ពេលការរួចភ្លាមៗ ទៅកំពង់សោមម្ដង កាលពីថ្ងៃទី ១៨នេះ ទើបទៅលេងម្ដងទៀត តែលើកនេះមិនទៅកោះទេ ព្រោះទៅហ្នឹង ដោយសារឃ្លានគ្រឿងសមុទ្រ និងចង់រ៉ូមេនទិកពីរនាក់ប្រពន្ធ ។
អង្គរពីរដប និងម្ហូបគ្រឿងសមុទ្ទ ហូបទាល់តែតឹងពោះង៉ាង
SPY ពីរដប អង្គុយលើខ្សាច់មាត់ឆ្នេរ
អត្ថបទទាក់ទង៖
ពិតជារួមែនទិកមែនបឿនអើយ!
ទៅដើរលេងអ៊ីចឹងៗ សប្បាយណាស់
អស្ចារ្យណាស់!!!! 😀
បន្ទាប់ពីដើរកម្សាន្ដរួចពេលត្រឡប់មកភ្នំពេញវិញក៏ចាប់ផ្ដើមនិយាយពិភាក្សាគ្នា៖
បឿននិយាយ៖ អូនសំឡាញអ្ហើយ យើងដើរលេងអស់លុយច្រើនណាស់ បងពិបាកចិត្តណាស់នៀក?
អាភិននិយាយ៖ មិនអីទេបងសំឡាញ់ អស់ក៏អស់ទៅ ចាំខែក្រោយ ប្រាក់ខែបងទាំងប៉ុន្មានអូនដកទុកឲ្យខ្ទេច ដើម្បីកាត់បន្ថយការចាយវាយរបស់បង, យើងសន្សំឡើងវិញ, ហាហាហា
អ៊ូវ៉ោវ!! មិនដឹងសោះថា បងបឿនមានភរិយាស្រស់ស្អាត ហើយគួរឲ្យស្រលាញ់ទៀត 😀
សូមអោយសុភមង្គល និងស្នេហាដ៏ផ្អែមល្ហែម របស់បឿន ថិតថេរ ជាអមតៈ៕
តួស្រីចាប់ផ្តើមបង្ហាញមុខ! ទស្សនិកជនបន្តិចទៀតនឹងបានឃើញមុខកាន់តែច្បាស់!
ពេលបានអានចំណងជើងមួយភ្លែត ខ្ញុំស្មានថា «… ជាមួយប្រពន្ធទីពីរ» 😀
អីក៏សាហាវម៉្លេះពូបឿន!! រកតែកន្លែងសង់ទីម៉ែត្រផង!!!
បើបានដើរលេងមានលុយដូចពូចឹង ខ្ញុំមិនស្តាយទេ ឲ្យតែសប្បាយ!!! រកកន្លែងសប្បាយ ដូចជាស្ទូចត្រី ជិះទូកលេង (កាណូត) ដើរព្រៃ (លើកោះ)៕
ចឹងៗនោះ សប្បាយ បើ់មានគ្នាច្រើនកាន់តែល្អ!!!
Dycan: 🙂
Samady KS: ធម្មតាលុយទុកនៅនឹងប្រពន្ធទាំងអស់ហើយ មិនបាច់ទាល់តែដើរលេងអស់លុយទើបប្រពន្ធជំរិតយកនោះទេ 😀
ឡាវ័ន៖ អរគុណដែលសរសើរប្រពន្ធខ្ញុំ
សិលា៖ អរគុណចំពោះការជូនពរ
និមល៖ កំហុសរបស់និមលខ្លួនឯងទេ 😀
កុមារកាមទេព៖ មានអីសាហាវ គេដើរលេងគ្រប់តែគ្នា កន្លែងខ្លះអត់សុវត្ថិភាពគួរកុំដើរដែរ
តាចាស់ហើយរឿងដើរមិនពូកែតែរឿង
អីនុះតាពូកែណាស់វើយអាចៅៗទាំងអស់គ្នា។
ខ្ញុំនិយាយពីសាហាវនោះ គឺអារូបទីមួយ ” អង្គរពីរដប និងម្ហូបគ្រឿងសមុទ្ទ ហូបទាល់តែតឹងពោះង៉ាង” នោះតើ!!! ;D
អ៊ីចឹងទេអ្ហេស៍
ច្រណែនបងបឿនឯងដល់ហើយ ចង់បានប្រពន្ធមួយនឹងគេដែរគ្រាន់ពេលចង់ដើរកំសាន្តនៅខេត្តឆ្ងាយៗមានអ្នកទៅជាមួយ តែទាស់តែញុមមានចរឹកចូលចិត្តនៅមា្នក់ឯងដ៏ចឹងចាំមើលខ្លួនឯងចាស់ជាងនេះក្រែងល៎ចង់មានជិវិតជាអ្នកមានគូរនិងគេ។:)
ចាំដល់ពេលចេះនៅពីរនាក់សិនទៅ
សុទ្ធតែជល់ដបអីឯណា ផង បឿន ? ធ្វើមិនដូចរ៉េ ! 😀 អរគុណបានចែកចាយ បើមិនបានដើរលេង នឹងគេ ឃើញតែ អង្គរ នឹង ម្ហូបក៏ឆ្អែតដែរ!
យ៉ាងម៉េចទើបឃើញ អង្គរនិងដបឆ្អែត?
ប្រើការ ស្រម៉ៃខ្លះទៅ បើមិនអោយខ្ញុំស្រម៉ៃ ស្មានតែលិតកញ្ចក់កំព្យូទ័រ បានទៅអីហ្នឹង ? ខំៗ ឆក់ខានបានោឡើងឋាន សួរគ័ ហ្នឹងគេទៅណា ? 😀
សួស្តីពូបឿន! មើលទៅទិតជារ៉ូម៉ែនទិកណាស់!
ខ្ញុំអត់មានអីនិយាយច្រើនទេ គ្រាន់តែសូមជួនពរពូនិងបងស្រីឲ្យកាន់តែស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងណាពូ… ហើយម៉្យាងទៀត ខ្ញុំភ្លេចប្រាប់ពូថា ពូនិងប្រពន្ធពូមើលទៅសមគ្នាណាស់… 😉
ហេហេ អរគុណផ្កាយអត់កន្ទុយ 😀
អឺទៅ, លោកបឿន ថតតាដបស្រា សុខចិត្តអោយមុខប៉ាពន្ធ មើលអត់ឃើញ! ហេស ហេស… និយាយលេងរ៉េ! រីករាយជាមួយផង!
អាហ្នឹងស្ទីលគេ ឃើញស៊ីអាតទេ? 😛
អាត! អាតណាស់! 😆
😀
ឡូយណាស់ណ៎បានទៅរ៉ូមែនទិចពីរនាក់ប្រពន្ធ។ ចង់បានប្រពន្ធដែរហើយចឹង
មិនដឹងយកមកអំពល់ទុក្ខខអីរ៉េ បាត់ដំបងអើយ ដើរលេង សិនរ៉ៅ ! 😀
មែនហើយបង ហុនមាន អ្ហើយ មិនដឹងយកប្រពន្ធធ្វើអីទេ ព្រោះនៅក្មេងដែរ រឿងមានប្រពន្ធនេះ មិនចាំបាច់ ចាំបាច់ប្រើ Licience ស្អីទេ ប្រើ ត្រឹម Trials Version ក៏បានដែរ ដើម្បីងាយស្រួលបើយ៉ាងម៉េចយ៉ាងម៉ា ប្ដូចេញភ្លេត
អត់ឡៃសិន បន្តិចអ៊ែរើ បន្តិចអត់ដើរ មានឡៃសិនដំណើរការស្រួលណា មិនចេះអ៊ែរើទេ មិនធានារ៉ាប់រងទៀត 😀
ខ្ញុំពិតជាមានមោទនភាពសំរាប់បឿនមែនទែន ដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការនាំប្រពន្ធទៅដើរលេងជាលើកទី២នៅកំពង់សោម។ សំរាប់ខ្ញុំវិញមិនទាន់ទេ ចាំមើលតិចទៀតព្រោះអី អស់ហូលីដេនៅកន្លែងការងារហើយ រវល់តាទៅអាមេរិក១ខែកន្លះ ដល់តែមកវិញអត់ហូលីដេទាំង២នាក់ហ្មង។
@ពូសាមឌី៖ ហេហេហេ អីគេប្រពន្ធមាន Trial Version និង Full Version ទៀត? តើគេទិញបាននៅណា៎? 😀
@សុវិចិត្រ៖ អាTrial Version តាមខ្ញុំដឹង គឺសង្សារពេលស្រលាញគ្នាអត់មានរៀបការ ហើយ អាFull Versionហ្នឹង គឺសង្សារស្រលាញ់គ្នា ហើយរៀបការគេដឹងឮគ្រប់គ្នា!!! ចំនែកខ្ញុំប្រើអា free version ទេ!!!
ចាំពេលញ៉ុមមានពីងពង់ ចាំយកស្តាយបងបឿនទៅប្រើដែរ! 😀
@បងពិសិដ្ឋ៖ បានទៅដើរលេងនៅប្រទេសគេហើយ មកច្រណែនអីនឹងខ្ញុំនៅតែស្រុកខ្មែរ
@ភារម្យ៖ រកស្ទីលថ្មីទៅ ស្ទីលខ្ញុំទុកប្រើពេលក្រោយទៀត 😀