សៀវភៅគណិតវិទ្យាថ្នាក់ទី១២ ដែលទើបនឹងបោះពុម្ពដើមឆ្នាំ២០១០នេះ ចែកចេញជាពីរក្បាល កម្រិតមូលដ្ឋាន និងកម្រិតខ្ពស់ ។ ការរៀន ប្រហែលជាត្រូវរៀនសៀវភៅកម្រិតមូលដ្ឋានចប់ ទើបរៀនកម្រិតខ្ពស់ គឺរៀនពីរក្បាលក្នុងមួយឆ្នាំ ឬមួយក្បាលក្នុងមួយឆមាស(?) ។
សៀវភៅគណិតវិទ្យាកម្រិតមូលដ្ឋានមាន ៦ជំពូក សិក្សាអំពី លីមីតនៃអនុគមន៍ ដេរីវេនៃអនុគមន៍ អថេរភាពនិងសង់ក្រាប អាំងតេក្រាល ស្ថិតិពីរអថេរ និង កោនិក ។
គណិតវិទ្យាកម្រិតខ្ពស់ មាន ៩ជំពូក សិក្សាអំពី លីមីតនៃស៊្វីត ដេរីវេ អនុគមន៍ អថេរភាពនិងក្រាបនៃអនុគមន៍ អាំងតេក្រាលកំណត់ សមីការឌីផេរ៉ង់ស្យែលលំដាប់ទី១ បំណែងចែកប្រូបាប វ៉ិចទ័រក្នុងលំហ ភាពចែកដាច់និងវិធីចែកអឺគ្លីត និង សមីការប៉ារ៉ាម៉ែតនិងកូអរដោនេប៉ូលែ ។
ការរៀបចំមេរៀនក្នុងសៀវភៅនេះមានទម្រង់ដូចខាងក្រោម៖
- មេរៀននីមួយៗបានបញ្ជាក់វត្ថុបំណងច្បាស់លាស់
- ខ្លឹមសារមេរៀននីមួយៗ ផ្ដើមចេញពីឧទាហរណ៍ក្នុងជីវភាពរស់នៅ
- មានលំហាត់ប្រតិបត្តិសម្រាប់ពង្រឹងចំណេះដឹងសិស្ស
- នៅចុងមេរៀននៃជំពូកនីមួយៗមានសង្ខេបគន្លឹះមេរៀនសម្រាប់ឱ្យសិស្សចងចាំនូវអ្វីដែលបានរៀនរួច
- មេរៀននីមួយៗ មានលំហាត់ និងលំហាត់ជំពូកសម្រាប់ឱ្យសិស្សអនុវត្តដើម្បីពង្រឹងចំណេះដឹង
- នៅចុងទំព័រនៃសៀវភៅនេះ មានពន្យល់ពាក្យគន្លឹះ និងមានចម្លើយលំហាត់សម្រាប់ឱ្យសិស្សផ្ទៀងផ្ទាត់ ។
មិនមែនជាសៀវភៅ ដែលបង្រៀនអំពីរបៀប បើកចាក់ ឲ្យបានលឿនណាអ្ហី..?
សៀវភៅនឹងគេបោះពុម្ពផ្សាយហើយនៅ ??? ខ្ញុំចង់បានមួយក្បាលដែរ
មើលទៅគួរអោយចាប់អារម្មន៍ដែរតើ
វ៉ាន់គា៖ បោះរួចហើយ
សុភី៖ ចាប់អារម្មណ៍ទិញយកដាក់តាំងនៅផ្ទះទៅ 😀 (ដូចខ្ញុំ)!
ញ៉ុមជិតបានស្វែងយល់ពីវាហើយ នៅសល់តែ១ ២ ៣ឆ្នាំទៀតទេបានចូលថ្នាក់ទី១២ហើយ!ហា ហា
មើលទៅដូចជាភ្លេចអស់ហើយ ដូចមិនយល់អីទេខ្ញុំ 😀
ស្មានតែដាក់អោយដោនឡូត 😀
ប្រហែលជាបឿនត្រូវចំណាយពេលវេលានឹងថវិកាខ្លះហើយដើម្បីដាក់ចែកគ្នា! 😆
បឿនតើមានសៀវភៅសីលធម៌ពលរដ្ឋដែរទេ? បើមានសូមជួយចែកគ្នាផង។ ខ្ញុំចង់ដឹងថាគេបង្រៀនសិស្សពីអ្វីខ្លះនៅក្នុងមុខវិជ្ជានេះ។
ជំនាន់ខ្ញុំ ជាអ្នកសាកសៀវភៅ ថ្មីនេះមុនគេ។ លោកគ្រូប្រាប់ថា វាមានលក្ខណ: ពិបាកជាងកម្មវិធីចាស់ ឆ្ងាយណាស់។ មិនថាតែ គណិតវិទ្យាទេ សូម្បីតែ រូបវិទ្យា គីមី និង ជីវវិទ្យា ក៏ពិបាក ណាស់ដែរ។ ពួកគាត់ត្រូវការ ស្រាវជ្រាវច្រើនដើម្បី ងាយស្រួលក្នុងការ បង្រៀនពួកយើង។
សុភា៖ អត់យល់ដូចគ្នា
វិចិត្រ៖ ចង់ស្កេនដាក់ឱ្យដោនឡូតដែរ តែខ្ជិលស្កេន
សុភី៖ ចង់បានយកមកមើលដែរ ទើបទិញ
ច័ន្ទរឿន៖ សៀភៅសីលធម៌ ពលរដ្ឋវិទ្យា បើរកទិញប្រាកដជាមានហើយ តែបើឱ្យស្កេនចែកទៀត ក្រែងខ្ញុំគ្មានពេល
កញ្ញា៖ ខ្ញុំបានមើលបន្តិចដែរ យល់ថាសៀវភៅមុនស្រួលរៀនជាង (រៀនខ្លួនឯងក៏ចេះដែរ តែប្រហែលមិនខុសគ្នាឆ្ងាយប៉ុន្មានទេ ឱ្យតែរៀនគង់នឹងចេះ)
ក្របដូចស្អាតដែរតើ
សៀវភៅនេះវាពិតជាvery good.
១. ការធ្វើការដោយប្រុងប្រយត្ន័ នាំមកនូវសុវត្តិភាព។
២.បុគ្គលគប្បីចង់បាននូវភាពមិនមានគ្រោះថ្នាក់ ដែលជាជោគជ័យយ៉ាងក្រៃលែង។
ឆ្នាំ2010គេរៀនអញ្ចឹងមែន តែឥលូវនេះគេរៀនតែកំរិតមូលដ្ផាន ហេីលាយកំរិតខ្ពស់បន្តិចតែប៉ុណ្ណោះ។
តើមានសៀវភៅ នេះជាPDF File អត់បង