កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ Office 2007


អ្វី​ដែល​ខ្មែរ​រំពឹង​ចង់​ឃើញ ចង់​បាន​ពី​ម៉ៃក្រូសហ្វ ឥឡូវ​ម៉ៃក្រូសហ្វ​បាន​បង្ហាញ​អំពី​ការងារ​របស់​ខ្លួន​ចំពោះ​កម្ពុជា ដោយ​បាន​បកប្រែ​អ៊ីនធើហ្វេស​វិនដូស៍​វិស្តា និង​ថ្មីៗ​នេះ​បាន​សម្រេច​ការបកប្រែ​កម្មវិធី​ការិយាល័យ​មួយ​ចំននួន ដូចជា Microsoft Word, Microsoft Excel, Microsoft Powerpoint, Microsoft Outlook ជា​ដើម ។

ចំពោះ​ការបកប្រែ ខ្ញុំ​មិន​អាច​រៀបរាប់​អស់ តែ​ខ្ញុំ​យល់​ថា ការបកប្រែ​នេះ​ល្អ ពេល​បើក​ចូល​មើល ខ្ញុំ​ក៏​យល់​បាន​ថា​កន្លែង​នោះ​សម្រាប់​ធ្វើ​អី គឺ​ងាយស្រួល​នៅ​ពេល​ដែល​​ត្រឡប់​ពី​ភាសា​អង់គ្លេស​មក​ខ្មែរ ។ ខ្ញុំ​ប្រើ Office 2010 តែ​ឥឡូវ​ត្រឡប់​មក​ប្រើ Office 2007 វិញ​ម្ដង ដើម្បី​ឱ្យ​ដឹង​ថា​មាន​ចំណុច​ណា​ល្អ ចំណុច​ណា​ដែល​ខ្ញុំ​យល់​ថា​គួរ​កែ​តម្រូវ ។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែរ ដែល​ខ្ញុំ​មិន​សូវ​ប្រើ​កម្មវិធី​​ការិយាល័យ ។

បើ​លោកអ្នក​ចង់​ប្រើ សូម​ដោនឡូត​ពី​វែបសាយ​របស់​ម៉ៃក្រូសហ្វ ឬ​ដោនឡូត​ពី​នេះ រួច​ចុច​ដំឡើង​នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក ។

ក្រោយ​ពី​ដំឡើង សូម​ចូល​ទៅ Start > All Programs > Microsoft Office > Microsoft Office Tools > Microsoft Office 2007 Language Settings រួច​ប្ដូរ​ភាសា​មក​ភាសា​ខ្មែរ ។ ចំពោះ​អ្នក​ប្រើ​វិនដូស៍វិស្តា​ភាសា​ខ្មែរ សូម​ធ្វើ​តាម​ការណែនាំ​នៅ​លើ​វែបសាយ​របស់​ម៉ៃក្រូសហ្វ​ត្រង់​​ទំព័រ​ដោនឡូត ។

អត្ថបទ​ផ្សេង​ទៀត៖

65 thoughts on “កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ Office 2007

  1. បុទុំ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 12:26 ល្ងាច

    ប្រើដែរ…ង៉ៃណាមួយ

  2. ទឹម បឿន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 12:28 ល្ងាច

    ចាំ​ដល់​ថ្ងៃ​ណា? ប្រើ​ពី​ឥឡូវ​តែ​ម្ដង​ទៅ!

  3. បុទុំ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 12:31 ល្ងាច

    ញ៉ុមមើលសេចក្តីនែនាំ គឺមានតែវីនដូស៍វីស្តាប៉ុណ្ណោះដែលអាចប្រើបាន ចុះបើយើងប្រើវីនដូនស៍ ៧ បានអត់….សាកមើលសិន

  4. បុទុំ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 12:50 ល្ងាច

    ប្រើបានហើយ …..

  5. Samady KS ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 1:04 ល្ងាច

    ចុះ​អាច​កែ​ប្រែ​ដោយ​​ខ្លួន​ឯង​បន្ថែម​បាន​អត់? តែ​ប្រហែល​ជា​មិន​បាន​ទេ​មើល​ទៅ ព្រោះ​កម្មវិធី​របស់​ ម៉ៃក្រូសុហ្វ មិន​មែន​ជា អុភេន​សោះ ផង

  6. Samady KS ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 1:08 ល្ងាច

    អូហ៍..មួយ​ទៀត​គឺ

  7. Samady KS ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 1:08 ល្ងាច

    អូហ៍..មួយ​ទៀត​គឺ តើ​អាច​ដំណើ​ការ Khmer Spell Checker ដូច​ក្នុង Open Office បាន​ទេ?

  8. បុត្រាខ្មែរ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 1:28 ល្ងាច

    ប្រសើរណាស់!!! យប់នេះមិនបាច់ដេក ទាញយកមកសាកមើល៍សិន។

  9. Piseth ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 2:34 ល្ងាច

    តើមានបងប្អូនណាដឹងពីរបៀបដូរម៉ូដអក្សរ Default របស់ វិនដូស៍ សេវែនដែរឬទេ? ម៉ូដអក្សរ default របស់វានោះពិបាកអានណាស់។

  10. ទឹម បឿន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 2:38 ល្ងាច

    សាម៉ាឌី៖ មិន​ទាន់​មាន​កម្មវិធី​សម្រាប់​ពិនិត្យ​អក្ខរាវិរុទ្ធ​នៅ​ឡើយ​ទេ ។

    បុត្រា​ខ្មែរ៖ ខ្ញុំ​ពេញចិត្ត​បង​ត្រង់​ចូលចិត្ត​ស្រាវជ្រាវ​របស់​ថ្មីៗ​ហ្នឹង ។

    ស្រុកខ្មែរ ស្នេហ៍​ខ្ញុំ៖ តាម​វែបសាយ ខ្ញុំ​មិន​បាន​សាក​លើ Windows XP តែ​បាន​សាក​ជាមួយ Windows 7 ។ ចំពោះ​ Windows XP សូម​សាក​មើល រួច​ប្រាប់​ខ្ញុំ​ផង ។

  11. Piseth ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 3:13 ល្ងាច

    អរគុណបឿន ខ្ញុំធ្វើបានហើយ!

  12. អង្គរក្សតូច ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 3:58 ល្ងាច

    យកចែកក្មេងៗតាមខេត្ត ទុកប្រើអភិវឌ្ឍន៍អក្សរខ្មែរ!!!

  13. Piseth ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 4:10 ល្ងាច

    ខ្ញុំបានសាកល្បងហើយ តែដូចមិនសូវចូលចិត្តទេ ព្រោះតែវាត្រូវការ Interface ធំពេក។ Some dialog boxes even exceed the size of Windows Screen, which means we even can’t find the button OK or Cancel on some dialog boxes. Hope to use it when it gets improved! Still, I appreciate all the afford to have Khmer for the Software.

  14. nathanwells ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 4:19 ល្ងាច

    This is wonderful!

  15. គឹមស៊ា ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 4:58 ល្ងាច

    អរគុណចំពោះ អក្សរនេះ

  16. nimol ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 5:09 ល្ងាច

    ខ្ញុំ​បាន​សាក​ដំឡើង​លើ XP ហើយ តែ​អត់​បាន​សម្រេច​ទេ។

  17. ទឹម បឿន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 5:25 ល្ងាច

    ប្រហែល​ជា​មិន​អាច​ដំឡើង​ជាមួយ XP ទេ ។ អាច​ដើរ​បាន​តែ​ជាមួយ វិស្តា និង ៧ ។

  18. khmerbirder ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 8:17 ល្ងាច

    Thanks Beon for sharing. Good Luck.

  19. ឧត្តម's ប្លក ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 8:31 ល្ងាច

    អរគុណបង សម្រាប់ការចែករំលែកមួយនេះ! មានផ្សេងទៀត ឆាប់ចែកបងប្អូនផងណា!

  20. ឧត្តម's ប្លក ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 8:56 ល្ងាច

    តែញុមប្រើ ៧ សាករួចហើយ អត់ឃើញប្តូរចឹង? តើវាខុសអី? ជួយប្រាប់ផងបង!

  21. ឌីយ៉ា ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 9:21 ល្ងាច

    អរគុណច្រើន​បង​ ដែល​បានដាក់​ ខ្ញុំ​ចង់​បាន​យូរ​ហើយ តែ​មិនដឹង​រក​តាម​ណា ឥឡូវ​មាន​ហើយ!

  22. ikhmerhome ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 9:30 ល្ងាច

    ខ្ញុំចង់ប្រើដែរ ប៉ុន្តែMS Officeរបស់ខ្ញុំគឺជំនាន់២០១០ទៅហើយ។ ខ្ញុំសង្ឃឹមថាគេនឹងអាចធ្វើឲ្យវាអាចប្រើដំណើរការជាមួយOffice 2010បាន។

  23. សុវិចិត្រ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 10:40 ល្ងាច

    @ពូបឿន៖ មាន​ហើយ​ពូ! គឺ​ជា add-on របស់​ក្រសួង PAN សម្រាប់​ Microsoft Office។ ខ្ញុំ​ធ្លាប់​បាន​សាក​ហើយ ពេល​ដែល​ពូ​ខ្ញុំ​គាត់​បាន​ទាញ​យក​មក​ប្រើ។ គឺ​អាច​ប្រើ​បាន​ចំពោះ Word(ពិនិត្យ​អក្ខរាវិរុទ្ធ និង​កែ​តម្រូវ​ពាក្យ​ខុស), Exell(មាន​តម្រៀប​លេខ រឺ​អក្សរ​ក្នុង sheet និមួយៗ​អោយ​ត្រូវ​តាមលេខ​រៀង), ហើយ​ក៏​មាន​សម្រាប់ Power Point ផង​ដែរ។

  24. ទឹម បឿន ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 8:26 ព្រឹក

    របស់​ប៉ាន​នោះ​ខ្ញុំ​ដឹង តែ​ទំនង​ប្រើ​មិន​ទាន់​ល្អ(?)

  25. kooms ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 8:57 ព្រឹក

    ទាញ​យក​មិន​បាន​សោះ​ខ្ញុំ​ប្រឹង​ណាស់ដែរ

  26. khmerbirder ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 9:04 ព្រឹក

    របស់ PAN ខ្ញុំ​បាន​ប្រើ​ហើយ​តែ​មិន​សុក្រិត​ទេ ។ ពាក្យ​ជា​ច្រើន​ដែល​មិន​បាន​ដាក់​បញ្ចូល​ហើយ ការ​រៀបចំ​ក៏​ដូចជា​មិន​ដូច​គ្នា​នឹង​របស់ Khmer OS ដែរ ​ប៉ុន្តែ​ទាស់​ម្យ៉ាង របស់​ខ្មែរ​អូសអែស​វា​មិន​ស្គាល់​លេខ​ខ្មែរ​ទាំង​អស់ សូម្បី​លេខទោ (ៗ) នឹង​ក៏​អត់​ស្គាល់​ដែរ ។

  27. ទឹម បឿន ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 10:00 ព្រឹក

    Kooms: ចាំ​ខ្ញុំ​ដាក់​កន្លែង​ផ្សេង​ឱ្យ​ដោនឡូត ។

    khmerbirder: របស់​ខ្មែរ​អូអេស យកពាក្យ​តាម​វចនានុក្រម​របស់​សម្ដេច​ជួន​ណាត ពាក្យ​ប្រើ​លេខទោ មិន​មាន​ក្នុង​បញ្ជី​ពាក្យ​ទេ ។

  28. khmerbirder ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 10:12 ព្រឹក

    អរគុណ​បឿន ចុះ​ហេតុ​អី​ក៏​វា​អត់ស្គាល់​លេខ​ខ្មែរ​ដែរ?
    បឿន​ជួយ​ប្រាប់​ពី​របៀប​ធ្វើ​ឲ្យ​ Microsoft Office តូច​បន្តិច​បាន​ទេ ព្រោះ​ខ្ញុំ​រក​កន្លែង​ចុច​ អូខេ (យល់ព្រម) អី​ហ្នឹង​អត់​បាន​សោះ បើ​នៅ​ក្នុង​លីនុច​គេ​ចុច Alt ហើយ​អាច​ទាញ​ទៅ​ណា​ក៏​បាន​ដែរ តែ​អានេះ​អត់​សោះ​ហ្ម៎ង ចាញ់​ហើយ ។

  29. ទឹម បឿន ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 10:48 ព្រឹក

    Kooms: ខ្ញុំ​បាន​អាប់ដេតតំណ​សម្រាប់​ដោនឡូត​មួយ​ទៀត សូម​មើល​ក្នុង​អត្ថបទ ។

    khmerbirder: មិន​ស្គាល់​លេខ​ខ្មែរ ព្រោះ​លេខ​ខ្មែរ​មិន​មាន​ក្នុង​វចនានុក្រម ឬ​មិន​មាន​ក្នុង​បញ្ជី​ពាក្យ​របស់​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ ។ បញ្ហា​របស់​កម្មវិធី​​ការិយាល័យ​នោះ ខ្ញុំ​មិន​ដឹងដោះស្រាយ​យ៉ាងម៉េច​ដែរ ។

  30. ម៉ន ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 1:48 ល្ងាច

    ល្អណាស់ ! គឺជារឿងដែលខ្ញុំរង់ចាំជាង១៥ឆ្នាំហើយ ។
    Windows & Apps សម្រាប់ខ្មែរ ធ្វើអោយខ្ញុំសប្បាយចិត្ត
    ព្រោះកាលមុនមានតែ យួន មានតែ ថៃ និង ភាសាគេ ផ្សេងៗទៀត ។

  31. khmerbirder ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 4:14 ល្ងាច

    អរគុណ​ម្ដង​ទៀត​បឿន​ដែល​បាន​បំភ្លឺ ។ តើ​មាន​វិធី​ណា​ឲ្យ​វា​ស្គាល់​រហូត​បាន​ទេ ព្រោះ​វា​អាក្រក់​មើល​ណាស់​ពេល​វាយ​លេខ​ក្នុង​កម្មវិធី​​សៀវភៅ​បញ្ជី​ ក្រហម​ពេញ​ហ្នឹង​ទាំងអស់ ។ ប្រសិនជា​វា​មិន​ខ្វល់​ដូច​ Excel ទៅ​មិន​អី​ទេ ។ បឿន​ជួយ​សួរ​ក្រុម​ខ្មែរ​អូអេស​តិច​មើល៍​ ខ្ញុំ​សួរ​ពីរ​បី​ដង​ដែរ​គេ​អត់​តប​អី​សោះ ។
    ខ្ញុំ​អរគុណ​សម្រាប់​ចម្លើយ​ទាំងអស់ ។ សំណាង​ល្អ​បឿន ឆាប់​បាន​អាវ៉ា​ផង ។

  32. ទឹម បឿន ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 4:44 ល្ងាច

    Right click លើ​ពាក្យ​ យក Add to dictionary ពេល​ក្រោយ​វា​​លែង​ក្រហម​ហើយ ។

  33. khmerbirder ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 6:50 ល្ងាច

    ចុះ​បើ​ចង់​ឲ្យ​វា​ជាប់​រហូត​ពេល​យើង​ដំឡើង​លើក​ក្រោយ​នោះ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ​បឿន? តើ​អាច​ចូល​ទៅ​បន្ថែម​វា​ក្នុង​បញ្ជី​តែ​ម្ដង​បាន​ដែរ​ឬ​ទេ?

  34. សុវិចិត្រ ថ្ងៃពុធ ទី 1 ខែកញ្ញា 2010 / 12:24 ល្ងាច

    khmerbirder៖ គម្រោង​ខ្មែរ​អូអេស​បាន​ចប់​ហើយ។ ដូច្នេះ​រឿង​ខ្មែរ​យូនីកូដ រឺអ្វី​ផ្សេងៗ​ដែល​ខ្មែរ​អូអេស​បាន​ធ្វើ​នោះ នឹង​ត្រូវ​ផ្ទេរទៅ​អោយ Nida ជា​អ្នក​គ្រប់​គ្រង​វិញ​ម្ដង។

  35. សុវិចិត្រ ថ្ងៃពុធ ទី 1 ខែកញ្ញា 2010 / 12:26 ល្ងាច

    @ពូ​បឿន៖ ខ្ញុំ​ក៏​គិត​ថា​មិន​ត្រូ​វដែរ ព្រោះ​ពេល​ដែល​ចុច​អោយ​កែប្រែ​ពាក្យ​ខុស គឺ​មិន​ចេញ​មិន​ត្រឹម​ត្រូវ​ទេ។

  36. Koy ថ្ងៃសុក្រ ទី 3 ខែកញ្ញា 2010 / 2:06 ព្រឹក

    ជាបថមសូមអរគុណបឿន ដែលចែករំលែកអោយបងប្អូនយើងបានប្រើ
    ខ្ញុំបានទាញយកកម្មវិធីនេះមកប្រើនៅលើ Windows 7 តែដល់ពេលខ្ញុំចង់
    ដាក់ជើង ពេលចុច​ J វាចេញ​អក្សរ ញ ទៅវិញ តើនេះមកពីហេតុអ្វីបឿន?
    ជួយប្រាប់ផងបានទេ?

  37. Koy ថ្ងៃសុក្រ ទី 3 ខែកញ្ញា 2010 / 2:14 ព្រឹក

    ខ្ញុំបានបញ្ចូល Khmer Unicode មុន រួចហើយបានខ្ញុំទាញយកកម្មវិធីនេះមក
    ប្រើ ឬមួយក៏យើងមិនចាំបាច់បញ្ចូល Khmer Unicode ទេ?

  38. Koy ថ្ងៃសុក្រ ទី 3 ខែកញ្ញា 2010 / 2:24 ព្រឹក

    ឬមួយក៏បញ្ហាមកពី កំព្យូទ័រខ្ញុំមាន two different version of Offices?
    Office 2007 ហើយនិង Office 2010 ផង?

  39. ទឹម បឿន ថ្ងៃសុក្រ ទី 3 ខែកញ្ញា 2010 / 8:27 ព្រឹក

    បង​ចូល​ទៅ Language settings រួច​លុប​ក្ដាចុច Khmer ទុក​តែ Khmer NiDA Unicode Keyboard 1.0 ។ ដើម្បី​ចូល​ទៅ Language settings ចុច​ម៉ៅស៍​ស្ដ៿​លើ​រូប​អាយខុន​ក្ដាចុច​នៅ​របារ​ស្ថានភាព​ខាង​ក្រោម​ផ្នែក​ខាង​ស្ដ៿ ។

  40. kiemtheng ថ្ងៃអាទិត្យ ទី 5 ខែកញ្ញា 2010 / 3:54 ល្ងាច

    អ៊ីយ៉ា

  41. កំឡោះខ្មែរ ថ្ងៃចន្ទ ទី 6 ខែកញ្ញា 2010 / 11:35 ព្រឹក

    ចុះបើកំឡោះខ្មែរប្រើ​ Office 2010 ហើយហ្នឹង តើអាចប្រើកញ្ចប់អីគេហ្នឹងបានអត់?

  42. ទឹម បឿន ថ្ងៃចន្ទ ទី 6 ខែកញ្ញា 2010 / 3:32 ល្ងាច

    ប្ដូរ​មក​ប្រើ ២០០៧ ឬ​ក៏​ត្រូវ​​ច៿​រហូត​កញ្ចប់​ភាសា​សម្រាប់​២០១០​ចេញ ។

  43. khmerlit ថ្ងៃពុធ ទី 15 ខែកញ្ញា 2010 / 2:29 ល្ងាច

    ឡូយម៉្លេះបង សាកមើលសិន

  44. ប្រុសខ្មែរ ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 3:07 ល្ងាច

    ខ្ញុំដំឡើងហើយក្នុងវិនដូ សេវិន តែមឃើញក្លាយជាភាសាខ្មែរសោះ ។

  45. ទឹម បឿន ថ្ងៃពុធ ទី 22 ខែកញ្ញា 2010 / 3:57 ល្ងាច

    សូម​ធ្វើ​តាម​ការណែនាំ​ខាង​លើ​ឱ្យ​បាន​ត្រឹមត្រូវ

  46. khmersoftware ថ្ងៃអង្គារ ទី 12 ខែតុលា 2010 / 3:06 ល្ងាច

    កញ្ចប់ភាសាខ្មែរលើ Microsoft Office PowerPoint 2007មានការបាត់បង់ពាក្យគឺត្រង់ « ម្បីបន្ថែមចំណងជើង » ប្រហែលជាចង់
    សរសេរថា « ដើម្បីបន្ថែមចំណងជើង »

  47. អែម ចាន់​បុទុំ ថ្ងៃពុធ ទី 20 ខែតុលា 2010 / 6:49 ល្ងាច

    សាកប្រើរួចហើយ តែដូចជាពិបាករកមិនឃើញសោះប៊ូតុង OK and Cancel មិនដឹងមូលហេតុអី ពេលដែលប្តូរទៅភាសាខ្មែរ ទាំងក្នុង Ms Excel and Ms Word

  48. wpugc ថ្ងៃពុធ ទី 20 ខែតុលា 2010 / 9:48 ល្ងាច

    សូមចូលរួមជាមួយក្រុមអ្នកប្រើប្រាស់វើដប្រេសនៅកម្ពុជាផង!

  49. សម្ផស្ស ថ្ងៃអង្គារ ទី 26 ខែតុលា 2010 / 5:20 ល្ងាច

    សូម​សរសើរ​ពិត​ជាល្អណាស់! ខ្ញុំខំដើររក​យូរ​ហើយ តាម​ពិត​នៅទីនេះសោះ ។ yo yo yo

  50. ទៀប យ៉េន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែមករា 2011 / 9:52 ព្រឹក

    ខ្ញុំដំឡើង Office 2007 ភាសាខ្មែរ មិនបានទេ!
    តើធ្វើយ៉ាងណាទៅ! វារប្រាប់ថា «ការដំឡើងបរាជ័យ»

  51. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែមករា 2011 / 11:02 ព្រឹក

    ប្រើ Windows XP មែន​ទេ? ធម្មតា ប្រើ​លើ​វិនដូស៍ ៧ មិន​មាន​បញ្ហា​អ្វី​ទេ ។

  52. ដូង សំបូរ ថ្ងៃអង្គារ ទី 1 ខែ​កុម្ភៈ 2011 / 12:08 ព្រឹក

    ខ្ញុំបាទមានសេចក្តីរីយណាស់ដែល NiDA បានបង្កើក ពុម្ពអក្សរខ្មែរ (Khmer Unicode Font) ហើងខ្ញុំបាទបានប្រើប្រាស់ Fonts ទាំងនេះចាប់តាំងពីឆ្នាំ ២០០៥មកម្លេះ ហើងអ្វីដែលខ្ញុំរិតតែរីករាយគឹ Microsoft បានបង្កើតកម្មវិធីជាអក្សរខ្មែរ ប៉ុន្តែមិត្តៗខ្ញុំមិនទាន់អាចប្រើប្រាស់កម្មវិធីនេះបាន ព្រោះពូកគាត់ប្រើប្រាស់ Window XP (SP2, SP3) និងអ្នកខ្លះប្រើ XP Genuise ឬ XP V4 តើមាន LIP និង Khmer Language Interface សំរាប់ OS ខ្ញុំចង់មានន័យថា Window ទាំងនេះ។ សូមអរគុណ និងអរព្រះគុណទុកជាមុខ (ខ្មែរស្រលាញខ្មែរ)

  53. ទឹម បឿន ថ្ងៃអង្គារ ទី 1 ខែ​កុម្ភៈ 2011 / 8:27 ព្រឹក

    មិន​មាន​ LIP ភាសា​ខ្មែរ​សម្រាប់ Windows XP ទេ ។ ហើយ Windows XP, Microsoft ឈប់​គាំទ្រ​ត​ទៅ​ទៀត​ហើយ ។

  54. គឹមសុខា ថ្ងៃអាទិត្យ ទី 4 ខែកញ្ញា 2011 / 4:12 ល្ងាច

    ខ្ញុំសូមអរគុណដល់ម្ចាស់អ្នកដែលបានបកប្រែកញ្ចប់ភាសា របស់ Win 7ហើយដាក់ផ្សាយឱ្យប្រើ មិនគិតថ្លៃទៀត នេះហើយទើបឈ្មោះថា អ្នកស្រឡាញ់ជាតិ។ខ្ញុំសង្ឃឹមថាក្នុងអនាគត អក្សរខ្មែរហ្នឹងមាន ស្រាប់មិនបាច់រត់កម្មវិធីដូចពេលនេះទៀត!!!!!!!!!!!!

  55. ទឹម បឿន ថ្ងៃចន្ទ ទី 5 ខែកញ្ញា 2011 / 6:59 ព្រឹក

    មិន​មែន​ខ្ញុំ​អ្នក​បកប្រែ​ទេ សុខា🙂

  56. សូ សីលា ថ្ងៃអាទិត្យ ទី 8 ខែ​ឧសភា 2016 / 10:57 ព្រឹក

    ល្អណាស់។ ខ្ញុំស្រលាញ់ភាសារខ្មែរ។ អរគុណ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s