ស្មានមិនដល់ថាសន្តិសុខនៅខេមខូស៊ីធីនិយាយសំដីមិនពីរោះស្ដាប់អ៊ីចឹងសោះ គ្រាន់តែខ្ញុំឈប់ម៉ូតូនៅអែបផ្លូវមួយភ្លែត ថាឱ្យខ្ញុំដូចខ្ញុំគ្មានដឹងខ្យល់អី ហើយកម្មករសំណង់អូសដែកឆ្លងច្រកយាមនោះ គ្នាឈប់នៅម្ខាងផ្លូវសោះ បន្ទោសថាគ្នាឈប់ច្រងេងច្រងាង ខ្លាចទើសផ្លូវឡានគេ ។
ពេលជិះទៅឃើញដំបូង ខំតែអាសូរឋានៈសន្តិសុខនោះ ពេលគេជិះឡានកាត់ឱនគោរពគេ លុះតែគ្នាដែលតូចតាច និងជិះម៉ូតូកញ្ចាស់ដូចខ្ញុំ បែរជាមើលថោកដូចសំរាមទៅវិញ ។ មិនដឹងថាសន្តិសុខយាមផ្ទះឱ្យគេហ្នឹង ខ្ពស់ខ្ពស់ប៉ុណ្ណា ។
Many security staff are lack of both formal and self education; therefore, some of them are quite aggressive and rude. We can partly blame them, but I think their companies should be more responsible. The uniform does not make a good security guard, but the skills and attitude (ethics) of the persons are.
ត្រឹមតែជាសន្តិសុខ សំដីអាក្រក់ដល់ថ្នាក់នឹងទៅហើយ ចុះទំរាំមានឋានៈខ្ពស់ជាងនេះមិនដឹងជាធ្វើរឹកយ៉ាងណាទេ
ក្រុមហ៊ុនសន្តិសុខ រើសមនុស្សមកធ្វើការ ដោយមិនគិតពី”សីលធម៌ពលរដ្ឋ”របស់បុគ្គលិកម្នាក់ៗសោះ៕
ខ្ញុំគិតថាដោយសារពួកគាត់ខ្វះចំណេះដឹង អ្នកខ្លះរៀនបានតិចតួចនៅឯស្រុកអត់ មានការងារអ្វីធ្វើកើតក៏នាំគ្នាផ្លូកទឹកផ្លូកដីមកធ្វើការនៅភ្នំពេញដោយខំស៊កគេ
ផងទើបជាប់ជាសន្តិសុខ។ ហើយម្យ៉ាងទៀតក្រុមហ៊ុនសន្តិសុខនីមួយៗពេល
រើសបុគ្គលិកមិនបានគិតថាពីសីលធម៌អីនុះទេ អោយតែខ្ពស់តិចរូបរាងសមរម្យ
គឺយកតែម្តង ហើយបូកផ្សំនឹងការស៊ូកប៉ាន់ទៀតរឹតតែមិនបាច់និយាយ រើសគ្មានគិត……
ពួកគេពិតជាមិនដឹងថាមេឃខ្ពស់ប៉ុណ្ណាទេ! ចាំទាល់តែបឿនឯងទៅឈប់ឡាននៅក្បែរហ្នឹងទើបគេមកគោរព! តែយ៉ាងណាម៉ិញសំរាប់សុជីវធម៌ គាត់មិនគួរប្រើពាក្យសម្ដីមិនសមគួរដែរ! យ៉ាប់ហ្មង!
គួរតែគម្រាមដល់ក្រុមហ៊ុនសន្តិសុខខ្លះ អោយបង្រៀនកូនចៅមានក្រមសីលធម៌ក្នុងការនិយាយស្ដី និងឥរិយាបថសំរាប់មនុស្សទូទៅ។ នេះគ្រាន់បើហើយបានបឿនឯងជិះម៉ូតូអន់ៗចង់មកឈប់នៅក្បែរហ្នឹង ហើយមិនតបទៅវិញហ្នឹង កុំអីប្ដឹងគ្នាលាន់!
ខ្ញុំឆ្ងល់ដែរតើអ្វីទៅជាសីលធម៌របស់អ្នកផ្តល់សេវាកម្មសាធារណះទៅណ..??? សន្តិសុខផ្តល់សេវាកម្មសុវត្ថិភាពក៏ឆ្មើងដល់ម្លឹងទៅហើយ…យ៉ាប់ណាស់
បើទៅទិញអីនៅផ្សារវិញតូបខ្លះសួរមិនបាន ពិតជាឆ្ងល់ណាស់??????? ដូចម្តេចដែល
ហៅថាការផ្តល់សេវាកម្មល្អនៅស្រុកខ្មែរទៅ??????
សាកប៉ះខ្ញុំមើល សន្តិសុខតូចតាច អាងយ៉ាងដល់ម្លឹង ចុះអាមេធំនោះ មិនដឹងអាងដល់ណា តិច ពេលជិះម៉ូតូកាត់មុខ ឬ ជិះម៉ូតូបាំងឡានវាធ្វើដំនើរ តិចវាដេញបុកលេងទៅ!!! តែបុករឿងហើយ!! ប្តឹងឲ្យរបូតខោអាវសន្តិសុខហ្នឹង ទៅជាសន្តិគុកវិញហ្មង!!!!
តែធ្វើអត់ឈ្នះ គុំសងសឹក ទិញ sniper ទំលាយក្បាល កុំឲ្យរស់នាំធ្ងន់ផែនដី!!
នេះជាសំដីក្មេងម៉ាហ្វៀ!! ចាំណា៎អាសន្តិសុខឬកធំ!!!
ចឹងប្រាប់ហើយថាកុំអោយឈប់ត្រង់នោះនៅតែមិនស្ដាប់
បើសិនជាខ្ញុំវិញគេថាអោយចឹងម្លេះប្រហែលខ្ញុំទិញ Anchor មួយកំប៉ុង
ផឹកអោយស្រវឺងលែងដឹងខ្លួនម៉ង 😀
សន្តិសុខដ៏សែនយ៉ាប់! អត់ស្គាល់បងធំ បងតូចអីសោះ!
ចាត់ទុកជាថ្ងៃស៊យទៅបង បើគ្នាមានចំនេះដឹងជ្រៅជ្រះម្លេះគ្នាមិនមកធ្វើ សន្តិសុខទេ! ប្រកាន់អីមនុស្សចឹង!
ប្រាប់ខ្ញុំមកសន្តិសុខមួយណា? ចាំខ្ញុំបាញ់ធ្នូកាមទេព ឲ្យក្លាយជាហ្គេយ៍សន្តិសុខ កុំឲ្យក្លាយជាប្រុសសំដីក្អេងក្អាងបាន!!!
គ្រាន់តែគ្នាអន់ចរិក និយាយសំដីគំហកឲ្យបន្តិចបន្តួច ក៏នាំគ្នានិយាយមើលងាយមើលថោកដល់ឋានៈតួនាទីជាសន្តិសុខភ្លាម។ សូមកុំភ្លេចថាអ្នករៀនបានតិចក៏អាចក្លាយខ្លួនជាអ្នកដឹកនាំអ្នកគ្រប់គ្នាដែរណា…
បុគ្គលដែលប្រព្រឹត្តទេវាថោកណាមិត្តសំលាញ់ទាំងអស់គ្នា…
បើឋានៈសន្តិសុខវាថោកទាបដល់ម្លឹង ចុះទំរាំឋានៈជាកម្មករពន់នេតចរដូចពួកខ្ញុំ វាថោកទាបប៉ុនណាទៅនៅក្នុងសង្គមខ្មែរយើង??? 😀
មិនមែនទេ ពូថាងចេង!!! នេះគ្រាន់តែជាការលេងសើចតើ នរណាទៅហ៊ានគុំនឹង អ្នកធ្វើការឲ្យគេនោះ!!
មកពីគ្នាមិនចង់ឲ្យថៅកែស្តីឲ្យបានជាស្តីឲ្យ ពូបឿនបន្តទៅ ព្រោះ សន្តិសុខហ្នឹង កំពុងតែចាញ់បាល់!!!!
សមមុខ មក៍ពីជិះម៉ូតូចាស់ពេកដឹងបានគេស្ដីឲ្យ ឡ!
ហាមតវ៉ា! ហាមឆ្ងល់! ហាមប្រកែក!
ព្រោះអីនេះជាទម្លាប់ និងជាប្រពៃណី សម្រាប់អ្នកមាននៅ ស្រុកខ្មែរ ត្រូវតែគោរព បើមិនគោរពគឺមិនបាន។ យូយូទៅ សូម្បីតែបុគ្គលិកតូចតាច នៅកន្លែងណាក៏ដោយភាគច្រើនគិតថា អ្នកមានលុយគឺមានអំណាច ត្រូវតែយកចិត្តទុកដាក់ខ្លាំងជាង អីចឹងហើយ
មិនប្រកាន់ខឹងអីទេ គ្រាន់តែចង់ប្រាប់ថា ទោះជាធ្វើការអ្វីក៏ដោយ ឋានៈអ្វីក៏ដោយ គួរឱ្យតម្លៃដល់គ្នាដែរ ។ មនុស្សដូចគ្នា ប្រើភាសាដូចគ្នា និយាយធម្មតាទៅ ស្ដាប់គ្នាបានហើយ ចាំបាច់អីដល់ប្រើសំដីខ្លាំងៗ ។