ភ្លៀងមួយមេធំម្សិលមិញនេះ ក្រុងភ្នំពេញស្ទើរតែក្លាយទៅជាបឹង ។ តាមផ្លូវទាបៗ ទឹកលើក្បាលជង្គង់ ។ ខ្ញុំចេញពីផ្សារអូរឫស្សី ជុំវិញផ្សារទឹកប្រហែលស្មើជង្គង់ ជិះតាមផ្លូវមុនីវង្ស គិតថាទៅត្រង់សំដៅក្បាលថ្នល់ កាត់តាមផ្លូវទំនប់ទៅបុរីសូនី ព្រោះផ្លូវហ្នឹងមិនលិច តែផ្លូវស្ទះពេក ក៏គេចតាមផ្លូវតូច ឡើងផ្លូវព្រះសីហនុសំដៅផ្សារអូរឡាំពិក មកដល់ក្បែរវត្ត ទឹកហៀបនឹងលិចតួឡាន ទំនងទៅមុខមិនកើតទៀត ក៏បកក្រោយ ឡើងមកវត្តទួលទំពូងវិញ មកដល់ម្ដុំទួលទំពូងផ្លូវស្ទះទឹកក៏លិចខ្លាំង ខំបរមុជទឹករកឡើងផ្លូវ១២៧ ជិតដល់ផ្លូវទំនប់ កាច់កុងចុះឡើងៗគេចផ្លូវស្ទះ ស្រាប់តែទៅវង្វេងនៅឯម្ដុំផ្សារប៉េសេ រកផ្លូវឡើងទៅទំនប់មិនឃើញ ។ ជិះរាប់ម៉ោងទម្រាំបានទៅដល់ បុរីសូនី ។
អាសូរតែម៉ូតូឈ្លក់ទឹក ចុះបណ្ដើរព្រោងព្រាតពេញផ្លូវ ។
សាលាក្រុងរំពឹងថាផ្លូវក្នុងទីក្រុងលែងលិចទឹកក្រោយពីធ្វើប្រព័ន្ធលូដែលជំនួយដោយអង្គការមួយរបស់ជប៉ុនធ្វើរួចនៅកន្លែងមួយចំនួន តែមើលទៅ សាលាក្រុងត្រូវមានការងារច្រើនទៀត បើផ្លូវនៅតែលិចខ្លាំងបែបនេះ ឬមួយបញ្ហាផ្លូវលិចលើកនេះ បណ្ដាលមកពីស៊ិនទ្រីមិនបានប្រមូលសំរាមដែលកកស្ទះនៅមាត់លូ ដូចគ្រាជន់លិចផ្លូវក្រោយចូលឆ្នាំនោះ?
អត្ថបទទាក់ទង៖
ភ្លៀងខ្លាំងចឹងហើយ បាងកកនេះលិចដូចតែគ្នានឹង!
ខ្ញុំក៏ឥចឹងដែរ គិតរកទៅប្ដូប្រេងម៉ាស៊ីនចេញសិនទើបបាន ព្រោះពេលខ្ញុំជិះទៅម្ដុំទឹកល្អក់ ស្រាប់តែលិខផ្លូវអស់លីង… ជិះរកផ្លូវផ្សេងក៏មិនបានព្រោះស្ទះ ដូចនេះសម្រេចចិត្តជិះ កាត់ទឹកតែ ម្ដងទៅ, ពេលទៅដល់ម្ដុំផ្ទះបឿនឯងភ្លាម ស្រាប់តែ មូតូ ខ្ញុំរលត់ឈឹង…? ដឹងឥចឹងចូលផ្ទះបឿនឯង លេងសិនហើយ ដើម្បីឲ្យជួយរុញ មូតូ ខ្ញុំ
ចូលផ្ទះខ្ញុំក៏គ្មាននរណានៅផ្ទះដែរ ជិះមួយល្ងាចដែរទម្រាំផុតទឹក
និយាយទៅខ្មាស់គេណាស់ ប៉ុន្មានថ្ងៃនេះផ្ទះខ្ញុំបាចទឹកពីរដងហើយ។
អាណិតអ្នកដែលផ្ទះទឹកចូលដែរ ភ្លៀងម្ដងៗក្រាញណាស់
សំណាងណាស់ផ្ទះនៅទួលខ្ពស់ តែទាស់ត្រង់បើភ្លៀងខ្លាំងទឹកលេចពីដំបូលមកវិញ 😀
😀
មុខវត្តមហាមន្ត្រីហ្នឹង កំរលិចណាស់ ស្រាប់តែញុមជិះទៅ លោកអើយ ចង់រលត់ម៉ូតូ សាហាវជាងផ្សារដេប៉ូទៀត
ខ្ញុំចេញពីវិមានឯករាជ្យទៅវត្ដកោះចំណាយពេលអស់ជិតមួយម៉ោងព្រោះវាងទឹកលិច និងស្ទះ។ តែឃើញថាទឺកទាំងនោះក៏ស្រកទៅវិញឆាប់ដែរ ប្រហែលជាមួយម៉ោងខ្ញុំត្រលប់មកវិញទឹកក៏ស្រកអស់ដែរ។
សូមសម្តែងមនោសញ្ចេតនាសោកស្តាយក្នុងការលំបាកធ្វើដំណើរពេលផ្លូវលិចទឹក។
សូមបង្វែរចំណងជើង មកសួរបញ្ហាមួយសិន! ខ្ញុំទើបដំឡើង Windows 7 HP 64bit .
សំណួរ ខ្ញុំដំឡើងវចនានុក្រម ខ្មែរ-ខ្មែរ កំណែរ២ របស់សម្តេចសង្ឃជួនណាត មិនដើរ។ តើមានបងប្អូនណាដឹងដំណោះស្រាយទេ?
មុនដំបូង ខ្ញុំបញ្ចូល (១)dotnetfx1.1 (2)KhmerUnicode2(3)វចនានុក្រមខ្មែរ-ខ្មែរ២,០ អត់ដើរ។ បន្ទាប់មកលប់ dotnetfx1.1 ដាក់ dotnetfx4.0 វិញ អត់ដើរទៀត។ ខ្ញុំដើរចេញខ្លួនឯងហើយឥឡូវនេះ។
សុំអធ្យាស្រ័យដែលបង្វែរពីរឿងទឹកលិចផ្លូវ
ថ្ងៃនេះ Free សៀវភៅអោយមួយក្បាលអាចមានប្រយោជន៍ដល់មិត្តអ្នកនិងអ្នក 😀
http://kheavan.wordpress.com/2010/07/05/2308/