UPDATED (៨ ឧសភា ២០១០, ១៨,០០): សូមដោនឡូតឈុតអក្សរនេះម្ដងទៀត ដែលខ្ញុំទើបនឹងកែជើង ប យារស្រៈ អា និងកែស្រៈ អា ឱ្យវែងជាងមុនរាល់តួអក្សរដែលយារស្រៈ អា ។ សូមមេត្តាអភ័យទោសចំពោះកំហុសនេះ ។
ឈុតអក្សរ អង្គុលីលេខខ្មែរ (Khmer Angkulileka) ជាម៉ូដអក្សរយកលំនាំតាមអក្សរអង្គុលីលេខ ។ ម៉ូដអក្សរនេះរៀបចំដោយលោក កេង វ៉ាន់សាក់ ប៉ុន្តែខ្ញុំយកមកធ្វើជាយូនីកូដសម្រាប់ប្រើលើកុំព្យូទ័រនេះមានការកែតម្រូវខ្លះឱ្យស្របទៅនឹងលក្ខណៈនៃអក្សរខ្មែរ ដូចជា កា មិនប្រើសក់បីគន្លាក់ឬ ក ដាច់ចេញពីស្រៈ អា, បន្ថយគម្លាតពីចន្លោះអក្សរមួយទៅអក្សរមួយឱ្យមានសោភណភាព និងកែទ្រង់ទ្រាយតួអក្សរខ្លះដែរ ។
ឈុតអក្សរនេះ ខ្ញុំយកអក្សររបស់បង ដាញ់ ហុង ជាគំរូ ដូច្នេះអាចប្រើបានជាមួយ Windows, Mac OS X, និងកម្មវិធីដែលមិនអាចប្រើជាមួយខ្មែរយូនីកូដពេញលេញ ដូចជា Adobe Photoshop, Adobe Illustrator, Adobe Indesign, Adobe Flash Profesional ។ល។
អត្ថបទទាក់ទង៖
អោយខ្ញុំសុំមុនគេចុះ បឿនអើយ កុំថាអីថាវ៉ាន់ ណា អរគុណច្រើន ! អាលូវទៅដេកបានហើយ ប្រយ័ត្នប្រពន្ធ គក់ ខានបានកូនប្រើណា 😀
សុំបន្ថែមបន្តិចបឿន ដើរល្អ ចំពោះ MacOS X សូមអរគុណសាជាថ្មី ដល់ការប្រឹងប្រែង ចែករំលែក ដល់ ពួកខ្ញុំទាំងអស់ ! អរគុណ
អរគុណបឿន! 🙂
បងហ៎ា អត់ដើរផង!!! @_@ ប្រាប់របៀបតិចមើល 😀
អរគុណ
អរគុណប៉ាបឿន! 😀
រួចរាល់! ហេស ហេស…មិនទាន់បានតេស្ត៍រ៉េ ចាំប្រាប់ថារត់រឺមិនរត់ ពេលបានសាកល្បង! អរគុណ។
អគុណហើយបឿន!
Well done.. thanks for sharing.
proud of u as khmer.
អរគុណបឿន! ប្រសិនបើអាចឆ្លៀតពេលបានសូមជួយបង្កើតពុម្ពអក្សរ Khmer Kep និង Khmer Mool1 ដែលអាចប្រើជាមួយនឹង Adobe and Mac ផង។
មុខឌឺ៖ កូពីអក្សរនេះទៅ C:\Windows\Fonts
បងច័ន្ទរឿន៖ ធ្វើ Khmer Kep ឱ្យស្គាល់ ខ្ញុំមិនដឹងថាលោក តុប ឫទ្ធី គាត់អនុញ្ញាតឬអត់ ។ បើបងអាចទាក់ទងសុំគាត់បាន ដោយរក្សាឈ្មោះគាត់ដដែល ខ្ញុំនឹងធ្វើ ។
និយាយអ៊ីចឹង បាត់មុខលោក មង្គល ទើបតែឃើញមកអើត ។ មិនដឹងទៅនៅកៀនណាឥឡូវ?
អរគុណច្រើនណាស់លោកបឿនអើយ!
ពិតជាប្រើស្រួលជាមួយ photoshop sp2។
តើមាន font អក្សរខ្មែរឆ្លាក់ណាអាចប្រើជាមួយ photoshop sp2 ដែរទេបាទ?
ខ្ញុំគិតថាពេលភ្ជាប់ ស្រៈអានេះបញ្ចូល មើលទៅដូចជាអត់ស្អាតទៅវិញទេលោកបឿន ឬមួយមកពីលោកបឿនគូសពេលភ្ជាប់នេះមិនស្អាត ឬមិនដឹងទេ វាចេញមកកៀក និងព្យញ្ជនៈខ្លាំងពេក ខុសពីអក្សរដែលមិនភ្ជាប់ លោកបឿនសាកមើលមើល៍
បានប្រើហើយ! អរគុណច្រើន!
សុភ័ក្ត្រ៖ គឺមកពីខ្ញុំគូស តែខ្ញុំមានបំណងធ្វើឱ្យវាប្លែកគ្នាអ៊ីចឹង ដូចអក្សរ ច អក្សរ ថ គួរតែធ្វើឱ្យដូចគ្នា តែឱ្យវាខុសគ្នាដូចទៅនឹងម៉ូតអក្សរអង្គលីលេខដែរ ។
មើលបឿន ធ្វើម៉េចអាច Post រូបភាពបានទៅ?
ថុនាចង់ដាក់រូបនៅត្រង់ណា?
ខ្ញុំឃើញដូចសុភ័ក្រ្ដដែរស្រះ ា នឹងជ្ជាប់ជាមួយព្យញ្ជនៈខ្លះមើលទៅឃ្លាតគ្នាខ្លាំងណាស់ ហើយមួយចំនួនទៀតមើលទៅឃើញថាស្អាត។
ខ្ញុំមើលមិនបានអស់ទេ ឃើញមានបញ្ហាប្រាប់ខ្ញុំផង ខ្ញុំនឹងកែវាឡើងវិញ
ខ្ញុំក៏មិនទាន់ប្រើច្រើនដែរគ្រានសាកល្បងតែប៉ុណ្ណោះ ហើយឃើញចំនុចនេះក៏ប្រាប់ទៅ ចាំសាកវាយពីរបីអត្ថបទសិនបើឃើញមានចំនុចកន្លែងណាខ្វះខាត់នឹងប្រាប់បឿនបន្ដទៀត។ អគុណចំពោះពុម្ភអក្សរមួយនេះខ្ញុំពេញចិត្ដខ្លាំងណាស់
អគុណម្ចាស់ប្លក
Big THANK!
Thanks for the sharing!
សូមដោនឡូត និងអាប់ឌេតឈុតអក្សរនេះម្ដងទៀត ដែលខ្ញុំបានកែកំហុសមួយ និងកែទម្រង់ស្រៈ ព្យញ្ជនៈយារស្រៈ អា ឱ្យវែងជាងមុន ។
អគុណបឿនដែលបានកែតម្រូវយ៉ាងឆាប់រហ័សបែបនេះ ខ្ញុំគិតថាមិនមានទោសពៃអីទេ វាជារឿងធម្មតាទេការអ្វីក៏តែងតែមានកំហុសឆ្កងខ្លះហើយ។ យើងម្នាក់ឯងប្រាកដជាមិនស្វែងរកកំហុសគ្រប់ជ្រុងជ្រោយនោះទេ មានតែអ្នកប្រើនឹងហើយជួយស្វែងរកកំហុស។
បាទ អរគុណ
សុភី បឿន កែរលឿន មកពីប្រពន្ធ ដេញអោយគេញក្រៅមុង ព្រោះគេហៅបីដងហើយ នៅតែខំធ្វើហ្វន់ហ្នឹងទៀត អាចឹងបានបឿនមានពេលហ្នឹងណា 😀 ខ្ញុំនិយាយកេងរ៉េ ខុសឆ្គង កុំប្រកាន់ខ្ញុំអី
សុំសួរមួយមើល… តើធ្វើយ៉ាងម៉េចដើម្បីដាក់ប្លុកយើងឲ្យជាប្រពន្ធខ្មែរ (ដើម្បីឲ្យមានវត្តមានប្លុកយើងក្នុង http://km.wordpress.com ពេលយើងអាប់ឌែតប្លុកម្តងៗណា)
vylavorn: ត្រូវដាក់ប្លកជាភាសាខ្មែរ Admin > Settings > Language: km – ភាសាខ្មែរ
សូមអរគុណដែលបានដាក់អោយទាញយកហ្វុនអក្សរខ្មែរអង្គុលីមា សំរាប់ប្រើជា សារធារណ។សូមអោយមានភាពជោគជ័យជារៀងរហូត។
អរគុណចំពោះការជូនពរ
សុំទោស បឿន ស្រះ ( ុ) អុក ដូចជាក្រាស់ជាងគេបន្តិច ។ ខ្ញុំថាក្រាស់( Thick, Heavy) បឿនអាចទៅមើលនៅផ្ទះ ខ្ញុំៗបានធ្វើ ដាក់ អោយគេដោនឡូតពី កន្លែង ដែលបឿន បានដាក់ ។ សង្ឃឹមថា បឿន មិនប្រកាន់ !
តើគួរធ្វើឱ្យវាស្ដើងធម្មតា ឬគួររក្សាឱ្យដូចអក្សរដើមទេ? តែបើតាមគំនិតខ្ញុំ ឱ្យក្រាស់ដូចអក្សរដើមគេចុះ ដូចអក្សរអង្គុលីលេខអង់គ្លេស មានច្រើនសណ្ឋានណាស់ មានក្រាស់ មានស្ដើង មានច្បាស់ មិនច្បាស់ ។
កាលពីយប់មិញខ្ញុំបានសាក់ប្រើពុម្ពអក្សររបស់បឿន វាយបានមួយទំព័រឃើញចំនុចខ្វះខាត់ដូចខាងក្រោម បើអាចកែបាននោះពិតជាល្អហើយ៖
– ខ្ញុំឃើញគំលាតអក្សរមួយចំនួនមិនស្មើគ្នា បណ្ដាលអោយបន្ទាត់តូអក្សរយើងមើលទៅកន្លែងខ្លះឃ្លាតគ្នាខ្លាំងហើយកន្លែងខ្លះចង្អៀត ឧទាហរណ៍ៈ ជើង ប ឃើញថាឃ្លាតគ្នាខ្លាំង ខុសពីជើង យ និង ឡ
– ចំពោះការប្រើអក្សរអង់គ្លេសជាមួយនេះវិញ គឺមានអក្សរមួយចំនួនឃ្លាតគ្នាខ្លាំងណាស់ ដូចដកឃ្លាអញ្ចឹងពីអក្សរមួយទៅអក្សមួយ បឿនអាចសាកលមើល។
អរគុណបងសុភី អក្សរនេះ បើជាអក្សរអង្គុលីលេខប្រាកដ ជើងមានគម្លាតជាងនេះ ហើយគម្លាតមិនស្មើគ្នាសោះ ខ្លះឆ្ងាយខ្លះជិត ខ្លះប្រកៀកគ្នាយកតែមែនទែន ។ ខ្ញុំធ្វើឱ្យឃ្លាតដូច្នេះ ដើម្បីកុំឱ្យឃ្លាតឆ្ងាយអំពីអក្សរដើមពេក ។
សូមអរគុណបឿន ដែលបានចំណាយពេលធ្វើអោយពួកយើងប្រើ ។
អរគុណចំពោះកំណែរ!
អរគុណច្រើន
ខ្ញុំគិតថា ប្រហែលជាត្រូវកែបន្ថែមទៀត តែចាំមើលសិនចុះ បើកាលណាខ្ញុំអាប់ដេត សូមដោនឡូតយកទៅជំនួសទៀតចុះ ។
បើមានអ្នកចិត្តល្អដូចបងបឿនតែ១០ ២០នាក់មិនដឹងជាឡាអរ យ៉ាងណាហេ ហ៊ីហ៊ី …:D
បឿន : មិនបាច់កែរក៏បានដែរព្រោះ ដូចបឿន បាន និយាយអាចឹង អក្សរអង្គុលីលេខ វា មាន សភាព (effect) អាចឹងនោះឯង ។អរគុណ
វីឡាវន : ចុះអ្នកភូមិវើតប្រេស សុទ្ធតែ អ្នកចិត្ត ល្អ មានដែលឃើញអ្នកណាម្នាក់ សសេរ ជេរគេ ជេឯង រ៉េ ? 😀
អ្នកភូមិវើតប្រេស ឧស្សាហ៍ចែកចាយរូបស្រីស្អាតណាស់ណា ។
បើដាក់ស្រីរូបអាក្រក់ ដេនិត ប្រាកដជាមិនចូលរ៉េ មែនរ៉េ ? 😀 ចែកគ្នាមើលទៅមិនទីអស់លុយកាក់ឯណា !
អរគុណ
អត់ទេ ខ្ញុំមិនសំដៅលើការសរសេរជេរអីទេ តែសំដៅលើការចែកចាយហ្រ្វ៊ីៗនឹងណា ^^ អ្នកបង្កើតប្រាកដជាហត់មិនស្ទើរទេ អត់បានដេកពួនផងក៏មិនដឹង តែគេធ្វើនេះដើម្បីអ្នកណា? មិនដើម្បីយើងទាំងអស់គ្នាទេហ៎? 😀 ដូច្នេះហើយ ទើបខ្ញុំស្ងោចសរសើរទឹកចិត្តរបស់បងបឿននឹងណា ^^
អរគុណ vylavorn ដែលសរសើរ តែបើនឹកស្រមៃទៅលោក ដាញ់ ហុង មិនដឹងជាគាត់ហត់យ៉ាងណានោះទេ ។
គាត់ អត់ហត់ដូចយើងរ៉េ បឿនអើយ ! ព្រោះ គាត់អ្នកចេះ យើង អង្គុយ សំកុក ម៉ាយប់ទើសភ្លឺ ប្រពន្ធ ហៅអោយចូល គេង បី ដង នៅតែ មិនទៅទៀត ! 😀 លោក ដាញ់ ហុង គាត់គ្រាន់តែអង្គុយ លើ កៅអី ដាក់ជើងលើតុ ចេញឯង ហ្នឹង មកពីគាត់ដឹង របៀប !
ត្រូវហើយ វីឡាវន អើយ មនុស្សមានទេពកោសល ខុសៗគ្នា អ្នកនេះចេះនេះ ចែកនេះ អ្នកនោះ ចេះនោះ ចែកនោះ បើខ្ញុំវិញ ចែកតាំង ខោ ទាំងអាវទៀត នោះ ខ្ញុំ មិនថា ? ខ្ញុំ កម្លែងលេង រ៉េ កុះអាក់អន់ចិត្តអី 😀
សួស្តីអ្នកទាំអស់គ្នា!សុខសប្បាយជាទេ
តើអ្នកមានការចាប់អារម្មណ៏ចំពោះយូនីកូដខ្មែរដែររឺទេ?
បើមាន សួមជួយអភិរក្សតំលៃនេះនិងចូលរួមប្រើអោយបានទូលលំទូលាយផង។ភ្នំពេញ
អរគុណច្រើនបឿន!
អរគុណបងបឿន !
អូរ…! អរគុណច្រើនណាស់ញ៉ោមអើយ។ ខ្ញុំសុំ ទាញយកទុកប្រើដែលហើយ។
ហ្អេ..! កូនខ្មែរយើងឆ្លាតៗណាស់តើណ៎។
សួស្តី លោក អ្នកស្ថាបនឹក….!
ខ្ញុំធ្លាប់ប្រើ Font Limon របស់អប្សរា ឃើញថាស្អាតល្អសម្បើមណាស់ញ៉ោម។ តែជាអកុសល ទាស់តែជា Limon ។ ប្រសិនបើលោកអ្នកស្ថាបនិកអាចធ្វើទៅជា Khmer Unicode មិនដឹងល្អយ៉ាងណាទេ..?
ឥឡូវរវល់ច្រើន អត់មានពេលទេ
តាបស
ទៅកន្លែងនេះ http://selapa.net/khmerfonts/ សាកមើល៍ ខ្ញុំដូចឃើញមានជា khmer Unicode រួចហើយ ហើយឈ្មោះ ថា VORLEAK នៅលើគេ ក្នុង ចំណាត់ Addition
អរគុណ ប្អូន បឿន ចំពោះពុម្ពអក្សរដ៏ស្អាតនេះ។
សួស្តីបងបឿន! ខ្ញុំបាទឈ្មោះ ឡាក់ ខ្ញុំជាសមាជិកថ្មីនៅទីនេះ!
ខ្ញុំបានសាកល្បងប្រើប្រាស់ពុម្ពអក្សរ Khmer Angkulileka របស់បងនៅក្នុងកម្មវិធី Adobe Illustrator ។ វាពិតជាងាយស្រួលប្រើមែន!
សូមទោស បងបឿន! តើបងមានពុម្ពអក្សរផ្សេងៗទៀត ដែលប្រើជាលក្ខណៈ Unicode ក្រៅពី Khmer Angkulileka ហើយអាចប្រើប្រាស់បាននៅក្នុងកម្មវិធី Adobe Illustrator ដែររឺទេ?
សូមអរគុណ… និងគាំទ្រការងារទ្រទ្រង់អក្យរ
ជាតិ គ្រប់រូបរាងសំរាប់វិទ្យាសាស្រ្តcomputer
សង្ឃឹមថាខ្មែរយើងហ្នឹងជឿនលឿនហើយមានពុម្ភអក្សរជាច្រើនបែបក្នុងពេលឆាប់ៗនេះ។