តើ Web Content Management System ប្រែ​ថា​ម៉េច?


សូម​ជួយ​ផ្ដល់​យោបល់​ទៅ​មើល ថា​តើ Web Content Management System ប្រែ​ថា​ម៉េច?

40 thoughts on “តើ Web Content Management System ប្រែ​ថា​ម៉េច?

  1. kooms ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 10:27 ព្រឹក

    សម្រាប់ខ្ញុំប្រែថា ប្រព័ន្ធ​គ្រប់គ្រង់អត្ថបទ​លើវែប មាន​ន័យថា​អត្ថបទ​របស់យើង​ត្រូវ​បាន​គ្រប់គ្រង់លើវែបសាយ​ដោយ ប្រព័ន្ធ​គ្រប់គ្រង់អត្ថបទ​( CMS) ណាមួយ។

  2. ទឹម បឿន ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 10:46 ព្រឹក

    គាំទ្រ! អរគុណ

  3. Myhouse ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 11:21 ព្រឹក

    សំម្រាប់​ខ្ញុំ​វិញ : ប្រព័ន្ធសំរាប់​​គ្រប់​គ្រង​​​ និង​កែ​ប្រែ​វិបសាយ។ WCMS អាច​អោយ​អ្នក​ប្រើ​ប្រាស់​ធម្មតា​អាច​កែ​ប្រែ​​អត្ថបទ ឬទំព័រ​ណាមួយរបស់​វិបសាយ​បាន ដោយ​មិន​ចាំ​បាច់​ចេះ​កូដ​​។

  4. Koy ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 11:52 ព្រឹក

    ខ្ញុំសូមឯកភាពជាមួយបងប្រុស kooms

  5. ទឹម បឿន ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 12:00 ល្ងាច

    ប្រហែល​ជា​គ្រប់គ្រង​អត្ថបទ​ត្រូវ​ជាង ព្រោះ​ពេល​ដែល​យើង​ចង់​បាន​ម៉ូដ​វែបសាយ យើង​ត្រូវ​កូដ​ធ្វើ​ម៉ូដ​វែបសាយ​សម្រាប់​យក​មក​ប្រើ​ជាមួយ ស៊ីអឹមអេស ។ មិន​បាច់​កូដ ដោយសារ​យក​ម៉ូដ​គំរូ​របស់​គេ​មក​ប្រើ ។

  6. Koy ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 12:35 ល្ងាច

    បឿន សុំសួរបន្តិច ខ្ញុំសរសេរពាក្យ ឯកសារ ឯកភាព នៅលើ Microsoft Word
    វាយ ( ឯ​ )​នឹងមិនចេញ វាចេញក្បាលកណ្តុរអីណាអីណុះវិញ មិនដឹងជាហេតុអី

  7. វិចិត្រ ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 3:23 ល្ងាច

    ខ្ញុំ​គាំ​ទ្រ បក​ថា ប្រព័ន្ធ​គ្រប់គ្រងអត្ថបទលើ​វែប ដូចkooms ដែរ។

  8. ក្មេងស្រែ ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 3:24 ល្ងាច

    ពាក្យបង គូម គឺត្រឹមត្រូវហើយ!

  9. ធម្មលិខិតោ ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 4:02 ល្ងាច

    ប្រព័ន្ធគ្រប់គ្រងអត្ថបទឬមាតិការឿងនៅក្នុងហ្វិប, ម៉េចដែរ?

  10. sambatt ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 5:17 ល្ងាច

    ខ្ញុំថា៖ប្រព័ន្ធចាត់់ចែងមាតិកាក្នុងបណ្ដាញ។

  11. ទឹម បឿន ថ្ងៃអង្គារ ទី 24 ខែសីហា 2010 / 10:20 ល្ងាច

    Koy: ចុច Alt ខាង​ស្ដាំ រួច​ចុច​អក្សរ E

  12. វីរៈ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 1:29 ព្រឹក

    ខ្ញុំ​មិន​ដឹង​ប្រែ​យ៉ាង​ម៉េច​ដែរ​ទេ។ តែ​ការ​គ្រប់​គ្រង​មិន​ស្ថិត​តែ​នៅ​លើ​អត្ថបទ​នោះ​ទេ។ ឧ​ទាហរណ៍ Multimedia ដូច pbase, flickr ឬ youtube, ការ​កក់​សណ្ឋាគារ​,​ ទេសចរណ៍, survey, ឬ គ្រប់​គ្រង svn ប្រើ​អត្ថបទ​ជំនួយ​មែន តែ​​ការ​ប្រតិបត្តិ​​​មាន​គោល​បំនង​ផ្សេង។ ការ​គ្រប់​គ្រង​អត្ថបទ​អាច​សង្ខេប​ន័យ​បាន​មក​ត្រឹម Blog តែ Blog មិន​អាច​ជំនួស​មុខ​ងារ​ឱយ​ CMS បាន​គ្រប់​ជ្រុង​ជ្រោយ​​ទេ។
    តាម​ខ្ញុំ​ដឹង WordPress នៅ​ត្រឹម​តែជា Blog នៅ​ឡើយ។ ដោយ​ព្យាយាម​សាក​ល្បង plugins ជា​ច្រើន​ជំនួយ និង Network ខ្ញុំ​មិន​ទាន់​ធានា​ថា​អាច​ដំនើរ​ការ​បាន​ល្អ​នៅ​ឡើយ​ទេ។ Joomla ស្មុគ​ស្មាញ​ពិបាក​រៀន, Drupal ល្អ​ពេក​តែ​ស្ដាយ​ណាស់​ខ្ញុំ​មិន​មែន​ជា Programmer ឯ​ WordPress វិញ មាន​អ្នក​ប្រើ​ក៏​ច្រើន អ្នក​ជួប​បញ្ហា​ក៏​ច្រើន អ្នក​ជួយ​ដោះ​ស្រាយ​ក៏​ច្រើន តែ​ខ្ញុំ​មិន​ធានា​ថា​វា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។
    បឿន​ចូល​ធ្វើ​ការ​​ប្រើ​ Typo3 ខ្ញុំ​សូម​សរសើរ។ ទើប​តែ​ស្គាល់​តាម​បឿន ខ្ញុំ​សាក​ល្បង​តំឡើង​ខ្លួន​ឯង តែ​ Front End បើក​មិន​ចេញ​ក៏​ទុក​ចោល​សិន​ទៅ មិន​ដែល​ដឹង​សោះ​ ថា​មាន​មនុស្ស​ឧស្សាហ៍​សរសេរ​ Software លំបាក​ច្រើន​​បែប​នេះ ឬ ប្រហែល​ជា​ខ្ញុំ​ខ្សោយ​ពេក​ហើយ​បាន​ជា​មិន​យល់​ពី​គំនិត​គេ​ច្បាស់​លាស់។

  13. សម្បត្តិ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 2:08 ព្រឹក

    «ប្រព័ន្ធគ្រប់គ្រងខ្លឹមសារវ៉ឹប»

  14. Koy ថ្ងៃពុធ ទី 25 ខែសីហា 2010 / 6:28 ព្រឹក

    បឿន! អរគុណច្រើន

    សូមអោយបឿនមាន​អាយុវែង សុខភាពមាំមួន និង​ សុភមង្គលក្នុងគ្រួសារតរៀង
    ទៅ។

  15. ទឹម បឿន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 10:56 ព្រឹក

    វីរៈ – ខ្ញុំ​យល់​ថា​មិនមែន​វីរៈ​ខ្សោយ​នោះ​ទេ តែ​ខ្ញុំ​យល់​ថា​រាល់​ CMS ទាមទារ​ឲ្យ​យល់​អំពី​មូដ្ឋានគ្រឹះ​របស់​វា​សិន ថា​ធ្វើ​យ៉ាងម៉េច​ឲ្យ​វា​ដំណើរការ ។

    Koy: រឿង​បន្តិចបន្តួច​បាន​គុណ​ច្រើន​ណាស់! អរគុណ

  16. ធម្មលិខិតោ ថ្ងៃពុធ ទី 25 ខែសីហា 2010 / 12:05 ល្ងាច

    សាកបកតិចមើលៈ

    Web = បណ្តាញ ?
    Content = មាតិការរឿង?
    Management = ការគ្រប់គ្រង?
    Systme = ប្រព័ន្ធ?

    Web Content Mangement System = ប្រព័ន្ធ គ្រប់គ្រង មាតិការរឿង ក្នុងបណ្តាញ? ឬប្រព័ន្ធកុងត្រូលប្រធានបទនៅក្នុងបណ្តាញ?

    កុំភ្លេច សូមអញ្ជើញ ញាតិញោម បងប្អូន និស្សិត សិស្សានុសិស្ស ទាំងអស់ ទៅដេញដោល ផ្នែកនយោបាយ នៅក្នុងវត្តខ្មែរអង្គរ ដើម្បីឱ្យបានដឹងថា ហេតុអី បានជាគេហាមប្រាម កុំឱ្យលោកធ្វើនយោបាយ? ចឹងសូមអស់លោក ទៅជួយបកប្រែពាក្យនយោបាយតិចមើល? នៅប៉ុស្ត អាត្មា ធម្មលិខិតោ http://wattkhmerangkor.wordpress.com សូមអរគុណ!

  17. ទឹម បឿន ថ្ងៃពុធ ទី 25 ខែសីហា 2010 / 4:40 ល្ងាច

    ខ្ញុំ​នៅ​តែ​យល់​ថា Kooms បកប្រែ​អាច​ស្ដាប់​បាន ដែល Content = អត្ថបទ ហើយ​អត្ថបទ​ពេល​នេះ មិនមែន​សំដៅ​តែ​លើ​អក្សរ​មួយ​មុខ​ទេ ប៉ុន្តែ​អាច​ជា​រូបភាព វីដេអូ ឬ​ជា​អ្វី​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ទំព័រ ។

  18. Piseth ថ្ងៃសុក្រ ទី 27 ខែសីហា 2010 / 11:43 ល្ងាច

    ខ្ញុំក៏យល់ស្របនឹងបង kooms ដែរ។ ពាក្យថា Content នៅពេលនេះ មិនសំដៅទៅលើតែមាតិកាដូចក្នុងសៀវភៅឡើយ គឺសំដៅលើអត្ថបទទាំងមូល ដែលមានខ្លឹមសារ និងធាតុផ្សំជាច្រើនទៀត ដូចបឿន រៀបរាប់ខាងលើនេះចឹង។

  19. បុត្រាខ្មែរ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 7:00 ព្រឹក

    ខ្ញុំសូមជូនកូនយោបល់តូចមួយក្នុងការបកប្រែ។ ដើម្បី​ចៀសវាង​ការ​ច្រឡំ​នៅ​ពេល​យើង​បកប្រែបញ្ច្រាស់​ទៅវិញ យើងគួរប្រែពាក្យ​ខ្មែរ​ដែល​មាន​ស្រាប់។
    ឧទហរណ៍៖
    content= មាតិកា
    បើយើឹងប្រើពាក្យផ្សេង​ពី​ពាក្យ «មាតិកា» ដូចជា​ទៅជា «អត្ថបទ»… អ្នក​ដែល​មិនដឹង នឹង​យល់​ច្រឡំ ហើយ​ប្រហែល​ជា​ប្រែ​ត្រឡប់​ទៅ​វិញ​ថា article។ តាមពិត​ពាក្យ​មាតិកា គឺ​ត្រឹម​ត្រូវណាស់, សូមមើលការពន្យល់​នៅ​ក្នុង​វេចនានុក្រមខ្មែរ។ យ៉ាងណាក្តី ឧបមាថា ពាក្យ «មាតិកា» ពុំ​មានន័យ​សមទៅ​នឹង​ពាក្យ​ content ដែលប្រើនៅទីនេះ យើងគួរ​ទុកពាក្យ «មាតិកា»ហ្នឹង​ដដែល ហើយ​សូវ​បន្ថែមនិយមន័យថ្មី​ឲ្យវាវិញ។

  20. បុត្រាខ្មែរ ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 7:02 ព្រឹក

    Web Content Management System ប្រព័ន្ធគ្រប់គ្រងមាតិកាវ៉ិប(សំណាញ់បណ្តាញ?)

  21. ទឹម បឿន ថ្ងៃចន្ទ ទី 30 ខែសីហា 2010 / 8:59 ព្រឹក

    ការយល់​ឃើញ​របស់​បង​ក៏​សម​ហេតុផល​ដែរ!

  22. achharia ថ្ងៃសៅរ៍ ទី 4 ខែកញ្ញា 2010 / 8:41 ល្ងាច

    ..
    សួស្ដី អ្នកទាំងអស់គ្នា !
    ខ្ញុំសូមបាញ់ចេញមតិបន្តិចផង យ៉ាងណាៗ សូមអធ្យាស្រ័យមុនផងដែរ ។

    ពូក web browsers ដូចជា opera, ie, safary, firefox…ជាដើម គេបាននាំគ្នាហៅខ្លីៗថាតែ ប្រូវស៊័រ(browser) ក៏ស្ដាប់គ្នាបានហើយដែរ។

    ចំណែក​ web content management system ក៏គេនាំគ្នាហៅយ៉ាងខ្លីមកនៅ
    ត្រឹមតែ ស៊ីអិមអែស ( cms ) ស្ទើរពេញមួយពិភពលោកទៅហើយដែរ ។
    ខ្ញុំយល់ថា បើហៅតាមគេវាខ្លីផង ដូចគេផង ។ បើចង់ប្រែជាភាសាខ្មែរ
    វាពិបាក(ទាំងស្ដាប់ដែរ)ត្រង់ពាក្យ content នេះជាងគេ ។
    web content management system បើប្រែយកតាមន័យដែលគេដាក់
    ឈ្មោះកញ្ចប់កម្មវិធីបែបនេះ វាគឺជា ៖

    ប្រព័ន្ធ(System) ដែលក្នុងទីនេះវាជាកញ្ចប់កម្មវិធី ឬកម្រងកម្មវិធី
    ព្រោះគេបានចងក្រងវាដោយកូនកម្មវិធីតូចៗជាច្រើនដើម្បីអោយ
    គេឬអ្នកប្រើប្រាសអាចគ្រប់គ្រងចាត់ចែងឬធ្វើការគ្រប់គ្រងឬការចាត់ចែង
    (-Management ) ទៅលើចំណុះ( Content ) គឺអ្វីៗទាំងអសដែលមាន
    រាប់ទាំង សំនេរ(writing)នានាជាអត្ថបទ(text)ក្ដី រូបភាព វើដជិដ(widgets)
    និងឧបករណ៍លេងឬចាក់សម្លេង ម៉ាស៊ីនលេងវិឌីអូ(media players)។ល។
    ដែលគេបានបំពាក់និងមាននៅក្នុង វេប( Web ) ដែលទីនេះគឺសំដៅយក ទំព័រវេប(webpage) និមួយៗរបស់វេបសែថ៍(website)ទាំងមូល។ បើចង់
    ហៅឬដាក់អោយខ្លីតាមគេគឺថា​ ប្រព័ន្ធគ្រប់គ្រងចំនុះវេប ។
    អូយ៎! នៅជាប់ពាក្យប្រព័ន្ធ ពាក្យវេប ពីរម៉ាត់ដដែលដែលជាពាក្យកម្ចី
    ពីប្រទេសក្រៅ(បរទេស)….អញ្ចឹងហើយបានជាខ្ញុំថាហៅ ស៊ីអិមអែស
    តាមគេទៅវាខ្លីផង ត្រូវតាមគេផង ងាយអោយអ្នករៀនរកប្រភពពាក្យ
    ផង បានរកនឹកកំប្លែងបន្ធូរអារម្មណ៍តានតឹងពេលរៀនផងឬយកជាពាក្យ
    ប្រស្នាបណ្តៅគ្នាលេងផងថា អ្វីទៅដែលគេអាចស៊ីផង អិមផងហើយអែស អោយទៀត ?😛
    ..

  23. បុត្រាខ្មែរ ថ្ងៃអាទិត្យ ទី 5 ខែកញ្ញា 2010 / 1:54 ព្រឹក

    លោកអច្ឆរិយា

    ចំណុច​សំខាន់ គឺ​យើង​ព្យាយាម​បក​ទៅ​ជា​ខ្មែរ​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​យើង និង​រក្សា​/អភិវឌ្ឍ​ភាសាយើង​ឲ្យ​មាន​ភាព​រស់​រវើក​ផង។ យើង​មាន​ពាក្យ​ច្រើន​ណាស់ តែ​ភាគ​ច្រើន​ជា​ពាក្យ​ពុំ​មាន​អត្ថន័យ​ទាន់​សម័យ​កាល។ យើង​គួរ​យក​ពាក្យ​ទាំង​នេះ យក​មក​ធ្វើ​កំណែ បន្ថែម​និយម​ន័យ​ឲ្យ​សម​ស្រប​ទាន់​សម័យ។

    បើ​និយាយ​ពី​ភាព​ងាយ​ស្រួល មាន​តែ​ការ​ពុំ​ធ្វើ​អ្វី​ទាល់​តែ​សោះ ទើប​វា​ស្រួល។

    បើគិត​តាម​លោក ក៏ស្រួល​ម្យ៉ាង​ដែរ។ បើអីចឹង​ដដែល ខ្ញុំ​មាន​គំនិត​មួយ​ទៀត «ដ៏មហាល្អ», គឺថា បើ​យើង​នាំ​គ្នាបំភ្លេច​ខ្មែរ​ឲ្យ​អស់​ ហើយ​រៀន​​តែ​អង់គ្លេស ឬ​បារាំង នោះ​មិន​កាន់​តែ​ស្រួល​ទៅ​ហើយ?????

  24. achharia ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែកញ្ញា 2010 / 12:31 ព្រឹក

    .
    លោកបុត្រាខ្មែរ

    រក្សា/អភិវឌ្ឍ​ន៍ភាសាយើង ? ខ្ញុំបានសង្កេតឃើញថា ជាញឹកញាប់វាហាក់ដូចជាទប់មិនឈ្នះចរន្តនៃផ្នត់គំនិតរបស់យើងភាគ
    ច្រើនទេ ! គឺភាសាយើងទេដែលវិវត្តទៅតាមសង្គមនិងកាលសម័យ ។

    ឧទាហរណ៍ពាក្យថា ប្រុសស្អាត ស្រីស្អាត ដែលកំពុងនិយមប្រើនាសម័យ
    ថ្មីៗនេះវាចេញមកពីណា គឺមិនមកពី​ពាក្យយួន ឌាបហ្កាយ ឌាបចាយ ទេឬ? អ្នកណាអ្នកអភិវឌ្ឍ ? ខ្មែរយើងពីមុនមិនដែលប្រើពាក្យនេះនិយាយ
    ហៅគ្នាទេ ។ គឺភាសានិងសង្គមនិងកាលសម័យ !

    ឧទាហរហរណ៍ខាងនេះវិញដែរ​ ដូចជាពាក្យ៖
    -Motobike រឺ Motocycle(ភាសាអង់គ្លេស), Motocyclette(ភាសាបារាំង)
    យើងបានប្រឹងប្រែងទៅយកពាក្យកម្ចីបាលី-សំស្ក្រឹតមកប្រើថាជាភាសាខ្មែរ
    គឺ ទោចក្រយានយន្ត ប៉ុន្តែគ្មានបានប៉យោចអីទេ …ខ្មែរយើងនិយមជាង
    ចូលចិត្តជាង នាំគ្នាហៅតែ ម៉ូតូ ៗ គ្រប់គ្នាពេញម៉ាប៉ទេសបាត់ហើយ ។
    -Telephoner ឬ to telephone យើងមិនចូលចិត្តនិយាយថា ទូរស័ព្ទ ទេ
    គឺយោលទៅតាមអត្តសញ្ញាណជាតិ/-ប្រជាពលរដ្ឋយើង អ្នកណាក៏
    និយាយថា តេ ៗ ដែរ ។ ណ៎! មានមួយម៉ាត់ទៀតក៏យើងរើសយកមកប្រើ
    ដែរគឺ ខល ( to call ) ។
    -La bière ឬ Beer អភិវឌ្ឍដល់ ឡាប់យ៉េ ម្តងហើយ តែអឡូវវាបានវិវត្ត
    មកជា បៀរ វិញបាត់ សំណាងហើយគ្មានពាក្យនេះជាបាលី-សំស្ក្រឹត
    ឬគ្មានអ្នកប្រឹងអភិវឌ្ឍទៅជា សុរាមេរីយពពុះ ឬថា ស្រាពពុះ។
    -ចំពោះ Web Content Management System ខ្ញុំធ្លាប់លឺពួកគ្រូនិងសិស្ស
    នៅខាងស្រុកដែលនិយាយភាសាអាឡឺម៉ង់ បារាំង​ អ៊ីតាលី ក៏គេហៅ
    ត្រឹមតែ សេអិមអែស(CMS) ឬ ស៊ីអិមអែស ខ្លីៗងាយៗស្រួលៗដូចនោះ
    ដែរ បានជាខ្ញុំចង់មានយោបល់ថាបើហៅតាមគេក៏ចំណេញហើយ
    ត្រូវសមដូចគេ ម្យ៉ាងដែរ ។

    ការនិយមចូលចិត្តជ្រើសយកពាក្យខ្លីៗមកប្រើជាងនេះ វាក៏ជា
    អត្តសញ្ញាណនៃប្រជាជាតិខ្មែរយើងមួយដែរ ហើយវាក៏មិនមែនជា
    អត្តសញ្ញាណអវិជ្ជមានដែរ ។

    ចំពោះរឿងដែលថា បើនាំគ្នាបំភ្លេច​ខ្មែរ​ឲ្យ​អស់​ ហើយ​រៀន​​តែ​អង់គ្លេសឬ​បារាំង ជាគំនិតដ៏មហាល្អ ឬក៏ថា ការ​ពុំ​ធ្វើ​អ្វី​ទាល់​តែ​សោះទើប​វា​ស្រួល ទោះក្នុងន័យចំអកសកសៀតក្តី ខ្ញុំគិតថាវាមិនមែនជាវត្ថុបំណងដែលខ្ញុំ
    រំពឹងពីការបាញ់ចេញមតិរបស់ខ្ញុំនៅទីនេះទេ ផ្ទុយទៅវិញគឺគំនិតល្អៗ
    រៀងៗខ្លួនគ្រាន់បានផ្គូផ្គងនិងរៀនសូធ្យពីគ្នាទៅវិញទៅមកប្រកបដោយ
    មិត្តភាពអែនេះទេ ។

    តាមរយៈសហគមន៍វេបវើដប្រែស្សនេះ ក៏គេអាចឃើញអត្តសញ្ញាណជាតិ
    ខ្មែរក៏ដូចអត្តសញ្ញាណយុវជនបញ្ញវន្តខ្មែរខ្លះៗ ច្រើនទៀតផងដែរ ។
    ដូចខ្ញុំបានប្រាប់ខាងដើមហើយដែរថា យ៉ាងណាហើយយ៉ាងណីនោះ ។

    អរគុណ !
    .

  25. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែកញ្ញា 2010 / 2:03 ល្ងាច

    បក​ថា ស៊ីអិម​អ៊ែស​ តាមachharia ម្យ៉ាង​ដែរ​តើ​។ និយាយ​ទៅ​គេ​យល់​តែម្ដង។

  26. វិចិត្រ ថ្ងៃសុក្រ ទី 10 ខែកញ្ញា 2010 / 1:57 ព្រឹក

    បក​ថា ​ស៊ីអិមអែស​ ដូច​achharia ម្យ៉ាង​ដែរ។ ស្រួល​យល់។

  27. khmerbirder ថ្ងៃសុក្រ ទី 10 ខែកញ្ញា 2010 / 7:18 ល្ងាច

    ស្ដាប់​ទៅ​សម​ទាំងអស់ ។ យក​មួយ​ណា​ឲ្យ​ប្រាកដ​ឡូវ​ហ្នឹង?

  28. Piseth ថ្ងៃសុក្រ ទី 10 ខែកញ្ញា 2010 / 7:22 ល្ងាច

    ខ្ញុំគិតថាបើសមភាគច្រើនអញ្ចឹង បឿនអាចបង្កើត Poll នៅទីនេះទៅហើយពួកយើងនាំគ្នា បោះឆ្នោតទៅម៉េចដែរ?

  29. botrakhmer ថ្ងៃសុក្រ ទី 10 ខែកញ្ញា 2010 / 11:19 ល្ងាច

    លោក​អច្ឆរិយា
    ប្រុសស្អាត ស្រីស្អាត ជា​ភាសា​ខ្មែរ, ថ្វិត្បិត​តែ​ពាក្យ​នេះ​បែក​មក​ពី​វប្បធម៌​យួន​ក្តី ក៏​ខ្មែរ​យើង​អត់​មាន​និយាយថា ឌាបហ្កាយ ឌាប​ចាយ អីហ្នឹងទេ ព្រោះ​ពាក្យ​ខ្មែរ​មាន​សម្រាប់​ប្រើ គឺ ប្រុស​ស្អាត ស្រី​ស្អាត។ ឯពាក្យ Motorbike ឬ Mortorcycle, ទោះ​ខ្មែរ​មិន​និយាយថា ទោចក្រយានយន្ត ក៏​ពាក្យ​នេះ​នៅ​មាន​ប្រើ​នៅ​ក្នុង​សំណេរ​ប្រលោមលោក, កំណាព្យ ឬ​អត្ថបទ​ផ្សេងៗ​ដែរ។ ឯ​ពាក្យ​​ទូរស័ព្ទ ឬ ហៅ មិន​មែន​អត់​មាន​ខ្មែរ​ណាប្រើ​ទាល់​តែ​សោះ​នោះ​ទេ។ ខ្ញុំ, អ្នក​ផ្ទះខ្ញុំ ព្រម​ទាំង​ខ្មែរ​ក្រៅ​ស្រុកយ៉ាង​ច្រើន​ទៀត​​ដែល​ខ្ញុំ​ស្គាល់ គេ​ក៏​ឧស្សាហ៍​ប្រើ​ពាក្យ ទូរស័ព្ទ ឬ​ហៅ នៅ​ក្នុង​ការ​សន្ទនាដែរ។
    ចំណុច​ដែល​ខ្ញុំ​ចង់​បញ្ជាក់ គឺ​ពាក្យ​ណា​ដែលបក​មិន​ចេញ ឬ​ពិបាក​បក​ពេក យើង​គួរ​ខ្ចី​យក​ពាក្យ​ដើម​របស់​គេ​នោះ​មក​ប្រើ, ឧទាហរណ៍ ដូច​ជា​ពាក្យ បៀរ (beer) ដែល​លោក​លើក​​មកនិយាយ, ពាក្យ Module ដែល​ប្អូន​បឿន​ដាក់​ចោទ​ជា​សំនួរ​ក្នុង​ពេល​ថ្មីៗ​នេះ។ ឯពាក្យ Web Content Manager System មិន​មែន​ជា​ពាក្យ​បក​មិន​ចេញ​ទាល់​តែ​សោះនោះ​ទេ។ ពាក្យ​ជា​ភាសាខ្មែរ​មាន​ទាំង​អស់​សម្រាប់​ពាក្យ​និមួយៗ។ វា​គ្រាន់​តែ​ថា ពាក្យ​ខ្លះ វា​ពុំ​មាន​និយម​ន័យ​ទាន់​សម័យ​កាល ប៉ុន្តែ​ជាជាង​បង្កើត​ពាក្យថ្មី ឬ​ប្រើ​ពាក្យ​ដើម​ទាំង​មូល​របស់​គេ អ្វី​ដែល​យើង​គួរ​ធ្វើ គឺ​បន្ថែម​អត្ថន័យ​ឲ្យ​ទាន់​សម័យ​កាល​ទៅ​លើ​ពាក្យ​ដែល​យើង​មាន​ស្រាប់។
    វា​ជា​ការ​ពិត​ណាស់ លំហូ​វប្បធម៌ និង​ភាសា​បរទេស ហូ​សម្រុក​ចូល​ស្រុក​យើង​យ៉ាង​គំហ៊ុក ដូច​ទឹក​បាក់​ទ្រនប់ ប៉ុន្តែ​មិន​មែន​បាន​សេចក្តី​ថា យើង​អង្គុយ​ចាំ​តែ​ទទួល​យកពាក្យ​របស់​គេ​ទាំង​ស្រុក យក​មក​ប្រើ​នោះ​ទេ។ ពាក្យ​ណា​ដែល​អាច​បក​បាន យើង​គួរ​តែបក ទោះ​បី​ពាក្យ​ចាស់​របស់​​យើង​មិន​ត្រូវ​នឹង​និយម​ន័យ​ថ្មី​របស់​គេក៏ដោយ ក៏យើង​​នៅ​តែ​អាច​​បន្ទាន់​សម័យ​វា ដូច​ការ​ផ្តល់​និយម​ន័យ​ថ្មី​មួយ​បន្ថែមពី​លើ។

  30. botrakhmer ថ្ងៃសុក្រ ទី 10 ខែកញ្ញា 2010 / 11:50 ល្ងាច

    អំពីពាក្យ «មាតិកា»
    មនុស្សច្រើននាក់មានភាពទើសទាល់នឹងពាក្យ content ដែលប្រែថា មាតិកា។ ខ្ញុំសុំដកស្រង់ផ្នែកខ្លះពីសេចក្តីពន្យល់ចំពោះពាក្យនេះ
    មាតិកា (ន) …. មេបទ គឺមេសេចក្តីដែលឧិបក្រសោបចំនួននិទ្ទេសបទឧិ្យឋិតនៅក្នុងអំណាចខ្លួន (ទុកដូចជាមាតាដែលជាមេបន្ទុករបស់កូន) ខសំខាន់, គញោលសង្ខេប ….។ល។
    Contents (n) the things that are held or included in something

  31. វិចិត្រ ថ្ងៃសៅរ៍ ទី 11 ខែកញ្ញា 2010 / 3:16 ព្រឹក

    botrakhmer៖ ពាក្យ​មាតិកា និង content ពិត​ជាមានន័យ​ខុសគ្នាមែន។ ដូច​លោក​បាន​ពន្យល់នោះគឺ
    Contents (n) the things(1) that are held or included in something(2). ដូចជា​សៀវភៅមួយ​ក្បាល​មាន​មេរៀន​ទីមួយ​ទីពីរ រូបភាព អត្ថបទ​មេរៀន​ទីមួយ ទីពីរ … នេះ​ជា​ content ។ មាន​ន័យ​ថា​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នេះ។
    រី​ឯមាតិកា​វិញ គឺ​ច្រាស​ពី​ content វិញ គឺ​ជា​អ្វី​ដែល​ស្រោប​ content ទៅ​វិញ រឺ content ជា​អ្វី​ដែល​នៅ​ខាង​ក្នុង តែ មាតិកា​ជាអ្វី​ដែល​នៅ​ពី​ក្រៅ។
    មាតិកា អាច​បក​ជា​អង់គ្លេស​មក​វិញ​ថា ៖ tabulation, register,
    tabulated summary, condensed contents (តែ​មិន​មែន​ជា contents)។

  32. botrakhmer ថ្ងៃសៅរ៍ ទី 11 ខែកញ្ញា 2010 / 4:05 ព្រឹក

    លោកវិចិត្រ
    content ហ្នឹង​ជា​មាតិកា។ មាតិការឿង គឺ​អ្វីៗ​ដែល​មាន, ដែល​ជា​ចំណុះ​ នៅ​ក្នុង​សាច់រឿង។
    មាតិកា អាច​បក​ជា​អង់គ្លេស​មក​វិញ​ថា ៖ contents, condensed contents, tabulation, register, tabulated summary, matrix ។ លោកអះអាង​ថា មាតិកា មិន​មែន​ជា contents នោះ ខ្ញុំ​មិន​យល់​ស្រប​ទេ។ ខ្ញុំ​សុំ​ឲ្យ​លោក​ពិនិត្យពិច័យ​ឲ្យ​ច្បាស់​ឡើង​វិញ។
    ខ្ញុំ​ប្រហែល​ជា​ខុស​ក៏​មិន​ដឹងដែរ តែ​ខ្ញុំ​បាន​ធ្វើការ​ស្រាវ​ជ្រាវ​អស់​ពី​លទ្ធភាព​ហើយ។ លោកថា អាមួយ​ក្នុង​អាមួយ​ក្រៅ សម្រាប់​ខ្ញុំ​វា​ដូច​តែ​គ្នា​ទេ ព្រោះ​អ្វី​ដែល​នៅ​ខាង​ក្នុង ដូចជា​ អត្ថបទ, រូបភាព, វីដេអូ និង​អ្វី​ផ្សេងៗសំខាន់​ទៀត​ទាំង​អស់ វា​ឋិតន​នៅ​ក្នុង​មាតិកា។ ដូច្នេះ បើ​មាន​ពាក្យ​ណា​សម​សួន​ជា​ហ្នឹង ខ្ញុំ​ក៏​ចង់​ដឹង​ដែរ។

  33. botrakhmer ថ្ងៃសៅរ៍ ទី 11 ខែកញ្ញា 2010 / 4:10 ព្រឹក

    http://www.sealang.net/khmer/dictionary.htm
    s មាតិកា mieteʔkaa 1 n watercouse. 2 n contents, condensed contents, tabulation, tabulated summary; register, matrix. Pali mātikā 4 relevant subentries: show all 3 leading 1 trailing
    s មាតិកានុក្រម mieteʔkaa —— 1 table of contents s មាតិកាប្រភេទ mieteʔkaa prɑpʰeet 1 classification of contents s មាតិការឿង mieteʔkaa rɨəŋ 1 (table of) contents; list, tabulation, register; matrix; catalog
    s បញ្ជីមាតិកា bɑɲcii mieteʔkaa 1 table of contents
    s មាតិកា mieteʔkaa 1 n (table of) contents; list, tabulation, register; catalog; matrix; important point; heading, title 2 n watercourse 4 relevant subentries: show all 3 leading 1 trailing
    s មាតិកានុក្រម mieteʔkaa —— 1 table of contents s មាតិកាប្រភេទ mieteʔkaa prɑpʰeet 1 classification of contents s មាតិការឿង mieteʔkaa rɨəŋ 1 (table of) contents; list, tabulation, register; matrix; catalog
    s បញ្ជីមាតិកា bɑɲcii mieteʔkaa 1 table of contents
    s មាតិកា 1 ន. ( បា. ; សំ. មាត្ឫកា ) ប្រឡាយ​, ផ្លូវ​ទឹក ។ ឧទ្ទេស​, មេបទ គឺ​មេ​សេចក្ដី​ដែល​ឱប​ក្រសោប​​ចំនួន​និទ្ទេស​បទ​ឲ្យ​ឋិត​នៅ​ក្នុង​អំណាច​ ខ្លួន ( ទុក​ដូច​ជា​មាតា​​ដែល​ជាមេ​​បន្ទុក​របស់​កូន ) ខ​សំខាន់​, គោល​សង្ខេប : មាតិកាទី ១ មាន​និទ្ទេស​បទ ៤​, ទី ២ មាន ៥​… ; មាតិការឿង​, មាតិតាធម៌​; ចូរ​លើក​យក​មាតិកាធម៌មួយៗ មក​អធិប្បាយ​ឲ្យ​ពិស្ដារ ។ ​តាម​ក្នុង​គម្ពីរ​បាលី មាតិកា​មាន​ពីរ គឺ​ អភិធម្មមាតិកា​ ( -ធ័ម-មៈ- ) មាតិកា​នៃ​អភិធម្ម គឺ​គោល​ខ្លីៗ​របស់​ធម៌​ផ្នែក​ខាង​អភិធម្ម ដូច​ជា​ពាក្យ​ថា កុសលា ធម្មា​អកុសលា ធម្មា អព្យាកតា ធម្មា “ ​ធម៌​ជា​កុសល​, ធម៌​ជា​អកុសល​, ធម៌​ជា​អព្យាក្រឹត ” ។ល។ សុត្តន្តមាតិកា ( សុត​-ត័ន-តៈ- ) មាតិកា​នៃសុត្ត​ន្តៈ គឺ​គោល​សង្ខេប​នៃ​ធម៌​ផ្នែក​ខាង​ព្រះ​សូត្រ​ដូច​ជាពាក្យ​ថា វិជ្ជាភាគិនោ ធម្មា​, អវិជ្ជាភាគគិនោធម្មា “ ​ធម៌​ដែល​ចែក​នូវ​​វិជ្ជា​ឬ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចំណែក​នៃ​អវិជ្ជា ” ។ល។ តាម​ប្រពៃណី​ខ្មែរ​ក្នុង​ពិធី​ដង្ហែ​សព​, គេ​តែង​និមន្ត​ភិក្ខុ​សង្ឃ​​ជា​មហាថេរ ១ អង្គ​ឲ្យ​សូត្រ​ធម៌ “ អភិធម្មមាតិកា ” នាំ​មុខ​សព ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​កាត់​ខ្លី​យក​តែ​បទ​ខាង​ដើម​​ថា​ “ ព្រះអភិធម្ម ” : និមន្ត​​លោកព្រះអភិធម្ម ១ អង្គ ។ និមន្ត​ភិក្ខុសង្ឃ​ ៤ អង្គ​ទៀត​ ឲ្យ​គង់​អម​មឈូស​សព​សម្រាប់​សូត្រ​ធម៌ “ សុត្តន្តមាតិកា ” ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​​កាត់​ខ្លី​យក​តែ​បទ​ខាង​ចុង​ថា “ មាតិកា ” : និមន្ត​លោក​មាតិកា​ ៤ អង្គ ( ប្រតិបត្តិ​តាម​លទ្ធិ​មហាយាន ) ។ បា. ; សំ.

  34. វិចិត្រ ថ្ងៃសៅរ៍ ទី 11 ខែកញ្ញា 2010 / 2:24 ល្ងាច

    botrakhmer ៖ ចឹងខ្ញុំ​សួរលោក​ទៅ​មើល តើ​មាតិកា​រឿង​ខុស​ពី​សាច់​រឿង​យ៉ាង​ម៉េច?
    ខ្ញុំ​ជឿ​ គេ​ប្រើ ​មាតិកា​រឿង ដើម្បី​រាយពីអ្វី​ដែល​មាន​នៅ​ក្នុង​សាច់​រឿង​ជា​គោលៗ តែមិនមែន​សាច់​រឿង​ទេ ដូច​ជា​ទូទៅ​មាតិកា​មានតែ​ចំនង​ជើងជំពូក កថាខណ្ឌ …។

    ឧ. ផ្សេង​ទៀត គេ​មិន​អាច​និយាយ​ថា “រូបភាព​ទី១០​នៅ​ក្នុង​សៀវភៅ​នេះ ជា​មាតិកាមួយ​នៃ​សៀវភៅ​នេះ” ​ទេ រឺ​យ៉ាង​ហោច​មិន​ដែល​មាន​ខ្មែរ​ណា​និយាយ​បែប​នេះ​ទេ។
    តែ​ពាក្យចំពោះ​ពាក្យ contents (ដែល​ប្រើ​ក្នុង web content) គេ​និយាយ​បាន​ថា រូបភាព​ទី១០​នៅ​ក្នុង​សៀវភៅ​នេះ ជា content មួយ​នៃ​សៀវភៅ​នេះ​ បាន។

  35. botrakhmer ថ្ងៃសៅរ៍ ទី 11 ខែកញ្ញា 2010 / 3:13 ល្ងាច

    លោកវិចិត្រ,

    ស្រេចតែ​លោក​យល់ចុះ, ខ្ញុំ​អត់​មាន​អ្វី​និយាយ​ជាមួយលោកទៀតទេ។

  36. khmerbirder ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកញ្ញា 2010 / 1:51 ល្ងាច

    បើ​ខ្ញុំ​វិញ​អត់​ដឹង​ថា​ម៉េច​ទេ តែ​មើល​វចនានុក្រម​១០០០ ទាំង ១០០០ គេ​ប្រែ​ថា មាតិការ បញ្ជី​រឿង អី​ចឹង​ទាំងអស់​ហ្នឹង តែ​ក្នុង​ន័យ​បច្ចេកវិទ្យា​នោះ ក៏​អត់ដឹង​ដែរ​ព្រោះ​មិន​បាន​ស៊ី​ជម្រៅ​ពី​វា​ផង ។ ប៉ុន្តែ​ខ្ញុំ​បាន​មើល​វចនានុក្រម​អង់គ្លេស​របស់​ខែមប្រ៊ីជ​គេ​បាន​ពន្យល់​ដូចនេះ៖

    1. contents

    the list of articles or parts contained in a magazine or book, with the number of the page they begin on

    2. [ S or U ] the ideas that are contained in a piece of writing, a speech or a film
    It’s a very stylish and beautiful film, but it lacks content.
    We’ve discussed the unusual form of the book – now, what about the content?

    content ។

    3. contents

    everything that is contained within something
    The contents of his bag spilled all over the floor.
    He hardly needed to open the letter because he already knew the contents.

    4. [ S ] the amount of a particular substance contained in something
    Chocolate has a high fat content. ។

  37. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកញ្ញា 2010 / 3:09 ល្ងាច

    ពាក្យ​មាតិកា​ក្នុង​ភាសា​ខ្មែរ​ទំនង​សំដៅ​ដល់ ឈ្មោះ​ចំណងជើង​នៃ​សាច់រឿង​មួយ​ក្នុង​អត្ថបទ អាច​ថា​ជា​បញ្ជី​ចំណងជើង ។

  38. achharia ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកញ្ញា 2010 / 5:16 ល្ងាច

    .
    ពាក្យមាតិកានេះ​បើប្រើដាក់ក្នុងវេបសៃថ៍វាទំនងជាត្រូវនឹង Sitemap
    គឺជាទំព័រមួយដែលមានតំណទៅផ្នែកនានានៃវេបសៃថ៍ទាំងមូល
    ដែលភាគច្រើនគេដាក់ទៅតាមលំដាប់លំដោយតាមម៉ឺនុយមេ
    ( Mainmenu )និងម៉ឺនុយរង( Submenu ) ។ បើនៅតាមសៀវភៅវិញ
    ក្នុងទំព៍រមាតិការនោះ គេបង់តាមលេខរៀងទំព័រតាមលំដាប់លំដោយ
    នៃចំណងជើងធំតូចរបស់សៀវភៅ ថាជាបញ្ជីចំណងជើងក៏សមដែរ។ ដូច្នេះវាមិនមែនជា ចំណុះ( Content )ឬអ្វីៗទាំងអស់ដែលមាននៅក្នុង
    សៀវភៅឬវេបសៃថ៍ទេ។

    3. contents
    everything that is contained within something
    The contents of his bag spilled all over the floor.
    He hardly needed to open the letter because he already knew the contents.
    ពាក្យខ្មែរដែលត្រូវនឹងន័យខាងលើនេះ គឺ ចំណុះ(content) ។ យើងច្រើននិយាយកាត់ដែលនាំ¨¨ឧិ្យច្រឡំទៅនឹងពាក្យ មាឌ(volume) ។
    ឧ​. យើងច្រើននិយាយដៅយកតែចំណុះសំខាន់ៗជាគោលប៉ុណ្ណោះ
    -ទូកងនោះដាក់ចំណុះបានប៉ុន្មាន(នាក់) ?
    តែចំណុះដែលមាននៅក្នុងទូកនោះ រាប់តាំងពីច្រវ៉ា គងស្គរផ្កាភ្ញី…
    អស់នោះផងដែរ ។
    -ដបកែវស្រាថ្នាំនេះដាក់ចំណុះបានប៉ុន្មាន(លីត្រ) ?
    បរិមាណឬចំនួនស្រាគេសម្គាល់បានតិចច្រើនដោយយករង្វាស់មាឌ
    ណាមួយមកនិយាយគ្នា ទើបសួរគ្នាពីចំណុះវាចេញចម្លើយមកជា
    លីត្រទៅវិញ ។ តាមពិត ចំណុះវាគេរាប់តាំងពីរបស់របរទាំងអស់ដែល
    គេត្រាំក្នុងស្រានោះដែរ ដូចជាបណ្តូលពេជ ពស់វែល តុកកែ ផ្សិតចក្រំ
    គីង្គក់…។ល។
    ….នេះបើតាមខ្ញុំយល់ឃើញ ។
    .

  39. botrakhmer ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកញ្ញា 2010 / 7:09 ល្ងាច

    អច្ឆរិយា បកស្រាយក៏សមម្យ៉ាង។ ចំពោះ​ខ្ញុំ​ មាតិកា ឬ ចំណុះ សុទ្ធតែ​ជា​វេវចនស័ព្ទ​របស់​ពាក្យ content, ប្រើ​មួយណា​ក៏បាន ហើយ​បើស្តាប់មិនទំនងត្រចៀក យើង​នាំ​គ្នា​ធ្វើកំណត់បន្ថែម​និយមថ្មីទៅ ដោយ​ព្រោះថា ជាពាក្យ​យើង​មាន​ស្រាប់។ បើ​យើង​​គិតតែនាំគ្នា​បង្កើត​ពាក្យ​ថ្មី​នោះ​មិន​កាន់តែ​ច្របូកច្របល់​ហើយ​ទេ​ឬ?

  40. khmerbirder ថ្ងៃអាទិត្យ ទី 19 ខែកញ្ញា 2010 / 4:40 ព្រឹក

    មិនអី​ទេ​បុត្រា​ខ្មែរ មិន​ច្របូកច្របល់​ទេ​ឲ្យ​តែ​ពាក្យ​នោះ​វា​ចាំបាច់ ហើយ​យើង​វា​គ្មាន​គួរតែ​បង្កើត​ថ្មី​ហើយ តែ​បើ​ប្រាប់​ថា​បង្កើត​ថ្មី​រួច​គ្រាន់តែ​យក​សំនៀង​អាន​របស់​គេ​មក​សរសេរ​ជា​ខ្មែរ​នោះ ក៏​គេ​មិន​ហៅ​បង្កើត​ថ្មី​ដែរ​មើល​ទៅ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s