វិនដូស៍​វិស្តា ភាសា​ខ្មែរ


ខ្ញុំ​យល់​ថា ការបកប្រែ​នៅ​ក្នុង​វិនដូស៍​វិស្តា​ដែល​ចេញ​ដោយ​ម៉ៃក្រូសហ្វថ៍ អាច​អាន​យល់​ភាគ​ច្រើន អក្ខរាវិរុទ្ធ​មិន​សូវ​ខុស​ច្រើន និង​ពាក្យ​បច្ចេកទេស​ថ្មីៗ​មួយ​ចំនួន​ដែល​យើង​គួរ​យក​​មក​ធ្វើ​ជា​ពិសោធន៍​ក្នុង​ការបកប្រែ​ផ្សេងៗ​ទៀត ដូច​ជា​ពាក្យ ផេស(ថ៍) = past ថេប = tab រីហ្វ្រេស = refresh សតខាត់ = shortcut ដេសថប = desktop ជា​ដើម ។ ខ្ញុំ​យល់​ថា​ពាក្យ​មួយ​ចំនួន​ទាំងនេះ​ប្រហែល​ជា​អាច​យក​មក​ប្រើ​ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​យូរ។

លោក​អ្នក​អាច​ដោនឡូត​យក​ទៅ​សាកល្បង​ប្រើ​ភាសា​ខ្មែរ ប្រសិន​បើ​មាន​វិនដូស៍​វិស្តា ។ សូម​ចុច ត្រង់​នេះ

មើល​រូប​ខ្លះៗ​ដែល​ខ្ញុំ​បាន​ថត​ពី​កុំព្យូទ័រ​ខាង​ក្រោម៖

អត្ថបទ​ផ្សេង​ទៀត៖

 

27 thoughts on “វិនដូស៍​វិស្តា ភាសា​ខ្មែរ

  1. happylkt ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 3:03 ល្ងាច

    O good but it doesnt have a soft for Win7

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 3:22 ល្ងាច

    មិន​មាន​សម្រាប់​វិនដូស៍​៧ ប៉ុន្តែ​ខ្ញុំ​គិត​ថា គេ​កំពុង​តែ​ធ្វើ ក្រែង​ពុំ​ទាន់​រួច​និង​ដាក់​ឲ្យ​ប្រើប្រាស់ ។

  3. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 3:37 ល្ងាច

    អគុណ​ហើយ​បឿន​សង្ឃឹម​ថា​នឹង​បាន​ប្រើ​ក្នុង​ពេល​ឆាប់ៗ

  4. happylkt ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 3:54 ល្ងាច

    I got a Microsoft Khmer language

  5. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 4:12 ល្ងាច

    គេ​លែង​ប្រើ​ទៀត​ហើយ អា Vista ​ហ្នឹង​ព្រោះ​មាន​បញ្ហារ​ច្រើ​ន​ណាស់

  6. បាត់ដំបង ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 4:21 ល្ងាច

    អួយ ចឹងអា៧ មិនមានទេ? រង់ចាំទៀតហើយចឹង!

  7. បុទុំ ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 12:54 ល្ងាច

    មានអីឡូយផស់គេចាំកូពីយកម៉ោប្រើដែរ

  8. យ៉ា ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 4:46 ល្ងាច

    គួរ​ឲ្យ​ចង់​ប្រើ​ដល់​ហើយ !

  9. សុវិចិត្រ ថ្ងៃសៅរ៍ ទី 28 ខែសីហា 2010 / 8:03 ល្ងាច

    គិត​រក​បក​ប្រែ​តាម​នេះ​ទៅ​ចុះ…មើល​ទៅ​ដូច​ជា​ល្អ​ផស់​គេ​ដែរ។ ព្រោះ​ពាក្យ​ទាំង​ប៉ុន្មាន​ខាង​លើ​ដែល​ពូ​បឿន បាន​ប្រាប់​នឹង​គឺ​ខ្មែរ​អូអេស​គាត់​មិន​មែន​បកចឹង​នោះ​ទេ។ ដូច​នេះ​អ្ននក​ប្រើ​ដូច​ជា​យ៉ាប់​យល់, ដូច​នេះ​ចំពោះ​ខ្ញុំ​ខ្ញុំ​នឹង​បក​ប្រែ​តែពាក្យ​ណា​ដែល​អាច​បក​បាន ចំណែក​ពាក្យ​ដែល​យ៉ាប់ គឺ​សរសេរ​ជា​សម្លេង​អាន​ជា​ខ្មែរ។ ប្រកាស​មួយ​នេះ​ដូច​ជា​ធ្វើ​អោយ​អារម្មណ៍​ខ្ញុំចាប់​ផ្ដើម​គិត​ដល់​រឿង​ទាំង​នោះ😀

    អរគុណ​ពូបឿន​សម្រាប់​អត្ថបទ​នេះ😉

  10. ជីហាន ថ្ងៃអាទិត្យ ទី 29 ខែសីហា 2010 / 2:13 ល្ងាច

    ជួយប្រាប់ខ្ញុំផងថាតើអ្នកដែរសរសេរwindows ជាភាសាខ្មែរនេះជានរណា?
    អ្នកសរសេរwordpressជានរណា?

  11. ទឹម បឿន ថ្ងៃអាទិត្យ ទី 29 ខែសីហា 2010 / 2:14 ល្ងាច

    ធម្មតា​តែ​ជួប​អី​ថ្មី​មួយ នឹង​នាំ​ឱ្យ​គំនិត​យើង​រីក​ថែម​បន្តិច​ដែរ ខ្ញុំ​ជឿ​ថា​ហ្នឹង​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​ដែរ ។

  12. Fidele ថ្ងៃអាទិត្យ ទី 29 ខែសីហា 2010 / 11:07 ល្ងាច

    ឡូយ!😎

  13. សុវិចិត្រ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 9:25 ព្រឹក

    អក្សរ​ខ្មែរ​សម្រាប់​វីនដូ នៅ​យ៉ាប់​នៅ​ឡើយ។ បើ​អាច​ធំ​ដូចពុម្ព Khmer OS System ទៅ។ ដូច​ជា​ស្រួល​មើល…ក្នុង Linux ស្រួល​មើល​ជាង​វីនដូ​ទៅ​ទៀត។។។។។។ ពេល​ណា​ទើប​ស្រួល​មើល​ទៅ​ណ៎???

  14. ទឹម បឿន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 10:38 ព្រឹក

    អក្សរ​ហ្នឹង គេ​ធ្វើ​ដើម្បី​ឱ្យ​គម្លាត​ប្រហាក់ប្រហែល​នឹង​អក្សរ​អង់គ្លេស ព្រោះ​​អក្សរ​ខ្មែរ​វា​មិន​ជើង​នៅ​ខាង​ក្រោម​រហូត​ពីរ​តង់ និង​មាន​ស្រៈ​នៅ​ខាង​លើ​ពីរ​តង់​ទៀត បើ​យក​អក្សរ​ខ្មែរ​អូអេស​ទៅ​ដាក់ គម្លាត​កម្ពស់​ពី​គ្នា​ឆ្ងាយៗ មិន​ស្អាត​ហើយ​ធ្វើ​ឱ្យ​ខូច​រូបរាង​ដើម​ ។

  15. khmerbirder ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 12:17 ល្ងាច

    ខ្ញុំ​ឯកភាព​នឹង​បឿន ប៉ុន្តែ​បើ​អាច​ធ្វើ​បាន ចង់​ឲ្យ​វា​ធំ​ជាង​ហ្នឹង​បន្តិច និយាយ​ឲ្យ​ចំ​ទៅ​គឺ​ប៉ុន​គ្នា​នឹង​អក្សរ​អង់គ្លេស​ហ្នឹង​តែម្ដង ។ ប្រសិនជា​ដាក់​មក​ហើយ​ពិបាក​ភ្នែក​ពេក នោះ​ក៏​នឹង​ពុំ​សូវ​មាន​អ្នក​ស្ម័គ្រ​ប្រើ​ភាសា​នេះ​ជា​ភាសា​ប្រព័ន្ធ​ដែរ ។

  16. ទឹម បឿន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 12:23 ល្ងាច

    ត្រង់​ហ្នឹង ត្រូវ​តែ​កែ​មែន​ហើយ អ៊‍ីចឹង​ហើយ បាន​ជា​ពុម្ពអក្សរ Khmer UI បាន​បង្កើត​មក ដើម្បី​ជំនួស​ពុម្ពអក្សរ​ដូនពេញ ប៉ុន្តែ​មើល​ទៅ​ដូច​មិន​សូវ​មាន​អ្នក​ពេញចិត្ត​ដដែល ។

  17. chansothy ថ្ងៃអង្គារ ទី 31 ខែសីហា 2010 / 3:06 ល្ងាច

    ខ្ញុំក៏គិតនិងឯកភាពដូចបឿនដែរចង់ឲ្យវាមានទំហំប៉ុនអក្សរអង់គ្លេស
    ទើបប្រសើរ។ ចំពោះអក្ខរាវិរុទ្ធិវិញខ្ញុំចង់ឲ្យប្រើប្រាស់តាមវចនានុក្រម
    សម្ដេច ជួន ណាត ដើម្បីឲ្យយើងទាំងអស់គ្នាឯកភាពក្នុងការប្រើប្រាស់។

  18. V-Memo ថ្ងៃ​ព្រហស្បតិ៍ ទី 2 ខែកញ្ញា 2010 / 2:24 ល្ងាច

    មិន​ដឹង​កាលណា​បាន​​មាន​ក្នុង​វីនដូស៍៧ ណ៎!?! ឬ​ចាំ​គេ​លែង​ប្រើ​បាន​ចេញ​ដូច Office ដែរ ២០០៧ គេ​លែង​ចង់​ប្រើ​ហើយ​នឹង​ទើបចេញ!

  19. ជុងភីង ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកញ្ញា 2010 / 12:35 ល្ងាច

    ឡូយតើ!តែបើកែ Window 7 កានតែឡូយ!
    ហើយខ្ញុំគិតថាគួតែរកពាក្យជំនួសពាក្យខ្លះដូចជា:
    -shortcut=ផ្លូវកាត់
    -zip=ថតបង្រួម
    ហើយនិងអក្ខរាវិរុទ្ឋដូចជា
    -ប្តូរឆ្លាស់=ប្តូរផ្លាស់

  20. ផុន​សាវុធ ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកញ្ញា 2010 / 3:26 ល្ងាច

    សូមចូលរួមអបអរសារទរចំពោះជនជាតិខ្មែរយើងអានប្រើ computer​ ជាភាសារបស់ជាតិបាន សូមព្យាយាមបនែមទៀតណា ខ្ញុំរំភើបជាមួយអ្នក។

  21. khmersoftware ថ្ងៃចន្ទ ទី 27 ខែកញ្ញា 2010 / 9:55 ល្ងាច

    ខ្ញុំទាញយកកញ្ចប់ភាសាខ្មែរសម្រាប់ វិនដូ វីស្ដា បានហើយ!

    តែមិនដឹងជាយកកញ្ចប់ភាសានោះទៅដាក់ត្រង់ណា ទើបឲ្យវា

    ក្លាយមកជាភាសាខ្មែរយើងបាន សូមជួយប្រាប់ឲ្យខ្ញុំងាយយល់ផង ។

  22. sopheapitc ថ្ងៃសៅរ៍ ទី 23 ខែតុលា 2010 / 9:41 ព្រឹក

    សូមជួយ អោយ file window 7​ ជាភាសាខ្មែរផង

  23. sopheapitc ថ្ងៃសៅរ៍ ទី 23 ខែតុលា 2010 / 10:44 ព្រឹក

    How to download win7 laguage khmer

  24. សុផា ថ្ងៃអាទិត្យ ទី 7 ខែវិច្ឆិកា 2010 / 8:34 ព្រឹក

    ស្ពេកកុំព្យូទ័រ​ RAM 512 CPU 1300MH តើអាចដំឡើងwindows7បានទេបងសូមជួយប្រាប់ខ្ញុំផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s