និង​ការកាត់​ខ្ទង់​របស់​លេខ​ខ្មែរ កុំ​ឱ្យ​មាន​ខុស​ត​ទៅ ទៀត ។

14 thoughts on “សញ្ញា​លុយ​រៀល​ខ្មែរ (៛) ដាក់​នៅ​ខាង​មុខ​ខ្ទង់​លេខ​លុយ

  1. botrakhmer ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 12:30 ល្ងាច

    រឿង​សញ្ញា ៛ ដាក់​មុខ​ឬ​ក្រោយ ខ្ញុំ​គ្មាន​យោបល់​ទេ តែ​បើនិយាយ​ពី​រឿង​ក្បៀស និង ចុច កាលពី​មុខ​ខ្មែរ​យើង​យក​តាម​បារាំង តែ​សម័យ​នេះ អាមេរិកាំង​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ខ្មែរជាង​បារាំង អ្វីៗ​ក៏​ប្រែប្រួល​ទៅ​តាមហ្នឹង​ដែរ។ ខ្ញុំ​ថា រឿង​នេះ​មិន​ជាធំដុំអីពេកទេ … យើង​ដើរ​តាម​ក្រោយ​គេ មាន​តែ​បត់បែន​តាម​គេ​ដូច្នោះ​ឯង។

  2. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 2:19 ល្ងាច

    មិន​ទាន់​មាន​ចេញ​សារ​ណា​មួយ​កំណត់​ឱ្យ​យក​ប្រើ​តាម​អាមេរិក គួរ​ប្រើ​តាម​បារាំង​ដដែល​ដើម្បី​កុំ​ឱ្យ​ច្រឡំ ។ ​អ្នក​ខ្លះ​សរសេរ ក្បៀស អ្នក​ខ្លះ​ចុច អ្នក​អាន​មិន​ដឹង​ថា​អ្នក​សរសេរ​ហ្នឹង ចង់​​កាត់​ខ្ទង់​ឱ្យ​ស្រួល​អាន ឬ​ចង់​កាត់​ខ្ទង់​រាយ ។

  3. khmerbirder ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 3:16 ល្ងាច

    បឿន​និយាយ​ម្យ៉ាង​ដែរ ។ តាម​ដែល​ខ្ញុំ​ដឹង គេ​បាន​ដាក់​ស្មើ​ទៅ​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា​និង​គណៈកម្មការ​ភាសា​ជាតិ​ឲ្យ​ពិចារណា​រៀង​នេះ​ហើយ ព្រោះ​វា​ពិបាក​ពេក មិន​ដឹង​យក​តាម​ខាង​ណា អ្នក​និយម​បារាំង​សរសេរ​ចុច​បំបែក​ខ្ទង់​ពាន់ អ្នក​និយម​អាមេរិក​​ អង់គ្លេស​ យក​ក្បៀស​បំបែក​ខ្ទង់​ពាន់ មាន​ពេល​ខ្លះ​ស្ទាក់ស្ទើរ​ គេ​សុខចិត្ត​សរសេរ​ដោយ​គ្រាន់​តែ​ដក​ឃ្លា​ដូច ២ ០០០, ២០ ០០០ អី​ចឹង​ទៅ ចំពោះ​ខ្ញុំ​គ្មាន​យោបល់​ទេ ព្រោះ​កាល​ខ្ញុំ​នៅ​រៀន​ឯ​ជំរំ​ គេ​ប្រើ​ដូច​ពួក​អាមេរិក​ដែរ ចុច​សម្រាប់​ទសភាគ ក្បៀស​សម្រាប់​ខ្ទង់​ពាន់ ។

  4. Superb Blog ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 4:08 ល្ងាច

    ខ្ញុំគិតថា គេគួរតែដាក់ស្នើ​ឲ្យខ្មែរសរសេរជាបែបអង់គ្លេសវិញ ឈប់ប្រើបែបបារាំងទៅព្រោះ​វាមិនសូវជាលក្ខណៈអន្តរជាតិ។ បែបអង់គ្លេស​បែបអន្តរជាតិ​ជាង។ ធ្វើដូច្នេះទើបធ្វើឲ្យខ្នែរដើរទាន់ពិភពលោក។

  5. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 4:20 ល្ងាច

    អ៊‍ីចឹង​​ធ្លាប់​ហៅ​ថា ពីរ​ក្បៀស​ប្រាំ (២,៥) ពីរ​កន្លះ គួរ​ថា ពីរ​ចុច​ប្រាំ (២.៥) ពីរ​កន្លះ​វិញ?

  6. ក្មេងស្រែ ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 4:22 ល្ងាច

    ទស្សនៈអាផ្លយ៖ តាម​ផ្លយ​គិត, ការ​សរសេរ​យ៉ាង​ម៉េច​ក៏​បាន​ដែរ អោយ​តា​អាន​ដាច់ តែ​បើ​អាច​ធ្វើទៅ​បាន គួរ​សរសេរ​តាម​គំរូចាស់ ព្រោះ​អ្នក​ប្រើប្រាស់​នូវ​ទទួល​ឥទ្ធិពល​ពី​បារាំង​ច្រើន​នៅឡើយ, គប្បី​សរសេរ​តាម​ទំរង់​ចាស់ ទើប​ងាយ​ស្រួល ។

  7. khmerbirder ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 5:22 ល្ងាច

    ខ្ញុំ​ថា​យ៉ាង​ណា​ក៏​ខ្មែរ​អូអែស​បាន​ដាក់​របៀប​បារាំង​ចូល​ក្នុង​កម្មវិធី​កុំព្យូទ័រ​បាត់​ហើយ ។ ការ​ជជែក​គ្នា​ហ្នឹង​នៅ​អត់​ទាន់​បាន​ការ​ស្អី​ទេ​គឺ​ដូច​ពួក​យើង​ជជែក​គ្នា​ហ្នឹង​ឯង រក​ចំណុច​កណ្ដាល​អត់​ឃើញ អ្នក​ចាស់​ថា​ឲ្យ​គាត់​តាម​ក្មេង​ម៉េច​ត្រូវ​ព្រោះ​គាត់​កើត​មុន​ប្រើ​មុន​គួរតែ​ក្មេង​តាម​គាត់​បាន​ត្រូវ ដល់​ក៏​និយាយ​ស្រដៀង​គ្នា​ហ្នឹង​ដែរ ។ យក​ល្អ​សរសេរ​តាម​ទម្លាប់​ចាស់​ទៅ ចាំ​ដល់​គេ​ថា​ម៉េច​ទៀត​ចាំ​ដូរ​ក៏​វា​មិន​ទាន់​ហួស​ពេល​ដែរ ។ បើ​គេ​មិន​ពេញ​ចិត្ត​សរសេរ​យ៉ាង​ម៉េច​ក៏​សរសេរ​ទៅ​តែ​កុំ​សរសេរ​ដូច​​ដែល​បឿន​ដាក់​ប្រកាស​នោះ​អី ។

  8. kooms ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 5:32 ល្ងាច

    ព្រោះតែសញ្ញាក្បៀស​និងចុច​នេះហើយ​ មាន​ការ​ប្រកែក​គ្នាយ៉ាង​តឹងសរសៃក​ជាច្រើនដងមក​ហើយ​ដែរ។ ខ្ញុំ​ធ្លាប់​តែសរសេ​ដូចបឿន​បាននិយាយ​មក​អញ្ចឹងក្បៀសសម្រាប់កាត់ខ្ទង់ទស្សភាគ ហើយ​ចុច​សម្រាប់​ដាក់ខណ្ឌ​លេខបីខ្ទង់។ ការប្រើប្រាស់តាម​បែដើម​គឺល្អបំផុត​ហើយ។

  9. វិចិត្រ ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 8:34 ល្ងាច

    បើ​តាម​ទស្សនៈ​ខ្ញុំ​ ប្រើ​តាម​ខាង​ណា​ក៏​បាន​ដែរ តែ​សុំ​កុំតែ​ម្នាក់​ប្រើ​ក្បៀស ម្នាក់​ប្រើ​ចុច ច្បាស់​ជា​វិល​ក្បុង​មិន​ខាន។

    ប្រើ​តាម​បារាំង វា​ជាទំលាប់​របស់​យើង​យូរមក​ហើយ បើតា​មអាមេរិច​វិញ​ វា​ជា​របៀប​ថ្មី តែ​ប្រូក្រាម​ភាគ​ច្រើនប្រើ​ដាតា​តាម​ក្បួន​អាមេរិច (តែ​យើង​ក៏​អាច​ដូរ​បាន​ដែរ) គឺ​ប្រើ​សញ្ញា . តំនាង​អោយក្បៀស។ ជា​ទូទៅ​យើង​ច្រើន​តែ​ខ្ជិល ពេល​ព្រីន​តួលេខ​ចេញ​ពី​ Excel,… ច្រើន​តែ​រក្សា​ទុក​ទម្រង់​នេះ​នៅ​ដដែល។

    បើ​ថា​ដូរ​មក​តាម​អាមេរិច​មែន អោយ​ប្រាកដ​ជា​ដូរ អោយ​មាន​ប្រកាស​ជា​ផ្លូវការ កុំ​របៀប​លំៗ។

  10. ឆ្មារកម្ជិល ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 10:56 ល្ងាច

    ២០០.០០០៛ គឺត្រូវជាង បើ៛២០០.០០០គឺអានថារៀលពីរសែនជាមិនខាន។

  11. ឆ្មារកម្ជិល ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 10:58 ល្ងាច

    សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺឆ្មារកម្ជិលជាសមាជិកថ្មីនៃភូមិWorpressតែជាសមាជិកចាស់នៃផ្ទះខ្មែរ(ikhmerhome.wordpress.com)

  12. Devaraja ថ្ងៃអង្គារ ទី 21 ខែកញ្ញា 2010 / 8:53 ល្ងាច

    ខ្ញុំយល់ស្របតាមឆ្មាកម្ជិលគឺត្រូវដាក់ ៛ នៅខាងក្រោយតួលេខទើបត្រូវតាមវេយ្យាករណ៍ខ្មែរ។

  13. KT42 ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 7:30 ព្រឹក

    តាមពិតទៅបើនិយាយពីការខុសក្នុងវេយ្យាករណ៍ខ្មែរវិញ ភាគច្រើន KT42 សង្កេតឃើញភាគច្រើន គឺខុសតែតាមទូរទស្សន៍ហ្នឹងឯង ស្ថានីយ៍ទូរទស្សន៍ខ្លះ យកអ្នកអត្ថាធិប្បាយប្រុស អ្នកអត្ថាធិប្បាយស្រី មកធ្វើការ​ ចំណែកពូកគាត់ទាំងនោះអ្នកខ្លះវិញកំរិតវប្បធម៌ ធ្លាក់បាក់ឌុបផង (បងប្អូនគេ)។

  14. REaK ថ្ងៃសៅរ៍ ទី 1 ខែមករា 2011 / 12:27 ល្ងាច

    គិតនាំតែឈឺក្បាលធ្វើអី

    អ្នកនិយមសរសេរលេខខ្មែរ 
    សរសេរតាមរបៀបខ្មែរទៅ ២២.០១១,០០ ៛

    អ្នកនិយមសរសេរលេខបរទេស
    សរសេរតាមរបៀបបរទេសទៅ 22,011.00 ៛

    ខ្ញុំតាំងពីតូចដល់ធំ គឺសរសេរតែលេខបរទេស មិនសូវមានឱកាសបានសរសេរលេខខ្មែរនោះទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s