សាក​ថ្ម​កុំព្យូទ័រ​ឡែបថប


បើ​អ្នក​ធ្លាប់​ទិញ​កុំព្យូទ័រ​ឡែបថប​នៅ​ក្រុមហ៊ុន​ឆាយហុក ប្រាកដ​ធ្លាប់​ឮ​អ្នក​លក់​ប្រាប់​ថា​ឱ្យ​សាក​ថ្ម​៨​ម៉ោង​សិន​មុន​នឹង​ប្រើ ​រួច​ប្រើ​ឱ្យ​អស់​ទើប​បិទ​កុំព្យូទ័រ​សាក​៨​ម៉ោង​ទៀត ធ្វើ​បែប​នេះ​រហូត​ដល់​បី​បួន​ដង​ទើប​ឱ្យ​ប្រើ​ធម្មតា​វិញ ។ នៅ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​ប្រាប់​យើង​ពី​របៀប​សាក​ថ្ម​ឡែបថប​បែប​នេះ​ទេ ។ ហេតុ​អី​យើង​ត្រូវ​សាក​ថ្ម​ដូច្នោះ មិន​សាក​ឱ្យ​ពេញ​តែ​ម្ដង ហើយ​ប្រើ​វា​ទៅ​ធម្មតា​ទៅ ឬ​ក៏​សាក​បណ្ដើរ​ប្រើ​បណ្ដើរ​តែ​ម្ដង? ទាក់ទង​នឹង​ចម្ងល់​នេះ ខ្ញុំ​បាន​ឆែក​រក​មើល​សៀវភៅ​ណែនាំ​កុំព្យូទ័រ​របស់​ខ្ញុំ និង​សៀវភៅ​ណែនាំ​ផ្សេងៗ​ទៀត តែ​មិន​ឃើញ​ណែនាំ​អំពី​របៀប​សាក​ថ្ម​បែប​នោះ​ទេ ឃើញ​តែ​របៀប​ដោត​ចូល​ព្រី​ភ្លើង និង​ទុក​កុំព្យូទ័រ​ក្នុង​សីតុណ្ហភាព​កម្រិត​ណា​ប៉ុណ្ណោះ ដោយឡែក​នៅ​អ៊‍ីនធើណេត អ្នក​ខ្លះ​ណែនាំ​របៀប​សាក​​ប្រហាក់ប្រហែល​នឹង​​ឆាយហុក អ្នក​ខ្លះ​ថា​អាច​ប្រើ​ក្នុង​ពេល​សាក និង​មាន​ចម្លើយ​ផ្សេងៗ​ទៀត ។ ចុះ​ភាពពិត​វា​យ៉ាងម៉េច? តើ​មាន​អ្នក​​ធ្លាប់​មាន​បទ​ពិសោធន៍ ដឹង​អំពី​របៀប​សាក​ថ្ម ឬ​អាច​ដឹង​អំពី​ដំណើរការ​របស់​ថ្ម​​​អាច​បកស្រាយ​បាន​ទេ?

20 thoughts on “សាក​ថ្ម​កុំព្យូទ័រ​ឡែបថប

  1. kooms ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 10:56 ព្រឹក

    អគុណ​បឿនដែល​ដាក់​សំណួរ​នេះ​ខ្ញុំ​ឆ្ងល់​អញ្ចឹងដែរ សង្ឃឹម​ថាមាន​មក​បក​ស្រាយ​ពីបញ្ហានេះ។

  2. ថុនា ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 11:43 ព្រឹក

    ស្មានតែដឹងពីវិធីសាកថ្ម ខំអានដល់ចប់ ដឹងអីអត់ដឹងដែរសោះ ។

  3. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 11:47 ព្រឹក

    😀

  4. vathanakkhmer ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 11:55 ព្រឹក

    ញ៉ុមប្រើវា ច្រើនខែមកហើយតែមិនដែលចាប់អារម្មណ៏រឿងនុងសោះ!

  5. Samady KS ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 12:54 ល្ងាច

    កាត់​ខ្សែ ហើយ ត ភ្ជាប់​អាគុយ ហ្មង​រ៉ូវ…

  6. កុមារកាមទេព ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 2:54 ល្ងាច

    ពេលដែលទិញថ្មថ្មី មិនថា ឡេថប រឺអ្វីទេ គឺយើងត្រូវតែបញ្ចូលវាឲ្យពេញមុននឹងប្រើ ព្រោះធ្វើដូចនេះ ដើម្បីឲ្យវាប្រើបានយូរ តែនៅស្រុកគេ គេមិនខ្វល់ទេ​ព្រោះតំលៃថ្មី laptop ថោកសឹងអី បើខូច គឺគេទិញថ្មថ្មី គេមិនចាប់អារម្មណ៍នឹងរឿង សាកពេញរឺមិនពេញទេ តែនៅស្រុកយើងត្រូវតែសន្សំខ្លះទើបចំនេញ គេប្រាប់ចឹងគឹត្រូវហើយ!!
    (ធ្វើដូចនេះ ដើម្បីកុំឲ្យថ្មឆាប់ខូច និងកាន់បានយូរ)
    សូមទោសពូបឿន បើ់ខ្ញុំនិយាយអ្វីខុស ព្រោះដល់ថ្មាក់ពូបឿនអាយុច្រើន ហើយ មានសញ្ញាបត្រទៅហើយ នៅតែមិនដឹង ឲ្យខ្ញុំដឹងម៉េចបាន!!!

  7. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 3:40 ល្ងាច

    គេ​ប្រាប់​ថា​ដើម្បី​ឱ្យ​កាន់​ថ្ម​បាន​យូរ​ដែរ តែ​មិន​បញ្ជាក់​ហេតុផល​​ថា​ហេតុអី​បាន​កាន់​បាន​យូរ ពេល​ធ្វើ​ដូច្នោះ ។

  8. -:-បាត់ដំបង-:- ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 3:58 ល្ងាច

    ជួយប្រាប់ផងមក ព្រោះតិចទៀតញុម២ ៣ថ្ងៃទៀតញុមទិញដែរហើយ ចឹងត្រូវដឹងពីរបៀបសាកថ្មវាអោយហើយ

  9. ក្មេងស្រែ ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 4:32 ល្ងាច

    ការធ្វើបែបនោះ គឺជាការបង្រៀនថ្មកុំព្យូទ័រអោយសាកអោយបានត្រឹមត្រូវ ។ ជាពាក្យបច្ចេកទេស គេហៅថា Calibrate, រាល់ពេលប្រើមិនអស់ទាំងស្រុង, រឺ សាកមិនពេញទាំងស្រុង ហើយយកមកប្រើ នឹងធ្វើអោយថ្មឆាប់ទទួលស្គាល់ថាចំណុចទាំងនោះ ជាចំណុចទាំងស្រុង ដែលតាមពិតគឺជាចំណុចមិនត្រឹមត្រូវ ។ ការដែលសាកបណ្តើរ ប្រើបណ្តើរ អាចធ្វើអោយឆាប់ខូចថ្មរ អាចនឹងមកពីការយល់ថា ពេលសាកផង ប្រើផង នឹងធ្វើអោយចរន្តរត់ចូលថ្មផង ចេញពីថ្មរផង តែធាតុពិត ពេលដែលយើងដោន ឆ្នាំងសាក ចូលទៅ គឺកុំព្យូទ័រមិនប្រើថាមពលដែលមានក្នុងថ្មទេ ដូចនេះយើងអាចប្រើបណ្តើរ សាកបណ្តើរដោយគ្មានបញ្ហា ។

  10. kooms ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 5:20 ល្ងាច

    ឯកភាព​តាម​ក្មេង​ស្រែ

  11. កុមារកាមទេព ថ្ងៃពុធ ទី 30 ខែមិថុនា 2010 / 5:35 ល្ងាច

    បងសម្បត្តិឥឡូវឆ្លាតជាងមុន ពូកែជាងមុន ហើយ អាយធីខ្លាំងជាងមុន!!!!
    អ្នក web sesign and web hosting ចឹងណ៎!!!!

  12. វាន់ឌី ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែកក្កដា 2010 / 8:05 ព្រឹក

    អរគុណបងក្មេងស្រែដែលបានប្រាប់។ ដល់ដឹងទៅមិនសូវព្រួយ ព្រោះខ្ញុំអាសារដោតថ្មផង ប្រើផងពេលតែមួយចឹង។

  13. nimol ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែកក្កដា 2010 / 1:24 ល្ងាច

    ខ្ញុំ​អត់​ដែល​មាន PC Laptop ប្រើ​ទេ ដូច្នេះ​ខ្ញុំ​អត់​ដឹង​ថា​ថ្ម​របស់​វា​ត្រូវ​ថែរក្សា​យ៉ាង​ម៉េច​ទេ។ តែ​តាម​ខ្ញុំ​សង្កេត​មើល​ទៅ ថ្ម​របស់​វា​ដូចជា​មិនសូវកាន់ថាមពល​បាន​យូរ​ទេ​ដោយ​សារ​បច្ចេកវិទ្យា​នៃ​ថ្ម និង ការ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ ដូចជា​ដោត​បញ្ចូល​ភ្លើង​យូរ​ទុក​ចោល​យូរ​ពេក និង ការដោត-ដកៗទោះបី​ថ្ម​ពេញ​ឬ​មិន​ពេញ…។
    ខ្ញុំ​សុំ​បង្ហាញ​ពី​បទ​ពិសោធ​របស់​ខ្ញុំ​ចំពោះថ្ម​របស់ MacBook Pro ដែលធ្វើពីLithium-Polymer។
    – ពេលទិញមកដំបូង ត្រូវបញ្ចូលថ្មវាឲ្យពេញ គ្រប់៨ម៉ោង។
    – ត្រូវប្រើថ្មឲ្យជិតអស់ថាមពលសិន (5%) ទើបបញ្ចូលភ្លើងជាថ្មី។ មិនត្រូវបញ្ចូលភ្លើងស្រេចតែនឹងចិត្តគ្រប់ពេលនោះទេ។ វានឹង​ធ្វើឲ្យ​ថ្មឆាប់​ចុះអន់​ថាមពល។ ព្រោះថា នៅក្នុងថ្ម មានចរន្ត ចេញ និង ចូល (flow) គឺ​យើង​ត្រូវ​ឲ្យ​អេឡិចត្រុង​ផ្លាស់​ទីពេញ​មួយ​ជុំ​របស់វា។
    – ត្រូវធ្វើ calibrate ថ្មឲ្យបានទៀងទាត់មួយខែម្ដង។ Calibrate http://support.apple.com/kb/HT1490
    – ពេលបញ្ចូលកម្មវិធីធំៗ គួរតែបញ្ចូលនៅពេលមានថ្មពេញ100% ដោយមានដោតឌុយ ដើម្បីឲ្យប្រព័ន្ធដំណើរការដើរល្អ (optimal)។
    – ពេលកំពុងcharge អាចបើកប្រើកុំព្យូទ័របាន។ តែជៀសវាង ការដោតបញ្ចូលភ្លើងក្នុងរយៈពេលយូរ។

  14. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែកក្កដា 2010 / 6:42 ល្ងាច

    ភីស៊ី និង​មេក ទំនង​មិន​ខុស​គ្នា​ទេ ។ ចុះ​គេ​ធ្វើ​របៀប​ម៉េច calibrate ហ្នឹង?

  15. ក្មេងស្រែ ថ្ងៃសុក្រ ទី 2 ខែកក្កដា 2010 / 10:42 ព្រឹក

    calibrate គឺ សាកថ្មអោយពេញ, បន្ទាប់មកប្រើវាអោយអស់(រលត់), ហើយក៏សាកវាអោយពេញម្តងទៀត ។ បន្ទាប់ពីនោះ សូមព្យាយាមប្រើវា ដោយសាក គឺសាកអោយពេញ, ប្រើដោយមិនសាក គឺប្រើអោយអស់(ស្ទើរអស់) សឹមសាក ។

  16. កុមារកាមទេព ថ្ងៃសុក្រ ទី 2 ខែកក្កដា 2010 / 11:50 ព្រឹក

    ចុះពេលយើងចង់ដោនឡតរឿង និងហ្គេម ដែលមានទំហំធំ ហើយយើង មិនអាច resume បាន តើយើងធ្វើយ៉ាងម៉េចទៅ!!!! វាមិនដោតថ្មជាប់រហូតទៅហើយទេហ្អី?

  17. ក្មេងស្រែ ថ្ងៃសុក្រ ទី 2 ខែកក្កដា 2010 / 1:42 ល្ងាច

    ហ្នឹងជាមុខងារមិនសមស្របសំរាប់កុំព្យូទ័រឡេបថបទេ ។ ជាធម្មតា កុំព្យូទ័រឡេបថប មិនគួរបើកលើសពី៤ម៉ោងឡើយ ។ តែប្រសិនបើជួបប្រទះករណីបែបហ្នឹង គួរដោះថ្មចេញសិន សឹមប្រើ ។

  18. បាត់ដំបង ថ្ងៃអង្គារ ទី 6 ខែកក្កដា 2010 / 12:00 ល្ងាច

    សូមអរគុណទាំងអស់គ្នាផង ព្រោះញុមអត់ដឹងសោះ។ទើបតែទិញឡេបថបបាន ២ថ្ងៃទេ អត់ដឹងរបៀបសាកសោះ។អ្នកលក់គេថាសាកបណ្តើរប្រើបណ្តើរក៏បាន តែ ឥលូវលែងជឿអ្នកលក់ហើយ។

  19. សំអាត ថ្ងៃចន្ទ ទី 12 ខែវិច្ឆិកា 2012 / 3:26 ល្ងាច

    តាមយោបលខ្ញុំនៅពេលបញ្ចូលមិនគួរបើកប្រើទេ​ព្រោះនៅពេលបញ្ចូលផងប្រីផងធ្វើឲ្យថ្មក្តៅខ្លាំងងាយអោយថ្មខូច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s