ថ្ងៃនេះ នៅក្រុមហ៊ុនខ្ញុំមានភ្ញៀវជាប្ដីប្រពន្ធពីរនាក់ និងកូនស្រីប្រុសពីរនាក់មកពីស្វីស ។ បុរសស្វីសនោះប្រពន្ធជាជនជាតិខ្មែរចេញពីកម្ពុជាអស់៣៧ឆ្នាំ ឈ្មោះ សុផល ប៉ែន ឥឡូវឈ្មោះ សុផល ស្ទ្រុមផ្ល័រ (Sophal Strumpler) និងប្ដីជនជាតិស្វីស ឈ្មោះ ND Strumpler ។

ND Strumpler បានណែនាំអំពី ទំនាក់ទំនងសង្គម (Social Media) ដែលទាក់ទងនឹង Facebook ។ ND ជាមនុស្សដែលប្រើ Facebook ច្រើន ការគិតទូលាយ មានគំនិតល្អៗយ៉ាងច្រើនផ្ដល់ឲ្យបុគ្គលិករបស់ Web Essentials និងជាមនុស្សគួរឲ្យរាប់អាន ។
បន្ទាប់មក Sophal Strumpler ប្រពន្ធគាត់ ជនជាតិដើមខ្មែរ ដែលរស់នៅស្វីសអស់៣៧ឆ្នាំ បានណែនាំអំពីជីវិតរបស់គាត់ ដែលបាត់បង់ឪពុកម្ដាយ បងប្អូននៅសម័យពលពត ក្លាយជាក្មេងកំព្រា និងបានជួបម៉ែធម៌ជនជាតិស្វីស បានយកទៅនៅស្វីសពេលអាយុបាន ៦ខែ ។
នៅស្វីស គាត់បានទទួលការថែទាំយកចិត្តទុកដាក់ បានចូលសាលា និងបានចូលព្រះវិហារនៅអាយុ ១៤ឆ្នាំ ។ អាយុ១៧ឆ្នាំ គាត់ជួប ND និងមានទំនាក់ទំនងស្នេហានឹងគ្នា ហើយរៀបការនៅអាយុ ២១ឆ្នាំ ។ អាយុ ២៦ គាត់បានកូនស្រីមួយ និងអាយុ ២៨ គាត់បានកូនប្រុសមួយទៀត ។
គាត់រៀបរាប់ថា ក្នុងខួរក្បាលគាត់ បានដិតដាមនូវស្រមោលមួយ ប្រៀបដូចសុបិន្តងងឹត មានតែសំណួរ មិនមានចម្លើយ ពេលខ្លះគាត់តែងតែសួរខ្លួនគាត់ថា ហេតុអី! លុះអាយុ ៣០ឆ្នាំ ក៏គិតយល់ថាគាត់ត្រូវតែត្រឡប់មកឲ្យឃើញស្រុកខ្មែរវិញឲ្យបាន ។ ឥឡូវ គាត់អាយុ ៣៧ ឆ្នាំ និងបានវិលមកឃើញស្រុករបស់ខ្លួនដូចអ្វីដែលគាត់ប៉ង ។ គ្រាន់តែឈានជើងចុះពីយន្តហោះនៅខែត្រសៀមរាបភ្លាម ទឹកភ្នែកគាត់រមៀលចុះប្រដេញគ្នាគ្មានឈប់ ស្រែកយំស្រណោះខ្លួន ។ ពេលនិយាយដល់ត្រង់នេះ ទឹកភ្នែកគាត់ក៏ហូរមកម្ដងទៀតក្នុងពេលដែលគាត់ឈរជិតក្ដាខៀនរាប់រាប់ដំណើរជីវិត ។ សំឡេងក្ដុកក្ដួល ធ្វើឲ្យអ្នកស្ដាប់ខ្លះ ហូរទឹកភ្នែកតាម ហាក់យល់ពីអារម្មណ៍គាត់ ។ គាត់បន្តថា ខាងក្នុងរបស់គាត់ ភាសាគាត់និយាយមិនមែនជាខ្មែរ ប៉ុន្តែមុខគាត់ ច្រមុះគាត់ ជាខ្មែរ ហើយក្នុងចិត្តគាត់ស្រឡាញ់ខ្មែរណាស់ ។ គាត់យល់ថា ជាសំណាងដែលអាចឲ្យគាត់ត្រឡប់មកឃើញស្រុកខ្មែរវិញ ។
ខ្ញុំមានមោទនភាពចំពោះបងសុផលណាស់ ដែលគាត់ជាខ្មែរដែលបែកចេញពីកម្ពុជាតាំងពីអាយុ ៦ខែ រហូតអាយុ ៣៧ឆ្នាំ តែគាត់នៅតែស្រឡាញ់ នៅតែស្រណោះស្រុកខ្មែរ សម្រក់ទឹកភ្នែកពេលឃើញស្រុកខ្មែរ ។ ហើយក៏សប្បាយចិត្តដែលបានទទួលគំនិតថ្មីៗពី ND ។
បើចាប់អារម្មណ៍ ឬចង់ស្គាល់ ND Strumpler និង Sophal Strumpler សូមចូលទៅ Facebook និងរកឈ្មោះរបស់គាត់ ។
ពិតជាអស្ចារ្យមែន!
ពិតជាមោទនភាពរបស់ខ្មែរយើងណាស់ ដែលនៅមានអ្នកស្រលាញ់ជាតិច្រើន
គួរឱ្យគោរព និងសរសើរដល់គាត់ខ្លាំងណាស់ ដែលនៅតែស្រលាញ់ទឹកដីកំណើតរបស់ខ្លួន ទោះបីជាគាត់ត្រូវឃ្លាតតាំងពីអាយុមិនទាន់ដឹងក្តីម្លេះ ។
http://www.facebook.com/ndstrupler
http://www.facebook.com/sophalstrumpler
នេះហើយឈាមជ័រជាខ្មែរ
😀
ខ្មែរមានបេះដូងខ្មែរ តែងតែធ្វើឲ្យគេរំភើបអ៊ីចឹងហើយ
សកដាប់ទៅប្រហែលជាកំសត់ណាស់មើលទៅ
ចំពោះខ្ញុំទោះបីជាទៅជាអាចម៍ជន្លេនកៗនៅតែនឹកស្រុកខ្មែរ ដីខ្មែរ ជនជាតិយើង ដែរ។
តែខ្ញុំស្អប់ខ្មែរមួយចំនួនដែលចេញពីរបបប៉ុលពត រឺមុនសម័យមួយចំនួន (មិនទាំងអស់ទេព្រោះអ្នកខ្មែរយើងភាគច្រើនគិតដូចខ្ញុំដែរ) គឺនិយាយសំដីមកដូច មិនឆ្លុះកញ្ចក់មើលខ្លួនឯងសោះ គឺថាមើលងាយខ្មែរគ្នាឯងតែម្តង សុទ្ឋថាអាមិនដែលស្គាល់ឡាន មិនស្គាល់ហាំប៊ឺគឺ ភីសា ។ យកប្តី រឺគេហៅថា បយហ្រ្វេន អាខ្មៅ ស្ពេនីស ។ល។ ភាសាអង់គ្លេសមិនច្រឡំបល់ ខំប្រឹងលេងខ្លួនលោតតាមអាគាំងស្តាយ ។
ពេលខ្ញុំមកដល់តំបូងការរាប់អាន ពីក្មេងកើតស្រុកអាគាំង រឺ ខ្មែរខ្ចាត់ព្រាត់មកទីនេះ គឺសូន្យជំរាបសួរ គេៗមើលលើមើលក្រោម ។ គេខ្សិបនិយាយថា អានឹងក្មេងទើបមកស្រុកខ្មែរ រឺភាគច្រើនច្រើន អាក្មេងស្រុកខ្មែរ ។ល។
តាមខ្ញុំដឹងពួកគាត់នឹងភាគច្រើនបែបគិតខុស ព្រោះសម័យគាត់ចេញមក គឺថាយ៉ាប់ណាស់របបពេលនឹងដូចយើងដឹងស្រាប់ហើយ។ តែពេលឃើញអ្នកស្រុកខ្មែរមកនៅថ្មី គឺតែងអោយតំលៃថា អ្នកនោះធ្លាប់លំបាក ដូចពេលគាត់ចេញមករស់នៅអាមេរិចចឹងដែរ។ តែគាត់មិនបានដឹងថា អ្នកស្រុកខ្មែរមួយចំនួនសម័យឥលូវ ទាំងការស់នៅ ការសិក្សា របស់របប្រើប្រាស់ គឺលើសខ្មែរនៅអាមេរិច រាប់រយពាន់ដងផង។
ចំណែកខ្មែរកើតរឺធំធាត់ នៅអាគាំង ដែលខំលោតតាមស្តាយអាគាំង មិនចេះភាសាជាតិខ្លួន សោះ បន្ទោសក៍មិនបានចំពោះការមើលងាយខ្មែរ ព្រោះពត៌មានចេញមកពីស្រុកខ្មែរ គឺយ៉ាប់តែម្តង ពុករលួយ បាញ់សំលាប់ ឆក់ប្លន់ អ្នកធំមើលងាយអ្នកតូច រញ៉េរញ៉ៃ ។ល។ ហើយពេលទៅលេងស្រុកគឺភាគច្រើន បងប្អូនសុទ្ឋតែអ្នកស្រែ នាំអោយឃើញការរស់នៅ យ៉ាប់វេទនា អាចឹងហើយធ្វើអោយពួកគេ ស្អប់នឹងមិនចូលចិត្ត ប្រទេសខ្លួន ជានជាតិខ្លួន។
តែដូចខ្ញុំបានបកស្រាយអីចឹង មានខ្មែរមួយចំនួនធំ សូម្បីតែប្លុក វើដព្រេស ដូចជា បងម៉ន ហនុមាន…. គឺពួកគាត់នៅតែស្រណោះ អាលោះអាលួយ ពេលខ្លីអ៊ំចាស់នៅទីនេះបង្ហូទឹកភ្នែក ពេលឃើញទេសភាពស្រុកខ្មែរ តាមទូរទស្សន៍ ខ្លះខំផ្សព្វផ្សាយអួតស្រុកខ្មែរ អោយពួកបរទេសស្តាប់។ល។ ដូចបងស្រីម្នាក់មកពីស្វីសអីចឹង
សុតតែមិត្តខ្ញុំ សុវាន់ឌី បងដារា ឌីម៉ង់ បងផល្លា! ផ្តាំសួរសុខទុក្ខផង!
អានបណ្ដើរមានអរម្មណ៍មួយថាដូចជាព្រឺៗ ព្រោះវាជារឿងគួរអោយអស្ចារ្យមួយ ព្រមទាំងបិះយំដែរ តែខំទប់ជាប់។
នេះហើយជាសាច់ឈាមជាតិជ័រជាខ្មែរ។ មិនដូចជនជាតិខ្មែរខ្លះដូចដែលបង posoky និយាយចឹង។ មើលងាយជាតិឯង បន្ទាបបន្ថោក មើលឃើញតែផលអាក្រក់នៃពូជជាតិដើមខ្លួន មិនបានចាប់មើលផលល្អដែលប្រទេសខ្មែរសព្វថ្ងៃយើងមាន។ តែជនទាំងនោះនឹងដឹងខ្លួននៅថ្ងៃណាមួយ នៅពេលដែលប្រទេសខ្មែរល្បី។
did you vote for obama? be honest
Facebook មិនធម្មតា កុំថាបងសុផលប្រើ សម្រាប់ស្រុកខ្មែរក៏មានអ្នកប្រើប្រាស់ Facebook ច្រើនយកតាមែនទែន!
សូមអាននិងវិភាគ៖
http://www.rfa.org/khmer/indepth/anti_cpp_leaflet_found_in_ppenh-08112010041902.html
http://www.rfa.org/khmer/event/cheavichea_movie_got_attention_in_us-08112010050342.html
http://www1.voanews.com/khmer/news/
http://www.fpmonline.net/
Posoky និយាយត្រូវច្រើនកន្លែង។ មានកូនខ្មែរមួយចំនួន គ្មានអត្តសញ្ញាណ ខ្មែរមិនចំខ្មែរ, អាមេរិកាំងមិនចំអាមេរិកាំង។ មនុស្សគ្មានអត្តសញ្ញាណបែបហ្នឹង ពិតជាគួរឲ្យអាណិតទៅវិញទេ។ ប៉ុន្តែមានកូនខ្មែរមិនតិចទេ ដែលសង្វាតរៀនសូត្រ បានសញ្ញាប័ត្រខ្ពង់ខ្ពស់។ កាលពី ២០ឆ្នាំមុន ក្រុងឡងប៊ិចទាំងមូលដែលខ្មែររស់កកកុញ មានដុកទ័រខ្មែរដែលសល់ពីសង្គមចាស់តែពីរនាក់ប៉ុណ្ណោះ។ ឥឡូវនេះ មានដុកទ័រ និង មេធាវី ។ល។.. ដែលមានដើមកំណើតខ្មែរជាច្រើននាន់។ អ្នកទាំងនេះ ថ្វីត្បិតតែពួកគេមិនសូវចេះភាសាខ្មែរ តែពួកគេតោងខិតខំស្វែងយល់ពីកំណើតដើមរបស់គេ ហើយព្យាយាមផ្សាខ្លួនគេភ្ជាប់ទៅនឹងវប្បធម៌ អរិយធម៌ខ្មែរ ហើយស្វះស្វែងរកធនធានពីគ្រប់ច្រកល្ហក តាមសមត្ថភាពរៀងៗខ្លួន ដើម្បីយកទៅជួយស្តារប្រទេសកំណើតរបស់ខ្លួន។ Posoky ប្រហែលជាធ្លាប់បានជួបតែកូនខ្មែរអាវ៉ាសែ ប៉ោឡែឥតប្រយោជន៍ហើយ បានជារៀបរាប់ដូច្នោះ។
ម្យ៉ាងទៀត រឿងរបស់ប្រើប្រាស់នៅស្រុកខ្មែរ ល្អជាងអាមេរិក រាប់រយពាន់ដងនោះ វាមិនពិតទេ។ បើនិយាយត្រឡប់មកវិញ ខ្ញុំយល់ស្រប។ ខ្ញុំដឹងថា posoky ស្រឡាញ់ខ្មែរហើយ ទើបខំអួតសរសើ់របែបនេះ។ ការអួតសរសើរជាការល្អ តែមិនត្រូវភូតកុហកអួតហួសមាឌបំភ្លៃការពិត ដូចសម្តេចតាធ្លាប់និយាយបន្តុះបង្អាប់អាមេរិក កុហកដល់ប្រជារាស្ត្រខ្លួនឯងទុកដូចជាគេស៊ីបាយដាក់ត្រឡោកនោះទេ។ បើយើងចង់សរសើរស្រុកខ្លួនឯង គួរលើកយកអ្វីដែលពិតមកនិយាយ។ ខ្មែរយើងមានលក្ខណៈល្អៗសម្រាប់ឲ្យគេសរសើរច្រើនណាស់។ បើយើងបំភ្លៃការពិតកុហកគេដើម្បីសរសើរខ្លួនឯង នោះបានន័យថា យើងមើលងាយបញ្ញាគេហើយ។
តើក្រុមហ៊ុនរបស់លោកបំរើសេវាកម្មអ្វីដែរ?