ជួយ​ខ្ញុំ​បកប្រែ​ឈ្មោះ​ប្រទេស


ពេល​បកប្រែ​ឈ្មោះ​ប្រទេស​ពី​អង់គ្លេស​មក​ខ្មែរ ខ្ញុំ​ជួប​ឈ្មោះ​មួយ​ចំនួន​មិន​ហ៊ាន​​បក ។

សូម​ជួយ​បក​ឈ្មោះ​ខាងក្រោម​ ។ អរគុណ!

  1. Bermuda
  2. Cocos (Keeling) Islands
  3. Côte d’Ivoire
  4. Cook Islands
  5. Christmas Island
  6. Faroes
  7. South Georgia and the South Sandwich Islands
  8. Northern Marianas
  9. Montserrat
  10. New Caledonia
  11. Norfolk Island
  12. Niue
  13. Saint Pierre and Miquelon
  14. Pitcairn Islands
  15. Puerto Rico
  16. Reunion
  17. Turks and Caicos Islands
  18. Tokelau
  19. United States Minor Outlying Islands
  20. Mayotte
  21. Åland Islands

8 thoughts on “ជួយ​ខ្ញុំ​បកប្រែ​ឈ្មោះ​ប្រទេស

  1. ជីហាន ថ្ងៃពុធ ទី 21 ខែកក្កដា 2010 / 8:06 ល្ងាច

    ខ្ញុំចេះបកCôte d’Ivoireកូដីវ័រ

  2. និមល ថ្ងៃពុធ ទី 21 ខែកក្កដា 2010 / 10:30 ល្ងាច

    សាកល្បង ៖
    ប័រមុដា
    កោះ​កូកុស (ឃីលីង)
    ប្រទេស កូឌីវ័រ
    កោះឃុក
    កោះគ្រីស្ដម៉ាស
    កោះហ្វារ៉ូស
    កោះចរចៀខាងត្បូង និង កោះសែនវិចខាង​ត្បូង
    កោះ​ម៉ារីយ៉ាណា​ខាង​ជើង
    មន់ស័ររ៉េត
    ខាឡេដូនៀថ្មី
    កោះ​ណហ្វក
    ប្រទេសណុយអេ
    សាំងព្យែរ និង មីហ្គែឡុង
    កោះពីតកៀន
    ពុយអ៊ែតូ រីកូ
    កោះ​រ៉េអុយញ៉ុង
    កោះទួរ និង កៃកូស
    ថូខេឡូ
    ???
    ម៉ាយូត
    កោះ​អូលលែន
    ===

  3. ច័ន្ទរឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 8:59 ព្រឹក

    បឿនត្រូវ​ប្រយ័ត្នក្នុងការចាត់ទុក​ថាទឹកដីមួយចំនួនខាងលើជាប្រទេស។ ឧ. កោះគ្រិស្តម៉ាសគឺ​ជាដែន​ដីមួយ​របស់​ប្រទេសអូស្ត្រាលី វាមិនមែន​ជាប្រទេសទេ។ រីឯប្រជុំកោះឃុកក៏ជាចំនែកមួយរបស់​ប្រទេស​ញ៉ូហ្សីលែន (នូវែលហ្សេឡង់)។​ ចំពោះទឹកដីដែល​ពេញលក្ខណៈជាប្រទេសសូមយោង http://www.un.org/en/members/

  4. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 9:01 ព្រឹក

    អរគុណ​និមល និង​ជីហាន

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 9:02 ព្រឹក

    បង​ច័ន្ទរឿន ខ្ញុំ​យល់​ហើយ

  6. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 10:26 ព្រឹក

    3- បើអានតាមសំលេងភាសាបារាំង តើអានថា កូឌីវ័រ ឬ កូដឺវ័រ?

  7. វីរៈ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែកក្កដា 2010 / 11:39 ព្រឹក

    បើ​គ្មាន​ការ​ឯកភាព​ទាំង​ស្រុង​ពី​គណៈកម្មការ​ខេមរៈ​យាន​កម្ម ឬ រាជ​បណ្ឌិត​សភា ការ​សំរេច​​​​ចិត្ត​របស់​យើង​មិន​អាច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បាន​ទេ។
    ខ្ញុំ​ពេញ​ចិត្ត​រក្សា ឈ្មោះ​របស់​គេ​ជា​ភាសា​បរទេស​ដដែល​ ឬ សរសេរ​ឈ្មោះ​ប្រទេស​នោះ​ជា​ខ្មែរ​ហើយ បន្ថែម ភាសា​បរទេស​​ក្នុង​វង់​ក្រចក​បន្ថែម​ទៀត ងាយ​ស្រួល​អ្នក​អាន​ស្វែង​រក​ឯកសារ​ពិគ្រោះ​បន្ត។ ម៉្យាង​ទៀត​ ជំនាន់​នេះ​ក្មេង​ៗ​ ចេះ​អង់​គ្លេស​ច្រើន​ជាង​បារាំង ពេល​និយាយ​អង់​គ្លេស​ទៅ​ចាស់ៗ​ថា​ស្ដាប់​មិន​បាន ឯចាស់ៗ​និយាយ​បារាំង​មក​វិញ​ក៏​ក្មេង​ស្ដាប់​មិន​យល់។​ Côte d’Ivoire និង Ivory Coast ជា​ប្រទេស​តែ​មួយ, Neitherland និង Holland ក៏​ដូច​គ្នា Swisse និង Switzerland ក៏​រឹត​តែ​ធ្វើ​ឱយ​អ្នក​ស្ដាប់​ឈឺ​ក្បាល​ថែម​ទៀត។ ដោយ​ឡែក​ក្នុ​ង​ភាសា​​បច្ចេក​ទេស​វិញ ការ​បក​ប្រែ​កាន់​តែ​ធ្វើ​ឱយ​អ្នក​សិក្សា​វង្វេង​នោះ​ទេ។
    ចំពោះ​ថៃ​វិញ ត្រាប់​ភាសា​គេ​មិន​ចំ​សំនៀង​ដើម​ មាន​តែ​ឱយ​គេ​សើច​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s