ឌីជី ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊‍ីនធើណេត​ល្អ​បំផុត​សម្រាប់​ប្រើប្រាស់​តាម​ផ្ទះ


ខ្ញុំ​ទើប​ភ្ជាប់​ប្រើ​សេវាកម្ម​អ៊‍ីនធើណេត​របស់​ក្រុមហ៊ុន ឌីជី ក្នុង​តម្លៃ ១២​ដុល្លារ​មួយ​ខែ ដោយ​បាន​ល្បឿន​ ១​មេហ្គាប៊ីត​ក្នុង​មួយ​វិនាទី ចំនួន​ការប្រើប្រាស់ ២​ជីហ្គាបៃថ៍ និង​អាច​ប្រើ​ P2Push ដោនឡូត​វីដេអូ ចម្រៀង កម្មវិធី​កុំព្យូទ័រ ។ល។ ប្រើ​កម្មវិធី​ឆាត ប្រើ​វែបសាយ​មួយ​ចំនួន​ដោយ​មិន​គិត​បូក​បញ្ចូល​លើ​ចំនួន ២​ជីហ្គាបៃថ៍​ដែល​ផ្ដល់​ឲ្យ ។ ខ្ញុំ​យល់​ថា​ទាំងអស់​នេះ ជា​ការផ្ដល់​ជូន​ពិសេស​មួយ​ ក្នុង​តម្លៃ​ថោក​ជាង​គេ និង​ការដំឡើង​មិន​មាន​យក​ថ្លៃ​អ្វី​ទាំងអស់ ។ ទៅ​អនាគត ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នឹង​មាន​ការប្រកួត​ប្រជែង ហើយ​តម្លៃ​នឹង​ថយ​ចុះ​ជា​មិន​ខាន ។ ចំពោះ​សេវាកម្ម​អ៊‍ីនធើណេត​តាម​ផ្ទះ​​ក្នុង​ពេល​បច្ចុប្បន្ន ខ្ញុំ​ដាក់​ផ្កាយ​៥ ឲ្យ​ឌីជី ។

តើ​លោក​អ្នក​យល់​ថា​មាន​ក្រុមហ៊ុន​ណា​ទៀត​ដែល​ល្អ​ជាង​នេះ​ទេ?

22 thoughts on “ឌីជី ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊‍ីនធើណេត​ល្អ​បំផុត​សម្រាប់​ប្រើប្រាស់​តាម​ផ្ទះ

  1. kooms ថ្ងៃពុធ ទី 25 ខែសីហា 2010 / 12:21 ល្ងាច

    កុំពុងតែ​សម្លឹងមើល​ពី Digi និង​ដែរ​តែការភ្ជាប់​រហ័យអត់បឿន?

  2. Samady KS ថ្ងៃពុធ ទី 25 ខែសីហា 2010 / 12:24 ល្ងាច

    ចេះ​ម៉ោ​ជួយ​ធ្វើ​ប្រម៉ូសិន ឲ្យ​ក្រុមហ៊ុន ឌីជី ទៀត?

  3. បុទុំ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 12:59 ល្ងាច

    បើអីចឹងញ៉ុមគិតចង់ប្រើដែរ ណាប្រើម៉េតហ្វូន អត់សូវជាលឿនសោះ…ការតំឡើងម៉េចទៅវិញដែរ…

  4. វិចិត្រ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 1:19 ល្ងាច

    សេវា P2Push យ៉ាងម៉េច? មើល​ទៅ​ដូចជា​មិន​សូវ​ស្រប​ច្បាប់​សោះ។

  5. ទឹម បឿន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 2:17 ល្ងាច

    Kooms: ក្រោយ​ពេល​ចុះឈ្មោះ​ពីរ​បី​ថ្ងៃ គេ​មក​ភ្ជាប់​ឲ្យ តែ​ក្រែង​ម្ដុំ​ផ្ទះ​បង​ភី​ឯង អត់​ទាន់​មាន​ដល់ ។

    វិចិត្រ៖ P2P ប៉ុន្តែ​ឌីជី​គេ​ដាក់​ថា P2Push ។ រឿង​មិន​ស្រប​ច្បាប់​នៅ​ស្រុក​ខ្មែរ​ជា​រឿង​ធម្មតា​ទេ ។

  6. kooms ថ្ងៃពុធ ទី 25 ខែសីហា 2010 / 2:27 ល្ងាច

    ចាំសាក​សួរគេមើល​សិន! មាន​ដែរអត់!
    លោកគ្រួ p2push អាច​ជាផ្លូវ​ចែក​ឯកសារខុស​ច្បាប់​ផងដែរ

  7. ភារម្យ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 2:43 ល្ងាច

    good sharing!

  8. SilvAនីន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 2:47 ល្ងាច

    ខ្ញុំ​គាំទ្រ​! សេវា​កម្ម Digi ល្អ​មែន​ Internet ដើរលឿន​ហើយ​មិន​រអាក់រអួលទេ ខ្ញុំ​ភ្ជាប់តម្លៃ $១២/ខែ speed 1mbs = 2GB bandwidth allowance ប្រើជិត​មួយ​ខែ​ហើយ​​អត់ទាន់អស់​ទៀត, ព្រោះ​អីខ្ញុំ​ប្រើ​តែ​ Free service។

    ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​ P2PUSH (torrent) ដោនឡូត​មួយថ្ងៃ​ៗចង់​ពេញ​ Hard disk ហើយ។

    ចំពោះ​រឿង​ P2PUSH មិន​ខុស​ច្បាប់ទេ ព្រោះ​ស្រុកខ្មែរ​អត់ទាន់មាន​ច្បាប់ចែង​ពីកម្មសិទ្ធិបញ្ញាទៅ​លើ Software ។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ Digi បាន​ដាក់​គោល​ការណ៍​​រួចហើយ​នៅ​រាល់​ Content ណាដែល​ Upload និង ​Download បាន។:-D

  9. Vuthy ថ្ងៃពុធ ទី 25 ខែសីហា 2010 / 3:10 ល្ងាច

    ទូរស័ព្ទលេខម៉ាណបឿន?
    ឯងចង់តដែរ…

  10. អង្គរក្សតូច ថ្ងៃពុធ ទី 25 ខែសីហា 2010 / 3:25 ល្ងាច

    ចំនុះ 2GB ហ្នឹង ញ៉ុមដោនឡតតែ មួយថ្ងៃអស់បាត់ទៅ ហើយ ចុះទំហំតែប្រើចាំដល់មួយខែ?
    Free service រឿងនឹងហ្គេមនោះ ញ៉ុមមានអស់ហើយ!! កាលមុន ចង់ដាក់រឿងចូលទៅដែរ តែគេថាបានតែអ្នកដែលជាអតិថិជនគេទេ។
    ញ៉ុមក៏យល់ថាDIGI ល្អដែរ តែនៅមានកំរិតចំនួន data allowance បានតែ២GB!!។
    សង្ឃឹមថា digi នឹង ផ្តល់ ចំនួន​ ៦០GB រឺក៏ unlimited ក្នុងពេលឆាប់ៗ
    សំរាប់ញ៉ុម digi នៅមិនទាន់ពេញចិត្តទេ ព្រោះប្រើបានតែអ្នកដែលបើកអ៊ីនធើ​ណេតម្តងម្កាល ចំនែកញ៉ុមបើកចោលពេញមួយថ្ងៃ ទោះជាមិនបាននៅមុខកុំព្យូទ័រក្តី!!!
    P2P= peer to peer ដែលចែករំលែកឯកសារឲ្យគ្នាទៅវិញទៅមក ដោយមិនបាច់ឆ្លងអ្នកទី២ តែគ្រាន់តែត្រូវការ port បើកច្រកចេញសំរាប់ឯក​សារនោះប៉ុណ្ណោះ!!!

  11. SilvAនីន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 3:42 ល្ងាច

    ឆ្លើយតប អង្គរក្សតូច: Free Service មិនមែន​មាន​តែ​ Game ទេ​ គឹ​មាន​ជា​ច្រើន​ទៀត ដូចជា​ចម្រៀង​ថ្មី​ៗ​ក៏​មាន​ Movie,Software ថ្មីៗ​ក៏​មាន​ ព្រោះគេ​ Update រាល់​ថ្ងៃ ។

    អ្វី​ដែល​កត់​សម្គាល់នោះគឺ​ថា​​ Speed download P2PUSH បាន​ដល់​ទៅ 5mb/s file 1GB ដោនឡូតមិនដល់ 5minute ផង។

    – Digi ក៏មាន​សេវា​ Unlimited $29/month speed 128kbs

  12. ទឹម បឿន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 3:48 ល្ងាច

    បើ​ប្រើ​សម្រាប់​ដោនឡូត គួរ​កុំ​​ជ្រើស Home Limited នេះ ។

  13. វណ្ណពិសិដ្ឋ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:43 ល្ងាច

    ពិតជាល្អមែនបង..ខ្ញុំក៏កំពុងសំលឹងមើលពីក្រុមហ៊ុនdigi នឹងដែរ តែនូវស្ទាក់​ ស្ទើរខ្លាចប្រើអត់គ្រប់…ខ្ញុំប្រើ metfone នឹងធុញណាស់ជាពិសេសត្រង់បោកតែ​ម្តង…
    អរគុណបងដែលបានដាក់ប្រកាស់នេះ…

  14. Superb Blog ថ្ងៃពុធ ទី 25 ខែសីហា 2010 / 7:26 ល្ងាច

    ចុះបើប្រើលើសហ្នឹងគេគិតប៉ុន្មាន ហើយតើមានការផ្តល់ឲ្យទំហំលើសហ្នឹងទេ?

  15. ទឹម បឿន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 7:52 ល្ងាច

    មាន​ទំហំ​លើ​ហ្នឹង តែ​ត្រូវ​បង់​លុយ​ថែម ។ បើ​ប្រើ​អស់ យើង​អាច​ទិញ​ថែម គេ​គិត​ ១​មេហ្គាបៃថ៍​មួយ​សេន ឬ​មួយ​ជីហ្គាបៃថ៍ ១០​ដុល្លារ ។

  16. Superb Blog ថ្ងៃពុធ ទី 25 ខែសីហា 2010 / 9:39 ល្ងាច

    អូចុះមានអា unlimited ទេ? បើមាន ប៉ុន្មាន?

  17. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 8:51 ព្រឹក

    សូម​ចូល​ទៅ​មើល​នៅ http://digi.com.kh

  18. អង្គរក្សតូច ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010 / 12:28 ល្ងាច

    ឆ្លើយតបបង SilvAនីន៖Free Service ញ៉ុមដឹងតើ!!!
    អ្វី​ដែល​កត់​សម្គាល់នោះគឺ​ថា​​ Speed download P2PUSH បាន​ដល់​ទៅ 5mb/s file 1GB ដោនឡូតមិនដល់ 5minute ផង គឺ ជាFree Service P2P នោះហើយ!! តែចំនែកឯល្បឿនឆ្លងកាត់Server ក្រៅស្រុកវិញនោះ គឺ បានតែ១២៨ ឬ ធំបំផុត បានតែ ២០៤៨Kbps !!!!
    ឯកសារដែលដាក់នោះ ញ៉ុមមានអស់ហើយ!!!!!

  19. សុខន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 10:18 ព្រឹក

    ចុះឌីជីនឹង មាននៅតាមខេត្តដែរទេ? ព្រោះខ្ញុំនៅតាមខេត្តចង់ប្រើវាដែរ។

  20. ទឹម បឿន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 10:25 ព្រឹក

    ខ្លាច​តែ​មិន​មាន​ទេ​ដឹង ។ ចូល​ទៅ​មើល​លេខ​ទូរស័ព្ទ​នៅ​វែបសាយ ហើយ​តេ​សួរ​មើល ព្រោះ​ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ ។

  21. free antivirus download ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែកញ្ញា 2010 / 4:00 ល្ងាច

    great…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s