សៀវភៅ​គណិតវិទ្យា​ថា្នក់​ទី​១២​ថ្មី


សៀវភៅ​គណិតវិទ្យា​ថ្នាក់​ទី​១២ ដែល​ទើប​នឹង​បោះពុម្ព​ដើម​ឆ្នាំ​២០១០​នេះ ចែក​ចេញ​ជា​ពីរ​ក្បាល កម្រិត​មូលដ្ឋាន និង​កម្រិត​ខ្ពស់ ។ ការរៀន ប្រហែល​ជា​ត្រូវ​រៀន​សៀវភៅ​កម្រិត​មូលដ្ឋាន​ចប់ ទើប​រៀន​កម្រិត​ខ្ពស់ គឺ​រៀន​ពីរ​ក្បាល​ក្នុង​មួយ​ឆ្នាំ ឬ​មួយ​ក្បាល​ក្នុង​មួយ​ឆមាស(?) ។

សៀវភៅ​គណិតវិទ្យា​កម្រិត​មូលដ្ឋាន​មាន ៦​ជំពូក សិក្សា​អំពី លីមីត​នៃ​អនុគមន៍ ដេរីវេ​នៃ​អនុគមន៍ អថេរភាព​និង​សង់​ក្រាប អាំងតេក្រាល ស្ថិតិ​ពីរ​អថេរ និង កោនិក

គណិតវិទ្យា​កម្រិត​ខ្ពស់ មាន ៩​ជំពូក សិក្សា​អំពី លីមីត​នៃ​ស៊្វីត ដេរីវេ អនុគមន៍ អថេរភាព​និង​ក្រាប​នៃ​អនុគមន៍ អាំងតេក្រាល​កំណត់ សមីការ​ឌីផេរ៉ង់ស្យែល​លំដាប់​ទី​១ បំណែងចែក​ប្រូបាប វ៉ិចទ័រ​ក្នុង​លំហ ភាព​ចែក​ដាច់​និង​វិធី​ចែក​អឺគ្លីត និង សមីការ​ប៉ារ៉ាម៉ែត​និង​កូអរដោនេ​ប៉ូលែ

ការរៀបចំ​​មេរៀន​ក្នុង​សៀវភៅ​នេះ​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

  • មេរៀន​នីមួយៗ​បាន​បញ្ជាក់​វត្ថុ​បំណង​ច្បាស់លាស់
  • ខ្លឹមសារ​មេរៀន​នីមួយៗ ផ្ដើម​ចេញ​ពី​ឧទាហរណ៍​ក្នុង​ជីវភាព​រស់នៅ
  • មាន​លំហាត់​ប្រតិបត្តិ​សម្រាប់​ពង្រឹង​ចំណេះ​ដឹង​សិស្ស
  • នៅ​ចុង​មេរៀន​នៃ​ជំពូក​នីមួយៗ​មាន​សង្ខេប​គន្លឹះ​មេរៀន​សម្រាប់​ឱ្យ​សិស្ស​ចងចាំ​នូវ​អ្វី​ដែល​បាន​រៀន​រួច
  • មេរៀន​នីមួយៗ មាន​លំហាត់ និង​លំហាត់​ជំពូក​សម្រាប់​ឱ្យ​សិស្ស​អនុវត្ត​ដើម្បី​ពង្រឹង​ចំណេះដឹង
  • នៅ​ចុង​ទំព័រ​នៃ​សៀវភៅ​នេះ មាន​ពន្យល់​ពាក្យ​គន្លឹះ និង​មាន​ចម្លើយ​លំហាត់​សម្រាប់​ឱ្យ​សិស្ស​ផ្ទៀងផ្ទាត់ ។

15 thoughts on “សៀវភៅ​គណិតវិទ្យា​ថា្នក់​ទី​១២​ថ្មី

  1. Samady KS ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 1:22 ល្ងាច

    មិន​មែន​ជា​សៀវ​ភៅ ដែល​បង្រៀន​អំពីរបៀប បើកចាក់ ឲ្យ​បាន​លឿន​ណា​អ្ហី..?

  2. van kea ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 2:18 ល្ងាច

    សៀវភៅនឹងគេបោះពុម្ពផ្សាយហើយនៅ ??? ខ្ញុំចង់បានមួយក្បាលដែរ

  3. kooms ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 5:56 ល្ងាច

    មើល​ទៅ​គួរ​អោយ​ចាប់អារម្មន៍ដែរ​តើ

  4. ទឹម បឿន ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 6:38 ល្ងាច

    វ៉ាន់គា៖ បោះ​រួច​ហើយ

    សុភី៖ ចាប់​អារម្មណ៍​ទិញ​យក​ដាក់​តាំង​នៅ​ផ្ទះ​ទៅ😀 (ដូច​ខ្ញុំ)!

  5. vathanakkhmer ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 6:58 ល្ងាច

    ញ៉ុមជិតបានស្វែងយល់ពីវាហើយ នៅសល់តែ១ ២ ៣ឆ្នាំទៀតទេបានចូលថ្នាក់ទី១២ហើយ!ហា ហា

  6. សុភា ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 7:28 ល្ងាច

    មើលទៅដូចជាភ្លេចអស់ហើយ ដូចមិនយល់អីទេខ្ញុំ😀

  7. វិចិត្រ ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 10:10 ល្ងាច

    ស្មាន​តែ​ដាក់​អោយ​ដោនឡូត😀

  8. kooms ថ្ងៃពុធ ទី 7 ខែកក្កដា 2010 / 9:06 ព្រឹក

    ប្រហែល​ជា​បឿន​ត្រូវ​ចំណាយ​ពេល​វេលា​នឹង​ថវិកា​ខ្លះ​ហើយ​ដើម្បី​ដាក់ចែក​គ្នា!😆

  9. ច័ន្ទរឿន ថ្ងៃពុធ ទី 7 ខែកក្កដា 2010 / 12:18 ល្ងាច

    បឿន​តើ​មានសៀវភៅ​សីលធម៌ពលរដ្ឋ​ដែរទេ?​ បើ​មាន​សូម​ជួយចែក​គ្នា​ផង។ ខ្ញុំ​ចង់ដឹង​ថា​គេ​បង្រៀន​សិស្សពីអ្វី​ខ្លះ​នៅ​ក្នុង​មុខ​វិជ្ជានេះ។

  10. Kanha ថ្ងៃពុធ ទី 7 ខែកក្កដា 2010 / 4:09 ល្ងាច

    ជំនាន់ខ្ញុំ ជាអ្នកសាកសៀវភៅ ថ្មីនេះមុនគេ។ លោកគ្រូប្រាប់ថា វាមានលក្ខណ: ពិបាកជាងកម្មវិធីចាស់ ឆ្ងាយណាស់។ មិនថាតែ គណិតវិទ្យាទេ សូម្បីតែ រូបវិទ្យា គីមី​ និង ជីវវិទ្យា ក៏ពិបាក ណាស់ដែរ។ ពួកគាត់ត្រូវការ ស្រាវជ្រាវច្រើនដើម្បី ងាយស្រួលក្នុងការ បង្រៀនពួកយើង។

  11. ទឹម បឿន ថ្ងៃពុធ ទី 7 ខែកក្កដា 2010 / 5:53 ល្ងាច

    សុភា៖ អត់​យល់​ដូច​គ្នា

    វិចិត្រ៖ ចង់​ស្កេន​ដាក់​ឱ្យ​ដោនឡូត​ដែរ តែ​ខ្ជិល​ស្កេន

    សុភី៖ ចង់​បាន​យក​មក​មើល​ដែរ ទើប​ទិញ

    ច័ន្ទរឿន៖ សៀភៅ​សីលធម៌ ពលរដ្ឋវិទ្យា បើ​រក​ទិញ​ប្រាកដ​ជា​មាន​ហើយ តែ​បើ​ឱ្យ​ស្កេន​ចែក​ទៀត ក្រែង​ខ្ញុំ​គ្មាន​ពេល

    កញ្ញា៖ ខ្ញុំ​បាន​មើល​បន្តិច​ដែរ យល់​ថា​សៀវភៅ​មុន​ស្រួល​រៀន​ជាង (រៀន​ខ្លួនឯង​ក៏​ចេះ​ដែរ តែ​ប្រហែល​មិន​ខុស​គ្នា​ឆ្ងាយ​ប៉ុន្មាន​ទេ ឱ្យ​តែ​រៀន​គង់​នឹង​ចេះ)

  12. Ratana ថ្ងៃពុធ ទី 7 ខែកក្កដា 2010 / 8:19 ល្ងាច

    ក្របដូចស្អាតដែរតើ

  13. Ratha ថ្ងៃសុក្រ ទី 14 ខែមករា 2011 / 3:32 ល្ងាច

    សៀវភៅនេះវាពិតជាvery good.

  14. Reach SAMNANG ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែសីហា 2012 / 3:12 ល្ងាច

    ១.​ ការធ្វើការដោយប្រុងប្រយត្ន័ នាំមកនូវសុវត្តិភាព។
    ២.បុគ្គលគប្បីចង់បាននូវភាពមិនមានគ្រោះថ្នាក់ ដែលជាជោគជ័យយ៉ាងក្រៃលែង។

  15. Soong Leehoon ថ្ងៃអង្គារ ទី 18 ខែកញ្ញា 2012 / 4:28 ល្ងាច

    ឆ្នាំ2010គេរៀនអញ្ចឹងមែន តែឥលូវនេះគេរៀនតែកំរិតមូលដ្ផាន ហេីលាយកំរិតខ្ពស់បន្តិចតែប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s