ក្រុង​ភ្នំពេញ​នៅ​តែ​លិច ពេល​ភ្លៀង​ខ្លាំង


ភ្លៀង​មួយ​មេ​ធំ​ម្សិលមិញ​នេះ ក្រុង​ភ្នំពេញ​ស្ទើរតែ​ក្លាយ​ទៅ​ជា​បឹង ។ ​តាម​ផ្លូវ​ទាបៗ ទឹក​លើ​ក្បាល​ជង្គង់ ។ ខ្ញុំ​ចេញ​ពី​ផ្សារ​អូរឫស្សី ជុំវិញ​ផ្សារ​ទឹក​ប្រហែល​ស្មើ​ជង្គង់ ជិះ​​​តាម​​ផ្លូវ​មុនីវង្ស គិត​ថាទៅ​ត្រង់​សំដៅ​​ក្បាល​ថ្នល់ កាត់​តាម​ផ្លូវ​ទំនប់​ទៅ​បុរី​សូនី ព្រោះ​ផ្លូវ​ហ្នឹង​មិន​លិច តែ​ផ្លូវ​ស្ទះ​ពេក ក៏​គេច​តាម​ផ្លូវ​តូច ឡើង​ផ្លូវ​ព្រះសីហនុ​សំដៅ​ផ្សារ​អូរឡាំពិក មក​ដល់​ក្បែរ​វត្ត ទឹក​ហៀប​នឹង​​លិច​តួ​ឡាន ទំនង​ទៅ​មុខ​មិន​កើត​ទៀត​ ក៏​បក​ក្រោយ ឡើង​មក​​វត្ត​ទួល​ទំពូង​វិញ មក​ដល់​ម្ដុំ​ទួល​ទំពូង​ផ្លូវ​ស្ទះ​​ទឹក​ក៏​លិច​ខ្លាំង ខំ​បរ​មុជ​ទឹក​​រក​​ឡើង​ផ្លូវ​១២៧ ជិត​ដល់​ផ្លូវ​ទំនប់ កាច់កុង​ចុះឡើងៗ​គេច​ផ្លូវ​ស្ទះ ស្រាប់​តែ​ទៅ​វង្វេង​នៅ​ឯ​ម្ដុំ​ផ្សារ​ប៉េសេ រក​ផ្លូវ​ឡើង​ទៅ​ទំនប់​មិន​ឃើញ ។ ជិះ​រាប់​ម៉ោង​ទម្រាំ​បាន​ទៅ​ដល់ បុរី​សូនី ។

អាសូរ​តែ​ម៉ូតូ​ឈ្លក់​ទឹក ចុះ​បណ្ដើរ​ព្រោងព្រាត​ពេញ​ផ្លូវ ។

សាលាក្រុង​រំពឹង​ថា​ផ្លូវ​ក្នុង​ទីក្រុង​លែង​លិច​ទឹក​ក្រោយ​ពី​ធ្វើ​ប្រព័ន្ធ​លូ​​ដែល​ជំនួយ​ដោយ​អង្គការ​មួយ​របស់​ជប៉ុន​ធ្វើ​​រួច​នៅ​កន្លែង​មួយ​ចំនួន តែ​មើល​ទៅ សាលាក្រុង​ត្រូវ​មាន​ការងារ​ច្រើន​ទៀត បើ​ផ្លូវ​នៅ​តែ​លិច​ខ្លាំង​បែប​នេះ ឬ​​មួយ​​បញ្ហា​ផ្លូវ​លិច​លើក​នេះ បណ្ដាល​មក​ពី​ស៊ិនទ្រី​មិន​បាន​ប្រមូល​សំរាម​ដែល​កក​ស្ទះ​នៅ​មាត់​លូ ដូច​គ្រា​ជន់​លិច​ផ្លូវ​ក្រោយ​ចូលឆ្នាំ​នោះ?

អត្ថបទ​ទាក់ទង៖

12 thoughts on “ក្រុង​ភ្នំពេញ​នៅ​តែ​លិច ពេល​ភ្លៀង​ខ្លាំង

  1. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 3 ខែកក្កដា 2010 / 11:46 ព្រឹក

    ភ្លៀង​ខ្លាំង​ចឹង​ហើយ បាងកក​នេះ​លិច​ដូច​តែ​គ្នា​នឹង!

  2. Samady KS ថ្ងៃសៅរ៍ ទី 3 ខែកក្កដា 2010 / 12:03 ល្ងាច

    ខ្ញុំ​ក៏​ឥចឹង​ដែរ គិត​រក​ទៅ​ប្ដូ​ប្រេង​ម៉ាស៊ីន​ចេញ​សិន​ទើប​បាន ព្រោះ​​ពេល​ខ្ញុំ​ជិះ​ទៅ​ម្ដុំ​ទឹក​ល្អក់ ស្រាប់​តែ​​លិខ​ផ្លូវ​អស់​លីង… ជិះ​​រក​ផ្លូវ​ផ្សេង​ក៏​មិន​បាន​ព្រោះ​ស្ទះ ដូច​នេះ​សម្រេច​ចិត្ត​ជិះ កាត់​ទឹក​តែ ម្ដង​ទៅ, ពេល​ទៅ​ដល់​ម្ដុំ​ផ្ទះ​បឿន​ឯង​ភ្លាម ស្រាប់​តែ មូតូ ខ្ញុំ​រលត់​ឈឹង…? ដឹង​ឥចឹង​ចូល​ផ្ទះ​បឿន​ឯង លេង​សិន​ហើយ ដើម្បី​ឲ្យ​ជួយ​រុញ មូតូ ខ្ញុំ

  3. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែកក្កដា 2010 / 12:18 ល្ងាច

    ចូល​ផ្ទះ​ខ្ញុំ​ក៏​គ្មាន​នរណា​នៅ​ផ្ទះ​ដែរ ជិះ​មួយ​ល្ងាច​ដែរ​ទម្រាំ​ផុត​ទឹក

  4. បុរិន្ទ ថ្ងៃសៅរ៍ ទី 3 ខែកក្កដា 2010 / 12:29 ល្ងាច

    និយាយទៅខ្មាស់គេណាស់ ប៉ុន្មានថ្ងៃនេះផ្ទះខ្ញុំបាចទឹកពីរដងហើយ។

  5. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែកក្កដា 2010 / 12:32 ល្ងាច

    អាណិត​អ្នក​ដែល​ផ្ទះ​ទឹក​ចូល​ដែរ ភ្លៀង​ម្ដងៗ​ក្រាញ​ណាស់

  6. រដ្ឋ ថ្ងៃអាទិត្យ ទី 4 ខែកក្កដា 2010 / 9:02 ព្រឹក

    សំណាង​ណាស់​ផ្ទះ​នៅ​ទួល​ខ្ពស់ តែ​ទាស់​ត្រង់​បើ​ភ្លៀង​ខ្លាំង​ទឹក​លេច​ពី​ដំបូ​ល​មក​វិញ😀

  7. ទឹម បឿន ថ្ងៃអាទិត្យ ទី 4 ខែកក្កដា 2010 / 10:23 ព្រឹក

    😀

  8. បាត់ដំបង ថ្ងៃអាទិត្យ ទី 4 ខែកក្កដា 2010 / 2:42 ល្ងាច

    មុខវត្តមហាមន្ត្រីហ្នឹង កំរលិចណាស់ ស្រាប់តែញុមជិះទៅ លោកអើយ ចង់រលត់ម៉ូតូ សាហាវជាងផ្សារដេប៉ូទៀត

  9. kooms ថ្ងៃអាទិត្យ ទី 4 ខែកក្កដា 2010 / 4:37 ល្ងាច

    ខ្ញុំ​ចេញ​ពីវិមាន​ឯករាជ្យ​ទៅ​វត្ដ​កោះ​ចំណាយ​ពេល​អស់​ជិត​មួយ​ម៉ោង​ព្រោះ​វាង​ទឹក​លិច និង​ស្ទះ។ តែ​ឃើញ​ថា​ទឺក​ទាំង​នោះ​ក៏ស្រក​ទៅ​វិញ​ឆាប់ដែរ​ ប្រហែល​ជាមួយ​ម៉ោង​ខ្ញុំ​ត្រលប់​មក​វិញ​ទឹក​ក៏ស្រក​អស់ដែរ។

  10. តាកែវ ថ្ងៃអាទិត្យ ទី 4 ខែកក្កដា 2010 / 9:05 ល្ងាច

    សូមសម្តែងមនោសញ្ចេតនាសោកស្តាយក្នុងការលំបាកធ្វើដំណើរពេលផ្លូវលិចទឹក។
    សូមបង្វែរចំណងជើង មកសួរបញ្ហាមួយសិន! ខ្ញុំទើបដំឡើង Windows 7 HP 64bit .

    សំណួរ ខ្ញុំដំឡើងវចនានុក្រម ខ្មែរ-ខ្មែរ​ កំណែរ២ របស់សម្តេចសង្ឃជួនណាត មិនដើរ។​ តើមានបងប្អូនណាដឹងដំណោះស្រាយទេ?

    មុនដំបូង ខ្ញុំបញ្ចូល (១)dotnetfx1.1 (2)KhmerUnicode2​(3)វចនានុក្រមខ្មែរ-ខ្មែរ២,០ អត់ដើរ។ បន្ទាប់មកលប់ dotnetfx1.1 ដាក់ dotnetfx4.0 វិញ អត់ដើរទៀត។ ខ្ញុំដើរចេញខ្លួនឯងហើយឥឡូវនេះ។

    សុំអធ្យាស្រ័យដែលបង្វែរពីរឿងទឹកលិចផ្លូវ

  11. van kea ថ្ងៃចន្ទ ទី 5 ខែកក្កដា 2010 / 11:08 ព្រឹក

    ថ្ងៃនេះ Free សៀវភៅអោយមួយក្បាលអាចមានប្រយោជន៍ដល់មិត្តអ្នកនិងអ្នក😀
    http://kheavan.wordpress.com/2010/07/05/2308/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s