សន្តិសុខ​នៅ​ខេមខូ


ស្មាន​មិន​ដល់​ថា​សន្តិសុខ​នៅ​ខេមខូស៊ីធី​និយាយ​សំដី​មិន​ពីរោះ​ស្ដាប់​អ៊‍ីចឹង​សោះ គ្រាន់តែ​ខ្ញុំ​ឈប់​ម៉ូតូ​នៅ​អែប​ផ្លូវ​មួយ​ភ្លែត ថា​ឱ្យ​ខ្ញុំ​ដូច​ខ្ញុំ​គ្មាន​ដឹង​ខ្យល់​អី ហើយ​កម្មករ​សំណង់​អូស​ដែក​​ឆ្លង​ច្រក​យាម​​នោះ គ្នា​​ឈប់​នៅ​ម្ខាង​ផ្លូវ​សោះ បន្ទោស​ថា​គ្នា​​ឈប់​ច្រងេងច្រងាង ខ្លាច​ទើស​ផ្លូវ​ឡាន​គេ ។

ពេល​ជិះ​ទៅ​ឃើញ​ដំបូង ខំ​តែ​អាសូរ​ឋានៈ​សន្តិសុខ​នោះ ពេល​គេ​ជិះ​ឡាន​កាត់​ឱន​គោរព​គេ លុះ​តែ​គ្នា​​ដែល​​​តូចតាច​ និង​ជិះ​ម៉ូតូ​កញ្ចាស់​ដូច​ខ្ញុំ បែរ​ជា​មើល​ថោក​ដូច​សំរាម​ទៅ​វិញ ។ មិន​ដឹង​ថា​សន្តិសុខ​យាម​ផ្ទះ​ឱ្យ​គេ​ហ្នឹង ខ្ពស់ខ្ពស់​ប៉ុណ្ណា ។

15 thoughts on “សន្តិសុខ​នៅ​ខេមខូ

  1. ច័ន្ទរឿន ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែមិថុនា 2010 / 9:22 ល្ងាច

    Many security staff are lack of both formal and self education; therefore, some of them are quite aggressive and rude. We can partly blame them, but I think their companies should be more responsible. The uniform does not make a good security guard, but the skills and attitude (ethics) of the persons are.

  2. ឡង់ឌី ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែមិថុនា 2010 / 9:26 ល្ងាច

    ត្រឹមតែជាសន្តិសុខ សំដីអាក្រក់ដល់ថ្នាក់នឹងទៅហើយ ចុះទំរាំមានឋានៈខ្ពស់ជាងនេះ​មិនដឹងជាធ្វើរឹកយ៉ាងណាទេ
    ក្រុមហ៊ុនសន្តិសុខ រើសមនុស្សមកធ្វើការ ដោយមិនគិតពី”សីលធម៌ពលរដ្ឋ”​របស់​បុគ្គលិកម្នាក់ៗសោះ៕

  3. វណ្ណពិសិដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែមិថុនា 2010 / 9:46 ល្ងាច

    ខ្ញុំគិតថាដោយសារពួកគាត់ខ្វះចំណេះដឹង​ អ្នកខ្លះរៀនបានតិចតួចនៅឯស្រុក​​អត់ មានការងារអ្វីធ្វើកើតក៏នាំគ្នាផ្លូកទឹកផ្លូកដីមកធ្វើការនៅភ្នំពេញដោយខំស៊កគេ
    ផងទើបជាប់ជាសន្តិសុខ។​ ហើយម្យ៉ាងទៀតក្រុមហ៊ុនសន្តិសុខនីមួយៗពេល
    រើសបុគ្គលិកមិនបានគិតថាពីសីលធម៌អីនុះទេ​ អោយតែខ្ពស់តិចរូបរាងសមរម្យ
    គឺយកតែម្តង ហើយបូកផ្សំនឹងការស៊ូកប៉ាន់ទៀតរឹតតែមិនបាច់និយាយ​ រើសគ្មាន​គិត……

  4. pisitnseiha ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 8:32 ព្រឹក

    ពួក​គេ​ពិត​ជា​មិន​ដឹង​ថា​មេឃ​ខ្ពស់​ប៉ុណ្ណា​ទេ! ចាំ​ទាល់​តែ​បឿន​ឯង​ទៅ​ឈប់​ឡាន​នៅ​ក្បែរ​ហ្នឹង​ទើប​គេ​មក​គោ​រព! តែ​យ៉ាង​ណា​ម៉ិញ​សំរាប់​សុជីវធម៌​ គាត់​មិន​គួរ​ប្រើ​ពាក្យ​សម្ដី​មិន​សម​គួរ​ដែរ! យ៉ាប់​ហ្មង!

    គួរ​តែ​គម្រាម​ដល់​ក្រុម​ហ៊ុនសន្តិ​សុខ​ខ្លះ អោយ​បង្រៀន​កូន​ចៅ​មាន​ក្រម​សីលធម៌​ក្នុង​ការ​និយាយស្ដី និង​ឥរិយាបថ​សំរាប់​មនុស្ស​ទូ​ទៅ។ នេះ​គ្រាន់​បើ​ហើយ​បាន​បឿន​ឯង​ជិះ​ម៉ូតូ​អន់ៗ​ចង់​មក​ឈប់នៅ​ក្បែរ​ហ្នឹង ហើយ​មិនតប​ទៅ​វិញ​ហ្នឹង​ កុំ​អី​ប្ដឹង​គ្នា​លាន់!

  5. វណ្ណពិសិដ្ឋ ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 8:58 ព្រឹក

    ខ្ញុំឆ្ងល់ដែរតើអ្វីទៅជាសីលធម៌របស់អ្នកផ្តល់សេវាកម្មសាធារណះទៅណ..???​ សន្តិសុខផ្តល់សេវាកម្មសុវត្ថិភាព​ក៏ឆ្មើងដល់ម្លឹងទៅហើយ…យ៉ាប់ណាស់
    បើទៅទិញអីនៅផ្សារវិញតូបខ្លះសួរមិនបាន ពិតជាឆ្ងល់ណាស់???????​ ដូចម្តេចដែល
    ហៅថាការផ្តល់សេវាកម្មល្អនៅស្រុកខ្មែរទៅ??????

  6. ក្មេងម៉ាហ្វៀ ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 9:06 ព្រឹក

    សាកប៉ះខ្ញុំមើល សន្តិសុខតូចតាច អាងយ៉ាងដល់ម្លឹង ចុះអាមេធំនោះ មិនដឹងអាងដល់ណា តិច ពេលជិះម៉ូតូកាត់មុខ ឬ ជិះម៉ូតូបាំងឡានវាធ្វើដំនើរ តិចវាដេញបុកលេងទៅ!!! តែបុករឿងហើយ!! ប្តឹងឲ្យរបូតខោអាវសន្តិសុខហ្នឹង ទៅជាសន្តិគុកវិញហ្មង!!!!
    តែធ្វើអត់ឈ្នះ គុំសងសឹក ទិញ sniper ទំលាយក្បាល កុំឲ្យរស់នាំធ្ងន់ផែនដី!!
    នេះជាសំដីក្មេងម៉ាហ្វៀ!! ចាំណា៎អាសន្តិសុខឬកធំ!!!

  7. khea ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 10:33 ព្រឹក

    ចឹងប្រាប់ហើយថាកុំអោយឈប់ត្រង់នោះនៅតែមិនស្ដាប់
    បើសិនជាខ្ញុំវិញគេថាអោយចឹងម្លេះប្រហែលខ្ញុំទិញ Anchor មួយកំប៉ុង
    ផឹកអោយស្រវឺងលែងដឹងខ្លួនម៉ង😀

  8. កំឡោះខ្មែរ ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 11:47 ព្រឹក

    សន្តិសុខដ៏សែនយ៉ាប់! អត់ស្គាល់បងធំ​ បងតូចអីសោះ!

  9. ភារម្យ ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 12:17 ល្ងាច

    ចាត់ទុកជាថ្ងៃស៊យទៅបង បើគ្នាមានចំនេះដឹងជ្រៅជ្រះម្លេះគ្នាមិនមកធ្វើ សន្តិសុខទេ! ប្រកាន់អីមនុស្សចឹង!

  10. កុមារកាមទេព ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 2:35 ល្ងាច

    ប្រាប់ខ្ញុំមកសន្តិសុខមួយណា? ចាំខ្ញុំបាញ់ធ្នូកាមទេព ឲ្យក្លាយជាហ្គេយ៍សន្តិសុខ កុំឲ្យក្លាយជាប្រុសសំដីក្អេងក្អាងបាន!!!

  11. ជីវិតអមតៈ ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 3:30 ល្ងាច

    គ្រាន់តែគ្នាអន់ចរិក និយាយសំដីគំហកឲ្យបន្តិចបន្តួច ក៏នាំគ្នានិយាយមើលងាយមើលថោកដល់ឋានៈតួនាទីជាសន្តិសុខភ្លាម។ សូមកុំភ្លេចថាអ្នករៀនបានតិចក៏អាចក្លាយខ្លួនជាអ្នកដឹកនាំអ្នកគ្រប់គ្នាដែរណា…
    បុគ្គលដែលប្រព្រឹត្តទេវាថោកណាមិត្តសំលាញ់ទាំងអស់គ្នា…
    បើឋានៈសន្តិសុខវាថោកទាបដល់ម្លឹង ចុះទំរាំឋានៈជាកម្មករពន់នេតចរដូចពួកខ្ញុំ វាថោកទាបប៉ុនណាទៅនៅក្នុងសង្គមខ្មែរយើង???😀

  12. កុមារកាមទេព ថ្ងៃសុក្រ ទី 25 ខែមិថុនា 2010 / 5:46 ល្ងាច

    មិនមែនទេ ពូថាងចេង!!! នេះគ្រាន់តែជាការលេងសើចតើ នរណាទៅហ៊ានគុំនឹង អ្នកធ្វើការឲ្យគេនោះ!!
    មកពីគ្នាមិនចង់ឲ្យថៅកែស្តីឲ្យបានជាស្តីឲ្យ ពូបឿនបន្តទៅ ព្រោះ សន្តិសុខហ្នឹង កំពុងតែចាញ់បាល់!!!! :mrgreen:

  13. រដ្ឋ ថ្ងៃសៅរ៍ ទី 26 ខែមិថុនា 2010 / 10:07 ព្រឹក

    សម​មុខ មក៍​ពី​ជិះ​ម៉ូតូ​ចាស់​ពេក​ដឹង​បាន​គេ​ស្ដី​ឲ្យ ឡ!

  14. Samady KS ថ្ងៃសៅរ៍ ទី 26 ខែមិថុនា 2010 / 11:46 ព្រឹក

    ហាម​តវ៉ា! ហាម​ឆ្ងល់! ហាម​ប្រកែក!
    ព្រោះ​អី​នេះ​ជា​ទម្លាប់ និង​ជា​ប្រពៃណី សម្រាប់​អ្នក​មាន​នៅ ស្រុក​ខ្មែរ ត្រូវ​តែ​គោរព បើ​មិន​គោរព​គឺ​មិន​បាន។ យូយូ​ទៅ សូម្បី​តែ​បុគ្គលិក​តូចតាច នៅ​កន្លែង​ណា​ក៏​ដោយ​ភាគ​ច្រើន​​គិត​ថា​ អ្នក​មាន​លុយ​គឺ​មាន​អំណាច ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងជាង អី​ចឹង​ហើយ

  15. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមិថុនា 2010 / 12:39 ល្ងាច

    មិន​ប្រកាន់​ខឹង​អី​ទេ គ្រាន់តែ​ចង់​ប្រាប់​ថា ទោះ​ជា​ធ្វើការ​អ្វី​ក៏​ដោយ ឋានៈ​អ្វី​ក៏​ដោយ គួរ​ឱ្យ​តម្លៃ​ដល់​គ្នា​ដែរ ។ មនុស្ស​ដូច​គ្នា ប្រើ​ភាសា​ដូច​គ្នា និយាយ​ធម្មតា​ទៅ ស្ដាប់​គ្នា​បាន​ហើយ ចាំ​បាច់​អី​ដល់​ប្រើ​សំដី​ខ្លាំងៗ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s