ទំនៀម​ទម្លាប់​

ត្រងោល​បោលបាញ់ លាប​ខ្លាញ់​គីង្គក់


ខាង​ក្រោម​នេះ​ជា​អត្ថបទ​ចម្រៀង​ដែល​ក្មេង​តូចៗ ចូលចិត្ត​លេង​និង​ច្រៀង ។ កាល​ខ្ញុំ​នៅ​តូច​ក៏​ធ្លាប់​លេង​ច្រៀង​របៀប​នេះ​ដែរ តែ​ឥឡូវ​ភ្លេច​ចង់​អស់​ហើយ ។

ត្រងោល​បោល​បាញ់ លាប​ខ្លាញ់​គីង្គក់
ត្រងោល​ដេក​លក់ គីង្គក់​លួច​ថើប ។

ត្រងោល​បោលបាញ់ លាប​ខ្លាញ់​ទន្សាយ
ទង្គិច​គល់​ស្វាយ អញ​ថា​មិន​ឈឺ
ទង្គិច​គល់​ស្ពឺ អញ​ថា​ឈឺ​ណាស់…

បទ​នេះ មាន​ជនជាតិ​គេ​ម្នាក់​ឈ្មោះ TODD មក​​នាំ​បុគ្គលិក​ច្រៀង​​រ៉េប ព្រឹកមិញ​នេះ ។ គាត់​មាន​ក្បាល​ត្រងោល​រលោង ពូកែ​កំប្លែង ទំនង​ចេះ​ខ្មែរ​ច្រើន​ណាស់ ពាក្យ​ព្រះសង្ឃ ពាក្យ​អសុរស ចេះ​គ្មាន​ទាល់ និង​ចេះ​យក​ពាក្យ​ខ្មែរ​មក​និយាយ​កំប្លែង​​មិន​​ឆ្គង ។

ក្រៅ​អំពី​បទ​ខាង​លើ ខ្ញុំ​ចាំ​ថា នៅ​មាន​លេង​ល្បែង​បូត​សណ្ដែក យក​ដៃ​បូត​ដៃ​គ្នា​ហើយ​ច្រៀង “បូត​សណ្ដែក បូត​សណ្ដែក រទេះ​បាក់បែក…” ខ្ញុំ​មិន​ចាំ​​ចម្រៀង​នេះ​ទេ ប្រហែល​ជា​ច្រៀង​ជាមួយ​គ្នា​នឹង​បទ​ខាង​លើ​នោះ​ក៏​មិន​ដឹង ។ មិន​ដឹង​ថា​មាន​អ្នក​ចេះ​ចាំ​បទ​នេះ​ដែរ​ឬ​អត់ ។

Advertisements

31 thoughts on “ត្រងោល​បោលបាញ់ លាប​ខ្លាញ់​គីង្គក់”

  1. ​​​​.
    បើតាមខ្ញុំចាំបានគឺបាក់ប្រែក មិនមែនបាក់បែកទេ ។
    – បូត​សណ្ដែក រទេះ​បាក់បែ្រក …
    ( ប្រែករទេះគឺជាឈើដែលមានបណ្តោយ
    លើសប្រវែងទ្រុងរទេះបន្តិច ។ គេចងវារិបជាប់នៅកែងជាមួយ
    ភ្លៅរទេះដាក់នៅពីក្រៅកង់ដើម្បីទប់មិនអោយកង់រទេះរបូតភ្លាត់
    ចេញបាន ។ តាមផ្លូវចង្អៀត វាឧស្សាហ៍ទាក់នឹងកូនឈើ មែកឈើ
    ឬបង្គោលដែលបណ្ដាលឧិ្យវាបាក់បាន ។ )

    _ ត្រងោល​បោល​បាញ់ លាប​ខ្លាញ់​គីង្គក់
    ត្រងោល​ដេក​លក់ គីង្គក់​លួច​ថើប ។

    ខ្ញុំនៅចាំបានថា ចាស់ៗច្រៀងដូចលំនាំបទរ៉េបសព្វថ្ងៃនេះដែរ
    សំរាប់លួងក្មេងឧិ្យបាត់ខឹងបាត់យំពេលដែលវារត់បុកឬជល់អ្វីមួយ
    ឈឹដល់ថ្នាក់យំ។ ជាញឹកញយក្មេងៗគ្រាន់តែស្ដាប់ដល់ត្រង់ថា
    ត្រងោល​ដេក​លក់ គីង្គក់​លួច​ថើប ក៏អាចសើចទាំងទឹកភ្នែកដែល
    គេកំពុងយំហើយក៏ធ្វើឧិ្យអារម្មណ៍បានស្រស់ស្រាយវិញភ្លាមដែរ ។

    ថ្ងៃណាមួយពេលប្រពន្ធខឹងឬងង៉ក់បន្តិចបន្តួច អាចច្រៀងបទនេះលួងឧិ្យស្ដាប់សាកមើលក៏បាន
    តែបើថាខឹងដល់ថ្នាក់ដាច់ក្បាលដាច់កន្ទុយប្រហែល
    គ្មានប្រសិទ្ធភាពទេ 😛

    .

  2. ញ៉ុម​ធ្លាប់​ច្រៀងថា «…នាងទាវ​ដើរ​ដី…» នឹក​ស្មាន​ថា យក​តាម​រឿង​ទុំ​ទាវ​តើ! តែ​ក្រោយ​ៗ​មក ក៏​ដឹង​ថា នាង​លាវ តែ​អត់​ធ្លាប់​ច្រៀង​តា​មី​នាង​ទេ ។

  3. ហាហា តាម​ពិត​គឺ TOD ទេ​អី! ពូកែ​ណាស់ គាត់​រាង​ធាត់ ទាប​បន្តិច ហើយ​ចេះ​និយាយ​ខ្មែរ​​ម៉ា​ការ៉ុង! គាត់​តែង​តែ​ហៅ​ខ្លួន​គាត់​ថា ចាប សុវត្ថិ! ហិហិហិ ញ៉ុម​ជា​មិត្ត​របស់​គាត់ ហើយ​យាយ​ពីរឿង​ក្បាល​គាត់​ហ្នឹង​ អាលោង ជា​អាឡូ​កិន​ថ្នល់​ទៀត។ ហិហិហិ តាម​ពិត​សាមឌី​គួរ​តែ​ស្គាល់​ Tod Smith ដែរ​ហើយ!

  4. បង​សិដ្ឋ! ខ្ញុំ​ដូច​ជា​ប្រហែល​ៗ ឈ្មោះ TOD នេះ​ដែរ ប៉ុន្តែ​មិន​​ច្បាស់​ឡើយ ហើយ​បើ​បៀន​មាន​រូប​ថត ប្រហែល​ជា​ខ្ញុំ​ស្គាល់​! គាត់​ដូច​ជា​ធ្វើ​ការ ក្នុង​បេសកកម្ម​អី​ទេ​នៀក​? (​ ដូច​ជា​ភាំងៗ)

  5. តាម​ការ​រៀប​រាប់បស់​បឿន គ្មាន​អ្នក​ណា​ក្រៅ​ពី TOD Smith ដែល​កាល​ពី​មុន​គាត់​ធ្វើ​ការ​នៅ EFC-KEY. TOD ចូល​ចិត្ត​ច្រៀង និយាយ​រឿង​កំប្លែង ហើយ​និយាយ​ខ្មែរ​ម៉ាបាវ​ទៀត​ ចឹង​គ្មាន​អ្នក​ណា​ក្រៅ​ពី​ TOD ហ្នឹង​ឡើយ។

  6. អូហ័ គាត់​ដូច​ជា​ជនជាតិ អូសាលី ហ្នឹង​អ្ហី? ប្រហែល​ជា​ខ្ញុំ​ធ្លាប់​ជួប​គាត់ នៅ​ក្នុង​សន្និបាត កាល​ពី​ប៉ុន្មាន​ខែ​មុន នៅ​ឯ​សណ្ឋាគារ ឡាក់គីស្ដា

  7. គាត់​មិន​មែន​ជន​ជាតិ​អូស្រ្តាលី​រ៉េ កាត់​ជា​ជន​ជាតិ​ ញ៉ូ​ហ្សីលែន! ញ៉ុម​ថា​ TOD Smith គឺ​មែនៗ ហី​បឿន​ជួប​គាត់​នៅ​ណា! តា​ត្រងោល​ហ្នឹង​​ដើរ​យាយ​គ្មាន​ឈប់​រ៉េ! ហិហិហិ

  8. នៅ​ក្រុមហ៊ុន​ខ្ញុំ ។ គាត់​ប្រាប់​ឈ្មោះ​គាត់ ខ្ញុំ​ថា​ថត​កាមេរ៉ា​ហ្នឹង? គាត់​ថា​ថត​តុ​ក៏​បាន និង​ប្រកប​ឈ្មោះ​ឱ្យ​ខ្ញុំ TODD ។ គាត់​ឱ្យ​ហៅ​គីង្គក់​ក៏​បាន ត្រងោល​ក៏​បាន ចាប សុវត្ថិ… ហៅ​ស៊ិនស៊ីសាមុត ថា​ស៊ិនស៊ី​ស្រមោច ។

  9. -ពេក ពេក ដាក់​លើ​ក្បាល​មិនដឹង​ខ្លួន!
    -បូតសណ្តែកៗ រទេះ បាក់​បែក​ នាង​នី​ដើរ​ដី គេ​ទាំង​អស់​គ្នា​ជិះ​សុទ្ធ​ដំរី នាង​នី​ដើរ​ដី​ ជិះ…
    នឹក​ឃើ​ញ​ពាក្យ​ទាំង​នេះ ធ្វើឲ្យ​ខ្ញុំ​វិល​ទៅ អតីតកាល ជាង ១០ឆ្នាំ​មុន! ហាស​ ហា..សប្បាយ​គ្មាន​ជំពាក់​នរណា មួយ​រៀល!

  10. រំលឹកដល់ចំរៀងបែបអ្នកស្រុកជនបទខ្ញុំហាក់ដូចចាំខ្លះដែរ
    បូតសណ្តែកៗ រទេះបាក់ព្រែក នាងនាវដើរដី អស់ទាំងគេ គេជិះដំរីនងនាវដើរដី
    ដឹកឆ្កែកំផើម កំផើមៗអើយចង់ស៊ីនំដុត ភ្លើងរលត់ចង់ស៊ីនំឆៅ
    តាមពិតនៅមានពាក្យត្រូវច្រៀងតទៀត ប៉ុន្តែចាំមិនអស់ ខ្ញុំគិតថាបើសិនជារក្សា
    បទនេះអោយបានគង់វង្សទុកសំរាប់ច្រៀងកំដរកូននៅពេលយប់ដូចជាល្អដែរ
    បើសិនជាមានអ្នកណាគាត់ចាំបានអស់កុំភ្លេចប្រាប់មិត្តយើងអោយដឹងផង

  11. បឿន​អាច​ប្រាប់​ពី​វិធី​ដាក់​ឯកសារ​ជា​សំឡេង​និង​វីឌីអូ​ក្នុង​ប្លក់​បាន​ទេ ខ្ញុំ​ដាក់​អត់​បាន​សោះ ។ ពេល​ចុច​លើ​សញ្ញា​ឯកសារ​សំឡេង​និង​វីឌីអូ វា​ថា​អាច​បញ្ចូល​បាន​តែ​ឯកសារ​ជា .pdf, doc, docx អី​ហ្នឹង ។ ចប់​យោបល់​ហ្មង​ខ្ញុំ ។

  12. មាន​ថែម​មួយ​ឃ្លា​ទៀត​បាន​ត្រឹម​ត្រូវ​រឿង​ខ្ញុំ​​! ហើយ​ខ្ញុំ​ចាំ​មិន​ភ្លេចទេ ព្រោះ​កាល​ពីតួច​ត្រូវបាន​យំ​ដោយ​សារ​គេ​បង្អាប់នឹង​បទនេះ!

    ត្រងោល​បោល​បាញ់​លាប​ខ្លាញ់គីង្គក់
    ត្រងោល​ដេក​លក់​ គីង្គក់លួចថើប……
    ទំពែក​រែក​ដូង​ទៅលក់ គេ​វ៉ៃ​កប់​ភក់​រែក​ដូង​មក​វិញ ….

    កាល​ពី​តួច​មាន​គ្រោះថ្នាក់​ក្បាលនឹង​កញ្ចក់​អស់​សាច់​មួយ​ដុំ ហើយ​កន្លែង​នឹង​លែង​ដុះ​សក់​រហូត រហ័សនាមកាល​នោះ “ទំពែក” ពេល​ណាគេ (ពូ​ខ្ញុំ​)​ហៅ ហើយ​ច្រៀង​បទនេះ ខ្ញុំ​ខឹងណាស់…ហេហេហេ ហេតុ​តែ​ក្មេង!

  13. តុំ​នឹក​ឃើញ​ត…

    … ត្រងោល​បោល​បាញ់ លាប​ខ្លាញ់​គីង្គក់
    ត្រងោល​ដេក​លក់ គីង្គក់​លួច​ថើប ។

    ត្រងោល​បោល​បាញ់ លាប​ខ្លាញ់​ទន្សាយ
    លុយ​មិន​ចាយ​ទៅ​ចាយ​ស្លឹក​ឈើ
    ផ្ទះ​មិន​ធ្វើ​ទៅ​ធ្វើ​ទ្រង់​មាន់
    ធ្វើ​មិន​ទាន់​មាន់​ជុះ​អាមច៍​ដាក់​ប៉ក់​ៗ។

  14. អរគុណ​បឿន! យ៉ាស​ប្រកាស​នេះ​ពេញ​និយម​ដល់​ហើយ​ហ្ន៎! ខ្ញុំ​បាន​ឮ​ថា​ក្រសួង​វប្បធម៌​គ្រោង​រៀបចំ​ចងក្រង​ចម្រៀង​បំពេរ​កូន​បែប​ជនបទ​បែប​នេះ​ទុក​ ព្រោះ​ខ្លាច​វា​បាត់ ដោយ​ហេតុ​ថា​ឥឡូវ​គេ​ចូលចិត្ត​ចាក់​ចម្រៀង​​តាម​ឧបករណ៍​ទំនើប​ជំនួស​ឲ្យ​ការ​ច្រៀង​បែប​នោះ​វិញ ។ ខ្ញុំ​ក៏​ចូលចិត្ត​ដែរ​តែ​អ្វី​ដែល​ចាំ​បាន​ពី​បទ​នេះ គេ​និយាយ​អស់​ហើយ ។

  15. ហា​ហា​ហា ម្យ៉ាង​ដែរ​បើ​នាំ​គ្នា​ ចង​ក្រង​ជា​សៀវភៅ! ហិ​ហិ​ហិ ​បើ​ម្នាក់​ៗ​នាំ​គ្នា​រំឮក​រឿង​ក្មេង​ៗ​ទៅ​ហើយ ខ្ញុំ​ដូច​ជា​នៅ​ចាំ​ចម្រៀង​មួយ​ទៀត​?
    ចាក់​ឡុក​ឡាក់ ស៊ី​បាយ​ក្នុង​ឆ្នាំង…… (​អី​ទៀត? ខ្ញុំ​ភ្លេច​បាត់​ហើយ)

  16. បូតសណ្តែក រទេះបាក់បែក នាងនីដើរដី
    អស់ពីគេ គេជិះដំរី នាងនីដើរដី ជិះឆ្កែកំភើម
    ភើមៗអ្ហើយ ចង់ស៊ីនំដុត ភ្លើងអាលត់ចង់ស៊ីនំឆៅ
    កំពប់….. យកកូនគេសង កំពប់……
    សងកូនកាមុំគេមួយ ចាបៗ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s