ឈ្មោះ​ប្រទេស​ពី​អង់គ្លេស​មក​ខ្មែរ


  1. Andorra អង់ដូរ៉ា
  2. United Arab Emirates សហព័ន្ធ​អារ៉ាប់អេមីរេត
  3. Afghanistan អាហ្វហ្គានីស្ថាន
  4. Antigua and Barbuda អង់ទីហ្គា និង​បាប៊ូដា
  5. Anguilla អង់ហ្គីឡា
  6. Albania អាល់បានី
  7. Armenia អាមេនី
  8. Netherlands Antilles ហុល្លង់អង់ទីល
  9. Angola អង់ហ្គោឡា
  10. Antarctica អង់តាកទិក
  11. Argentina អាហ្សង់ទីន
  12. American Samoa អាមេរិកសាម័រ
  13. Austria អូទ្រីស
  14. Australia អូស្ត្រាលី
  15. Aruba អឺរូប៊ឺ
  16. Azerbaijan អាហ្ស៊ែរបៃហ្សង់
  17. Bosnia and Herzegovina ប៊ូស្នៀ និង​ហ៊ឺហ្សេហ្គោវីណា
  18. Barbados បាបាដូស
  19. Bangladesh បង់ក្លាដេស
  20. Belgium បែលហ្ស៊ិក
  21. Burkina Faso ប៊ូគីណាហ្វាសូ
  22. Bulgaria ប៊ុលហ្គារី
  23. Bahrain បារ៉ែន
  24. Burundi ប៊ូរុនឌី
  25. Benin បេនីន
  26. Bermuda ប៊ឺរម្ញូឌឺ
  27. Brunei ប្រុយណេ
  28. Bolivia បូលីវី
  29. Brazil ប្រេស៊ីល
  30. The Bahamas បាហាមាស
  31. Bhutan ប៊ូតង់
  32. Bouvet Island កោះ​ប៊ូវេ
  33. Botswana ប៊ុតស្វាណា
  34. Belarus បេឡារុស
  35. Belize បេលីហ្ស
  36. Canada កាណាដា
  37. Cocos (Keeling) Islands កោះ​កូកូស (ឃីលីង)
  38. Congo កុងហ្គោ
  39. Central African Republic សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល
  40. Congo-Brazzaville កុងហ្គោ – ប្រាហ្សាវីល
  41. Switzerland ស្វីស
  42. Côte d’Ivoire កូតឌីវ័រ
  43. Cook Islands កោះ​ឃុក
  44. Chile ឈីលី
  45. Cameroon កាមេរ៉ូន
  46. China ចិន
  47. Colombia កូឡុំប៊ី
  48. Costa Rica កូស្តារីកា
  49. Cuba គុយបា
  50. Cape Verde ខេបវើត
  51. Christmas Island កោះ​គ្រិស្តម៉ាស
  52. Cyprus ស៊ីប្រ៊ូស
  53. Czech Republic សាធារណរដ្ឋ​ឆេក
  54. Germany អាល្លឺម៉ង់
  55. Djibouti ឌីប៊ូទី
  56. Denmark ដាណឺម៉ាក
  57. Dominica ដូមីនិក
  58. Dominican Republic សាធារណ​រដ្ឋ​ដូមីនិក
  59. Algeria អាល់ហ្សេរី
  60. Ecuador អេក្វាឌ័រ
  61. Estonia អេស្តូនី
  62. Egypt អេហ្ស៊ីប
  63. Western Sahara សាហារ៉ា​ខាងលិច
  64. Eritrea អេរីទ្រា
  65. Spain អេស្ប៉ាញ
  66. Ethiopia អេត្យូពី
  67. Finland ហ្វាំងឡង់
  68. Fiji ហ្វីជី
  69. Falkland Islands កោះ​ហ្វកឡែន
  70. Micronesia មីក្រូណេស៊ី
  71. Faroes ហ្វារ៉ូ
  72. France បារាំង
  73. Gabon ហ្គាបុង
  74. United Kingdom អង់គ្លេស
  75. Grenada ក្រេណាដា
  76. Georgia ហ្សកហ្ស៊ី
  77. French Guiana គ្វីយ៉ាណា​របស់​បារាំង
  78. Ghana ហ្គាណា
  79. Gibraltar ហ្គីប្រាលតារ
  80. Greenland ហ្គ្រីនឡែន
  81. Gambia ហ្គែមប៊ី
  82. Guinea ហ្គីណេ
  83. Guadeloupe ឃ្វេដេលោប
  84. Equatorial Guinea ហ្គីណេអេក្វាឌ័រ
  85. Greece ក្រិក
  86. South Georgia and the South Sandwich Islands ហ្សកហ្ស៊ី​ខាងត្បូង និង​កោះ​សេនវ៉ិច​ខាងត្បូង
  87. Guatemala ហ្គាតេម៉ាឡា
  88. Guam ហ្គាម
  89. Guinea-Bissau ហ្គីណេប៊ីសៅ
  90. Guyana ហ្គាយណា
  91. Hong Kong SAR of China ហុងកុង
  92. Honduras ហុងឌុយរ៉ាស់
  93. Croatia ក្រូអាត
  94. Haiti ហៃទី
  95. Hungary ហុងគ្រី
  96. Indonesia ឥណ្ឌូណេស៊ី
  97. Ireland អៀរឡង់
  98. Israel អ៊ីស្រាអែល
  99. India ឥណ្ឌា
  100. British Indian Ocean Territory តំបន់​មហាសមុទ្រ​ឥណ្ឌា​ដែល​ត្រួតត្រា​ដោយ​អង់គ្លេស
  101. Iraq អ៊ីរ៉ាក់
  102. Iran អ៊ីរ៉ង់
  103. Iceland អ៊ីស្លង់
  104. Italy អ៊ីតាលី
  105. Jamaica ចាម៉ៃកា
  106. Jordan ហ្សកដង់
  107. Japan ជប៉ុន
  108. Kenya កេនយ៉ា
  109. Kyrgyzstan គីរហ្គីស្ថាន
  110. Cambodia កម្ពុជា
  111. Kiribati គិរីបាទី
  112. Comoros កូមូរ៉ូ
  113. Saint Kitts and Nevis សង់ឃិត និង​ណេវីស
  114. North Korea កូរ៉េខាងជើង
  115. South Korea កូរ៉េខាងត្បូង
  116. Kuwait គុយវ៉ែត
  117. Cayman Islands កោះ​កៃម៉ាន
  118. Kazakhstan កាហ្សាក់ស្ថាន
  119. Laos ឡាវ
  120. Lebanon លីបង់
  121. Saint Lucia សង់លូស៊ី
  122. Liechtenstein លិចធិនស្តែន
  123. Sri Lanka ស្រីលង្កា
  124. Liberia លីបេរីយ៉ា
  125. Lesotho ឡេសូតូ
  126. Lithuania លីទុយអានី
  127. Luxembourg លុចហ្សំបួរ
  128. Latvia ឡាតវី
  129. Libya លីប៊ី
  130. Morocco ម៉ារ៉ុក
  131. Monaco មូណាកូ
  132. Moldova ម៉ុលដូវ៉ា
  133. Madagascar ម៉ាដាហ្គាស្ការ
  134. Marshall Islands កោះម៉ាសាល
  135. Macedonia ម៉ាសេដូនី
  136. Mali ម៉ាលី
  137. Myanmar ភូមា
  138. Mongolia ម៉ុងហ្គោល
  139. Macao SAR of China ម៉ាកាវ
  140. Northern Marianas ម៉ារីអាណា​ខាងជើង
  141. Martinique ម៉ាទីនិក
  142. Mauritania ម៉ូរីតានី
  143. Montserrat ម៉នសើរែត
  144. Malta ម៉ាល់តា
  145. Mauritius ម៉ូរីទុស
  146. Maldives ម៉ាល់ឌីវ
  147. Malawi ម៉ាឡាវី
  148. Mexico ម៉ិកសិកូ
  149. Malaysia ម៉ាឡេស៊ី
  150. Mozambique មូហ្សំប៊ិក
  151. Namibia ណាមីប៊ី
  152. New Caledonia កាឡេដូនី​ថ្មី
  153. Niger នីហ្សេ
  154. Norfolk Island កោះ​ន័រហ្វូក
  155. Nigeria នីហ្សេរីយ៉ា
  156. Nicaragua នីការ៉ាហ្គា
  157. Netherlands ហុល្លង់
  158. Norway ន័រវែស
  159. Nepal នេប៉ាល់
  160. Nauru ណូរុ
  161. Niue ញូអ៊ី
  162. New Zealand ណូវែលហ្សេឡង់
  163. Oman អូម៉ង់
  164. Panama ប៉ាណាម៉ា
  165. Peru ប៉េរូ
  166. French Polynesia ប៉ូលីណេស៊ី​របស់​បារាំង
  167. Papua New Guinea ប៉ាពូញ៉ូហ្គីណេ
  168. Philippines ហ្វីលីពីន
  169. Pakistan ប៉ាគីស្ថាន
  170. Poland ប៉ូឡូញ
  171. Saint Pierre and Miquelon សង់ព្យែរ និង​មិកឡុង
  172. Pitcairn Islands កោះ​ភិតឃើអឺន
  173. Puerto Rico ព្វៀតឺរីកូ
  174. Portugal ព័រទុយហ្គាល់
  175. Palau ប៉ាឡូ
  176. Paraguay ប៉ារ៉ាហ្គាយ
  177. Qatar កាតារ
  178. Reunion រេញ៉ុង
  179. Romania រូម៉ានី
  180. Russia រុស្ស៊ី
  181. Rwanda រ្វ៉ាន់ដា
  182. Saudi Arabia អារ៉ាប៊ីសាអូឌីត
  183. Solomon Islands កោះសូឡូម៉ុង
  184. Seychelles សេសែល
  185. Sudan ស៊ូដង់
  186. Sweden ស៊ុយអែត
  187. Singapore សិង្ហបុរី
  188. Saint Helena សង់ហេឡេណា
  189. Slovenia ស្លូវើនី
  190. Svalbard ស្វាលបាដ
  191. Slovakia ស្លូវ៉ាគី
  192. Sierra Leone សេរ៉ាឡេអូន
  193. San Marino សាន់ម៉ារីណូ
  194. Senegal សេណេហ្គាល់
  195. Somalia សូម៉ាលី
  196. Suriname ស៊ូរីណែម
  197. São Tomé e Príncipe សៅតូម និង​ព្រីនស៊ីប
  198. El Salvador អែលសាលវ៉ាឌ័រ
  199. Syria ស៊ីរី
  200. Swaziland ស្វាស៊ីឡែន
  201. Turks and Caicos Islands កោះ​ទឺក និង​កោះ​សៃកូស
  202. Chad ឆាដ
  203. French Southern Territories តំបន់​ខាងជើង​ដែល​ត្រួតត្រា​ដោយ​បារាំង
  204. Togo តូហ្គោ
  205. Thailand ថៃ
  206. Tajikistan តាហ្ស៊ីគីស្ថាន
  207. Tokelau ទូឃើលូ
  208. Turkmenistan ទូរមេនីស្ថាន
  209. Tunisia ទុយណេស៊ី
  210. Tonga តុងហ្គា
  211. Timor-Leste ទីម័រខាងកើត
  212. Turkey ទួរគី
  213. Trinidad and Tobago ទ្រីនីដាត និង​តូបាហ្គោ
  214. Tuvalu ទូវ៉ាលូ
  215. Taiwan តៃវ៉ាន់
  216. Tanzania តង់ហ្សានី
  217. Ukraine អ៊ុយក្រែន
  218. Uganda អ៊ូហ្គាន់ដា
  219. United States Minor Outlying Islands
  220. United States សហរដ្ឋអាមេរិក
  221. Uruguay អ៊ុយរ៉ាហ្គាយ
  222. Uzbekistan អូបេគីស្ថាន
  223. Vatican City វ៉ាទីកង់
  224. Saint Vincent and the Grenadines សង់វ៉ាំងសង់ និង​គ្រីណាឌីន
  225. Venezuela វេណេហ្ស៊ុយអេឡា
  226. British Virgin Islands កោះ​វីជីន​អង់គ្លេស
  227. US Virgin Islands កោះ​វីជីន​អាមេរិក
  228. Vietnam វៀតណាម
  229. Vanuatu វ៉ានុយអាទុយ
  230. Wallis and Futuna វ៉ល្លីស និង​ហ្វូទូណា
  231. Samoa សាម័រ
  232. Yemen យេមែន
  233. Mayotte ម៉ាយ៉ត
  234. South Africa អាហ្វ្រិកខាងត្បូង
  235. Zambia ហ្សំប៊ី
  236. Zimbabwe ហ្ស៊ីមបាវេ
  237. Palestine ប៉ាឡេស្ទីន
  238. Serbia and Montenegro ស៊ែប និង​ម៉ុងតេណេក្រូ
  239. Åland Islands កោះ​អូឡង់
  240. Heard Island and McDonald Islands កោះ​ហឺដ និង​កោះ​ម៉ាក់ដូណាល់
  241. Montenegro ម៉ុងតេណេក្រូ
  242. Serbia ស៊ែប

សូម​សរសេរ​អំពី​ការយល់ឃើញ​របស់​អ្នក​នៅ​ខាងក្រោម ។

ឯកសារ​យោង

  1. ឈ្មោះ​ប្រទេស និង​ទីក្រុង​លើ​ពិភពលោក (ទឹម បឿន)
  2. http://www.geonames.de/
  3. Countries Name in Khmer Language (Khmer OS)
  4. http://wikipedia.org

17 thoughts on “ឈ្មោះ​ប្រទេស​ពី​អង់គ្លេស​មក​ខ្មែរ

  1. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 10:26 ព្រឹក

    ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​ខ្មែរ​យើង​រក្សា​ការ​ហៅ​ប្រទេស “Laos” ជា​ “លាវ” ដូច​ដើម​អញ្ចឹង ទាំង​ជន​ជាតិ ទាំង​ប្រទេស។
    ចំណែក​ឯ Bangladesh ពាក្យ​ desh ខ្មែរ​យើង​បាន​យក​មក​ប្រើ​ក្លាយ​ជា “ទេស” តាំង​ពី​ដើម​មក​ហើយ ច្នេះ​ទេ ខ្ញុំ​ថា​យើង​គួរ​ប្រើ “បង់ក្លាទេស” ក៏​ដូច​ជា “ឧត្រាប្រទេស” ក្រុង​មួយ​របស់​ប្រទេស​ឥណ្ឌា​ជា​ដើម។
    ខ្ញុំ​ឯក​ភាព​ការ​យក​ភាសា​បារាំង​ជា​គោល​ក្នុង​ការ​ហៅ​ឈ្មោះ​ប្រទេស​ក្នុង​ភាសា​ខ្មែរ​យើង ដូច​លោក​បឿន​បាន​បក​ច្រើន​យើង New Zealand ណូវែលហ្សេឡង់ Sudan ស៊ូដង់ Sweden ស៊ុយអែត ជា​ដើម​។ល។ តែ​ខ្ញុំ​ឆ្ងល់​ម៉េច​លោក​បក Kyrgyzstan គីរហ្គីស្ថាន ….. ។ល។​ ចំពោះ​ខ្ញុំ Kazakhstan Kyrgyzstan Tajikistan Pakistan Afghanistan គួរ​ហៅ “…ស្តង់” ខាង​ចុង​តាម​បារាំង​ទាំង​អស់ ជៀសជាង “ស្ថាន”។
    ចំណែក​ឯ Netherlands តាម​ខ្ញុំ​ដឹង​លែង​ហៅ​ជា​ហុល្លង់​ហើយ ដ្បិត​ ហុល្លង់​ត្រូវ​បាន​បញ្ចូល​ជា​ផ្នែក​មួយ​នៃ Netherlands នេះ។

  2. ច័ន្ទរឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 10:47 ព្រឹក

    សូមសរសើរបឿន​ដែល​បានចំណាយពេល​បកប្រែ​ឈ្មោះប្រទេសទាំងនេះ។ ខ្ញុំមិនទាន់មានពេល​ផ្តល់​យោបល់ចំពោះការបកប្រែទាំងនេះ។ តែ​ខ្ញុំនៅតែចង់អោយ​បឿនផ្ទៀងផ្ទាត់​ទឹកដីដែល​ជា​ប្រទេស​ពេញ​លក្ខណៈ ដូចខ្ញុំផ្តល់យោបល់ពីមុនថា Christmas Island and Cook Islands មិនមែន​ជា​ប្រទេសទេ។

    ខ្ញុំគិតថា​វែបសាយ http://www.geonames.de/ និង​ http://wikipedia.org មិន​អាច​យក​ជាឯកសារផ្លូវការបានទេ។ នៅ​ក្នុង​ផ្នែកសិក្សាធិកា Wikipedia​មិន​ត្រូវបាន​គេ​យក​ជា​ឯកសារ​ផ្លូវការនោះទេ។

    បើជ្រុលតែធ្វើ​ហើយ​គួរតែធ្វើ​អោយអាចយក​ជា​ការបាន​តែ​ម្តងទៅ ឯកសាររបស់អង្គការសហ​ប្រជាជាតិ និង​ the World Book Encyclopedia គួរតែជាប្រភពឯកសារដែល​អាច​ទុក​ចិត្ត​បាន។

    ចំពោះការបកប្រែតាម​ការអាន​បែប​បារាំង ឬ​អង់គ្លេស ខ្ញុំគិតថាឈ្មោះ​ប្រទេសខ្លះគួរតែ​ហៅតាម​បែប​បារាំង​ដោយ​សារតែ​យើងធ្លាប់​ហៅពីមុនមក ​តែ​ចំពោះប្រទេសដែល​យើង​មិន​សូវ​ហៅជា​ញឹកញាប់គួរតែយក​តាម​សំលេង​អង់គ្លេស។ គួរបញ្ចាក់ថា​ការយក​ភាសាបរទេសជាភាសាទី២​ មាន​ការផ្លាស់ប្តូរមិនតិចទេតាម​របបនយោបាយនីមួយៗ គឺចាប់ពីបារាំង រុស្សី យួន រហូត​ដល់​ភាសា​អង់គ្លេស។ ដោយ​សារសម័យនេះ​ជា​សម័យអង់គ្លេសនិយម​ជា​មួយ​និងចរន្តសកលភាវូនីយកម្ម ខ្ញុំ​គិត​ថា​វា​មាន​ប្រយោជន៍សំរាប់អ្នកសិក្សាខ្មែរយើង​ប្រសិន​បើជាយើង​មានទំនោរទៅរកការអាន​បែប​អង់គ្លេសបន្តិច។​

    ទោះបីយ៉ាងណាខ្ញុំនៅតែយល់ថា​ការបកប្រែឈ្មោះប្រទេសនេះអាចយកជាផ្លូវការបាន​លុះត្រា​តែ​មាន​ការឯកភាពពី​ក្រសួងការបរទេស និង​សមត្ថកិច្ចដែល​ពាក់ព័ន្ធ។

  3. ជីវិតអមតៈ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 11:18 ព្រឹក

    បើតាមខ្ញុំដឹងគឺ
    223.Vatican City បុរីវ៉ាទីកង់

  4. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 11:43 ព្រឹក

    អរគុណ​សុភ័ក្ត្រ ។

    កាល​បក​លើក​មុន ខ្ញុំ​ក៏​ហៅ​ថា​ស្តង់ តែ​ឃើញ​គេ​ទម្លាប់​ហៅ ស្ថានៗ ញយ​ពេក ដូចជា ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ក្រែង​ថា​ខ្ញុំ​នឹង​ទៅ​ខុស​គេ​តែ​ឯង ដូច្នេះ​ក៏​សាក​ប្ដូរ​ពី​ស្តង់ មក​ស្ថាន​វិញ ។ ហុល្លង់​វិញ សុភ័ក្ត្រ​និយាយ​ហ្នឹង​ត្រូវ ឥឡូវ​ក្លាយ​ជា​ខែត្រ​ទៅ​ហើយ ប៉ុន្តែ​ខ្មែរ​នៅ​តែ​ហៅ​ហុល្លង់ៗ ពិសេស​អ្នក​មើល​បាល់ទាត់ ។

    លាវ ជា ឡាវ ទំនង​មាន​​គេ​ប្រើ​គ្រប់​គ្នា តែ​ក្នុង​វចនានុក្រម ពាក្យ ឡាវ គឺ​ឡាវ​ត្រង​ស្រា លាវ (អាន​ថា​ល៉ាវ) ទើប​ជា​ប្រទេស, ឯកភាព!

    បង់ក្លាទេស វិញ​ដូច​មិន​ដែល​ឃើញ​ដែរ!

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 11:46 ព្រឹក

    @ជីវិត​អមត: បើ​ហៅ​វ៉ាទីកង់​ទទេ​មិន​ដឹង​ថា​ត្រូវ​ឬ​អត់ ។ បើ​ហៅ បុរី ថា វ៉ាទីកង់បុរី ដូច​សិង្ហបុរី យល់​ថា​យ៉ាងម៉េច​ដែរ? ។

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 6:13 ល្ងាច

    @ច័ន្ទរឿន, ឈ្មោះ​ប្រទេស​ខាង​លើ​រួម​បញ្ចូល​​ទាំង​ប្រទេស កោះ និង​តំបន់​ធំៗ​ក្នុង​ប្រទេស​មួយ មិន​មែន​សុទ្ធតែ​ជា​ប្រទេស​ទេ ។ ការបកប្រែ​នេះ​សម្រាប់​យក​មក​ប្រើ​បន្ទាន់​ ដោយសារ​មិន​អាច​​ចាំ​ឲ្យ​មាន​ការឯកភាព តែ​ការផ្ដល់​យោបល់​បន្តិចបន្តួច ជា​ការប្រសើរ​ដែរ ។ អរគុណ​ចំពោះ​ការផ្ដល់​យោបល់ ។

  7. Koy ថ្ងៃសុក្រ ទី 23 ខែកក្កដា 2010 / 2:30 ព្រឹក

    Poland = ប៉ូឡូញ ចុះ​ Thailand? ម៉េចក៏មិនហៅថៃឡូញផង?

  8. សុខហេង ថ្ងៃសុក្រ ទី 23 ខែកក្កដា 2010 / 9:02 ល្ងាច

    ថៃឡូញ ស្ដាប់​ទៅ​ដូច​ត្រី​ឆ្លូញ :D

  9. littlebear ថ្ងៃសៅរ៍ ទី 24 ខែកក្កដា 2010 / 8:52 ល្ងាច

    អរគុណធំៗ ពិតជាមានសារះប្រយោជន៍មែន
    ញុំស្គាល់បទេសស្ទើរតែទាំងអស់ជាភាសាអង់លេ តែពេលជាខ្មែរវិញ វិលមុខ!

  10. វណ្ណៈ ថ្ងៃអាទិត្យ ទី 25 ខែកក្កដា 2010 / 9:08 ល្ងាច

    រាជ​បណ្ឌិត​សភា​បាន​ធ្វើ​ហើយ ។ ការ​ប្រែ​ឈ្មោះ​ប្រទេស​នេះ​ខ្ញុំ​អត់​ដឹង​ថា​​ខុស​ឬ​ត្រូវ​យ៉ាង​ម៉េច​ទេ ។ ខ្ញុំ​ធ្លាប់​ហៅ ឡាវ ថា លាវ ម៉ាឡេស៊ី ថា ម៉ាឡេ​ស្យា ។ល។ ខ្ញុំ​អត់​ដូរ​ទេ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​មាន​ចម្ងល់​ថា​ហេតុ​អី​សរសេរ​ជើង​ “គ” ក្រោម “ហ” ហើយ​យក​សំឡេង​​អឃោសៈ​កើត? ចុះ​ជើង​ “ក” ប្រើ​បាន​ដែរ​ឬ​អត់? ខ្ញុំ​យល់​ថា​មក​ពី​គេ​គិត​តាម​ឡាតាំង G = គ នេះ​ហើយ​មើល​ទៅ ។ ប៉ុន្តែ​ខ្ញុំ​​គិត​ថា​មិន​ទាន់​សមរម្យ​នោះ​ទេ ។ សូម​កុំ​ឆ្លើយ​ថា​អញ្ញត្រសព្ទ​ទៀត​នោះ​ណា ។

  11. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 30 ខែកក្កដា 2010 / 3:03 ល្ងាច

    @Koy: Poland ជា​ភាសា​អង្គ្លេស ឯ ប៉ូឡូញ (Pologne) ជា​ភាសា​បារាំង ។ ចំណែក​ប្រទេស​ថៃ យើង​ហៅ​តែ​អ‍៊ីចឹង​យូរ​មក​ហើយ ចំណែក​ឯ​ភាសា​បារាំង​ក៏​នៅតែ Thaïland ដែរ ។

  12. កំឡោះខ្មែរ ថ្ងៃសុក្រ ទី 30 ខែកក្កដា 2010 / 4:58 ល្ងាច

    គ្រាន់តែឃើញ ក៏ចាប់ផ្តើមវិលមុខ។ គិតទៅដើរលេងនៅមាត់សមុទ្រវិញ សប្បាយជាង។

  13. សេរីបណ្ឌិត ថ្ងៃអាទិត្យ ទី 1 ខែសីហា 2010 / 12:34 ព្រឹក

    @ម្ចាស់Blog: វ៉ាទីកង់បុរី ដូច​ជា​មិន​ទំនង​ទេ ។ Singapore មក​ពី​ពាក្យ​ម៉ាឡេស៊ី Singapura ដែល​មាន​ប្រភព​ដើម​ពី​ពាក្យ​សំស្ក្រឹត ដែល​មាន​ន័យ​ថា « ទីក្រុង​តោ » ។ យើង​ហៅ​សិង្ហបុរី តាម​ពាក្យ​សំស្ក្រឹត ។ ចំពោះ បង់ក្លាដែស ជា​បង់ក្លាទេស ប្រហែល​ជា​គាត់​យក​តាម​ការ​សរសេរ​របស់​សំស្ក្រឹត ប៉ុន្តែ D មិន​មែន​ដើ​រ​តួ​ជំនួស​តែ « ទ » នោះ​ទេ តែ​វា​ក៏​ជំនួស​ឱ្យ «​ ឌ » ដែរ ។ ឧទាហរណ៍ ៖ ទាន DĀNA, វេទ VEDA, គ្រុឌ (សំ. គរុឌ) GARUDA… ។ ប៉ុន្តែ​ក្នុង​ភាសា​ខ្មែរ​​នៅ​មាន​​ព្យញ្ជនៈ « ដ » ទៀត ។

  14. ទឹម បឿន ថ្ងៃចន្ទ ទី 2 ខែសីហា 2010 / 10:47 ព្រឹក

    ពិបាក​ដែរ ។ គិត​ទៅ បើ​យក​របៀប​ណា​មួយ​ក៏​សុទ្ធតែ​មាន​ហេតុផល​រៀងៗ​ដែរ ។

  15. jooble ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែសីហា 2010 / 10:50 ព្រឹក

    I would like to exchange links with your site 4khmer.wordpress.com
    Is this possible?

  16. ម៉ិចស៊ិកកម្ពុជា ថ្ងៃចន្ទ ទី 16 ខែកញ្ញា 2013 / 2:46 ព្រឹក

    បើដូរឈ្មោះ Bangladesh ដូចនាងសុភ័ក្ត្រនាំនៅខាងលើ គឺ «វង្កទេស» តាមពាក្យដើម។
    ខ្ញុំជនជាតិ ម៉ិចស៊ិក មិនមែនម៉ិចស៊ិកូ… គួរតាមភាសាបារាំងឬអេស្ប៉ាញ មិនមែនអង់គ្លេសទេ។
    ពិបាកសម្រាប់ឈ្មោះយក -stan ព្រោះជាភាសាបារាំង វាថា «ស្តង់» ប៉ុន្តែជាភាសាសំស្ក្រឹត វាថា «ស្ថាន» ហើយ។
    Gambia គឺ ហ្គាំប៊ី… យើងគួរបង្កើតបញ្ជីរាយប្រទេសជាភាសាខ្មែរហើយ។ ស្រាវជ្រាវតាម ប្រជាសព្ទ ហ្គូហ្គល អាចឃើញថាតើទំព័រនិងប្រភពពត៌មានដាក់ឈ្មោះមួយណាជាងគេ ហើយអាចធ្វើពាក្យនោះជាប្រពៃណីបានហើយ

  17. Horm Sanghy Nisetpdajsankha ថ្ងៃអាទិត្យ ទី 13 ខែ​មីនា 2016 / 12:43 ល្ងាច

    stan មានន័យថា ស្ថាន -des/desh វាជាំរបៀបសរសេរឡាតាំងសំស្ក្រឹ រឺ បាលី d /d មានចុចនៅក្រោម មួយគឺ ទ មួយ ទៀត ឌ គាត់ថា ទេឝ/ទេស ត្រូវផស់គាត់ហើយ ក្នុងបច្ច័យបទរបស់អង់គ្លេស land, -y, -ia អីជាដើមនឹងមានន័យថា ទី ដែន ស្រុក ទេស ប្រទេស កន្លែង ដូចច្នេះបើយើងហៅ គួរហៅតែម៉ាកំណាត់មុខហើយ រុស្ស៊ី យើង គួរហៅថា ថា រុស្ស ប្រទេស រុស្ស ដូចជា Georgia ហោថា ហ្សក មិនបាច់ហៅដល់ថា ហ្សកហ៊្សី ដូចបារាំង រឺ អង់លេពេកទេ ដូចប្រទេស Mongolia យើងហៅតែ ម៉ុងហ្គោល វាល្មមហើយមិនបាច់ហៅថា ម៉ុងហ្គោលី ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s