ប៉ុន្មានខែមុននេះ បងប្អូនខ្ញុំអាយុប្រហែលជាងម្ភៃឆ្នាំ និងជីដូនមួយរបស់គាត់ស្លាប់ដោយសាររថយន្តបើកបុកដើមឈើក្រឡាប់ ។ ខ្មោចពីរនាក់នេះ ទំនងស្លាប់ទៅទាំងមិនអស់ចិត្ត នៅអាល័យកូន អាល័យឪពុកម្ដាយ ។ ម្យ៉ាងកាលនៅរស់ ជាមនុស្សដែលមានប្រាជ្ញា ពូកែខាងរកស៊ីផង ។ មុខរបរជាអ្នកធ្វើស្រែ តែមានរបរគួបផ្សំជាច្រើនទៀត ដូចជាចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក កិនស្រូវ រត់ឡាន… ។ ក្រោយពេលស្លាប់ទៅ ខ្មោចនេះហាក់នៅវិលវល់នៅតែជិតៗផ្ទះ យំស្រែករាល់ៗយប់ ។ អ្នកភូមិនរណាក៏ខ្លាចព្រឺសម្បុរមិនហ៊ានដើរលេងយប់ព្រលប់ ដ្បិតកាលនៅរស់ ខ្មោចនេះធ្លាប់លេងសើចជាមួយអ្នកភូមិគ្រប់ៗគ្នា និងជាមនុស្សដែលតែងតែធ្វើឱ្យគេចូលចិត្ត ចង់រាប់អាន ។ សូម្បីតែម៉ូយបាយនៅផ្សារដើមគ ពេលខ្មោចនេះរត់ឡាន ពេលដឹងថាគេស្លាប់ ក៏ដាក់បាយសែនឱ្យរាល់ៗថ្ងៃ ។
បងថ្លៃស្រី ត្រូវជាជីដូនមួយដែលទៅចូលរួមបុណ្យសព ជាអ្នករស់នៅក្នុងសង្កាត់ចោមចៅ ក្រុងភ្នំពេញ ដែលមិនធ្លាប់ដឹងខ្មោចលង មិនដែលដឹងខ្លាចខ្មោចយ៉ាងម៉េច ស្រាប់តែថ្ងៃនោះ ពេលកំពុងដេកនៅលើផ្ទះ ឮសំឡេងក្ដក់ឆ្កែនៅក្បែរផ្ទះ និងឮសំឡេងឆ្កែស្រែកងេះៗ ទំនងទទួលម្ចាស់ (បើតាមធម្មតា ឆ្កែបើកាលណាឃើញខ្មោច វានឹងព្រុសមិនឈប់ទេ តែនេះប្រហែលវាស្គាល់ថាជាម្ចាស់វា) ក្នុងពេលនោះមិនទាន់មាននរណាចាប់អារម្មណ៍នៅឡើយទេ ។ បន្តិចមក ក៏ឮសំឡេងស្រែក “ម៉ែអើយ! ឪអើយ!” រួចថ្ងូរយំតគ្នាទ្រហឹង ម្នាក់នៅក្បែរទ្រុងជ្រូក ម្នាក់នៅក្បែរទ្រុងមាន់ ។ បងជីដូនមួយថ្លៃនោះ ដឹងថាខ្មោចប្អូនជីដូនមួយ ក៏ស្រែកយំ ចុចទូរស័ព្ទទៅម៉ែនៅភ្នំពេញ អង្វរម៉ែឱ្យមកយកទៅភ្នំពេញវិញទាំងយប់ហ្នឹង… ។ ខ្មោចនេះ មិនត្រឹមតែមកស្រែកយំនៅផ្ទះរបស់ខ្លួនទេ ថែមទាំងដើរស្រែកយំនៅតាមផ្ទះអ្នកជិតខាងទៀតផង ។
ក្រោយមក ឪពុកម្ដាយ និងប្រពន្ធរបស់ខ្មោចនោះ ទៅបញ្ចូលរូបមើល ។ ខ្មោចនោះចូលមក ក៏ស្រែកយំគ្មានឈប់ ស្ដាយខ្លួនដែលស្លាប់ទៅ ។ ហើយក៏បានផ្ដាំបងជីដូនមួយ ឱ្យជួយមើលប្រពន្ធកូន និងជួយសងបំណុលជំនួសផង ។
ក្នុងសភាពស្ដែងៗបែបនេះ ខ្ញុំជឿថា លើលោកនេះពិតជាមានខ្មោចពិតមែន ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំក៏ធ្លាប់ជួបរឿងដែលគួរឱ្យជឿមួយដែរ ។ តើអ្នកទាំងអស់គ្នាធ្លាប់គិតថាមានខ្មោចដែរឬទេ? បើមិនជឿថាមានខ្មោច តើឥឡូវនេះ មានខ្លាចខ្មោចដែរឬទេ?
មិនសូវជឿទេ 😀
ខ្ញុំមិនជឿទេ តែខ្លាច! សម្រាប់ខ្ញុំគឺ គិតថាវាគ្រាន់តែជាអារម្មណ៍មួយ ប៉ុណ្ណោះ! ចុះបឿនឯង ធ្លាប់ឃើញដែរអ្ហី?
យ៉ា! បឿនឡូវចេះនិពន្ធមើលទៅមិនចាញ់អ្នកធើការនៅខាងទស្សនាវដ្ដី ឫការសែតទេ….
ឡូយមែនតើ!
ខ្ញុំជឿតំាងពីយូរហើយ ។ខ្មោចខ្លះគួរអោយខ្លាច ខ្លះទៀតមិនគួរអោយខ្លាចទេ
ដូចខ្មោចដែលរៀបរាប់់មកខាងលើ ព្រោះគេនៅអាល័យកូន,បងប្អូន
និងឪពុកម្ដាយជាទីស្រលាញ់់ រហូតទាល់់មិនទាន់់ចាកចេញពីផ្ទះ។
មិនដឹងថាមានអ្នកធ្លាប់អានកាសែតរឿងខ្មោចសុំម៉ូតូជិះមកផ្ទះបុណ្យ ក្នុងខែត្រតាកែវ រហូតអ្នកម៉ូតូភ័យឈឺស្លាប់ឬអត់ ។ រឿងខ្មោចស្រីនៅម្ដុំវត្តភ្នំខ្លែងនោះល្បីណាស់ ។
ខ្មោចយាយនៅជាប់ផ្ទះខ្ញុំ ធ្លាប់ចូលប្អូនខ្ញុំ ។ល។
មិនដែលជួបទេ តែក៏ខ្លាចដែរ
ខ្ញុំធ្លាប់លឺគេនិយាយដែរ តែដូចជាការនិទានដើម្បីឲ្យមានភាពភ័យខ្លាចប៉ុន្នោះ!
ទាល់តែជួបផ្ទាល់បានដឹង! 😀
មានខ្មោចខ្លះមកលង(មកលេង)តាមសន្យាជាមួយមិត្តសំលាញ់់
តែប៉ុណ្ណោះ…មិនបានមកបន្លាចនរណាទេ ។តាមខ្ញុំគិត នឹងដឹងពី
ការអានសៀវភៅអំពីខ្មោចលង។ខ្មោចខ្លះកាលពីមិនទាន់់បានស្លាប់់
បាននិយាយលេងក៏ដូចជាសន្យាយ៉ាងនេះយ៉ាងនោះ ជាមួយមិត្តភក្ដី
ដល់់ពេលស្លាប់់ទៅមែន ក៏ស្រាប់់តែធ្វើតាមសន្យាដែរគឺមកលេងឫ
បង្ហាញភស្តុតាងថាគេស្លាប់់ទៅមិនរលាយបាត់់សូន្យឈឹងទេ…នៅមាន
ព្រលឹងរស់់បន្តទៀត។ភាគច្រើនខ្មោចដែលមកលង(មកលេង) មិនកាច
ហើយធ្វើបាបនរណាផ្ដេសផ្ដាសទេ ហើយក៏មិននៅយូរដែរ។ចពើខ្មោចខ្លះគ្រាន់់តែអាចអោយឃើញពេលទើប
ស្លាប់់ទៅប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក៏បាត់់រហូតតែម្ដង ខ្លះនៅយូរ ទាល់់តែសន្យារបស់់ខ្លួនបានត្រូវធ្វើរួចហើយ ខ្លះគ្រាន់់តែរង់់ចំាអ្វីមួយក៏មិនដឹង ជួនយូរពេលណាស់់…
គ្រាន់់តែជាការតាមដានរបស់់ខ្ញុំទេ..តាមពិត ខ្មោចជាអ្វី? ខ្មោចគឺរូបមួយទៀតរបស់់យើងដែលមិនចេះស្លាប់់គឺអមតៈ។មិនមែនខ្មោច
ដូចដែលគេបង្ហាញរូបក្នុងថ្ងៃHalloweenនោះទេ នោះគួរអោយខ្លាចមែន!!!។
ខ្មោចដែលមនុស្សភាគច្រើនមិនបានគិតដល់់គឺព្រលឹងទេ ហើយព្រលឹងគឺ
ខ្លួនប្រាណមួយទៀតរបស់់មនុស្សដែលមិនអាចស្លាប់់ ដូចជាស្រមោល
ដែលមិនអាចនរណាកាប់់ដាច់់បាញ់់ធ្លុះឫមុត គ្មាននរណាអាចចាប់់បាន
តែគ្រាន់់តែអាចឃើញបាន ហើយ មិនធ្វើដំណើរក្នុងលំហទេ( Do not travel in space)គឺធ្វើដំណើរក្នុងពេលវេលា(travel in time)។
ការធ្វើដំណើរក្នុងពេលវេលា ចំងាយគ្មានជាឧបសគ្គអ្វីបន្តិច!អញ្ចឹងទៅដល់់ទីណាភ្លាមមួយរំពេច ។
ចំណែកការធ្វើដំណើរក្នុងលំហគឺត្រូវការពេលដើម្បីហោះហើរ ឫ ដើរ
សូម្បីពន្លឺព្រះអាទិត្យលឿនដល់់ទៅ៣០០ ០០០គ.ម/ម៉ ក៏ត្រូវការពេលដល់់ទៅ៨នាទីដែរទើបមកដល់់ផែនដី។ ការធ្វើដំណើរក្នុងពេលវេលាមិនអញ្ចឹងទេ គឺអត់់ត្រូវការពេលវេលាទេ!!។
និយាយរឿងខ្មោចនេះមិនមែនខ្ញុំមិនជឿនោះទេ ក៏មិនហ៊ានថាជឿមួយរយភាគរយដែរ ។ ខ្ញុំចាំបានកាលពីឆ្នាំ១៩៩៤ ពេលដែលខ្ញុំត្រូវចាប់ខ្លួនជាមួយនឹងមិត្តភក្ដិ៣នាក់ផ្សេងទៀតដោយខ្មែរក្រហមនៅតំបន់ប៉ៃលិន រួចបញ្ជូនទៅអប់រំនៅសំឡូតនៅឆ្នាំ១៩៩៣ បន្ទាប់ពីបោះឆ្នោតរួចប៉ុន្មានថ្ងៃនោះ គេបានបានឲ្យពួកយើងដេកយាមម៉ាស៊ីនបូមទឹកមួយគ្រឿងនៅចុងភូមិស៊ុង ដែលជាព្រៃមីនសុទ្ធសាធព្រមទាំងមានដើមជ្រៃពីរដើមដុះគ្របពីលើស្រះទឹកនោះ នៅវេលាយប់ប្រមាណជាម៉ោង ១០-១១ (មិនចាំទេព្រោះគ្មាននាឡិកាពាក់) ស្រាប់តែបានសំឡេងបំពេរកូននៅលើដើមជ្រៃដែលដុះគ្របស្រះនោះយ៉ាងគ្រលួចរួមទាំងខ្យល់បក់រញ្ជួយមែកឈើផង ។ ពួកយើងសុទ្ធតែបានឮទាំងអស់ ខ្ញុំថែមទាំងបានបាញ់ចំនួន៥គ្រាប់ទៅលើដើមជ្រៃនោះដើម្បីបង្អើលទៀតផង ។ រឿងខ្មោចលងពិតជាមាន ខ្ញុំពិតជាខ្លាច ។ ជឿឬមិនជឿស្រេចលើការគិតចុះ ។
ញ៉ុមជឿ៨០% មិនជឿ២០%, បើបានជួបពិតមែនគឺ ជឿ១០០% 😀
គ្រូចិត្រ៖ មិនជឿអ៊ីចឹង ប្រសិនបើឱ្យទៅដេកនៅកន្លែងកប់កខ្មោចមួយយប់អីហ៊ានទេ?
ការបកស្រាយរបស់ Sambatt និង Khmerbirder ក៏ទំនងដែរ ។
ចាំតែទៅតើ!
តែខ្ញុំមិនជឿថាខ្មោចជាអ្នកធ្វើអោយយើងខ្លាចនោះទេ។
ខ្ញុំជឿថា បើមានខ្មោចលងមែន ខ្មោចមិនធ្វើអ្វីលាក់លៀមបែបនេះទេ ចាំបាច់អីលងតែម្នាក់ៗ? មិនលងម្ដងទាំងហ្វូងតែម្ដងទៅ?! រឺបង្ហាញខ្លួនមកអោយស្ដែងៗ ចាំបាច់រកគ្រូចូលរូបធ្វើអី។
រាល់ហេតុការណ៍ដែលគេបានលើកឡើងពីរឿងខ្មោចលង សុទ្ធតែមានលក្ខណៈពិសេសរួមគ្នា៖ ជនរងគ្រោះនៅកន្លែងស្ងាត់។
ខ្ញុំជឿថាអារម្មណ៍ភ័យខ្លាចរបស់មនុស្សទេ ដែលបានបង្កើតខ្មោចលងឡើងមកនោះ។ ប្រព័ន្ធប្រសាទរបស់មនុស្សខ្សោយណាស់ ពេលខ្លះស្រវឹងស្រាមើលឃើញផ្លូវមួយជាផ្លូវពីរ អ្នកខ្លះឡប់សតិនិយាយតែម្នាក់ឯង។ល។ តើយើងធ្វើដូចម្ដេចទើបដឹងថា ពេលខ្លះខ្លាចពេក រហូតទៅជាឡប់ម្ដងម្កាល?
បើបឿនឯង ខ្លាចខ្មោចណាស់ សែនកុំព្យូទ័រមួយគ្រឿងភ្ជាប់អ៊ីនថឹនែតស្រាប់ បើកគណនី Facebook រឺ wordpress អោយមួយទៅ ពេលនោះខ្មោចគ្មានពេលមកលងទៀតទេ 😀
ដើម្បីកុំអោយអាក់អន់ចិត្តទាំងអស់គ្នា ញ៉ុមនិយាយថាមិនដឹងទៅចុះ! ញ៉ុមនៅតែមានគោលគំនិត១ថា បើមិនទាន់ជួបដោយខ្លួនផ្ទាល់ នោះរឿងអីក៏មិនសូវជឿដែរ, ញ៉ុមមិនអះអាងថាមិនមាន, ហើយក៏មិនយល់ស្របថាមានដែរ! ដោយការគិត, ញ៉ុមគិតថា វាជាអារម្មណ៍ច្រើនជាង, ហើយដែលថាលឺគ្រប់ៗគ្នា មានអ្នកខ្លះគាត់លឺមែន (តែក្នុងចិត្ត ឬ គ្រាន់តែអារម្មណ៍), អ្នកខ្លះវិញ គ្រាន់តែនិយាយតាមៗគេ តែធ្វើដូចឯងលឺដែរ ដើម្បីកុំអោយគ្មានអីនិយាយ… ត្រង់នេះនៅតែមិនច្បាស់ថា អ្នកណានិយាយកុហក អ្នកណានិយាយពិត ព្រោះមិនទាន់មានអ្នកណាចេះសរសេរកូដ សួររកការពិត១០០ភាគរយនៅឡើយ ។
រឿងខ្មោចដែលលង មិនដែលបានឃើញផ្ទាល់ភ្នែក នៅពេលថ្ងៃឬពេល យប់ទេ តែគេនិយាយតែងតែខ្លាច ព្រឺឆ្អឹងខ្នងជានិច្ច គ្រាន់តែមើលតាម អត្ថបទខាងលើក៏ព្រឺដែរ តាមពិតធ្លាប់បានឃើញតែខ្មោចមែនទែន ដែលកំពុងតែស្លាប់និងបន្ទាប់ ព្រោះធ្លាប់បានគេនិមន្តឱ្យសូត្រ តែមិនដែល ឃើញលងទេ។
ប៉ុន្តែកាលឆ្នាំ២០០៥ មានប្អូនជីដូនមួយស្រីមួយ បានស្លាប់ មុននឹងស្លាប់ វាបានភ្លឹកទៅមួយយប់ នៅពេលដែលវាភ្ញាក់មកវិញ វាបានប្រាប់ថា មានកំឡោះអាយុ១៨ឆ្នាំម្នាក់ មានឡានមួយ បានបបួលវាទៅដើរលេង ឯទីក្រុង ព្រះសីហនុ វាថាទៅកន្លែងនោះសប្បាយណាស់ ហើយវាបាន ឃើញខ្មោចបងប្អូនញាតិមិត្រ ជាពិសេសបានឃើញខ្នោចឪរបស់វា និងខ្មោចអ្នកនៅជិតខាងវា និងខ្មោចជាច្រើនទៀត ដែលបានស្លាប់ទៅ ហើយនោះ ពួកគេបាននាំគ្នា ទៅតាំងទីលំនៅ ឯទីក្រុងព្រះសីហនុ ទាំងអស់គ្នា មានខ្មោចអ្នកមាននិងខ្មោចអ្នកក្រ គឺមានរបររកស៊ី មិនសូវខុសគ្នា ដូចកាលនៅរស់ប៉ុន្មានទេ, ម្នាក់ៗដែលស្តាប់វានិយាយ ក៏ឆ្ងល់ថា វាមិនដែលធ្លាប់ស្គាល់ ទីក្រុងនោះទេ ហើយឪពុករបស់វា ក៏វាមិនដែលស្គាល់ច្បាស់ដែរ ហើយវាបញ្ជាក់ថា ឱ្យតែចាស់ៗភាគច្រើន ដែលបានស្លាប់ទៅ គាត់ទៅនៅឯទីក្រុងព្រះសីហនុទាំងអស់ អញ្ចឹងប្រហែលជាខ្មោចទាំងអស់នោះ បានធ្វើបុណ្យល្អហើយ បានទៅនៅ កន្លែងខ្លាញ់ក្បែរមាត់សមុទ្រនោះ ចឹងអ្នកដែលទៅលេង ទីក្រុងនោះ ល្អែងសង្កេតមើលផង ខ្លាចបានឃើញបងប្អូនញាតិសន្តាន ដែលបានស្លាប់ហើយនៅទីនោះ, បន្ទាប់ពីបីថ្ងៃក្រោយមកវា ក៏បានស្លាប់ផងដែរ ហើយខ្ញុំក៏បានទៅចូលរួម មានបានជួយថតដាក់ វិឌីអូដែរ មានអីអ្នកស្រុកស្រែ គាត់សប្បាយណាស់ ម្នាក់ៗស្រីប្រុស ខំតែងខ្លួនលាបម្សៅ យកលុយកាក់ មានអង្ករ ទៀនធូប ទៅចូលបុណ្យ យ៉ាងកុះករ មានអីបានលុយ មួយបង្វិចធំ គ្មានពីហ៊ានទុកលុយនោះ ទៅទៀត ចឹងមានតែប្រគល់ឱ្យខ្ញុំជាអ្នកទុក មានអីម៉ោង ១យប់ហើយ រាប់លុយមិនហើយទៀត នៅពេលនោះមាន មនុស្សប្រុសៗបីបួននាក់ មកសួរសុខទុក្ខដែរ តែពន្លឺភ្លើងចង្គៀងប្រេងកាត ក៏បានពន្លត់ដែរ…។ល។
ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
-សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
-ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
http://www.childhelpline.org.kh/Defaultkh.aspx
តាមមើល ប្រហែលលោកគ្រូចិត្រ ក៏នៅមិនប្រាកដ១០០%ថាគ្មានខ្មោចដែរ ។
និយាយរឿងខ្មោចសុំម៉ូតូជិះនៅជិតវត្តភ្នំខ្លែង ខែត្រតាកែវនោះ បានប្រាប់ម៉ូតូនោះថា ជិះទៅបុណ្យ ។ មកដល់រោងបុណ្យក៏ចុះដើរចូលទៅបាត់មិនឱ្យលុយ អ្នកម៉ូតូនោះចុះតាមទៅដល់ក្នុងរោងបុណ្យ ឃើញរូបថតគឺជារូបអ្នកដែលគាត់ឌុបមកមុននេះ ។ គាត់ភ័យរហូតឈឺ ហើយក៏ស្លាប់ពីរបីថ្ងៃក្រោយ ។ រឿងហ្នឹងសូម្បីតែកាសែតកោះសន្តិភាពក៏ចុះផ្សាយដែរ ។
អ្នកនិពន្ធរឿងខ្មោចរបស់ចិន បានឱ្យតួអង្គខ្មោចដែលស្លាប់ទៅនោះ អាចមើលឃើញមនុស្សទាំងឡាយ តែមិនអាចនិយាយឱ្យមនុស្សឮ មិនអាចចាប់ប៉ះមនុស្សបាន ប៉ុន្តែមានមនុស្សម្នាក់ដែលអាចមើលខ្មោចនេះឃើញ និយាយគ្នាបាន រាល់ពេលខ្មោចនេះចង់ឱ្យឃើញ ដែលខ្មោចនេះពឹងមនុស្សម្នាក់នេះឱ្យជួយគ្រួសាររបស់គាត់… ។
ឬក៏អាចថា មនុស្សធម្មតាមិនអាចមើល ឬទាក់ទងជាមួយខ្មោចបាន? គេថាអ្នកដែលរៀនបាលី វិជ្ជាចាប់ខ្មោច ច្រើនតែមានខ្មោចមកសាកល្បង ។ តាខ្ញុំ ទៅណាយប់ព្រលប់ ច្រើនតែជួបខ្មោចដែរ ។ យាយនៅផ្ទះជាប់នឹងខ្ញុំអាយុតំណាលសម្ដេចតា ធ្លាប់ព្រាយដើមអម្ពិលក្បែរវត្តទម្លាក់សក់មកដល់ដីបន្លាច គាត់ក៏ឈឺធ្ងន់ និងលែងហ៊ានដើរតាត់វត្តតាមដើមអម្ពិលនោះទៀត ។ អ្នកពោះធំក៏មិនហ៊ានដើរតាមនោះដែរ… ។
អ្នកខ្លះថា ខ្មោចដែលស្លាប់ទៅមិនទាន់អស់ចិត្ត ជួនកាលគេយោគយល់ អនុញ្ញាតឱ្យមករកបងប្អូន… ។
សូមកែក្នុងអត្ថបទខ្ញុំខាងលើ៖ ល្បឿនពន្លឺទៅជា
៣០០ ០០០គ.ម/វិនាទី។
តាមពិតពេលវេលាគ្រានតែជាការសន្មត់់តែប៉ុណ្ណោះ…
ក្នុងបរលោក អត់់មានពេលវេលាទេ ហើយក៏គ្មានភពដែរ។
ទីណាមានភព (ផ្កាយ ផែនដី ព្រះចន្ទ……. ) ទីនោះមានពេលវេលា។
ព្រោះចលនានៃភពបង្កើតពេលវេលា ដូចជាមួយថ្ងៃ២៤ម៉ោងបង្កើតឡើង
ដោយសារការវិលនៃភពផែនដីមួយជុំខ្លួនឯងគឺ ១២ម៉ោងទទួលពន្លឺព្រះអាទិត្យ(ពេលថ្ងៃ)និង១២ម៉ោងទទួលម្លប់់(ពេលយប់់)
ខ្មោចលងតែអ្នកខ្លាចខ្មោចប៉ុណ្ណោះ។
អ្នកខ្លាចខ្លះ ក៏មិនដែលបានឃើញខ្មោចលងដែរ 😀
ខ្មោចលងអាចមាននៅកន្លែងណាមួយ ភពណាមួយ តែអ្វីដែលខ្ញុំមិនជឿ គឺរឿងដែលគេបាននិទានកន្លងមក។ ដូចក្នុងទស្សនាវដ្ដីមួយនោះ ម្នាក់ស្រវឹងស្រាជិះម៉ូតូដួលសោះ ទៅបន្ទោសតាអ្នកតាចង់បានម៉ូតូជិះឯណាទៅវិញ 😀
ដូចក្នុងកោះសន្តិភាពចុះហ្នឹង បើចឹងទាំងអស់មែន វាជារឿងចំលែកមួយ។ តែខ្ញុំខ្លាចថា ពន្លើសខ្លះ បុរសនោះយល់ច្រលំខ្លួនឯងខ្លះ មិនដឹង។
អ្នកធម្មតា មើលខ្មោចមិនឃើញ តែពេលខ្មោចលងទៅជាមើលខ្មោចឃើញទៅវិញ។ អ៊ីចឹងមានន័យថាបើខ្មោចចង់អោយយើងឃើញ យើងឃើញហើយ។ ប៉ុន្តែម៉េចក៏ខ្មោចមិនចង់អោយគេមើលឃើញដូចមនុស្សធម្មតា ឃើញម្ដងឃើញទាំងអស់គ្នា?
មានពេលខ្លះខ្មោចលងគ្នាច្រើនដែរតើ គឺពីរបីនាក់់ឡើង តែមិនសូវ
សំបូរទេ ។ជាញឹកញាប់់ខ្មោចលងតែមនុស្សម្នាក់់ ព្រោះស្រួលលងហើយមិន
រញ៉េរញ៉ៃ ។កន្លែងដែលខ្មោចលងគឺទីស្ងាត់់ជ្រងំ ជាពិសេសពេលយប់់….
ខ្មោចលងទំាងអ្នកខ្លាច និងមិនខ្លាច ។អ្នកមិនខ្លាច មកពីមិនទាន់់ជឿ ដល់់់
ជួបការពិតបានខ្លាច ដូចករណីអ្នកខ្លះខ្មោចលងរួចហើយ យករឿងនោះមកនិយាយប្រាប់់គេឯង រួចបានភ័យក្រោយ ដោយគិតថាបើ
ពេលខ្មោចកំពុងលងនោះ គិតថាខ្មោចលង មិនដឹងលស់់ព្រលឹងបាត់់ទៅហើយក៏មិនដឹង។
អោយតែខ្ញុំបានជួបម្ដង នឹងសុំលេខឆ្នោតហើយ ! 😛
ចួនកាលខ្មោចចង់លងនរណាម្នាក់ មិនប្រាកដថាលងបានទេ
ព្រោះមនុស្សម្នាក់ណឹងមានយីអ៊ុនខ្ពស់ ខ្មោចលងបានតែអ្នក
មានយីអ៊ុនទាបទេ 🙂
ខ្ញុំ ខ្លាចខ្មោច តែអត់ជឿថាមានខ្មោចទេ ។ អ្នកខ្លះនិយាយថា អ្នក
ដែលត្រូវបានខ្មោចលងនោះ គឺ មានសំណាងធំណាស់ ព្រោះអ្នក
នោះមាននិស្ស័យនិងខ្មោច អាចជួយឱ្យ ខ្មោច នោះទៅចាប់កំ
ណើតនៅទីដ៏សមគួរ ។
អ្វីដែលបណ្ដាលឱ្យខ្ញុំ ខ្លាចញាក់សាច់គឺ ខ្មោចឆៅ គឺ មនុស្សខ្លែង
បន្លំធ្វើជាខ្មោចរួចលង ។ ខ្មោចឆៅនេះអាចលងរហូតដល់ស្ដាប់
បាន ។
ខ្មោចមែនទែន ខ្ញុំគ្មានវាសនាបានឃើញម្ដងណាឡើយ ទោះបី
ខ្លាចយ៉ាងណាក៏ដោយ គឺមិនដែលបានជួបប្រទះឃើញសោះ ៕