កុំព្យូទ័រ​របស់​​ខ្ញុំ​មក​ដល់


ASUS N61JQ ដែល​ខ្ញុំ កក់​លុយ​កាល​ពី​ថ្ងៃ​ទី​៦ ទើប​យក​មក​ដល់​​​ថ្ងៃ​ទី​២៧​នេះ ។ កុំ​ព្យូទ័រ​នេះ​ដើរលឿន​​ យូអែស្ប៊ី ៣.០ ចម្លង​​ឯកសារ​លឿន ស្កេន​រូបភាព​​​ពី​ម៉ាស៊ីន​ស្កេនប្រើ​រយៈពេល​ខ្លី​ជាង​កាល​ប្រើ​យូអែស្ប៊ី ២.០ ឆ្ងាយ និង​ព្រីនថ៍​រហ័ស ។ អេក្រក់​១៦​អ៊‍ីន្ឍ ភ្លឺ​ច្បាស់​ល្អ ប្រអប់​ចាក់​ស៊ីឌី​ដើរ​លឿន ដំឡើង​កម្មវិធី​រហ័ស​ជាង​មុន… ។


33 thoughts on “កុំព្យូទ័រ​របស់​​ខ្ញុំ​មក​ដល់

  1. វីរិយា ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 10:33 ព្រឹក

    ឡូយ​មែន​បឿន!… ស្តាប់​ពាក្យ​រ៉ាយ​រ៉ាប់​ពីគុណសម្បត្តិ និង​ល្បឿន​ហើយ​ចង់​ស្រក់ទឹក​មាត់ដែរ​ តែ​ត្រូវ​បង្ខំ​ចិត្ត​លេប​ទៅ​វិញ​សិន ព្រោះ​កំពុង​ស្ប៉េត​ហោប៉ៅ! ហាហាហា

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 10:38 ព្រឹក

    លោកវី​ឯង​មាន​កុំព្យូទ័រ​ល្អៗ​ប្រើ​ហើយ មក​ចង់​អី​កុំព្យូទ័រ​នេះ ។ មិន​លើស​របស់​លោកវី​ប៉ុន្មានទេ ។

  3. ភារម្យ ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 10:57 ព្រឹក

    ល្អម៉ាចប់តែម្តង!

  4. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 11:22 ព្រឹក

    បី​ង៉ៃ​ខូច​ហើយ ល្អ​ពេក​ចឹង​នោះ!

  5. ទឹម បឿន ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 11:32 ព្រឹក

    ទាល់តែ​សូនី​លោកភាក់​ឯង​ខូច​សិន😀

  6. ថុនា ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 11:40 ព្រឹក

    អៃយ៉ា ទើបតែទិញកុំព្យូទ័រថ្មី ។ កម្មង់ពីបរទេសមែនទេ? តើទិញពីប្រទេសណា? ឃើញរៀបរាប់តែគុណសម្បត្តិ តើកុំព្យូទ័រហ្នឹងគ្មានគុណវិបត្តិទេអី?

  7. ទឹម បឿន ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 12:00 ល្ងាច

    កុំព្យូទ័រ​ថ្មី និយាយ​តែ​គុណ​សម្បត្តិ​សិន គុណវិបត្តិ​ទុក​និយាយ​ពេល​ក្រោយ ។

    កុំព្យូទ័រ​ហ្នឹង​ធ្វើ​នៅ​តៃវ៉ាន់ តែ​ខ្ញុំ​កុម្មង់​តាម​ហាង​កុំព្យូទ័រ​នៅ​ខ្មែរ​នេះ​ទេ ។

  8. រដ្ឋ ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 12:39 ល្ងាច

    អួត​កុំព្យូទ័រ មិន​សូវ​ប៉ុន្មាន​ទេ… បឿន​អីលូវ​លេង​ពាក្យ​ដល់​ហើយ​មួយ​រយៈ​នេះ ហាហា សុទ្ធ​តែ​ព្រីនថ៍ អ‍៊‍ិន្ឍ អីណា​… បឿន​កំពុង​ប្រើ​នយោបាយ​បំផុស​ពាក្យ​ប្លែកៗ ។

  9. ទឹម បឿន ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 1:02 ល្ងាច

    មិនមែន​​នយោបាយ​អី​ទេ តែ​មិន​ដឹង​សរសេរ​ថា​ម៉េច ។ ព្រីនថ៍​និយាយ​ថា​ម៉េច​ចុះ?

  10. Samady KS ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 3:47 ល្ងាច

    ចាំ​ពេល​ណា​វា​ចុះ​ថ្លៃ​សល់​ត្រឹម 50​ដុល្លា​ចាំ​ប្រាប់​ខ្ញុំ​ផង​ក្រែង​ ល៎.. ទិញ​បាន​ពីបី​គ្រឿង​ទុក កល់​ជើង​គ្រែ..

  11. denith ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 7:45 ល្ងាច

    Omedeto

  12. posoky ថ្ងៃអាទិត្យ ទី 30 ខែ​ឧសភា 2010 / 5:57 ព្រឹក

    ខនក្រេដដ្យូលេហ្សិន😀 ខ្ញុំគិតលក់អាសូនីចោលសិន ព្រោះឥលូវឧស្សារហ៍គាំងណាស់ ជាមួយ Vista នឹង ពេលបើក internet explorer ម្តងៗគឺគាងកណ្តាលទី ។

  13. ភារៈ ថ្ងៃអាទិត្យ ទី 30 ខែ​ឧសភា 2010 / 6:52 ព្រឹក

    ខ្ញុំអត់ទាន់ដែលមាន កុំព្យួរទ័រយួរដៃអីហ្នឹង ប្រើផ្ទាល់ខ្លួននឹងគេទេ មិនដឹងថាវាធន់ដូចអាលើតុបោះខ្ញុំនេះអត់? ម៉ាស៊ីនខ្ញុំប្រើច្រើនម៉ោងក្នុងថ្ងៃ ពេលប្រើ ស៊ី ភី យូ សឹងតែរត់ពេញៗរហូត ហើយសំលេងរោទិ៏ ដូចកប៉ាល់ឆ្លងទ្វីបអីចឹង ចង់យកទៅណា កាន់ទៅណាក៏មិនកើត😦😦 តែដូចជាកំសត់នឹងវាយូរមកហើយដែរ ជូនអត់ហ៊ានលេងនឹងវាចាស់ដៃទេ អាណិត😀

  14. ទឹម បឿន ថ្ងៃអាទិត្យ ទី 30 ខែ​ឧសភា 2010 / 7:44 ព្រឹក

    posoky: បញ្ហា​ហ្នឹង​ប្រហែល​មក​ពី​អូអែស សាក​ប្ដូរ​វា​មើល

    ភារៈ៖ ឡែបថប វា​មិន​ដូច​ដែស្ក៍ថប​ទេ តែ​វា​ស្រួល​ព្រោះ​អាច​យក​តាម​ខ្លួន​បាន តែ​ឡែបថប​ឥឡូវ ប្រើ​មិន​ចាញ់​ដែស្ក៍ថប​ទេ ។

  15. denith ថ្ងៃអាទិត្យ ទី 30 ខែ​ឧសភា 2010 / 9:37 ព្រឹក

    តាមតែខ្ញុំគិត​ Desktop នៅតែមានកំលាំងខ្លាំង និងស្រួលជួសជុលជាង Laptop ។

  16. posoky ថ្ងៃអាទិត្យ ទី 30 ខែ​ឧសភា 2010 / 12:46 ល្ងាច

    លោកប្អូនថ្លៃណាស់ ១៤០ដុល្លាណា អាវេនដូ ៧អីនឹង (អត់ហ៊ានប្រើអត់ឡាយសិនទេខ្លាចប៉ូលីសមកគោះទ្វាដល់ផ្ទះ)

  17. ទឹម បឿន ថ្ងៃអាទិត្យ ទី 30 ខែ​ឧសភា 2010 / 1:14 ល្ងាច

    នៅ​ខ្មែរ សុខចិត្ត​ Remove វិនដូស៍​ឡៃសិនស៍ មក​ប្រើ​វិនដូស៍​កូពី​វិញ ។😀

  18. ក្មេងកាមទេព ថ្ងៃចន្ទ ទី 31 ខែ​ឧសភា 2010 / 5:28 ល្ងាច

    វិនដូឡាយសិន? របស់ខ្ញុំឥឡូវអស់ឡាយសិនតែទាំងអស់ហ្នឹង ព្រោះ គេថាហូសពេលដូរហើយ អា៣ អា៤គ្រឿងហ្នឹង!!! តែក៏មិនឃើញមានរអាក់រអូយអីដែលទេ!!!
    ចង់បាន USB 3 ដែរ ព្រោះឯកសារខ្ញុំច្រើន ច្រើនហួសពីការស្មាន ហើយពេលរកម្តងៗនោះ មិនបាច់និយាយទេ រកជិតកន្លះម៉ោងទំរាំតែរកឃើញ ព្រោះវានៅកៀនកោះ កន្លៀតកន្លោះ ទីនេះ ទីនោះ រកសឹងវង្វេងម្តងៗ!!!

  19. Seima ថ្ងៃចន្ទ ទី 31 ខែ​ឧសភា 2010 / 8:43 ល្ងាច

    Hello
    Can you tell me the price? In Switzerland I will pay for that model about 1730$.

    ASUS N61JQ-JX014Z
    Intel i7-720, 4096MB, 640GB,16″ GT WXGA HD (1366×768),BluRay-ROM,Win7-Ultimate64, ATI Mobility Radeon HD5730 1024MB DDR3 RAM,
    Preis CHF 1999.00

  20. ទឹម បឿន ថ្ងៃចន្ទ ទី 31 ខែ​ឧសភា 2010 / 9:56 ល្ងាច

    In Cambodia is $1240 but Windows 7 Profesional.

  21. បណ្ឌិត ថ្ងៃអង្គារ ទី 1 ខែមិថុនា 2010 / 9:00 ល្ងាច

    កុម្ម៉ងពីហាងមួយណាវ៉ី?? ប្រាប់មកមើលក្រែងឯងចង់កុម្ម៉ងដែរ គិតថារកម៉ាកផ្សេងទេ មិនចូលចិត្តអា អាសូស ហ្នឹងទេ

  22. Kdarm Sork ថ្ងៃពុធ ទី 2 ខែមិថុនា 2010 / 9:24 ព្រឹក

    Look cool! Wanna change my laptop!

  23. ទឹម បឿន ថ្ងៃពុធ ទី 2 ខែមិថុនា 2010 / 9:40 ព្រឹក

    នៅ សាន់តិច តែ​នៅ​ហាង​ហ្នឹង​កុម្ម៉ង់​បាន​តែ​អាស៊ឹស​ទេ ។

  24. ភារ: ថ្ងៃពុធ ទី 2 ខែមិថុនា 2010 / 9:44 ព្រឹក

    បង មាន­­­­អាស័្រយដ្ឋានគេហទំព័ររបស់ក្រុមហ៊ុនហ្នឹងអត់?😀

  25. ទឹម បឿន ថ្ងៃពុធ ទី 2 ខែមិថុនា 2010 / 10:49 ព្រឹក

    ហាង​ហ្នឹង​អត់​មាន​វិបសាយ​ទេ តែ​អាច​តេ​ទៅ​លេខ 081 682 222 អាសយដ្ឋាន ផ្ទះ​លេខ 584BC, វិថី​កម្ពុជា​ក្រោម ខាង​កើត​វិទ្យាល័យ​សន្ធរមុខ ។

  26. Privatehun ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 8:47 ល្ងាច

    USB 3.0 និយាយបោកប្រាស់ Scan លឿន និង Print លឿន

    It possible is you have printer or Scanner support USB 3.0 but in Cambodia I dont think so…

  27. ភារ: ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 8:50 ល្ងាច

    អ៊ឺ…ទៅជាអីចឹងទៅ lolzzzzz…………………………………………………….

  28. ក្មេងកាមទេព ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 9:57 ល្ងាច

    Privatehun​ អត់យល់អីសោះ!!!
    និយាយជាមួយនាំតែមិនយល់!!! USB 3 external HDD 500GB តំលៃតែ129$ ទេ ទៅទិញមួយសាកទៅ!! លឿនមិនលឿននោះដឹងបាត់ហើយ !!!
    បើមានកុំព្យូទ័រដូច ពូបឿននោះ ដឹងថាលឿនបាត់ហើយ!!!

  29. ភារ: ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 10:06 ល្ងាច

    គាត់នៅហ៊ាននិយាយថា …និយាយបោកប្រាស់….គួរអោយខឹងអត់ក្មេងកាមទេព? ចុះម៉េចគាត់និយាយពីPrinter …ពី USB 3.0ឡាប់ឡែ ជាមួយគ្នាអីចឹង In Cambodiaនោះយ៉ាងម៉េច ប្រទេសជិតខាងយើងគេមានរបស់ល្អប្រើ យើងអត់រឺយ៉ាងណា? គ្មានគំនិតអភិវឌ្ឍសោះ គេអ្នករកស៊ី គេទៅមុនយើងទៀតនោះ!

  30. Privatehun ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 10:27 ព្រឹក

    To ក្មេងកាមទេព និង ភារៈ

    លោក ទឹម បឿន គាត់និយាយថា គាត់ Print លឿន និង Scan លឿន ជាមួយ USB 3.0 មិនមែន External HDD នោះទេ។

    ខ្ញុំបានបញ្ជាក់ហើយតើ លុះត្រាតែគាត់មាន Printer or Scanner Support USB 3.0 ប៉ុន្តែតាមដែលខ្ញុំដឹង ដូចជាមិនទាន់មានលក់ទេដឹងនៅប្រទេសកម្ពុជា។
    បើសិនជាមានលក់មែននៅ ហាងមួយណា….

  31. ភារ: ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 2:13 ល្ងាច

    …ម៉ាស៊ីនបោះបងបឿនក៏អត់ទាន់មានលក់In Cambodia ដែរ!
    ***@បងបឿន- មួយរយ:ហ្នឹង ខ្ញុំដូចជាក្តៅគគុកនៅលើប្លុកបោះបងបន្តិច សូមអភ័យទោស!😦😦

  32. ទឹម បឿន ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 5:30 ល្ងាច

    មិន​អី​ទេ តាម​ចិត្ត​ចុះ! និយាយ​គ្នា​កាន់តែ​ច្រើន កាន់តែ​ប្រសើរ នឹង​បាន​ចែក​ចំណេះ​គ្នា

  33. ទឹម បឿន ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 5:34 ល្ងាច

    Privatehun: តាមពិត​ជា​កំហុស​របស់​ខ្ញុំ សរសេរ​ភ្លេច​ពិចារណា ។ រឿង​ដែល​ធ្វើ​ឱ្យ​លឿន​នោះ គឺ​មិន​មែន​មក​ពី​យូអេសប៊ី​៣.០​នោះ​មែន តែ​មក​ពី​កុំព្យូទ័រ​នេះ​ដើរលឿន​ជាង​កុំព្យូទ័រ​មុន​ទេ ។ អរគុណ​ដែល​បាន​មក​រំឭក​អំពី​កំហុស ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s