ពាក្យ​មួយ​ឃ្លា​នៅ WordPress ខណៈ​អាប់ឡូត​រូបភាព


រឿង​ភាសា​ខ្មែរ​នៅ WordPress ត្រូវ​គេ​បកប្រែ​ពាក្យ​ខ្លះ​មើល​មិន​យល់​នោះ អ្នក​ណា​ក៏​ដឹង​ដែរ ប៉ុន្តែ​វា​រឹតតែ​មើល​លែង​យល់​ទៅ​ទៀត ខណៈ​ដែល​កំពុង​អាប់ឡូត​រូបភាព​ដាក់​ក្នុង​អត្ថបទ ស្រាប់​តែ​វា​ប្រាប់​ថា “កំពុង​ទំពារ​ឮ​គ្រួបៗ…” ។ ពេល​ដែល​ខ្ញុំ​ប្រើ WordPress ឲ្យ​អាប់ឡូត​រូប​របស់​ខ្ញុំ ប្រហែល​ជា WordPress កំពុង​រវល់​ហូប​អាហារ?😀 ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ដែរ ដល់​តែ​ប្រែ​មក​មាន​ប្លែកៗ​អ៊‍ីចឹង ។

សូម​មើល​ផ្នែក​ខាង​ក្រោម​បង្អស់​នៃ​រូប​ខាង​ក្រោម៖

54 thoughts on “ពាក្យ​មួយ​ឃ្លា​នៅ WordPress ខណៈ​អាប់ឡូត​រូបភាព

  1. រចនា ថ្ងៃពុធ ទី 25 ខែសីហា 2010 / 4:34 ល្ងាច

    *ហួស​ចិត្ត*

  2. kooms ថ្ងៃពុធ ទី 25 ខែសីហា 2010 / 4:35 ល្ងាច

    ហាហាហាហា…. ពិត​ណាស់​អ្នក​ដែល​ប្រែ​បែប​នេះ​មាន​តែមនុស្ស​ម្នាក់​គាត់!

  3. ទឹម បឿន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 4:37 ល្ងាច

    ទំពារ​ហ្នឹង​ឮ​សំឡេង​ទៀត ។ ខ្ញុំ​បម្រុង​នឹង​យក​កាស​មក​ដាក់​ស្ដាប់​មើល​ទៅ​ហើយ😀

  4. បូរាណ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 5:22 ល្ងាច

    អានិះចេះស៊ីគ្រលីងឈូកមើលតាមនុស្ស!

  5. nimol ថ្ងៃពុធ ទី 25 ខែសីហា 2010 / 5:29 ល្ងាច

    Is Deum Tnout the translator of WordPress and Facebook? I asked him, but he has not answered yet.
    Brother Chhoran! If you see this comment, please come to clarify and defend yourself. Frankly speaking, I do not like your translation. If you have admin rights to the translation page, please kindly consult with other bloggers who are willing to better translate for the sake of our Khmer language over the Internet. Don’t do it all alone. Many people, many ideas.
    http://deumtnout.wordpress.com/2010/08/05/khmer-wordpress-today-after-3-years/

  6. ភី ថ្ងៃពុធ ទី 25 ខែសីហា 2010 / 5:43 ល្ងាច

    បងបឿន តស់យើងនាំគ្នាទៅបកប្រែនៅblogspotទៅ កុំអោយចាញ់បងដើមត្នោត។ ច្រណែនដល់ហើយញ៉ុម អត់បានល្បីដូចគាត់សោះ។ បងដើមត្នោតមួយ គាត់ជួយខ្មែរបានច្រើនណាស!!!

  7. ភារម្យ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:12 ល្ងាច

    😀 so funny!

  8. សុវិចិត្រ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:16 ល្ងាច

    ខ្ញុំ​ប្រាប់​ទៅ​ចុះ​បង​និមុល គឺ​ពិត​ជា​គាត់​ហើយ។ សូម្បី​តែ​ឯកសារ​បក​ប្រែ Ubuntu ដែល​ខ្ញុំ​កំពុង​បក​ប្រែ​សព្វ​ថ្ងៃនេះ​ក៏​មាន​ឈ្មោះ​គាត់ មាន​អាសយដ្ឋាន​ប្លុក IT for you របស់​គាត់​ដែរ។ WordPress, Facebook, Skype, គឺ​គាត់​ជា​អ្នក​បក។

    តែ​ហេតុ​អី​បាន​ជា​ពូ​ដើមត្នោត​មិន​ព្រម​ប្រាប់​អោយ​គេ ដឹង​ថា​គាត់​ជា​អ្នក​បក​ប្រែ​ទាំង​អស់​នឹង? រឺ​គាត់​ចង់​ធ្វើ​អ្វី​តែ​ម្នាក់​ឯង មិនព្រម​អោយ​អ្នក​ឯទៀត​ជួយ​សម្រួល​អោយ​ត្រូវ? បើ​ពូ​ដើមត្នោត​ឃើញ​ហើយ​សូម​ពូ​ជួយ​ប្រាប់ពួក​យើង​ផង ហេតុ​អី​បានជា​ពូ​លាក់​លៀម?

  9. សុវិចិត្រ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:17 ល្ងាច

    ពិត​ជា​គួរ​អោយ​អស់​សំណើច​មែន,,,ហាហាហា ទំពារ​លឺ​គ្រួបៗ មើល​តែ​មនុស្ស😕

  10. វិចិត្រ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:40 ល្ងាច

    ជួយមិន​បាន​ទេ កាល​ពី​មុន​ធ្លាប់​ជួយចូល​កែសំរួល​ការ​បក​ប្រែ​ WordPress ខ្លះៗ​ដែរ តែ​លោក​ដើម​ត្នោត​គាត់​កែមក​វិញ​ខ្ទេច។

    ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​អឺយឆ្ងល់ ថាមិន​ដឹង​គាត់​មិន​ចេះ​ខ្មែរ រឺមិន​ចេះ​អង់គ្លេស​ទេ បាន​បក​ប្រែខ្មែរ​ ស្ដាប់​មិន​បាន។ មើល​ទៅ​ដូច​បក​ពាក្យ​ដោយ​ពាក្យ​យ៉ាងម៉េច​មិន​ដឹង ឃ្លា​បក​ហើយ​មិន​មែន​ឃ្លា​ខ្មែរ។
    ” … ចុះបញ្ជី មួយប្លកផ្សេង … ”
    “… អ្នកអាចនឹង ជ្រើសរើសប្រើប្រាស់ ពេលក្រោយ ឈ្មោះកម្មសិទ្ធិផ្ទាល់ របស់អ្នក,….”

  11. សុវិចិត្រ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:53 ល្ងាច

    ចឹង​បាន​ថា….អីក៏​ដោយ​អោយ​តែ​គាត់​បក ញ៉ុម​តឹង​ទ្រូង​ណាស់​បង…គាត់​បក​មក​សរសេរ​វេយ្យាករណ៍​មិន​ត្រូវ ដូច​ជា” … ចុះបញ្ជី មួយប្លកផ្សេង … ” ពិបាក​ស្ដាប់​ណាស់! បើ​ថា “… បង្កើត​ប្លុក​មួយ​ទៀត …” អាច​ស្ដាប់​បាន​និង​យល់….

    ដល់​ចឹង​ទៅដូច​ជា​តូច​ចិត្ត និង​អស់​ជំនឿ​ចិត្ត​លើ​ការ​បក​ប្រែ​របស់​គាត់​ណាស់

  12. សុវិចិត្រ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:55 ល្ងាច

    មិន​មែន​ថា​មិន​ត្រូវ​វេយ្យាករណ៍​ទេ គឺ​សរសេរ​ចឹង​ក៏​ត្រូវដែរ តែ​ពិបាក​ស្ដាប់។

  13. ដើមត្នោត មួយ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 8:50 ល្ងាច

    គ្រប់កម្មវិធី លើអិនរើណែត ជាពិសេសពាក្យពត៌មានវិទ្យា ត្រូវបានដាក់សំរាប់ មនុស្ស របស់ប្រទេសនីមួយ ប្រែសំរួល ចឹងគួរតែរាល់គ្នា ចូលរួមប្រែសំរួលទៅ នៅ Facebook ឬ នៅ វិគីភីឌា ក៍ដោយ។ មានអ្នកខ្លះ ប្រែសំរួល បានពីរបីពាក្យ នៅ Facebook បញ្ចេញអំនួត ដូចបានគ្រប់គ្រងពិភពលោកទាំងមូលចឹង។ បំភ្លេចចរិកបែបហ្នុងទៅ ប៉ុន្តែខំបន្ថែមទៀត ប្រែសំរួលអោយបានគ្រប់ពាក្យទៅ កុំអោយខ្មាសពួកប្រទេសជិតខាង និង បំបាត់ចេញចរិកអួត ខ្វះការអនុវត្ត បែបចឹង!
    ដើមត្នោតមួយ បានដាក់ច្រើនណាស់ ប្រកាសចំណេះល្អៗ លើ ប្លក http://deumtnout.wordpress.com សំរាប់កូនខ្មែរ និង មានមិនតិចកូនខ្មែរ បង្កើបានកើន ចំណេះពត៌មានវិទ្យា តាមហ្នុងដែរ។ មានកូនខ្មែរខ្លះ បញ្ញាខ្ពស់ ក៏បានចេះបង្កើតវចនានុក្រម ចឹងដែរ តាមប្រកាសណែនាំ របស់ដើមត្នោតមួយ ជាពិសេស វចនានុក្រមបរិថាន និង វចនានុក្រមគណិត។

    ដើមត្នោតមួយ មិនប្រកាសអួត ដូចអ្នកខ្លះនោះទេ ប៉ុន្តែត្រូវតែដឹងថា ដើមត្នោតមួយ ធ្វើអ្វីសុទ្ធតែមានហេតុនិងផល ហើយបើឃើញ ឈ្មោះដើមត្នោតមួយ មានឈ្មោះប្រែសំរួល បែរជាថាមិនមែនប្រែសំរួល, អ្នកដែលថាចឹង មានតែជាមនុស្សគ្មានចេះវិភាគ។

    សូមបំបាត់អារម្មណ៍ចង្អៀតចង្អល់ និងកុំភ្លេច ដើមត្នោតមួយ ធ្វើសំរាប់គ្រប់កូនខ្មែរ សំរាប់សង្គមខ្មែរ មិនសំរាប់ពួកអ្នកចង្អៀតចង្អល់គំនិត។ សូមពួគអ្នកទាំងនោះ បញ្ចេញសកម្មភាពប្រែសំរួល អោយខ្លាំងឡើង បើអ្នកចង់និយាយងាយយល់គ្នា ជាមួយដើមត្នោតមួយ ទាល់តែអ្នកបានធ្វើអ្វីមួយ ជាសមិទ្ធិផលពត៌មានវិទ្យា សំរាប់សង្គមខ្មែរ

    លើសហ្នឹង ដើមត្នោតមួយ អោយតំលៃខ្លាំង ចំពោះ “អ្នកប្រើប្រាស់បច្ចេកវិទ្យា សំរាប់សំរប ខ្មែរយូនីកូដនីដា ជាមួយខំព្យូរើ” ។ គាត់ឈ្មោះ Javier Sola ព្រោះ បើគ្មានគាត់ ស្មានតែ កូនខ្មែរអាចប្រើប្រាស់ ខ្មែរយូនីកូដនីដា ដូចបច្ចុប្បន្ន ឬ?

    ថ្វីបើចឹង ក្រមអក្សរខ្មែរយូនីកូដ-នីដា គ្មានទាន់បាន គ្រប់ជ្រុងជ្រោយទេ ព្រោះនៅខ្វះច្រើនណាស់ និមិត្តសញ្ញា (ប៉ុន្តែពេញដោយស្រះយួន អក្សរយួនក្នុងនោះ គួរចំលែក បើប្រៀបធៀប ជាមួយ ក្រមអក្សរដទៃ) បង្កការលំបាកខ្លះ សំរាប់ដើមត្នោតមួយ​ ក្នុងការបង្កើតវចនានុក្រម ហើយ បើពួកអ្នករចនាក្រមអក្សរយូនីកូដ-នីដា (ដាញ់ហុង) មិនដោះស្រាយបញ្ហាហ្នុង, ដើមត្នោតមួយ នឹងបង្កើតក្រមអក្សរខ្មែរយូនីកូដ ដោយលែក សំរាប់វចនានុក្រម ត្រូវចេញ របស់ដើមត្នោតមួយ។
    ដើមត្នោតមួយ ត្រូវការគ្រប់កូនខ្មែរ រួមគ្នាអនុវត្តបង្កើត សមិទ្ធិផលពត៌មានវិទ្យា អោយបានច្រើន មិនមែនអង្គុយអួត ចង្អុលទេ

  14. Superb Blog ថ្ងៃពុធ ទី 25 ខែសីហា 2010 / 9:48 ល្ងាច

    ខ្ញុំគិតថា​គេដាក់ពាក្យនេះ​ឲ្យកំប្លែង​កុំឲ្យអ្នក​ប្រើធុញហ្នឹងណា។ សូម្បី​តែប្រើភាសាអង់គ្លេសនៅwordpressនេះក៏គេលេងពាក្យដែរដូចជា ពេលសួស្តី​ម្ចាស់ប្លុក​ពេលខ្លះ​វាដាក់​aloha, howdy និងភាសាផ្សេងៗទៀត។ អូប្រហែល​ជា​មក​ពី “Surprise Me. (Fun Mode)” នៅក្នុង personal settings ទេដឹង? សុំទោស​ខ្ញុំមិន​សូវដឹងច្រើនទេ​ព្រោះ​ជាមាន់ថ្មី

  15. វិចិត្រ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 10:54 ល្ងាច

    ដើមត្នោត មួយ ៖ ដូចជា
    “You and one other blogger like this post =អ្នក និង មួយអ្នកប្លកដទៃ ចូលចិត្ត ប្រកាសនេះ”

    “Be the first to like this post. =ជាអ្នកដំបូង សំរាប់ចូលចិត្ត ប្រកាសនេះ។”
    “some text=មួយចំនួនអត្ថបទ”
    ….

    សម​យ៉ាងម៉េ​ចខ្លះ​ទៅ?

  16. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 12:20 ព្រឹក

    មិន​ដឹង​ថា​ WordPress វា​ចង់​ស៊ី​អី​ហ្ន៎!!!

  17. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 8:43 ព្រឹក

    ដើមត្នោត មួយ៖ ចុះ​ឥឡូវ​បើ​ប្រែ​មក​ហើយ ហើយ​ប្រែ​របៀប​ហ្នឹង អាន​មិន​យល់​ថា​ជា​ស្អី មាន​ខុស​វេយ្យាករណ៍ ខុស​អក្ខរាវិរុទ្ធ តើ​អាហ្នឹង​គេ​ហៅ​ថា​បក​ប្រែ​ដែរ​ឬ​ក៏​អី? បើ​គ្រាន់តែ​ធ្វើ​ឲ្យ​តែ​​មើល​​តួ​អក្សរ​ខ្មែរ​នៅ​លើ​ហ្នឹង វា​គ្មាន​ប្រយោជន៍ គ្មាន​តម្លៃ​អី​ទេ ។ ខ្មែរ​ខ្លួនឯង​មើល​មិន​យល់​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​បរទេស​ដែល​ចង់​ប្រើ​ភាសា​ខ្មែរ​ដែរ គេ​មើល​យល់​ដែរ​ឬ​ក៏​អី? ហើយ​អាហ្នឹង​ជា​មោទនភាព​ដែរ​ឬ​អត់?

  18. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 8:50 ព្រឹក

    Superb blog: ពាក្យ howdy ន័យ​ប្រហាក់ប្រហែល​នឹង​ពាក្យ សួស្ដី ពួក​នៅ​រដ្ឋ​ភាគ​ខាង​លិច​របស់​អាមេរិក​ប្រើ(?) ចំណែក​ពាក្យ ahola ជា​ពាក្យ​របស់​ពួក​នៅ​ហាវ៉ៃ បើ​តាម​មើល​នៅ​វចនានុក្រម ដែល​មានន័យ​ប្រហាក់ប្រហែល​គ្នា ។

  19. nimol ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 9:01 ព្រឹក

    ខ្ញុំ​មិន​យល់​អ្វី​ដែល​បង​ដើម​ត្នោត​សរសេរ​ខាង​លើទេ ដូច​ជា​ចាក​ប្រធានបទ ឆ្លើយ​មិន​ចំសំណួរ អត់​ដឹង​ចង់​និយាយ​ពី​អ្វី។
    សូម​ឆ្លើយ​ឲ្យ​ខ្លី​មក​ថា
    ១- ហេតុអ្វី​បាន​ជា​មិន​ព្រម​កែ​ប្រែ​ការ​បក​ប្រែ​ឲ្យ​ត្រឹមត្រូវ ស្ដាប់​បាន​តាម​ន័យ​ខ្មែរ?
    ២- មាន​អ្នក​ប្លក់​ខ្លះ​បាន​ចូល​ទៅ​កែ​ការ​បក​ប្រែ ហេតុអ្វី​ក៏​លុប​របស់​គេ​ចោល ហើយ​ប្រកាន់​យក​តែ​គំនិត​ខ្លួន​ឯង​ ទោះ​បី​ខុស?

  20. បុត្រាខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 9:15 ព្រឹក

    នែ៎ ដើមត្នោត

    មិនមែនអ្វីទាំងអស់ដែល​លោក​ធ្វើ ត្រូវតែ​បាន​ទទួល​ស្គាល់ និង​ស្វាគមន៍​ពីមហាជននោះទេ, ជា​ពិសេស បើ​លោកធ្វើទៅវា​ខុស​ទំនង អ្នក​ណា​ក៏​គេ​មាន​សិទ្ធិ​រិះ​គន់ដែរ ។​ លោក​វិញ​ទេ ដែល​គួរ​បើ​ចិត្ត​ឲ្យ​ទូលាយ​ទទួល​ការ​រិះគន់ និង​កែលំអ។ ខ្ញុំ​មើលរបៀបសរសេរ និង​ការ​ប្រើ​វេយ្យាករណ៍របស់​លោក ខ្ញុំ​អាច​ដឹង​ថា លោក​ជា​អ្នក​នៅ​អាមេរិក។ លោក​គួរ​តែដឹង​ហើយ​ថា កិច្ចការ​ជា​ច្រើន​ដែល​គេ​សម្រេច​បាន​នៅ​អាមេរិក គឺ​កើត​ឡើង​តាម​ការ​រួម​គ្នា​ធ្វើ​ការ​ជា​ក្រុម ដោយ​ពិគ្រោះយោបល់​គ្នា​ទៅវិញ​ទៅមក, មិន​មែន​ច្រងេងច្រងាង​តែឯង​ដូច​លោក ហើយ​រំពឹង​ឲ្យ​គេ​ទទួល​យក​នូវ​អ្វីដែល​លោកធ្វើមិនត្រូវ​នោះ… រួច​ហើយ ថែម​ទាំងមករំលឹក​សគុណ​ទៀត។ បើបំណាច់ជា​បាន​ធ្វើ​ហើយ គួរ​តែធ្វើ​ឲ្យ​បាន​ស្អាត ល្អ​ត្រឹមត្រូវ។ ដើម្បីធ្វើដូចនេះ លោក​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួលយក​ការ​រិះគន់​ខ្លះ​ទៀត កុំម្ញេក​ចង្អៀត​ចង្អល់​ពេក។

  21. Superb Blog ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 9:49 ព្រឹក

    ខ្ញុំគិតថា​កន្លែងខ្លះវាបកប្រែអូតូទេ។ ចំណែកអាទំពារគ្រូកៗអី​ហ្នឹង​ប្រហែល​មកពីគេមានចេតនា​បកប្រែកំប្លែង​ឲ្យ​យើងសើច​ទេ

  22. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 10:21 ព្រឹក

    superb blog: ម៉េច​សម​យក​កម្មវិធី​សម្រាប់​គេ​គ្រប់​គ្នា​ប្រើ មក​ធ្វើ​ជា​រឿង​កំប្លែង​ទៅ​កើត!

  23. បុត្រាខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 10:35 ព្រឹក

    ទំពារគ្រួបៗហ្នឹង គឺបកមកពីអង់គ្លេសថា “crunching data” ។ ចំពោះអ្នក​ដែល​ស្គាល់ពាក្យដើម ស្តាប់ទៅយល់ តែបើមិនធ្លាប់ដឹងទេ ស្តាប់​ទៅ​ឆ្គង​បន្តិច។ ចំណុចឆ្គាំឆ្គង មិនឋិតនៅត្រឹមតែពាក្យមួយហ្នឹងទេ គឺ​វា​មាន​ច្រើន​ពេក​កូវ។ ប៉ុន្តែទោះ​ជា​ឆ្គាំឆ្គង​យ៉ាងណា ក៏​អាចកែតម្រូវ​បាន​ ប្រសិនបើអ្នក​ធ្វើ​នោះ​ពិត​ជាចង់​បានល្អ​ពិត​ប្រាកដ ហើយ​មិនមើលងាយបញ្ញា​របស់​អ្នក​ដទៃ។

  24. បុត្រាខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 10:48 ព្រឹក

    តាមការស្មានដំបូង ខ្ញុំនឹកថា លោកដើមត្នោតមួយ ជាអ្នកស្រុកអាេមរិក តាម​ពិត​ជាខ្មែរ​ស្រុកបារាំងសោះ។ អីចឹងហើយ បានជាយ៉ាប់ម្លឹងៗ។ It makes more sense now.

  25. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 11:20 ព្រឹក

    ខ្ញុំ​ចេះ​តែ​ឆ្ងល់? ខ្ញុំ​ធ្លាប់​បាន​ចូល​ទៅ​បក​ប្រែ​ក្នុង WordPress រាប់​សិប​ពាក្យ រាប់​សិប ឃ្លារ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​​មិន​ត្រូវ​បាន​យក​ជា​ការ​សោះ! ឧទារហណ៍​ខ្ញុំ​ប្រែក​ពាក្យ​ខ្លះ​ៗ ប្រើ​តាម​វចនា​នុក្រម​ជួន​ណាត បែ​ជា​ត្រូវ​លប់​ចោល​ទៅ​វិញ! ។ ពេលកំពុង upload រូប​ភាព គឺ​វា​បង្ហាញ​ថា ទំពារ​គ្រូបៗ ពេល Upload រួច​រាល់​គួ​តែ បង្ហាញ​ថា ទិន្នន័យ ឆ្អែត ហា​ហា​ហា

  26. បុត្រាខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 11:41 ព្រឹក

    ពួកបារាំងចូលចិត្តតាំងខ្លួនគ្រាន់បើ ហើយមើលងាយបញ្ញាអ្នកដទៃណាស់។

  27. បាត់ដំបង ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 12:02 ល្ងាច

    ខ្ញុំក៏បានឃើញដែរ គួរអោយអស់សំនើចទៅវិញ ។ ចប់សេចក្តី

  28. អង្គរក្សតូច ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 12:12 ល្ងាច

    នាំគ្នាជជែកឲ្យបែកពពុះមាត់ទៅ!!!
    នរណាទៅចេះភាសាអង់គ្លេសគ្រប់គ្នានោះ បើរវល់តែគិតពីពាក្យភាសា
    អង់គ្លេស ហើយបានបកជាខ្មែរនោះ!! ចឹងគួរតែសរសេរភាសាខ្មែរ បញ្ច្រាស់វិញទៅ!!!
    ទំពារគ្រូប ហ្នឹង បើដាក់ថា កំពុងតែដំនើរការទៅមុខ បានគេយល់!!!
    ចេះហើយ តើមានប្រយោជន៍អី បើគេមិនត្រូវការយើងផងហ្នឹង!!!
    ខ្ញុំមិនចាប់អារម្មណ៍ថា នរណាធ្វើអីៗ ទេ សំខាន់គឺធ្វើម៉េចឲ្យគេប្រើស្រួល ហើយកែប្រែតាមក្រោយសំរាប់បញ្ហាដែលកើតមានឡើងទៅ ចប់ហើយ!!
    ជជែកគ្នាបែកជាអូរហូរជាស្ទឹងទៅហើយ យកល្អបបួលគ្នាទៅបាញ់កាំភ្លើង​នៅក្បែរសាល north bright តែម្តងទៅ!!!!

  29. Koy ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 12:18 ល្ងាច

    កំពុងតែស៊ីសំបកក្តាម​ មកត…….វ៉ាអី?

  30. Superb Blog ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 12:52 ល្ងាច

    @ទឹម បឿនៈ ខ្ញុំចង់បានន័យ​ថា​គេ​កំប្លែង​លេង​ដើម្បី​កុំឲ្យ​អ្នក​ប្រើ​ធុញ! ប្រើជាអង់គ្លេសក៏មានធ្វើអញ្ចឹងដែរ!

  31. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 4:09 ល្ងាច

    Superb Blog៖ ត្រង់​ទំពារគ្រួប​ហ្នឹង ខ្ញុំ​យល់​ដូច​អ្នក​ដែរ។ សរសេរ​បែបកំប្លែង​បន្តិច​ក៏​មិនអី​ដែរ។
    តែត្រង់​ដូចជា បក​ប្រែ “some text” ថា “មួយ​ចំនួន​អត្ថបទ” នេះ យ៉ាប់​តែម្ដង គឺ​បក​ដូច​ម៉ាស៊ីន​បក។ “some” បក​ថា “មួយ​ចំនួន” ហើយ “text” បក​ថា “អត្ថបទ”។ “some text” បក​ថា​”មួយ​ចំនួន​អត្ថបទ”… យ៉ាប់​ណាស់!។
    ហើយ​ចុះបើ​ត្រូវ​បក​ទៅ​អង់គ្លេស​ដូចជា អត្ថបទ​ខ្លះ ប្រហែល​អ្នក​បក​ហ្នុង​បក​ថា text some ហើយ​មើល​ទៅ​?

  32. Superb Blog ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 4:18 ល្ងាច

    @វិចិត្រ: ប្រហែលជាវា​បកប្រែ automatic ទេបើ​តាមខ្ញុំ​គិត​ព្រោះ​បើ​ចង់បកប្រែ​ពីអង់គ្លេស​មកទាំងអស់របស់​វិបសាយ​​វាច្រើនពេក។ ហើយ​ខ្ញុំ​ក៏​មិនជឿថា​អ្នកបកប្រែណា​អន់​រហូតដល់ថ្នាក់បកប្រែពាក្យ​ធម្មតា​ប៉ុនហ្នឹង​ក៏ខុសដែរ​នោះ។

  33. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 4:25 ល្ងាច

    Superb Blog៖ automatic អី មនុស្ស​អ្នក​បក​ហ្នឹង។ ខ្ញុំក៏​ធ្លាប់​ចូលទៅបក​ដែរ។ ពាក្យ​ណា​នរណា​បក គេ​ដាក់​ទាំង​ឈ្មោះ​នៅ​ទី​នោះ​ទៀត។ បើ​ចង់​បក​ប្រែ​ឃ្លា​ណាមួយ​ ចូល​ទៅ

    http://translate.wordpress.com/projects/wpcom/km/default

  34. ច័ន្ទរឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 4:37 ល្ងាច

    ី​It is great Boeun that you picked up the WordPress translation here. I used to spend some of my time to translate some terms in WordPress and Facebook (Khmer). However, it was a waste of time because those translated words were deleted and replaced by some of the words that you can see now.

    As a Translator and website translator, I used to suggest him to correct the errors and be more open minded in translating these social network websites. But it seems to me that he is too egoistic.

    We’d better report this abuse to the administrators of WordPress and Facebook.

  35. Superb Blog ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 5:23 ល្ងាច

    @វិចិត្រ: អូអញ្ចឹងទេlolអញ្ចឹងជួយនាំគ្នាកែឲ្យត្រូវវិញម៉ោ

  36. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 2:17 ព្រឹក

    ខ្ញុំ​គិត​ថា​ពេល​ពួក​គាត់​បក​គាត់​បក​ម្តង​មួយ​ពាក្យ​ៗ ដល់​ពេល​ម៉ាស៊ីន​វា​យក​ពាក្យ​មួយ​ៗ​ទៅ​រៀ​ប​ជា​ឃ្លា​ដោយស្វ័យ​ប្រវត្ត​វា​បញ្ច្រាស​គ្នា​អញ្ចឹង​ទៅ ព្រោះ​វេយ្យាករណ៍​ខ្មែរ​ និង វេយ្យាករណ៍​អង់គ្លេស​មិន​ដូច​គ្នា​ផង (Black Cat = ខ្មៅឆ្មា)។ ពួក​គាត់​ត្រឹម​អ្នក​បកប្រែ​ គាត់​មិន​មែន​អ្នក​គ្រប់គ្រង​ម៉ាស៊ីន ដូច្នេះ​អ្វី​ៗ​ត្រូវ​ទៅ​តាម​អ្នក​បញ្ជារ​អ្នក​​ម្ចាស់​ដើម​ឯ​ណោះ​ទេ។ ម្ចាស់​ដើម​ដែល​គ្រប់​គ្រង​ កាន់​កាប់​គេហទំព័រទាំង​នោះ​​គួរ​ចុះ​មក​ស្រុក​ខ្មែរ រឺ ជួប​ជាមួយ​ខ្មែរដែល​មាន​ចំណេះដឹង​ច្បាស់​លាស់​អំពី​ភាសា​ខ្មែរ​​ដើម្បី​ដើម្បី​ជៀស​វាង​ភាព​ស្មុកស្មាញ​ទាំង​ហ្នឹង។ ដូច​ការ​បង្កើត​វចនានុក្រម​ Orkida Dictionary អញ្ចឹង​ពេល​ដែល​អ្នក​ដែល​មាន​ចំណេះដឹង​ខ្ពស់​ខាង​ភាសាខ្មែរ និង អង់គ្លេស​ធ្វើ​ការ​ជាមួយ​គ្នា​បង្កើត​វា​ឡើង ភាព​រអ៊ូរទាំ និង ភាព​ស្មុកស្មាញ​វា​អត់​កើត​ឡើង​ទេ។ ខ្ញុំ​ឆ្ងល់​ហេតុអ្វី​ក៏​បន្ទុក​នេះ​ត្រូវ​ធ្លាក់​លើ​ពួក​យើង​ទៅ​វិញ ហេតុអ្វី​ក៏​អ្នក​នៅ​ក្រសួងអប់រំ រឺ ក្រុម​អ្នក​អក្សរសាស្ត្រ​ខ្មែរ​យើង​មិន​ធ្វើ​រឿង​ហ្នឹង?

  37. ឧត្តម's ប្លក ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 8:12 ព្រឹក

    😆

  38. ទឹម បឿន ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 8:33 ព្រឹក

    ស្រុក​ខ្មែរ​ស្នេហ៍​ខ្ញុំ៖ មិន​មែន​វា​ចាប់​ផ្គុំ​ពាក្យ some ឬ​ពាក្យ text ជាមួយ​គ្នា​ទេ ។ ធម្មតា​វា​ឲ្យ​បកប្រែ​មួយ​ឃ្លាៗ ។ អាច​ចូល​មើល​ទីនេះ

  39. ក្មេងស្រែ ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 9:10 ព្រឹក

    crunching បកប្រែថា ទំពារឮសូរគ្រូបៗ ចឹងឬ? ដល់ករតាម៉ងនេះ!

  40. Samady KS ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 10:40 ព្រឹក

    ដល់​អា​ចឹង​ទៅ ខ្ញុំ​ដូច​ជា​​លែង​ច​ង់​ប្រើ WordPress ជា​ភាសា​ខ្មែរ​​ហើយ​មើល​ទៅ.. ព្រោះ​បើ​ប្រើ មើល​មិន​ទាំង​យល់​ផង ឲ្យ​​ខ្ញុំ​ប្រើ​យ៉ាង​ម៉េច? ណាមួយ​ទៀត​ ការ​បក​ប្រែ​គួ​រតែ​​ធ្វើ​ឡើង​ជា​ក្រុម ​មិន​មែន​សម្រេច​ទៅ​លើ​បុគ្គល​ម្នាក់​ៗ​ឡើយ…

  41. បុទុំ ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 12:35 ល្ងាច

    ការប្រែជាភាសាខ្មែរនៅមានកម្រិត ទ្រាំទៅតិចទៀតហ្និងល្អហើយ នាំគ្នាប្រើរបស់ជាតិយើងល្អជាងរបស់គេ…

  42. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 5:08 ល្ងាច

    មើល​ទៅ​ប្រហែល​ពួក​យើង​​​ទាំងអស់​គ្នាត្រូវ​​ទំនាក់ទំនង​ទៅ​ WordPress ហើយ​ ហើយ​អោយ​ខាង​ WordPress ទាក់ទង​ទៅ​ខ្មែរ​នៅ​អាមេរិក​អ្នក​ដែល​មាន​ចំនេះ​ដឹង​ខាង​ភាសា​ខ្មែរ និង អង់គ្លេស​ច្បាស់​លាស់​ហើយ​អោយ​ពួក​គេ​ពិភាក្សា​គ្នា​ធ្វើ​អោយ​បាន​ល្អ​បន្តិច​ទៅ។​ បើ​យើង​ផ្ញើរ​អ៊ីម៉ែល​ជា​ច្រើន​ទៅ​ WordPress ប្រហែល​គេ​នឹង​យក​បញ្ហា​យើង​ទៅ​ដោះស្រាយ។ ដូច្នេះ​ខាង WordPress ត្រូវ​ចំណាយ​ប្រាក់​កាស និង ពេល​វេលា​មួយ​ចំនួន។ ដើម្បី​អោយ​អ្វី​ៗ​ទៅ​មុខ​ដោយ​រហ័ស មាន​ប្រសិទ្ធភាព​យើង​គួរ​ដាក់​ទំនាក់ទំនង​ពួក​យើង​អោយ​ស្និត​នឹង​ម្ចាស់​គេហទំព័រ​នេះ​ហើយ​មើល​ទៅ ព្រោះ​យើង​​និយាយ​គ្នា​នេះ​ទីនេះ​ជា​ច្រើន​ តែ​បញ្ហា​នៅ​តែ​មិនមាន​អ្វី​​ផ្លាស់​ប្តូរទាល់​តែ​សោះ។

  43. ទឹម បឿន ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 5:09 ល្ងាច

    ខំព្យូរើ (អាន​តាម​អាមេរិក?) សួរ​ដើមត្នោត​មួយ​ទើប​ដឹង!

  44. វិចិត្រ ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 10:35 ល្ងាច

    ខំ (ខិត​ខំ) -ព្យូ – រើ (រើបំរាស់) គ្មាន​ដូច​ត្រង់​ណា​បន្តិច

  45. សុវិចិត្រ ថ្ងៃសៅរ៍ ទី 28 ខែសីហា 2010 / 12:35 ព្រឹក

    ចំពោះ​គំនិត​ខ្ញុំ​គឺ៖
    នាំ​គ្នា​ឈប់​ប្រើ​ភាសា​ខ្មែរ​ក្នុង wordpress ហ្មង​ទៅ។ អោយ​អ្នក​បក​ប្រែ​នឹង​បក​តែ​ឯង​ទៅ ហើយ​អោយ​គេ​ប្រើ​ខ្លួន​ឯង​ទៅ, ព្រោះ​បក​មក​មិន​យល់​អាដែល ចឹង​ប្រើ​ធើ​អី? នាំ​តែ​គិត​ឈឺ​ក្បាល?
    នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​មិន​ប្រើ Back-End ជា​ភាសា​ខ្មែរ។ ខ្ញុំ​សុខ​ចិត្ត​ប្រើ​ជា​ភាសា​អង់គ្លេស​ប្រសើរ​ជាង​ការ​ប្រើ​ភាសា​ខ្មែរ ដែល​មើល​មិន​យល់ទៅ​ចុះ។

    កប់​យោបល់​ហើយ​ខ្ញុំ បើ​បក​ចឹងៗ​បន្ត​ទៀត មុខ​ជា​ខ្ទេច​ខ្ទី​ដូច​ខ្ទឹម​ឆា​ម្រេច​ហើយ ……..

  46. បុត្រាខ្មែរ ថ្ងៃសៅរ៍ ទី 28 ខែសីហា 2010 / 1:54 ព្រឹក

    គិតដូច សុវិចិត្រ ក៏ម្យ៉ាង ព្រោះខ្មែរយើងភាគច្រើន ឲ្យ​តែជួបភាពស្មុគ​ស្មាញ​ គេចូលចិត្តដើរចេញអីចឹងឯង។

    ដល់ត្រង់នេះ ធ្វើឲ្យខ្ញុំនឹកឃើញពាក្យរបស់គ្រូខ្ញុំម្នាក់, គាត់ថា៖ សម័យដើ់ម ខ្មែរមាន​ពាក្យ​មួយ​ឃ្លាថា «ខ្មែរដេញបារាំងនឹងកាំភ្លើង ចិនដេញយើងនឹង​អាចម៌ជ្រូក»។
    រឿងខ្មែរ​ដេញ​បារាំង​នឹង​កាំភ្លើង គឺ​យើង​ដឹង​ហើយ, បើ​មិន​ដឹង សួរ​ចាស់ៗ។​ ឯរឿង​ចិន​ដេញ​យើង​នឹង​អាចម៌​ជ្រូក គឺថា សម័យណោះ ចិនៗ​ក្រីក្រ មកសុំ ឬ​ជួល​ដីខ្មែរនៅ ហើយ​ចាប់​ផ្តើម​ចិញ្ចឹម​ជ្រូក។ ជ្រូក​ចេះ​តែ​កើន​ចំនួន អាចម៌​ក៏​ចេះ​តែ​ធុំក្លិនស្អុយ​ខ្លាំង​ឡើងៗ។ ឯខ្មែរ ដោយ​ខ្លួន​ជា​អ្នក​កាន់​ពុទ្ធសាសនា អ្នក​សន្សំសុខ មិន​ចង់​តតាំង​ជា​មួយ​គេ ក៏​សុខចិត្ត​រើ​ឥវាន់​ផ្ទេរ​ទីលំនៅ​ សុខ​ចិត្ត​លក់​ដី​ខ្លួន​នោះ​ឲ្យ​ទៅ​គេ​ក្នុង​តម្លៃ​ថោក។
    នេះឯង ចរឹត «ប៉ក ល្វើយ ឬ​ប៉កល្មម»របស់​ខ្មែរភាគច្រើន។

    ករណីបំណកស្រាយភាសាខ្មែរ​​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​នៅ​មាន​ភាព​ឆ្គាំឆ្គងច្រើន​នេះ យើង​ត្រូវ​តែ​រួម​គំនិត​គ្នា​រក​ដំណោះ​ស្រាយ។ ចំពោះ​អ្នក​ណា​ដែល​មិន​ចង់ឈឺក្បាល (មិនចង់ស្អុយ​អាចម៌​ជ្រូក) ហើយ​ចង់​គេច​យក​រួ​ច​ខ្លួន​នោះ ក៏​សូម​អញ្ជើញចុះ ប៉ុន្តែ​មិន​គួរ​មក​បបួល​គេ​ឯង​ឲ្យ​ខ្ជឹល​តាម​ខ្លួននោះ​ឡើយ។ ខ្មែរ​យើង​មាន​ពាក្យ​ឃ្លា​ទៀត​ថា «បើ​មិន​ជួយ​ចូក ជួយ​ចែវ​ទេ សូមកុំ​យក​ជើង​រា​ទឹក»។

  47. Samady KS ថ្ងៃសៅរ៍ ទី 28 ខែសីហា 2010 / 1:12 ល្ងាច

    គំនិត​របស់ បុត្រា​ខ្មែរ ល្អ​ខ្ញុំ​គាំ​ទ្រ.. ប៉ុន្តែ​សូម​គិត​មើល៍ ខ្ញុំ​ព្យាយាម​​ជួយ​បក​ប្រែ​​ឃ្លា​​​ជា​ច្រើន និង​បាន​ជួយ​កែ​សម្រួល​ពាក្យ​ទាំង​ហ្នឹង​​ឲ្យ​​មាន​ន័យ​ស្ដាប់​បាន​ជាង​មុន ប៉ុន្តែ​មិន​ដែល​ ត្រូវ​បាន​បញ្ជាក់​ទទួល​ស្គាល់​សោះ ព្រោះ​​​​គ្រប់​ពាក្យ គ្រប់​ឃ្លា​ដែល​ខ្ញុំ ​បក​ប្រែ​ទាំង​អស់​ក្នុង​ WordPress មិន​​ត្រូវ​បាន​ប្រើ​ប្រាស់​សោះ. សូម​មើល៖ គ្មាន​ទាន់​ មាន ប្រកាស បាន​បញ្ជាក់ ​យល់​ស្រប តើ​អ្នក​យល់​ទេ? គឺ​យល់​ទាំង​តឹង​ទ្រូង

  48. សុវិចិត្រ ថ្ងៃសៅរ៍ ទី 28 ខែសីហា 2010 / 8:06 ល្ងាច

    មិន​មែន​ទេបង​ឌី គឺ​យល់​ទាំង​ក្រញាញ់​ខួរ😀😆

  49. ទឹម បឿន ថ្ងៃអាទិត្យ ទី 29 ខែសីហា 2010 / 2:11 ល្ងាច

    ខ្ញុំ​បាន​ទទួល​គំនិត​ល្អៗ​ជា​ច្រើន​ពី​ការ​បញ្ចេញ​មតិ​ក្នុង​អត្ថបទ​នេះ ។

  50. វិចិត្រ ថ្ងៃសុក្រ ទី 3 ខែកញ្ញា 2010 / 2:35 ល្ងាច

    គួរ​គិត​មើល​ដែរ គ្នាម៉ាហ្វូងហើយ​ នៅ​តែ​បណ្ដោយ​អោយ​មនុស្ស​អត់​ចេះ​ខ្មែរ​ម្នាក់​ធ្វើ​អ្វី​បាន​តាម​ចិត្ត។

  51. Fidele ថ្ងៃសៅរ៍ ទី 4 ខែកញ្ញា 2010 / 9:11 ល្ងាច

    នេះ​មក​ពី​គេ​បក​ន័យ​ចំៗ​ពេក។ គួរ​ដឹង​ថា​ពាក្យ​អង់គ្លេស​មួយ​ អាច​បំបែក​ន័យ​បាន​ច្រើន​យ៉ាង​ប្រើ​តាម​កាលៈ​ទេសៈ។ បើ​តាម​គំនិត​ខ្ញុំ​ បើ​ថា​បក​ហើយ​កុំ​បក​ឲ្យ​តែ​បានៗ ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្មែរ​អាន​ទៅ​យល់ បើ​ថា​រក​នឹក​បក​មិន​បាន​ទេ គួរ​ដាក់​ពាក្យ​ដើម​វិញ​ទៅ​ប្រសើរ​ជាង។ កំពុង​ទំពារ​ឮ​គ្រួបៗ…😆

  52. បុត្រាខ្មែរ ថ្ងៃអាទិត្យ ទី 5 ខែកញ្ញា 2010 / 1:43 ព្រឹក

    You have to have sense humor to get it.

  53. សុវិចិត្រ ថ្ងៃអង្គារ ទី 7 ខែកញ្ញា 2010 / 8:58 ល្ងាច

    @វិចិត្រ៖ ខ្ញុំ​គាំ​ទ្រ​សម្ដី​នេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s