ព្រឹកមិញម៉ោង១០ ទៅសម្ភាសការងារ PHP prgraming នៅ Web Essentials រយៈពេលពីរម៉ោង ។ ខ្ញុំបានខំអស់លទ្ធភាពចំពោះសម្ភាសផ្ទាល់មាត់ ប៉ុន្តែសោកស្ដាយ ព្រោះធ្វើលំហាត់ PHP ដោយសរសេរកូដលើក្រដាសមិនបានល្អ និងធ្វើបានតែប៉ុន្មានសំណួរប៉ុណ្ណោះ ។ ធ្លាប់តែសរសេរកូដលើកុំព្យូទ័រ មិនចាំត្រង់ណាប្រើហ្គូហ្គលម៉ាផស មិនសូវចាប់អារម្មណ៍ចាំ keyword ដល់មកសរសេរលើក្រដាស រកនឹកមិនឃើញ តែក៏មានសំណួរខ្លះខ្ញុំមិនធ្លាប់សរសេរកូដប៉ះដែរ ។
ឥឡូវមិនដឹងថាលទ្ធផលអាចសង្ឃឹមបានឬអត់ទេ ចូលសប្ដាហ៍ក្រោយទើបអាចដឹងលទ្ធផល ។
ជូនពរសំណាងល្អណា៎!
ជូនពរអ៊ីចឹង ប្រហែលសង្ឃឹមច្រើនហើយ អរគុណណា!
ជូននននន ពររររ! អោយពូបឿនននននន សម្ភាសជាបបបបបប់។
មែនហើយបង ! ឱ្យសរសេរលើក្រដាស ពិតជាយ៉ាប់ជាងសរសេរលើកុំព្យូទ័រផ្ទាល់ !
តែទោះជាយ៉ាងណាក៏ដោយ សូមជូនពរឱ្យបងបានជោគជ័យ !!!!
(ចាំពេលមានកូន ចាំខ្ញុំហៅពូៗ)
សូមសំណាងល្អ នឹងជួយអបអរ យ៉ាងមេចៗ កុំភ្លេចហៅពួកយើងទៅ ជប់លៀងផងណា នៅពេលបានការងារធ្វើ ! 😀
មិនដែលអ្នកណាគេយកអ្នកអាយធីទៅអោយធ្វើលំហាត់សរសេរកូតលើក្រដាស់ចឹងទេ អ្នកណាទៅចាំអស់នោះ។ និយាយមែន ព្រោះបើខ្ញុំអ្នករើសវិញ បើចង់តេសកូដលើសម្ថភាព ខ្ញុំអោយធ្វើលំហាត់លើកំព្យូទ័រ តែខ្ញុំតេសសម្ថភាព Logic លើក្រដាស់ រឺតេសសម្ថភាពដោះស្រាយបញ្ហាលើក្រដាស់។ តែយ៉ាងណា ជួនពរអោយបានជាប់
សំណាងល្អណា៎បង! ^^*
អរគុណអ្នកទាំងអស់គ្នា បើខ្ញុំបានជាប់ ចាំជប់លៀង
សុភា៖ គេតេស្ដ៍លើក្រដាសអ៊ីចឹង គេចង់ដឹងថាយើងធ្លាប់សរសេរលើកុំព្យូទ័រ បើឱ្យសរសេរលើក្រដាសវិញ តើបានប៉ុណ្ណា ជួនកាលអាចវាយតម្លៃសមត្ថភាពពីកូដក្រដាសផង ។ ខ្ញុំជឿថាវាល្អម្យ៉ាងម្នាក់ តែខ្ញុំសង្ឃឹមថាគេនឹងមិនយកកូដក្រដាសនេះជាគោលទៅចុះ បើយក ខ្ញុំធ្លាក់ហើយ ។
បងបឿន ញុមលឺថាក្រុមហ៊ុនហ្នឹងគំរិះណាស់។ ហើយធ្វើបាបបុគ្គលិកទៀត។ ហ្នឹងគ្រាន់តែលឺពីមាត់ចាបមាត់ព្រាបទេ។
បាច់បារម្ភរ៉េ! ពូកែដូចលោកបឿនដឹងតាជាប់! (ហ្នេ, កុំភ្លេចអាពាក្យសន្យាណា៎, ជាប់ជប់លៀង! :P)
ជូនពរអោយបានប្រាក់ខែ 1000 ដុល្លា… 😉
ជប់លៀងនៅឯណា ? ប្រាប់ផង បើមិនបានទៅ ក៏ ហិតតាមខ្យល់បានដែរ ! 😀
ខ្ញុំថាគេតេស្ត៍លើក្រដាសអាចឹង ត្រឹមត្រូវហើយ ព្រោះ សម័យអាលូវ មនុស្ស ប្រើ កំព្យូទ័រ ច្រើនណាស់ ចុចនេះ ចុចនោះ ចេញ ចម្លើយឯង បើប្រើក្រដាស បានប្រើខួរក្បាលច្រើន ។ ខ្ញុំ ជឿ ៩៩ ភាគរយ ថា បឿន មុខជា ជាប់ហើយ !
បងហនុមាន ចុះ១%ទៀតទុកធ្វើអី?
ទុកខ្លួនឯងខ្លះទៅមានកើតអី បានអោយ ទៅដល់៩៩ ហើយ ចាត់ទុកថាសំណាងទៅ ចុះ ! 😀 និយាយលេងរ៉េ
១០០ក៏ចាយមិនគ្រាន់ ១០០០ក៏ចាយមិនគ្រប់!
និយាយទៅ ខ្ញុំអត់មានពាក្យអីនិយាយច្រើនទេ! មានតែសូមជូនពរឲ្យពូបឿនជាប់តែប៉ុណ្ណឹងឯង!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ទោះជាបឿនធ្វើការបានប្រាក់ខែប៉ុន្មានក័ដូចតែគ្នាដែរ ព្រោះពេលបើកលុយប្រហែលជាមិនបានចាយផងមើលទៅ? ព្រោះអីពេលនេះមានប្រពន្ធហើយ ប្រាក់ខែច្បាស់ជាត្រូវ អាភីន ដកខ្ទេច ដកខ្ទី.. ត្រូវចេះគឹបលុយខ្លះៗផង
Hopefully, u will be recruited as its staff. wishing u.
http://kdarmsork.wordpress.com/2010/06/21/two-suns-on-21st-june-2010/
មើលទៅដូចជាមិនជាប់ទេ 😦
ខ្ញុំដូចជាប្រហែលៗក្រុមហ៊ុនហ្នឹង!
So you already passed interview at Web essentials now?
តាមពិតទៅការសរសេរ Code នៅលើក្រដាសគឺគេគ្រាន់តែចង់ដឹងពីសមត្ថភាព
របស់យើងតែប៉ុណ្ណោះ ។ ខ្ញុំក៏និស្សិតជំនាញ ITដែរប៉ុណ្តែខ្ញុំគិតថាយើងជាអ្នកផ្នែ
កនេះគួរតែស្វែងយល់អោយបានច្បាស់ពី Code ផ្សេងៗ។
ជាចុងក្រោយខ្ញុំសូមជូនពរលោក អោយសំរេចបំណងផងចុះ។
ប្រសិនមាននណាមានចំនាប់អារម្មណ៍រាប់អានខ្ញុំបាទសូមទំនាក់តាម
Tel : 089 721 988
E-mail: phenphearun@gmail.com