បញ្ជី​ពាក្យ​ដែល​បាន​បកប្រែ​ក្នុង Joomla


ការបកប្រែ Joomla បាន​សម្រេច និង​ដាក់​ឲ្យ​ប្រើប្រាស់​រួច​មក​ហើយ នៅ​លើ​វិបសាយ​របស់ Joomla ដែល​បកប្រែ​ដោយ ក្រុម Jugcam ។ ឥឡូវ​ខ្ញុំ​បាន​ស្រង់​យក​ពាក្យ និង​ប្រយោគ​ដែល​ក្រុម​នោះ​បាន​ខិតខំ​បកប្រែ​រួច​ហើយ មក​​ជា​ឯកសារ ឬ​ជា​ជំនួយ​ដល់​ការបកប្រែ​ផ្សេងៗ​ទៀត ។ ចាត់ទុក​ថា​ជា​បទានុក្រម​កុំព្យូទ័រ​តូច​មួយ​​ទៅ​ចុះ ។ ការដកស្រង់​មក មិន​បាន​កែសម្រួល​ទេ ដូច​ជា​នៅ​ជាប់​សញ្ញា​ផ្សេងៗ ដែល​ប្រើ​ដោយ Joomla ។

ដោនឡូត

20 thoughts on “បញ្ជី​ពាក្យ​ដែល​បាន​បកប្រែ​ក្នុង Joomla

  1. ឡង់ឌី ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 4:19 ល្ងាច

    ពិត​ជា​ល្អ​ខ្លាំង​ណាស់…!!

  2. Kh MAG ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 4:34 ល្ងាច

    អា​ពាក្យ Module ប្រហែលជាបកមិនចេញទេមើលទៅ!

  3. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 4:36 ល្ងាច

    ប្រែ​ថា ម៉ូឌុល អ៊‍ីចឹង​ទៅ​ចុះ

  4. tith ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 4:38 ល្ងាច

    ចំណេះដឹងល្អៗគួរឲ្យចង់អាន

    http://www.tith73.blogspot.com

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 7:28 ល្ងាច

    Joomla ជា​កម្មវិធី​ ឬ​ជា​​វិបសាយ​​ដែល​គេ​បង្កើត​មក​ស្រាប់​សម្រាប់​យក​មក​ដំឡើង​វិបសាយ​​ផ្ទាល់​ខ្លួន ​អាច​ធ្វើ​ការ​បាន​ច្រើន ។ អ្នក​ប្រើ​មិន​ចាំបាច់​ចេះ​សរសេរ​កូដ ឬ​មិន​បាច់​ជា​អ្នក​មាន​ជំនាញ​ខាង​វិបសាយ ។ ប្រហាក់ប្រហែល​ទៅ​នឹង wordpress ដែល​លោក​កំពុង​ប្រើ​ដែរ ។

  6. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 7:33 ល្ងាច

    អូ គួរ​អោយ​ចាប់​អារម្មណ៍​ ខ្ញុំ​នឹង​សាក​ល្បង​មើល​បើ​សិន​វា​មិន​សូវ​ស្មុគ​ស្មាញ​ទេ។ អរគុណ​ច្រើន​ចំពោះ​ដំណឹង​នេះ!

  7. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 7:44 ល្ងាច

    និយាយ​អញ្ចឹង​តើ​យើង​ត្រូវ​ចំណាយ​លុយ​ទេ​ដើម្បី​អាច​ប្រើ​​ Joomla បាន?

  8. ឌីយ៉ា ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែសីហា 2010 / 9:35 ល្ងាច

    បក​ប្រែ​ពិ​បាក​យល់​ខ្លះ​!

  9. Koy ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 12:35 ព្រឹក

    កាលពីមិនទាន់បកប្រែយល់ ដល់បកហើយ លែងយល់ស្រេច

  10. Samady KS ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 8:12 ព្រឹក

    ដោយ​សារ​តែ​​ការ​បក​ប្រែ​នេះ ​បក​ដោយ​គ្នា​ច្រើន​នាក់​ដូច​នេះ ជួន​ពេល​​ខ្លះ​ពាក្យ​មួយ បក​ចេញ​ជា​ច្រើន​ផ្សេង​ៗ​គ្នា ពិបាក​ស្ដាប់​ខ្លះ​ៗ​ដែរ ដំបូង​យើង​បាន​​ចាប់​ផ្ដើម​ដំណើ​ការ​តាំង​ពី​ឆ្នាំ​2006​មក​ម្លេះ ក្រោយ​មក​ទៀត​ ខ្ញុំ​ក៏​បាន​ដឹង​ថា​មាន មនុស្ស​ម្នាក់​ទៀត​ក៏​កំពុងតែ​បក​ប្រែ​ជូមឡា នេះ​ដែរ គឺ បង​សុវណ្ណ ដូច​នេះ​ខ្ញុំ​បាន​ទាក់​ទង​ទៅ​គាត់​ដើម្បី បូក​បញ្ចូល​ការ​ប្រែ​នេះ​ចូល​គ្នា​តែ​មួយ​ អីចឹង​ហើយ​ទើប​ពាក្យ​ខ្លះ​ បក​ប្រែ​ផ្សេង​ៗ​គ្នា សូម​មើល​​គេហទំព័រ ក្រុម​អ្នក​ប្រើ​ប្រាស់ ជូមឡា នៅ​កម្ពុជា http://jugcam.org/en/about-us/team

  11. ក្មេងស្រែ ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 8:34 ព្រឹក

    កំពុងតែឆ្ងល់ពាក្យ១ មិនទាន់បានសួរទៅក្រុមអ្នកបកប្រែនៅឡើយរ៉េ! ដូចជាស្អីទេ «ក្លោងទ្វារថាមវន្ត» ស្អីគេអាហ្នឹង?

  12. ទឹម បឿន ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 8:42 ព្រឹក

    ស្រុក​ខ្មែរ​ស្នេហ៍​ខ្ញុំ៖ ប្រើ Joomla មិន​បាច់​បង់​ថ្លៃ​ទេ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​សម្រាប់ Domain និង Hosting

  13. kooms ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 9:27 ព្រឹក

    សូម​អគុណ​ក្រុម Jugcam

  14. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 11:01 ព្រឹក

    អរគុណ បឿន៖ បាន​ចូល​មើល​ក្នុង​ Joomla ប៉ុន្តែ​ដូច​អត់​ទាន់​ដឹង​ទៅ​ខាង​ណា​ខាង​ណី​ទេ​ ដូច​ដើរ​ចូល​ក្នុង​ព្រៃ​ហើយ​​វង្វេង​អញ្ចឹង ហើយ​ក៏​សំរេច​ចិត្ត​ដើរ​ចេញ​មក​វិញ​មក។ តែ​ចាំ​មើល​ចូល​ទៅ​ម្តង​ទៀត​ក្រែង​រក​ផ្លូវ​ឃើញ​ដូច​គេ។

  15. ណេត ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 11:38 ព្រឹក

    Good job បឿន​ !!! Thx

  16. Samady KS ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 1:05 ល្ងាច

    ជូម​ឡា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ទូលំទូលាយ​ដែរ.. គេហទំព័រ​ល្បី​ៗ​ជា​ច្រើន គឺ​ប្រើ​ ជូមឡា ដូច​ជា ទំព័រ៖ ស្អាតស្អំ, ដើមអំពិល, ភ្នំពេញ​ប៉ុស្ដន៍, ក្រុមហ៊ុន Online, ច្រើន​ៗ​ទៀត…
    អូហ៍..​សុំ​សួរ​មួយ​មើល៍ និយាយ​ចឹង​ហេតុ​អី​បាន​ជា រាល់ Comment របស់​ខ្ញុំ​ទាំង​ឡាយ​ដែល​បាន post ក្នុង​ទំព័រ wordpress របស់​អ្នក​ផ្សេង ខ្ញុំ​មិន​ដែល​បាន​ទទួល​តប​មក​វិញ​តាម​ អ៊ីមែល៍ ចឹង? ចឹង​បាន​ជា​ស្ងាត់​មុខ​ខ្ញុំ​ម្លេះ អត់​​ដែល​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ភូមិ សោះ

  17. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 2:02 ល្ងាច

    តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​គឺ​ពេល​ដែល សាម៉ាឌី ដាក់​វាចារ​លើ​ប្លុក​របស់​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រោម​ក្បែរ​ពាក្យ “Say it” មាន​ប្រអប់​ពីរ​អោយ​យើង​ Subscribe យើង​អាច​ Subscribe យក​ប្រកាស​ពី​ប្លុក​នោះ និង យើង​អាច​ Subscribe យក​វាចារ​ឆ្លើយ​ឆ្លង​ពី​ប្រកាស​ដែល​យើង​ទើប​តែ​ដាក់​វាចារ។ ខ្ញុំ​អត់​ដឹង​ក្រែង​មាន​វិធី​ផ្សេង​ទៀត​ក៏​ខ្ញុំ​អត់​ដឹង​ដែរ ខ្ញុំ​ក៏​ថ្មី​ថ្មោង​ក្នុង WordPress ដែរ។

  18. -:-បាត់ដំបង-:- ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 4:24 ល្ងាច

    ប៉ុន្តែឥលូវ លឺគេថា Joomla មានSecurity អន់ជាងមុន ។ ហើយ wordpress ចាប់ពី 3.0ទៅ Security ខ្លាំងជាងគេ។ ឥលូវកំពុងDevelop site មួយមិនដឹង ថាគួរ ជ្រើសរើសមួយណាទេ Joomla Drupal & wordpress ?

  19. Samady KS ថ្ងៃសៅរ៍ ទី 21 ខែសីហា 2010 / 11:12 ល្ងាច

    ខ្ញុំ​ប្រើ វើដប្រេស យូ​ឆ្នាំ​ដែរ​ហើយ ក៏​មិន​ដែល​មាន​បញ្ហារ​ចឹង​ដែរ ទើប​តែ​ឥឡូវ​នេះ មិន​ជា​ថី​បាន​ជា មិន​អាច​ទទួល​ ខំមិន តាម​អ៊ីមែល​សោះ.. ទទួល​បាន​តែ​ ខំមិន ដែល​ត្រូវ​បាន​សរសេរ​ក្នុង​ប្លក់​របស់ខ្ញុំ​តែ​ប៉ុណ្ណោះ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s