រឿង​របស់​អ្នកស្រី​ពាន់ ភួងបុប្ផា ត្រូវបាន​បញ្ឈប់​​ការបញ្ចាំង


រឿង “គ្រូព្រេង​ចម្លែក” របស់​អ្នកស្រី​ពាន់ភួង​បុប្ផា ដែល​បញ្ចាំង​នៅ​ទូរទស្សន៍​ស៊ីធីអិន ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឱ្យ​ឈប់​ចាក់ផ្សាយ​កាល​ពី​ម្សិលមិញ ។

លោក​នាយករដ្ឋមន្ត្រី បាន​រិះគន់​រឿង​នេះ ថា​មិន​ឱ្យ​តម្លៃ​​ចំពោះ​​ស្ត្រី ។ យក​ស្ត្រី​គ្រប់លក្ខណ៍​មក​ដាក់​ឱ្យ​ពួក​ត្រកូល​អភិជន​ដេញថ្លៃ​ធ្វើ​ជា​ភរិយា ដូច​វត្ថុ ដូច​សត្វ ។ នាយក​រដ្ឋមន្ត្រី​ក៏​បាន​បន្ទោស​ក្រសួង​ព័ត៌មាន​ដែរ ដែល​អនុញ្ញាត​ឱ្យ​ដាក់​បញ្ចាំង​រឿង​នេះ ។

រឿង​នេះ​ធ្លាប់​មាន​មតិ​រិះគន់​ពី​អ្នក​ទស្សនា​ដែរ ប៉ុន្តែ​អ្នកស្រី​អ្នក​និពន្ធ​បដិសេធ និង​សុំឱ្យ​​មើល​ចប់​សិន សឹម​រិះគន់​ ។ ខ្ញុំ​និង​ប្រពន្ធ​ក៏​ធ្លាប់​រិះគន់​ចំពោះ​រឿង​នេះ​ដែរ និង​ឆ្ងល់​ទូរទស្សន៍​ស៊ីធីអិន​ដែរ ដែល​យក​រឿង​នេះ​មក​ចាក់ផ្សាយ?

មិនថា​តែ​រឿង​នេះ​ទេ​ដែល​​ក្នុង​សាច់​រឿង​មិន​ឱ្យ​តម្លៃ​ចំពោះ​ស្ត្រី រឿង​ដែល​គាត់​និពន្ធ​ពី​មុនៗ​ ភាគ​ច្រើន​ស្ត្រី​អន់​ជាង​បុរស ច្រើន​តែ​ជា​ល្បែង​ស្នេហា​សម្រាប់​បុរស​សប្បាយ ឬ​ជា​មនុស្ស​មិន​ល្អ​ ប្រើ​សម្រស់​ដើម្បី​លុយ ចូលចិត្ត​ពេបជ្រាយ​និង​មើល​ងាយ​អ្នក​ដែល​អន់​ជាង​ខ្លួន ។ល។

ខ្ញុំ​សង្ឃឹម​ថា រឿង​ក្រោយៗ​របស់​គាត់ ​ជា​ប្រភេទ​រឿង​អប់រំ លើក​ទឹកចិត្ត ពិសេស​លើក​កម្ពស់​តម្លៃ​ស្ត្រី​ខ្មែរ ។

24 thoughts on “រឿង​របស់​អ្នកស្រី​ពាន់ ភួងបុប្ផា ត្រូវបាន​បញ្ឈប់​​ការបញ្ចាំង

  1. khmerbirder ថ្ងៃសុក្រ ទី 17 ខែកញ្ញា 2010 / 8:20 ល្ងាច

    បញ្ឈប់​ទាន់​ពេល​វា​ល្អ​ហើយ ខ្ញុំ​កំពុងតែ​ទើស​ភ្នែក​នឹង​រឿង​មួយ​ចំនួន​របស់​អ្នកស្រី​នេះ​ផង ពេល​ខ្លះ​បើ​ខ្លួន​បាន​ល្បី​ហើយ​មិនត្រូវ​ចេះ​តែ​ធ្វើ​ទៅ​ដោយ​ខ្លួន​នោះ​ទេ ។

  2. lavorn (ឡាវ័ន​) ថ្ងៃសុក្រ ទី 17 ខែកញ្ញា 2010 / 8:36 ល្ងាច

    ចុះ​រឿង​ទុំ​ទាវ​ដែល​ទម្លាក់​តំ​លៃ​សង្ឃ​នោះ​មិន​ថា​ផង​? ពាក្យ​ថា​រឿង​ មិន​មែន​​ជា​រឿង​ពិត​ទាំង​ស្រុង​ទេ​។ រឿង​ទាំង​នេះ​គ្រាន់​តែ​ចង់​ប្រៀន​ប្រ​ដៅ​ និង​ឆ្លុះ​បញ្ចាំង​ភាគ​មួយ​នៃ​សង្គម​តែ​ប៉ុណ្ណោះ​។ និយាយ​នេះ​កុំ​ច្រលំ​នៃ​ខ្ញុំ​ឲ្យ​សោះ​ ខ្ញុំ​មិន​មែន​មាន​ន័យថា​ចង់​បង្អាក់​បង្អន់​រឿង​ទុំ​ទាវ​ឬ​គាំ​ទ្រ​រឿង​របស់​អ្នក​ស្រី​ពាន់​ភួង​បុប្ផា​ទេ​។ ខ្ញុំ​ស្រលាញ់​និង​ចូល​ចិត្ត​រឿង​ទុំ​ទាវ​ណាស់​ ហើយ​ក៏​កោត​សរសើរ​ស្នា​ដៃ​អ្នក​និពន្ធ​ដែរ​ តែ​គ្រាន់​តែ​នឹក​ឃើញ​ថា​ករណី​រឿង​របស់​អ្នក​ស្រី​បុប្ផា​ស្រ​ដៀង​នឹង​រឿង​ទុំ​ទាវ​ដែរ​។ បើ​ក្រឡេក​មួយ​ឆាច់​មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាន​ទេ​ គឺ​ជា​រឿង​បង្អាប់​បង្អោន​តំ​លៃ​សង្ឃ​ដែល​ត្រឹម​ត្រូវ​ ក៏​ដូច​ជា​តំ​លៃ​នារី​ខ្មែរ​ តែ​បើ​មើល​ឲ្យ​ល្អិត​ល្អន់​និង​គិត​ឲ្យ​ដិត​ដល់​ អ្នក​និពន្ធ​ចង់​អប់​រំ​យើង​តើ​!!!

  3. khmerbirder ថ្ងៃសុក្រ ទី 17 ខែកញ្ញា 2010 / 8:56 ល្ងាច

    ប្រដូច​គ្នា​មិន​ដូច​ទេ ​ឡាវ័ន ស្រុក​យើង​តាំង​តែ​ពី​ខ្ញុំ​កើត​រហូត​ដល់​ពេល​នេះ​វា​មិន​ដែល​ឮ​ថា​មាន​សង្គម​ណា​មួយ​នៅ​ស្រុក​យើង​នេះ​ដាក់​ការ​ដេញ​ថ្លៃ​ប្រពន្ធ​ទេ ។ យ៉ាងណាមួយ​សោត ពាក្យ​ដេញ​ថ្លៃ​នេះ​ក៏​មិន​មាន​មក​ពី​មុន​ដែរ ។ រឿង​ទុំទាវ​លេង​អប់រំ​ច្រើន​ទោះ​ជា​មើល​មួយ​ភ្លែត​ថា​​មាក់ងាយ​ដល់​ព្រះសង្ឃ​តែ​តាម​ពិត​ចង់​ប្រាប់​ថា​បើ​សង្ឃ​មិន​គោរព​ធម៌វិន័យ​របស់​ព្រះពុទ្ធ ទី​បំផុត​គឺ​និង​ត្រូវ​វិនាស​ដោយ​ប្រការ​ណាមួយ​ជាក់​ជា​មិន​ខាន ដូច​តួ នេត​ខៃ ដែល​ថត​នារី​ងូត​ទឹក​ហ្នឹង​ចឹង​ឯង ។

  4. pisitnseiha ថ្ងៃសុក្រ ទី 17 ខែកញ្ញា 2010 / 10:01 ល្ងាច

    អត់តឹងទាន់បានមើលហង ឈប់បាត់។

  5. lavorn (ឡាវ័ន​) ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 12:34 ព្រឹក

    ចា៎ នឹង​ហើយ​ដែល​ខ្ញុំ​ចង់​និយាយ​ ៚ នឹង​មក​ពី​បង​កើត​មក​ឃើញ​រឿង​ទុំ​ទាវ​ស្រាប់​ បាន​ជា​យល់​ថា​មិន​សូវ​ចំ​លែក​។ តែ​ជំ​នាន់​ទុំ​ទាវ​នោះ​ ក៏ដូច​ពេល​នេះ​ដែរ​ គឺ​មិន​ដែល​ឮ​ថា​មាន​សង្ឃ​ណា​ហ៊ាន​ប្រព្រឹត្ត​ខុស​ដូច​ទុំ​ទេ​។ សង្ឃ​សម័យ​នោះ​មិន​មែន​ចេញ​តាម​កាសែត​ញឹក​ដូច​សម័យ​នេះ​ទេ​។ ពេល​នេះ​ក៏ដូច​តែ​គ្នា​ទេ​ បង​ថា​មិន​ដែល​ឮ​តាំង​តែពី​កើត​ពោះ​ម៉ែ​ ចំ​នុច​នេះ​មិន​សំខាន់​ទេ​ សំខាន់​ត្រង់​ថា​តើ​គំ​និត​អប់​រំ​នៃរឿង​នោះ​វា​យ៉ាង​ណា​ ចុង​ក្រោយ​តើ​វា​នឹង​ទៅ​ជា​យ៉ាង​ម៉េច​! ថា​ទៅ​ខ្ញុំ​មិន​ដែល​បាន​មើល​រឿង​នោះ​ទេ​ តែ​ខ្ញុំ​ជឿ​ថា​អ្នក​និពន្ធ​ច្បាស់​ជា​បង្កប់​នូវ​អត្ថន័យ​មិន​ខាន​ទេ​។

  6. យ៉ា ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 7:48 ព្រឹក

    ចំពោះ​ខ្ញុំ​អ្នក​និពន្ធ​គួរ​តែ​ទទួល​យក​មតិ​រិះ​គន់​ពី​ទស្សនិកជន​ខ្លះ​ផង បើ​ទស្សនិក​ជន​មិន​ពេញ​ចិត្ត​ហើយ​នោះ​តើ​គាត់​បញ្ជាំង​ឲ្យ​អ្នក​ណា​មើល​!

  7. aznin ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 10:46 ព្រឹក

    ពិតណាស់! អ្នកនិពន្ធ​នៅស្រុកខ្មែរម្នាក់ៗ គួរ​តែ​លើក​ចំណុច​វិជ្ជមាន​ឲ្យ​បាន​ច្រើន ជាជាង​យក​ចំណុច​អវិជ្ជមាន​មកបង្ហាញ​ដែល​វាអាច​ជះឥទ្ធិពល និង​គំរូ​មិនល្អ​ដល់សង្គម ព្រោះ​តែ​ស្រុកខ្មែរ​ ការយល់ដឹងរបស់​ប្រជា​ជន​នៅ​មាន​កម្រិត​ ដូច្នេះ​ការពិចារណា​មិនទាន់វែង​ឆ្ងាយនៅ​ឡើយទេ ជា​ហេតុ​ធ្វើឲ្យ​វប្បធម៌​មិន​ល្អ​ជ្រាប​លឿន​ជាង រឿង​ល្អ។

    ដោយឡែក រឿង​អ្នកស្រី​ពាន់​ ភួង​បុប្ផា​ នេះឲ្យ​តែ​ចេញ​ផ្សាយមក​ដឹង គឺ​តែងតែ​មាន​បញ្ហា​ជានិច្ច ដោយសារ​ចេះតែ​គិត​ឃើញ​តែ​ខ្លួន​ឯង។

  8. khmerbirder ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 11:49 ព្រឹក

    ហ្នឹង​ហើយ​ដែល​គេ​ចង់​និយាយ ។ ឡាវ័ន​មិន​និយាយ​ខុស​ទេ តែ​ដូច​មតិ​មិត្ត​យើង​ចឹង​ឯង គួរតែ​មាន​គំនិត​វិជ្ជមាន​ធំ​ជាង​អវិជ្ជមាន គាត់​ចង់​ឲ្យ​គេ​តាម​គាត់​នោះ​ទាល់តែ​គាត់​តាម​អ្វី​ដែល​គេ​ចង់​បាន​ដែរ ។ សង្គម​គេ​រីក​ចម្រើន​ដូច​ប្រទេស​ជិត​ខាង​យើង​ហ្នឹង​គេ​និពន្ធ​រឿង​ច្រើន​សម្បើម​ណាស់​តែ​ដូច​ជា​គ្មាន​មួយ​ណា​មាក់ងាយ​ដល់​សង្គម​និង​​ប៉ះពាល់​ដល់​ស្ត្រី​ឬ​បុរស​ឡើយ ប្រសិនជា​មាន​ក៏​តិច​បំផុត​ដែរ ។

  9. KHPOP ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 1:36 ល្ងាច

    ខ្ញុំ​ក៏​គាំទ្រ​ចំពោះ​ការ​បញ្ឈប់​បញ្ចាំង​រឿង​នេះ​ដែរ​ ពីព្រោះ​បាន​ធ្វើ​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​ ទោះបី​អ្នក​និពន្ធ​វចង់​បង្ហាញ​ពី​អត្ថចរិត​នៃ​ពួក​អ្នក​មាន​ យក​វាយ​ទៅ​ទិញ​ស្រី​ក្មេង​សម្រាប់​កំដរ​អារម្មណ៍​។

  10. Fidele ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 8:06 ល្ងាច

    ខ្ញុំ​ថា​មើល​ឲ្យ​ចប់​សិន​ចាំ​វាយ​តម្លៃ​ក្រោយល្អ​ជាង។ ដូច​នៅ​អាមេរិក​ មាន​រឿង​មិន​តិច​ទេ​ដែល​គេ​រិះ​គន់ ប៉ុន្តែ​គ្មាន​នរណា​គេ​បិទ​មិន​ឲ្យ​ផ្សាយ​ទេ បើ​រឿង​នោះ​មិន​បំពាន​ច្បាប់។ បើ​ទស្សនិក​ជន​គេ​មិន​ចូល​ចិត្ត គេ​គ្រាន់​តែ​មិន​មើល​ទៅ​ជា​ការ​ស្រេច។ នេះ​គ្រាន់​តែ​ជា​ទស្សនៈ​ខ្ញុំប៉ុណ្ណោះ។:mrgreen:

  11. ikhmerhome ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 9:47 ល្ងាច

    បញ្ឈប់បញ្ចាំងក៏ល្អដែរពីព្រោះខ្ញុំទើសភ្នែកនឹងភាពយន្តរបស់យាយប៉ិពាន់ភួងបុប្ផានេះណាស់ ដោយសាររឿងរបស់យាយប៉ិនេះភាគច្រើនមិនឲ្យតម្លៃស្រ្តីឡើយ។ ខ្ញុំខ្ងល់ថាគាត់ជាស្រ្តីហេតុរឿងដែលគាត់តែងឡើងតែងតែមាកងាយមាកថោកដល់ស្រ្តីអញ្ចឹង។​

  12. nachihan ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 12:01 ព្រឹក

    រឿង គឹមិនមែនជាការពិតទេ។មើលស្រុកគេទៅរឿងអាក្រក់ជាងរឿងនេះ
    រាប់រយដងប៉ុនតែវិស័យភាពយន្តគេកាន់តែឡើងខ្ពស់

  13. បណ្ឌិត ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 3:17 ព្រឹក

    ចំពោះខ្ញុំ ខ្ញុំមិនយល់ស្របទាល់តែសោះ តែនាំគ្នារិះគន់ ហើយអាងអីសុទ្ធតែផ្ទុយពីវប្បធម៌ខ្មែរ ខ្ញុំសួរតិចមើលវប្បធម៌ខ្មែរដែលនាំគ្នា​និយាយ​ពេញៗបបូរមាត់ថាល្អផូផងនោះ បច្ចុប្បន្នវាអីចឹងមែនឬក៍យ៉ាង​ម៉េចដែរ? ធ្លាក់ចុះច្រើណាស់សូមជំរាប ពេលខ្លះអ្នកនិពន្ធលើកយកចំណុច​អវិជ្ជមានដែលមានក្នុងសង្គមមែន នាំគ្នាថាមិនល្អទេ បិទចោលទៅៗ (មិនបានន័យថាខ្ញុំឯកភាពថាសង្គមយើងមានការដេញថ្លៃប្រពន្ធនោះទេ) ខ្ញុំយល់ថា ការដែលថាមិនល្អហ្នឹងទទួលយកភាពអវិជ្ជមាននោះមិនបាន​ហើយមិនចង់មើលឃើញស្ដែងពេក សូមរៀនទទួលយកការពិតខ្លះទៅ​ យកធ្វើជាមេរៀនក៍បាន ធ្វើម៉េចបើពេលខ្លះ រឿងខ្លះវាអីចឹងមែន ហើយបើដឹងថាអីចឹងមែនហើយ ចូរព្យាយាមកែទាំងអស់គ្នា។ ខ្ញុំឧទាហរណ៍ងាយមួយ អ្នកទាំងអស់គ្នាដែលមើលរឿងអាគាំង វាប្រើសុទ្ធតែពាក្យអាក្រក់ៗដូចជា “Fuck, Hell , Damn…” ទេ? ម៉ាសាច់​រឿងអង្គុយរាប់ទៅច្រើនណាស់ តែការពិតវាចឹងមែន សង្គមរស់នៅសាមញ្ញ​ពាក្យហ្នឹងពួកវានិយាយចឹងមែន ចុះសង្គមយើង? ហ៊ានតែចេញពាក្យ​ចឹងៗក្នុងខ្សែភាពយន្តមើល ប៊ុមមានអ្នកចេញមុខរិះគន់ផ្ទុះដូចលាច ទាំងការពិតពាក្យអាក្រក់ៗបែបនេះម្នាក់ៗនាំគ្នាប្រើឲ្យរាល់តែថ្ងៃ អ្នកទាំងអស់គ្នាហ៊ានចេញមុខថាខ្លួនឯងស្អាតស្អំ ដោយមិនដែលប្រើពាក្យចឹងៗ​ដែរឬទេ? តាមខ្ញុំដឹងឲ្យតែមានការនិពន្ធណាដែលមើលទៅដូចជាការបង្កើតថ្មីបន្តិច យើងនាំគ្នារិះគន់រហូត មើលតែកាលរឿង ទីដំរីយំទៅដឹងហើយ… សរុបទៅខ្ញុំយល់ស្របដែលថាមើលឲ្យចប់សិនទៅចាំថាឲ្យគាត់​ក្រែងលោដល់កន្លែងមួយនោះគាត់ចង់បកស្រាយថា​អ្នកមិនឲ្យតម្លៃ​ស្រ្តីខ្មែរ អ្នកដែលដេញថ្លៃស្រីខ្មែរទទួលផលយ៉ាងណា ដូចkhmerbirder គាត់ថា “…តាម​ពិត​ចង់​ប្រាប់​ថា​បើ​សង្ឃ​មិន​គោរព​ធម៌វិន័យ​របស់​ព្រះពុទ្ធ ទី​បំផុត​គឺ​និង​ត្រូវ​វិនាស​ដោយ​ប្រការ​ណាមួយ​ជាក់​ជា​មិន​ខាន…” ។

    គ្រាន់តែជាការយល់ផស់ខ្ញុំទេ….

  14. khmerbirder ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 4:33 ព្រឹក

    តែ​ដោយសារ​វា​មិន​ល្អ​ផូរផង់​ហ្នឹង​ហើយ​បាន​ជា​នាំ​គ្នា​ការពារ​វា​កុំ​ឲ្យ​ក្មេង​ដែល​កំពុង​តែ​ចម្លង​យក​ទិទ្ឋភាព​សង្គម​ហ្នឹង​វា​យល់​ថា​ត្រឹមត្រូវ​ហើយ​វា​ធ្វើ​តាម ព្រោះ​វា​អាក្រក់​ខាង​ក្រៅ យើង​ថា​អាក្រក់​កុំ​ធ្វើ​ចឹង​ ចុះ​ដល់​មាន​ក្នុង​ទូរទស្សន៍​ទៅ ក្មេង​ថា​ហ្នឹង​វា​ល្អ​ហើយ​បាន​គេ​ដាក់​ក្នុង​ទូរទស្សន៍ យ៉ាងណាមិញ ដូច​ពាណិជ្ជកម្ម​របស់​ម៉ូប៊ីទែល ហេ៎​ពួកម៉ាក! យូរៗ​អាក្មេងៗ​តូចៗ​ហនឹង​វា​នាំ​គ្នា​ឃើញ​ចាស់​ៗ​ដែល​ធ្លាប់​បន្លែង​នឹង​វា វា​ថា​ចឹង​ដែរ ទៅ​ជា​ឯង​ហនឹង​ពួក​ម៉ាក​វា​ដែរ ។ យោបល់​ខ្ញុំ​ថា​គួរ​បិទ​ចឹង​ហើយ កែ​សម្រួល​តាម​បែប​ធម្មតា​ផង​នឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ព្រោះ​មួយ​ម៉ាត់​ណា​ក៏​វប្បធម៌​ថ្លៃថ្នូរ​តែ​ដល់​សាច់រឿង​បែរ​ជា​បង្រៀន​ផ្សេង​ទៅ​វិញ ។ នេះ​គ្រាន់តែ​ជា​ទស្សនៈ​ខ្ញុំ​ទេ ។

  15. pinkpanther007 ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 11:47 ព្រឹក

    រឿងណឹងគាត់ផលិតសំរាប់មនុស្សវ័យណាមើល?
    នៅស្រុកគេមុននឹងបញ្ជាំងរឿងអីមួយ គេប្រាប់មុនថាសំរាប់វ័យណា
    តែស្រុកយើងមើលទាំងអស់ ចឹងក្នេងៗវានឹងយល់ច្រលំ

  16. engsamnang ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 3:03 ល្ងាច

    រឿងនេះដំបូងឡើយក៌ខ្ងុំមានការរិះគន់មិនតិចដែរ តែសំដីរបស់បងស្រី ឡាវន្ត័ក៌ធើ្វអោយខ្ងុំត្រូវមានការវិភាគមុនធើ្វអី្វមួយ។ និយាយអោយចំ រឿងនេះ មាន concept ប្លែក តែអ្នកស្រីពាន់ ភួនបុផា ដូចជាដាក់ premise របស់វាខ្លាំងពេក និង ទំលាក់តំលៃនារីពេក។ ការដេញថ្លៃមនុស្សពិតជាមាន ក្នុងសង្គមយើង តែមិនមែនសំរាប់ អ្នកចេះដឹង រឺក៌អ្នកមកពីត្រកូលខ្ពង់ខ្ពស់ទេ តែសំរាប់ស្រីសោភានី (ដូចជាករណី ប្រទេសចិនពីបុរាណកាល)។​បែបនេះធើ្វអោយ ខ្ងុំយល់ថា យើងគួរតែមើលរឿងនេះសិន ចាំយើងវិភាគជាក្រោយ។

    ករណ៌ខែ្សភាពយន្តជាច្រើននៅសាកលលោក ដែលរមែងតែមានមតិរិះគន់ លើការទំលាក់វប្យធម៌
    រឿង anna and the king ដែលពរពេញដោយភាពចំរុះចំរាស់ ពេញប្រទេសថៃ ក្នុងអត្តន៌យប្រមាថស្តេច តែទីបំផុតទទួលបានការគំាទ្រទូទាំងអន្តរជាតិ។
    រឿងmemoirs of a geisha ត្រូវសំគាល់ជាខែ្សភាពយន្ត បតឹង បញ្ហរវាងចិននិងជប៉ុន ដែលបង្ហាញពីជីវីតស្រីរបាំជប៉ុនដែលសំដែងដោយ
    តួចិន។ ជាលទ្ធផល តារាស្រីចិនទំាងបីទទួលបានការកោតសរសើរនួវ ស្នាដៃសំដែងដ៌ល្អ។ នៅមានរឿងជាច្រើនទៀត។

  17. engsamnang ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 3:07 ល្ងាច

    ខ្ងូំគិតថាបើយល់ជាត្រូវបានបិទផ្សាយរឿងនេះ អ្នកស្រីពាន់ ភួងបុផា គួរ រៀបចំscript ហើយត្រូវពិនិត្យមើលថាឈុតណាគួរកាត់ចោល រឺ បន្ងែម គំនិត ឈុត ត្រង់ណាមួយដែលអោយអ្នកមើល ប្រែចិត្តថារឿងនេះអោយតំលៃ នារីខ្មែរ វិញ ។ល។

  18. khmerbirder ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 4:11 ល្ងាច

    បើ​ពិនិត្យ​ឡើង​វិញ​ហើយ​កែតម្រូវ​វា​ខ្ញុំ​គាំទ្រ ។ យ៉ាង​ណា​ក៏ដោយ ខ្ញុំ​នឹង​មិន​គាំទ្រ​​ទេ​ប្រសិនជា​ការ​និពន្ធ​មួយ​ណា​រិះគន់​និង​បន្ទាបបន្ថោក​ដល់​តម្លៃ​វប្បធម៌​ខ្មែរ​កំពុង​តែ​មាន​ភាព​ផុយ​ស្រួយ​នោះ ។ ប្រសិនជា​អាច សូម​កុំ​យក​ឡាន​ទៅ​ប្រៀប​នឹង​ម៉ូតូ កុំ​យក​ស៊ីក្លូ​ទៅ​ប្រៀប​នឹង​កង់​ឲ្យ​សោះ ។ របៀប​នៃ​ការ​និពន្ធ​មាន​ច្រើន​ណាស់​ដែល​អាច​ឲ្យ​គេ​គាំទ្រ​ដោយ​មិន​ចាំ​បាច់​​និពន្ធ​រឿង​ណា​ដែល​មតិ​ភាគ​ច្រើន​មិន​គាំទ្រ​នោះ​ទេ ។ តួ​សម្ដែង​គេ​ប្រាកដ​ជា​គាំទ្រ​ តែ​គេ​នឹង​​មិន​គាំទ្រ​អ្នក​និពន្ធ​ឡើយ ។

  19. រាសីហ៍ ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 12:16 ព្រឹក

    ខ្ញុំ​មិន​អាច​កាត់​សេចក្តី​ថា​រឿង​ហ្នឹង​វា​ល្អ​ឬ​អាក្រក់​យ៉ាង​ណា​ទេ បើ​ខ្ញុំ​មិន​ទាន់​បាន​មើល​រឿង​ហ្នឹង​អោយ​បាន​ចប់​ផង។​ យើង​មិន​ទាន់​បាន​ដឹង​ពី​គោល​បំណង​​របស់​អ្នក​និពន្ឋ​ច្បាស់​ផង ម្តេច​អាច​កាត់​សេចក្តី​បាន។ ត្រឹម​តែ​​អ្វី​ដែល​បាន​ចាក់​ផ្សាយ​ហ្នឹង ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​ប៉ះ​ពាល់​ដល់​​វប្បធម៌​ខ្មែរ​នោះ​ទេ។ សម័យ​នេះ​ទៅ​ហើយ ហេតុ​អ្វី​ក៏​​នៅ​តែ​មាន​គំនិត​ចាស់​គំរិល​ទៀត! សិល្បៈ​ជា​ការ​ស្រមើ​ស្រមៃ ហើយ​វា​ហួស​ពី​ការ​ពិត ហេតុ​អ្វី​ម្នាក់ៗ​មិន​បើក​ចិត្ត​អោយ​ទូលាយ​ទទួល​អ្វី​ដែល​ថ្មី ច្នៃ​ប្រឌិត​ ឬក៏​ចម្លែក?​​ ខ្ញុំ​មិន​គាំ​ទ្រ​ទាល់​តែ​សោះ​នូវ​ចំ​ណាត់​ការ​របស់​ក្រសួង​ ​ហើយ​វា​ជា​ការ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​​ដែល​ម​ក​បញ្ឈប់​កណ្តាល​ទី​នោះ។ ទង្វើ​បែប​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​កំរិត​អប់រំ​​ខ្មែរ​វា​នៅ​ទាប​​ ជា​ពិសេស​ការ​អប់រំ​ផ្នែក​សិល្បះ។

  20. ទឹម បឿន ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 9:08 ព្រឹក

    បើ​ចេញ​មក គ្មាន​ការរិះគន់​​ម៉េច​នឹង​ដឹង​ថា​គេ​ចូលចិត្ត​ឬ​មិន​ចូលចិត្ត ។ ធ្វើ​ជា​អ្នក​និពន្ធ មិន​ត្រូវ​ខ្លាច​​រឿង​រិះគន់​ទេ តែ​រឿង​របស់​គាត់ ពិត​ជា​មើល​មិន​ចូល​ភ្នែក​មែន ។

  21. kooms ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 9:47 ព្រឹក

    lavorn រឿង​ទុំទាវមិន​បាន​ទម្លាក់​តម្លៃសង្ឃ​នោះទេ សអោយ​ច្បាស់​ទុំហេតុតែស្រលាញ់​នាងទាវ​ខ្លាំង​ ហើយមិន​ចង់​អោយ​ប៉ះពាល់​ដល់សាសនា​​ សុខចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ស្ដាប់​បណ្ដាំលោកគ្រួ នេះ​បញ្ជាក់​ថា​ទោះ​ជាខ្លួន​ស្រលាញ់​ស្រីយ៉ាង​ណា​ ក៏មិន​អោយ​ប៉ះពាល់​សាសនា​ដែ។ ទោះ​បី​ជាទុំ​លូច​ស្រលាញ់ទាវ​នៅ​ជាសង្ឃ​ក្ដី​ក៏មិន​បាន​ធ្វើអោយ​ខុស​នឹង​ច្បាប់​ព្រះពុទ្ធ​សាសនា​ដែរ ដោយ​សាតែនេនទុំមិន​ទាន់លះបង់មនោសច្ចេតនា​ជាមនុស្សលោក​អស់ អញ្ចឹង​ហើយ​ការ​មាន​មនោសច្ចេតនា ការលោភលន់ និងការចង់បាន​អ្វីៗផ្សេងគឺនៅតែមាន។

  22. khmerbirder ថ្ងៃចន្ទ ទី 20 ខែកញ្ញា 2010 / 11:04 ព្រឹក

    ឃូម បកស្រាយ​បាន​ល្អ​ណាស់ ។

  23. V-Memo ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែកញ្ញា 2010 / 11:30 ព្រឹក

    មើល​មិន​ទាន់​ចប់​ផង​ម៉េច​ក៏​ហ៊ាន​វាយ​តម្លៃ​រឿង​គេ​ទៅហើយ! ដូច​មិន​ត្រូវ​សោះ! ពាក្យ​ស្លោក​ខ្មែរមួយ​ចំនួន​ពោល​ថា (ស្តាប់ឲ្យ​ជាក់ សឹម​ញាក់ចិញ្ចើម​ ឬ កុំ​ទាន់​អាល​ចាក់​ទឹក​ចោល​ដោយ​គ្រាន់​តែ​ឮ​ផ្គរលាន់ ។ល។)

    តាម​ខ្ញុំ​ដឹង មុន​នឹង​ធ្វើ​ការ​ដាក់បញ្ចាំង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​បាន​ រឿង​នីមួយៗ​តម្រូវ​ឲ្យសុំ​ទិដ្ឋាកា​រ​ពី​នាយក​ដ្ឋាន​មួយ(ភាព​យន្ត)​របស់​ក្រសួង​វប្បធម៌ជាមុន​សិន បើ​គ្មាន​ទិដ្ឋាការទេ​ រឿង​នោះ​ក៏​មិន​អាច​ចាក់​ផ្សាយ​បាន​ដែរ ។ តែ​ពេល​យក​មក​ផ្សាយ​ ក្រសួង​ព័ត៌មាន​ជាអ្នក​បិទ​ទៅវិញ ធ្វើ​បែប​នេះវា​ដូច​មិន​ស៊ី​សង្វាក់គ្នា​សោះ​ ទាំងៗ​ដែល​ស្ថាប័ន​ទាំង​ពីរ​ជាស្ថាប័ន​រដ្ឋ​ដូច​គ្នា ។

    គួរ​ស្វែង​រក​ដំណោះ​ស្រាយ​ណាមួយ​ឲ្យ​សម​រម្យ​ជាង​នេះ​បន្តិច​សម្រាប់​ផលិត​ករ​ភាពយន្ត ។ ដូចជា​ថា​តម្រូវ​ឲ្យ​ឆ្លង​ការអនុញ្ញាត​ពី​ស្ថាប័ន​ទាំងពីរ​ខាង​លើ​ជាមុន​សិន​មុន​នឹង​ចាប់​ផ្តើម​ថត ឬ​ចាក់​ផ្សាយ ។

    ការចំណាយ​ក្នុង​ការ​ថត​មួយ​រឿងៗ មិន​តិច​តួច​ឡើយ ហើយ​កក្កតា​ទាំង​នេះ​ជា​បញ្ហា​ចម្បងមួយ​សម្រាប់​ ដែល​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ត​ខ្មែរ​កាន់តែ​ទន់ខ្សោយ​ទៅៗ ។ ឧទារហណ៍​រឿង​របស់​ លោក​ស្រីពាន់ ភួងបុប្ផា​ មួយ​នេះ មុន​នឹង​ចាប់​ផ្តើម​ថត ឬ គាត់​បាន​ចុះក្នុង​ទំព័រ​កាសែត​ម្តង​ ឃើញ​មាន​ការ​ផ្អើល​ម្តង​ដែរ ហើយ​ពេល​នោះម៉េច​ក៏​ក្រសួង​ព័ត៌មាន​មិន​បើក​ត្រចៀក ឬភ្នែក​ ​ស្តាប់​​ឬ​មើល​ផងទៅ? ដល់​ពេលគ្នា​ថត​ហើយ​ ចាក់​បាន​ប៉ុន្មាន​ភាគ​ មក​ទើប​ធ្វើដូច​ទើប​ងើប​ពី​ដេក​​ ​ស្រែក​បិទ! បិទ! បិទ! ទាំង​មមីង​ម៉ាំង​​!

    (គួរ​មិន​គួរ​សូមអភ័យ​ទោស​ផង​! យោបល់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ)

  24. reaseyh ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែកញ្ញា 2010 / 11:48 ព្រឹក

    I support ur idea V-memo!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s