សុ-ចិ-បុ-លិ អង្គ​បួន​នៃ​ចំណេះ


ក្នុង​បទ​សម្ភាសន៍​អក្សរសាស្ត្រ​​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជោតញ្ញាណោ ត្រង់​កន្លែង​ពន្យល់​អំពី​ពាក្យ ចំណេះ បាន​បកស្រាយ​រហូត​ដល់​អង្គ​ទាំង​បួន​ដែល​នាំ​ឱ្យ​កើត​មាន​ចំណេះ គឺ សុ-ចិ-បុ-លិ ក្នុង​គម្ពីរ សត្តនីតិ ជា​ពាក្យ​សរសេរ​កាត់​មក​ពី សុ គឺ សុតៈ ប្រែ​ថា ចេះ​មក​ពី​ស្ដាប់ ។ ចិ មក​ពី ចិន្ត ប្រែថា មក​ពី​ការគិត (ឧស្សាហ៍​គិត​ទៅ​វា​យល់) ។ បុ មក​ពី បុច្ចៈ ឬ​បុច្ចនៈ គឺ​ឆ្ងល់ សួរ ឈ្លេចឈ្លី ទាល់តែ​យល់ ។ និង លិ គឺ លិខិតៈ មានន័យ​ថា ការកត់ត្រា​ទុក បង្ការ​ភ្លេច​ទៅ​ថ្ងៃ​ក្រោយ ។

និយាយ​ឱ្យ​ខ្លី ចំណេះ​កើត​មក​អំពី សុ-ចិ-បុ-លិ គឺ “ស្ដាប់ គិត ឆ្ងល់ កត់ត្រា​ទុក”

11 thoughts on “សុ-ចិ-បុ-លិ អង្គ​បួន​នៃ​ចំណេះ

  1. Fidele ថ្ងៃសុក្រ ទី 4 ខែមិថុនា 2010 / 8:57 ល្ងាច

    ស្រួល​ចាំ​គឺ សុ ចិ បុ លិ “ស្ដាប់ គិត សួរ កត់”។😀

  2. រក្ខិតមនោ ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:24 ល្ងាច

    សូមក្រាបអភិវាទ ឆ្ពោះព្រះលោកនាថ
    បរមសាស្តា ជាគ្រូនៃមនុស្ស
    និងពួកទេព្តា ទ្រង់ត្រាស់ទេស្នា
    ប្រទានឪវាទ ។
    សូមក្រាបអភិវន្ទ ឆ្ពោះធម៌សោភ័ន
    តំណាងលោកនាថ សូមធ្វើអភិវន្ទន៍
    ឆ្ពោះសង្ឃសីលស្អាត ស្តាប់ព្រះឪវាទ
    ប្រព្រឹត្តត្រឹមត្រូវ ៕

    ដកស្រង់ចេញពី វចនានុក្រមខ្មែរ(ជ.ណ)

  3. រក្ខិតមនោ ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:25 ល្ងាច

    ពរ៤ប្រការ (បែបទី១)
    ទីមួយសូមមានអាយុវែង អស់កាលអង្វែងរយវស្សា
    កុំបីទុក្ខទោសរាល់វេលា សព្វទិនទិវារាត្រីផង ។
    ទីពីរវណ្ណៈរូបរាងកាយ ល្អល្អះឆើតឆាយឥតសៅហ្មង
    ទោះបីខ្មៅ- សល្អកន្លង ឥតមានសៅហ្មងសមសោភា ។
    ទីបីសុខៈប្រាសចាកទុក្ខ រៀងតទៅមុខឥតគណនា
    រីករាយប្រិមប្រិយសព្វវេលា ឈ្នះអស់ពួកមារសត្រូវផង ។
    ទីបួនពលៈមានកម្លាំង មួនមាំក្លាខ្លាំងពេកកន្លង
    លើសជនសាមញ្ញធម្មតាផង ចិន្តានឹកប៉ងឥតឃ្លៀងឃ្លាត ។
    ពរទាំងបួននេះចូរកើតមាន ដល់អស់សន្តានគ្រប់ជនជាតិ
    ដែលបានជ្រះថ្លាមិនចង្អៀត រាល់សន្តានញ្ញាតិដូចប្រាថ្នា ។
    ទោះប៉ងចង់បានជាព្រះពុទ្ធ រុងរឿងវិសុទ្ធិដ៏ថ្លៃថ្លា
    ឬក៏សាវ័ក- សាវិកា ជាពុទ្ធមាតា- បិតាក្តី ។
    ឬមួយប្រាថ្នាទៅទេវលោក ហោះជិះពពកស៌ួគាល័យ
    គយគន់ព្រះឥន្ទព្រះព្រហ្មថ្លៃ តាមតែដួងចៃប្រាថ្នាចុះ ។
    ឬចង់បានទ្រព្យក្នុងលោកា ជាកំពូលមហាអ្នកមានខ្ពស់
    បរិបូរណ៍កត្តិសព្ទនិងកត្តិយស តាមតែចិត្តចុះកុះខុសឡើយ ។
    ដោយអនុភាពបុណ្យក្រៃក្រាស់ បានពិតជាក់ច្បាស់កុំតោះតើយ
    សម្រេចប្រាថ្នាកុំឆ្លកឡើយ រៀងរាបឆ្លងត្រើយនិព្វានហោង ៕

    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..

  4. រក្ខិតមនោ ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:27 ល្ងាច

    ពរ៤ប្រការ (បែបទី២)
    ទំព័រវាសនាចារកំហិត ជំរុញផ្លូវចិត្តអស់យាយតា
    លោក-អ្នក-យុវ័ននិងកញ្ញា នាំបច្ចយាមកសាបព្រោះ ។
    បណ្តាឥដ្ឋផលដែលផ្តល់មក សង្ឃឹមពន្លកលាស់ផុលផុស
    ល្អល្អះវិសេសដូច្នេះចុះ តាមពូជសាបព្រោះកុំបីខាន ។
    និងសូមទទួលជោគជយា ពរបួនគ្រប់គ្រារាល់ៗប្រាណ
    អាយុរស់នៅរយឆ្នាំប្រមាណ វណ្ណៈឲ្យបានសម្បុរស្អាតល្អ ។
    សុខៈសូមឲ្យសុខកាយសុខចិត្ត ពលៈមាំពិតសុខភាពបវរ
    ពរបួនប្រការរក្សាបន្ត បន្តោងផលល្អជូនដល់អ្នកសាង ។
    ដោយអនុភាពព្រះរតន៍ត្រៃ សូមឲ្យនិស្ស័យនិងសំណាង
    ដែលអស់លោកអ្នកខំកសាង អ្វើបុណ្យគ្រប់យ៉ាងពីយូរមក ។
    ផ្សំផ្គុំផលាបុញ្ញរាសី ទាំងចាស់ទាំងថ្មីបែងលៃលក
    ជួយទ្រយិតយោងសណ្តោងយក អ្នកកើតឋានថោកជាសាច់សា ។
    ឲ្យរួចរម្តោះឃ្លាតចាកទុក្ខ ឡើងកើតស៌ួគសុខតាមប្រាថ្នា
    រៀងរាល់សន្តានញ្ញាតិកា តាមតែចិន្តាឲ្យបានពិត ។
    និងសូមព្រះពុទ្ធប្រោសមេត្តា ព្រះធម៌ករុណាព្រះសង្ឃអាណិត
    ព្រះឥន្ទឲ្យជ័យព្រម្មថ្លៃស្នេហ៍ស្និទ្ធ ឲ្យបានដូចិត្តប្រាថ្នាទៅហោង ៕
    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..

  5. កល្យាណធម្មោ ថាច់ តឹម និស្សិត សាលា វិជ្ជាស្ថាន ព្រែកឫស្សី ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:31 ល្ងាច

    ពរ៤ប្រការ (បែបទី៣)

    ទីមួយអាយុអាយាមវស្សា របស់យាយតាលោកអ្នកនាង
    យឺនយូររយឆ្នាំកុំបីល្អៀង ឃ្លាតឃ្លៀងទៅជាការដទៃ ។

    ទីពីរវណ្ណៈសម្បុរកាយ ស្រស់ល្អឆើតឆាយទាំងត្រ័យវ័យ
    ចូរកើតមានដល់ញាតិប្រុសស្រី ទីវារាត្រីកុំបីឃ្លាត ។

    ទីបីសុខៈស្រួលសប្បាយ សុខចិត្តសុខកាយគ្រប់ផៅញាតិ
    ដែលជាប់និស្ស័យជាទាយាទ និងព្រះលោកនាថម្ចាស់សាសនា ។

    ទីបួនពលៈកម្លាំងមាំ សាច់ដុំឧត្តមពេញកាយា
    ពលាបរិបូរណ៍រាល់អាត្មា បានដូចប្រាថ្នាកុំខានឡើយ ៕

    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..

  6. កល្យាណធម្មោ ថាច់ តឹម និស្សិត សាលា វិជ្ជាស្ថាន ព្រែកឫស្សី ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:32 ល្ងាច

    ពរជ័យ

    សាធុ!សាធុ!ប្រពៃពិត ទិវាកម្រិតជោគជយា
    ដោយសារយាយតាមានសទ្ធា ហើយបានបូជានូវបច្ច័យ ។
    បានសាងសន្សំបុណ្យកុសល កំណត់ឆ្ពោះដល់ព្រះរតន៍ត្រៃ
    បូជាទេយ្យធម៌ល្អថ្លាថ្លៃ ឥតមានសង្ស័យនៅក្នុងចិត្ត ។
    ដោយសម្មាទិដ្ឋិបញ្ញា ជាក់ច្បាស់ធម៌អាថ៌តាមហេតុពិត
    លះបាបសាងបុណ្យស្អាងជីវិត ដោយដួងចិត្តគិតផ្សងសុខា ។
    យល់ដូច្នេះហើយលះកំណាញ់ ចិត្តបាបត្រូវចាញ់លើបញ្ញា
    ចិត្តបុណ្យបានឈ្នះបេះផលា ជូនដល់អាត្មាក្នុងលោកនាយ ។
    ដោយអានិសង្សដ៏ពិសេស ដែលកើតពេលនេះច្បាស់ពណ្ណរាយ
    សូមជួយយិតយោងអស់តាយាយ នាងអ្នកសម្ទាយបានសុខសាន្ត ។
    ហើយឲ្យយាយតាលោកអ្នកនាង បានពរកុំល្អៀងឃ្លាតពីប្រាណ
    ទាំងបួនប្រការជាប្រមាណ ព្រះពុទ្ធប្រតិស្ថានថាដូច្នេះ ។
    ទីមួយអាយុវស្សាវែង ទីពីរពណ៌ខែងយ៉ាងវិសេស
    ទីបីសុខកាយស្រាយកិលេស ទីបួនចិត្តនេះឈ្នះខ្លួនឯង ។
    និងបានសម្បត្តិបីប្រការ មនុស្សលោកទេព្តានិងកន្លែង
    មិនកើតមិនស្លាប់ពិតជាក់ស្តែង ដូចពាព្យខ្ញុំថ្លែងកុំខានឡើយ ៕

  7. កល្យាណធម្មោ ថាច់ តឹម និស្សិត សាលា វិជ្ជាស្ថាន ព្រែកឫស្សី ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:33 ល្ងាច

    សម្បត្តិបីប្រការ

    សំណាងនិស្ស័យនិងវាសនា របស់យាយតាសាធុជន
    យុវ័នកញ្ញាមហាសោភ័ណ សោភាពេកពន់ក្នុងជាតិនេះ ។

    ព្រោះមានសទ្ធារីកដូចផ្កា ឈ្នះចិត្តឫស្យាជាកិលេស
    លះបង់កំណាញ់ដេញអស្មិ ញ៉ាំងផលវិសេសឲ្យកើតកើន ។

    ដោយអានិសង្សការបូជា សូមឈ្នះអស់មារកើតចំរើន
    ឈ្នះអស់សត្រូវនៅទិសច្រើន រាប់រយពាន់ម៉ឺនប្រុងពាធា ។

    ហើយបានទទួលទ្រព្យទាំងឡាយ មួយទ្រព្យវិស័យនៃមនុស្សម្នា
    ពីរទ្រព្យទេវតាសែនសោភា បីទ្រព្យសុខជាមិនកើតស្លាប់ ។

    សម្បត្តិទាំងបីលៃបែងចេញ រិតតែចំណេញជាដរាប
    ចំណង់ចង់បានអ្វីឈោងចាប់ ទៅតាមផ្លូវច្បាប់កម្មកុសល។

    សូមឥដ្ឋផលៗគាប់ចិត្ត ដែលអ្នកបានគិតបានប្រាថ្នា
    បួងសួងបន់សុំផ្សងយ៉ាងណា សំរេចប្រាថ្នាកុំខានឡើយ ៕

    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..

  8. កល្យាណធម្មោ ថាច់ តឹម និស្សិត សាលា វិជ្ជាស្ថាន ព្រែកឫស្សី ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:34 ល្ងាច

    ពរប្រាំប្រការ
    ជយោ ! ជ័យជោគលោកអ្នកមាន សទ្ធាធនធានផ្សំបញ្ញា
    ជំរុញកាយចិត្តឲ្យជ្រះថ្លា បូជាបច្ចយាភ្ជាប់និស្ស័យ ។

    និងពុទ្ធសាសនាៗឯក រុងរឿងចម្លែកក្នុងលោកិយ
    ឱនកាយគោរពទាំងប្រុសស្រី សូមផលចាស់ខ្ចីគប្បីមាន ។

    ពិសេសវរៈពរប្រាំប្រការ ចំរើនផលាជាធនធាន
    ចាប់ផលក្រងទុកធ្វើជាយាន ឆ្លងស្ពានជីវិតកើតភពថ្មី ។

    អាយុជីវិតរស់រយឆ្នាំ វណ្ណៈល្អប្រាំបើជាស្រី
    បានបញ្ចពិធកល្យាណី បុរសភេទក្តីបានដូចចិត្ត ។

    សុខៈសុខកាយសប្បាយចិត្ត ពលៈមួនពិតគ្រប់វេលា
    បដិភាណៈចេះសព្វវិជ្ជា សូមឲ្យមីងមាបានដូចបំណង ។

    ដោយបុណ្យពុទ្ធរតន៍កម្ចាត់ទុក្ខសោក គុណធម៌ក្នុងលោកកម្ចាត់សៅហ្មង
    តេជៈសង្ឃរតន៍ផុតចង្រៃផង ត្រៃរតន៍ផូរផង់ក្រងជាភួងផ្កា ។

    បំពាក់ឲ្យអ្នកដែលខំធ្វើបុណ្យ ឲ្យទានជាទុនដោយចិត្តជ្រះថ្លា
    សាងគុណថែសីលគប់ដោយបញ្ញា ល្អល្អះថ្លៃថ្លាលុះត្រានិព្វាន៕

    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..

  9. កល្យាណធម្មោ ថាច់ តឹម និស្សិត សាលា វិជ្ជាស្ថាន ព្រែកឫស្សី ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:41 ល្ងាច

    សម្បត្តិលោកិយ
    កុសលផលបុណ្យជនកសាង សំអិតសំអាងស្អាងកាយចិត្ត
    ឲ្យជនអ្នកសាងថ្លាជីវិត រស់មានគំនិតយល់ឃើញត្រូវ ។

    ដើមផលផ្តល់ឲ្យមានសម្បត្តិ រូបនោះល្អស្អាតឥតហ្មងសៅ
    វិជ្ជាថ្នាក់ខ្ពស់ហាថៅរ៉ាវ ចរិយាឆោមឆ្លៅសែនរម្យទម ។

    សម្តីពិរោះសមយសសក្តិ ឫទ្ធិ៍រាងនោះហាក់ដូចអ្នកធំ
    ចិត្តហ៊ានក្លាហានទុក្ខមិនយំ ស្មារតីដូចភ្នំមិនតក់ស្លុត ។

    សិរីមន្តស្នេហ៍ថែទាំកាយ ជារៀងរាល់ថ្ងៃសម្បយុត្តិ
    បូកផ្សំចិន្តាបរិសុទ្ធិ ប្រាជ្ញាមុះមុតគ្មានអ្នកប្រៀប ។

    កម្លាំងមាំមួនស្មើហត្ថីប្រាំ រៀនសូធ្យចេះចាំថ្នាក់មិនទាប
    ហាហាក់ដូចភ្លៀងរៀងរាប រកអ្វីមកធៀបៗមិនបាន ។

    ដំណើររាជសីហ៍រាងព្រះរៀម ញញឹមទំនៀមជាប់ក្នុងប្រាណ
    ទម្លាប់មេត្តាហួសការស្មាន ឲ្យទានប្រៀបបានដូចវេស្សន្តរ។

    សង្គ្រោះប្រណីឥតរើសមុខ ផ្តល់សព្វក្តីសុខដោយមនុស្សធម៌
    ដល់ជនកន្តៀតទីទ័លក្រ ដោយចិត្តស្មោះសរពេញករុណា ។

    សូមឲ្យលោកអ្នកនាងទាំងឡាយ បានសោយអាស្រ័យសម្បត្តិយា
    ដែលព៌ណនាហើយសព្វប្រការ ដូចក្តីប្រាថ្នាកំខានឡើយ ៕
    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..
    http://www.otrao.blogspot.com

  10. កល្យាណធម្មោ ថាច់ តឹម និស្សិត សាលា វិជ្ជាស្ថាន ព្រែកឫស្សី ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:43 ល្ងាច

    សម្បត្តិស៌ួគ
    សម្បត្តិទេវតាមហាប្រសើរ ស្ថានស៌ួគខាងលើប្រាំមួយជាន់
    ក្នុងនោះតាវតឹង្សផុតអាសន្ន យាមាសោភ័ណសោភាពិត ។
    ព្រមទាំងចតុមហារាជិកា និម្មានរតីនិងតុសិត
    ជាស្ថានល្អល្អះគួរស្នេហ៍ស្និទ្ធ បរិនិម្មិតសាវតីផង ។
    សូមឲ្យបិស័ទទាំងក្មេងចាស់ បានជួបប្រទះដូចបំណង
    ទោះមានប្រាថ្នាការប៉ុនប៉ង ក្រៀកចិត្តចាំចងឋានណានោះ ។
    ឋានទាំងប្រាំមួយជួយវាសនា សូមឲ្យយាយតាសំរេចចុះ
    កើតសុខក្សេមក្សាន្តផុតក្តៅស្អុះ ឡើងស្ថានខ្ពង់ខ្ពស់រស់សោយបុណ្យ ។
    ទាំងអស់មាមីងពូអ៊ំបង ស្រីក្រមុំផងនិងយុវ័ន
    និស្សិតបណ្ឌិតបញ្ញវន្ត បានផលសោភ័ណដូចៗគ្នា ។
    ខ្ញុំសូមប្រសិទ្ធិ៍ពរទាំងឡាយ បាចសាចផ្សព្វផ្សាយជូនជនា
    ដែលបានជ្រះថ្លាមកបូជា សូមឲ្យសោភាដោយលម្អ ។
    ទាំងប្រាំប្រការសែនវិសេស ទីមួយព្រះកេសសក់វែងល្អ
    ទីពីរពណ៌សាច់ក្រហមស ទីបីលម្អសម្បុរស្បែក ។
    គឺសាច់ម៉ដ្ឋភ្លឹងឥតអាចម៍រុយ ឬក៏ប្រជ្រុយមកជ្រៀតជ្រែក
    ឆវីម៉ដ្ឋខៃសែនល្អឯក ល្អស្រស់ចម្លែកដាច់លោកា ។
    ទីបួនធ្មេញសល្អស្មើត្រឹម បើមាត់ញញឹមគួរស្នេហា
    រិតតែញញឹមស្រស់ដូចផ្កា សើចចំអ្នកណាអ្នកនោះស្នេហ៍ ។
    លម្អទីប្រាំលម្អវ័យ រស់នៅក្មេងខ្ចីមិនប្រួលប្រែ
    ក្នុងវ័យទាំងបីដូចដួងខែ មិនបាច់ថ្នមថែដោយប្រេងម្សៅ ។
    ដូចជាមិគ៌្គាមាតា ឈ្មោះវិសាខាឥតហ្មងសៅ
    ស្អាតទាំងខាងក្នុងទាំងខាងក្រៅ នេះហើយលោកហៅលម្អប្រាំ ។
    ចូរកើតមានដល់ញាតិប្រុសស្រី ដែលខំឃ្មាតឃ្មីធ្វើកុសលកម្ម
    ពុំនោះទៅកើតជាឥន្ទព្រហ្ម សោយសុខសុខុមកុំខានឡើយ ៕
    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..
    http://samakkhi.ning.com/

  11. កល្យាណធម្មោ ថាច់ តឹម និស្សិត សាលា វិជ្ជាស្ថាន ព្រែកឫស្សី ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែកក្កដា 2010 / 4:50 ល្ងាច

    ទេសភាពថ្ងៃបុណ្យ

    កុសលផលបុណ្យគុណអនេក គុណច្រើនពន់ពេកហួសឧបមី
    គុណញ៉ាំងសត្វលោកឆ្លងភពបី គុណផ្ដល់និស្ស័យឲ្យបានត្រាស់ ។

    សព្វសត្វជ្រះថ្លាខំធ្វើទាន ថែលីលពុំមានប្រែក្រលាស់
    ដួងចិត្តចាំចងតែឈ្មោះព្រះ ភាវនាសំពះនមស្សការ ។

    ខ្ជប់ទាំងល្ងាចព្រឹកនឹកមិនឈប់ នឹកថ្ងៃនឹកយប់ក្នុងចិន្តា
    វៀរចាកអកុសលផលមិនថ្លា បូជាសង្ខារនិងព្រះពុទ្ធ ។

    ព្រះធម៌ព្រះសង្ឃវង្សអស្ចារ្យ ទូន្មានសត្តាមគ្គវិសុទ្ធិ
    ចង្អុលស៌ួគស្ថាននិព្វានសម្បយុត្តិ ទុក្ខភ័យរួចផុតឆ្លងវដ្ដសង្សារ ៕

    សូមអញ្ជើញអនុមោទនា ! សូមអនុមោទនា !
    សាធុ ! សាធុ ! ………..
    http://my.opera.com/chuaotrao/albums/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s