ផ្ដាច់អ៊ីនធើណេតមិត្តហ្វូនទៅ ឥឡូវនៅផ្ទះអត់អ៊ីនធើណេតប្រើ… កំពុងរកមើលអ៊ីនធើណេតក្រុមហ៊ុនផ្សេងទៀតយកមកប្រើ ។ ចង់តឌីជី តែមិនទាន់មាននៅម្ដុំផ្ទះខ្ញុំ ។
ព័ត៌មាន, កម្សាន្ត, ចំណេះដឹងផ្សេង ៗ …
ផ្ដាច់អ៊ីនធើណេតមិត្តហ្វូនទៅ ឥឡូវនៅផ្ទះអត់អ៊ីនធើណេតប្រើ… កំពុងរកមើលអ៊ីនធើណេតក្រុមហ៊ុនផ្សេងទៀតយកមកប្រើ ។ ចង់តឌីជី តែមិនទាន់មាននៅម្ដុំផ្ទះខ្ញុំ ។
ប្រើអាមិត្តហ្វូនវាតឹងចិត្ដមែនទេ? បានជាផ្ដាច់វាចេញដូច្នេះ!
ចង់ភ្ជាប់digiនឹងបានលើនទាល់តា តេទឿន១០ទៅ២០ឯណ្ណោះណាបង!
ទម្រាំតាញ៉ុមភ្ជាប់បានរងចាំឡើងចង់កន្លះឆ្នាំឯណ្ណោះ!
តែបរពូបឿង បង់លុយបានពីរខែតំបូងគេfreeអោយអាលឿនបំផុតផងណា!
ខ្មុំមិនមែនគាំទ្រមិតហ្វូនទេ តែខ្ញុំប្រើសេវា ៣G របស់មិតហ្វូនល្អគ្រាន់បើ ។ ល្បឿនលឿនអាចទទួលយកបាន ។ កុំឲ្យតែដោនឡូតច្រើន ។ ហើយមិនបាច់កក់ប្រាក់ ឬចំណាយតភ្ជាប់អ្វីទាំងអស់ ។ ដោតតែម៉ូដឹម និងស៊ីម ប្រើយកតែម្តង ។
ផ្ទះបងបឿននៅម្ដុះណា បានមិនទាន់មានទៅដល់ ?
មិត្តហ្វូនមិនជាអីទេ តែល្បឿនតែ ១២៨ ថ្លៃ៣០ដុល្លារ ដូចជាថ្លៃគួរសមដែរ ។ គឺចង់ភ្ជាប់ល្បឿន ២៥៦ វិញ ។
@សុខហេង៖ នៅជិតសាកល
នៅជិតសកលលោកមែន? សាកលមានច្រើនណាលោកពូបឿន!
សាកលជិតស្តុបពេទ្យតោពីរ!!!
ឥឡូវប្រើមិតហ្វូនដែរ។ បើមានក្រុមហ៊ុនណា៎ល្អជាងហ្នឹង ហើយតម្លៃសមរម្យចាំជួយប្រាប់ខ្ញុំផង!
How about EZECOM ?
អត់អិនធឺណិតប្រើតែល្បងបឿននៅតែអាចសរសេរប្រកាសបាន???!!!…
ចំលែកមែន!!!
EZECOM ប្រើ share banwidth ពិបាកដោនឡូតណាស់ ។ មួយវិញទៀតត្រូវបង់លុយមុន និងថ្លៃដំឡើងអស់ប្រហែលខ្ទង់ជិត២០០ទើបបានប្រើ ។
អ្នកស្រុកឆ្កួត៖ ខ្ញុំប្រើអ៊ីនធើណេតនៅខាងក្រៅ
អ្នកស្រុកឈូក មិនមែនអ្នកស្រុកឆ្កួតទេ។ ល្បងបឿនឯងអានខុសហើយ សូមជួយកែតំរូវផង៕
សុំទោស! ធ្លាប់ឃើញឈ្មោះអាក្រក់ៗញយពេក ក៏អានទៅជាច្រឡំ ។ ដូចឈ្មោះ ក្មេងឆ្កួត ក្មេងពាល អីជាដើម ។