ពាក្យ​អ៊ីនធឺណិត​​សរសេរ​ខុស​ក្បួន​វេយ្យាករណ៍


ពាក្យ អ៊ីនធឺណិត ដែល​គ្រប់​គ្នា​សរសេរ​នេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍ និង​មិន​ទាន់​ត្រឹមត្រូវ​តាម​សំឡេង​និយាយ​ទេ ។ អក្សរ អ៊ ទោះ​ជា​ដាក់​​ស្រៈ​អ្វី​នៅ​ខាង​លើ ក៏​នៅ​មិន​ប្ដូរ​ទ្រង់ទ្រាយ​ដែរ គឺ​រក្សា​​សញ្ញា​ត្រីសព្ទ​​ឲ្យ​នៅ​ដដែល ដោយ​មិន​ប្ដូរ​ទៅ​ជា​បុក​ជើង​ដូច​អក្សរ ស៊ ផ្សំ​នឹង​ស្រៈ អ៊‍ី ទៅ​ជា ស៊ី ទេ ។ មួយ​ទៀត ពាក្យ ធឺ អាន​ទៅ​ចេញ ធឺ គឺ​ដូច​ពាក្យ គឺ គួរ​សរសេរ និង​ស្រៈ ទើប​អាន​ទៅ​ចេញ​សំឡេង ធើ ដូច​ពាក្យ ធ្វើ ។ ដូច្នេះ ពាក្យ អ៊ីនធឺណិត ត្រូវ​សរសេរ អ៊‍ីនធើណិត វិញ ទើប​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ និង​ប្រហាក់​ប្រហែល​នឹង​សំឡេង​និយាយ​សព្វ​ថ្ងៃ ។

របៀប​សរសេរ​ឲ្យ​ចេញ អ៊‍ិន ត្រូវ​​សរសេរ អក្សរ អ៊ + (Alt ខាង​ស្ដាំ+`) + ិ រួច​ផ្សំ​នឹង​អក្សរ ន ។ អក្សរ​បន្តក់​បន្តិច​នោះ គឺ​ជា​សញ្ញា​នៅ​លើ​ឃីបត នៅ​ខាង​លើ​គេ​ជួរ​ទី​ពីរ​ផ្នែក​ខាង​ឆ្វេង ។

គួរ​ប្រយ័ត្ន​ចំពោះ​ការសរសេរ​ពាក្យ អ៊‍ីចឹង, អ៊‍ីចុះ, អ៊‍ីចុង… ផង​ដែរ ដែល​ខ្ញុំ​ឃើញ​ភាគ​ច្រើន​សរសេរ អ៊ី នេះ​វិញ ។

35 thoughts on “ពាក្យ​អ៊ីនធឺណិត​​សរសេរ​ខុស​ក្បួន​វេយ្យាករណ៍

  1. វិចិត្រ ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 3:58 ល្ងាច

    អ្នក​សរសេរ ធឺ សង្ស័យ​គេ​អាន ធឺ អ៊‌ីចឹង​ដឹង? ខ្ញុំ​ស្មាន​តែ​គេ​សរសេរថា អ៊ីនធឹណិត ប្រើស្រៈ ឹ ដូចពាក្យ​ទឹក។


    អរគុណ​ដែលបាន​ប្រាប់​របៀប​សរសេរ អ៊‌ី ។ ខ្ញុំ​សរសេរ​អត់​ចេញ​យូរ​ហើយ។

  2. វិចិត្រ ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 3:59 ល្ងាច

    oops ពេល​សរសេរ​ចេញ​ ចុចប៊ូតុង​ say it! រួច លែង​ចេញ​វិញ​បាត់។

  3. ក្មេងកាមទេព ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 4:50 ល្ងាច

    ចឹង អានថា អ៊ីនធើណេត ចុះអ៊‍ីនធើណិត
    ត្រង់កន្លែងនេះ ខ្ញុំអត់យល់ អក្សរ​បន្តក់​បន្តិច​នោះ គឺ​ជា​សញ្ញា​នៅ​លើ​ឃីបត នៅ​ខាង​លើ​គេ​ជួរ​ទី​ពីរ​ផ្នែក​ខាង​ឆ្វេង ។ ??????????????

  4. ទឹម បឿន ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 5:38 ល្ងាច

    ក្មេង​កាមទេព៖ បើ​សរសេរ អ៊ ផ្សំ​ស្រៈ ី ប្រាកដ​ជា​ចេញ អ៊ី បុក​ជើង​នេះ ដើម្បី​ឲ្យ​ត្រីសព្ទ​រក្សា​នៅ​ខាង​លើ​ងក្សរ អ ពេល​ថែម​ស្រៈ អី គឺ​ត្រូវ​វាយ អ ផ្សំ ត្រីសព្ទ រួច​វាយ​ Grove (ឃីបត​ដែល​មាន​សញ្ញា​បន្តក់) រួច​សឹម​ដាក់​ស្រៈ ី ។

  5. ទឹម បឿន ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 5:42 ល្ងាច

    លោកគ្រូ​ចិត្រ៖ តើ​ប្រើ​កម្មវិធី​អ៊‍ីនធើណិត​អី វើសិន​ប៉ុន្មាន? បើ​ហ្វៃអឺហ្វក់​វើសិន​ទាបៗ​ប្រហែល​មិន​ចេញ​ទេ ។

  6. វិចិត្រ ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 7:58 ល្ងាច

    ខ្ញុំ​សាក​ប្រើ​ Firefox វា​ចេញ​អក្សរ​បាន​ត្រឹម​ត្រូវ តែ IE8 នៅ​តែ​អត់​ត្រូវ ត្រង់​ពាក្យ អ៊‌ី ហ្នឹង។
    ខ្ញុំ​ប្រើ OS Windows 7 ហើយអត់​មាន​install Keyboard ខ្មែររបស់​ NiDA ទេ។
    ខ្ញុំ​សាក​សរសេរនៅ​លើ Word វាចេញ​បាន​ត្រឹម​ត្រូវដែរ។ ដូច្នេះមក​ពី​ IE8 នេះ​ហើយ។

  7. ទឹម បឿន ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 9:26 ល្ងាច

    មក​ពី IE មែន​ហើយ Firefox 1.5- ក៏​មិន​ស្គាល់​ដែរ ។

  8. ផ្កាយ NoVeLs ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​ឧសភា 2010 / 10:12 ព្រឹក

    សម្រាប់​ពាក្យ​«​អ៊ីចឹង​»​ ខ្ញុំ​ក៏ដឹង​ថា​ខុស​ដែរ តែ​កុំ​ព្យូទ័រ​វា​អត់​ឲ្យ.. វាយ​យ៉ាង​ណា​ក៏ចេញ​ដូច្នេះ។

    សម្រាប់​ពាក្យ​«​អ៊ីនធើណេត​» ខ្ញុំ​សរសេរ​តែ​បែប​នេះ​រហូត​មក។ តាម​ពិត​ទៅ​ខ្មែរ​យើង​មាន​ក្បួន​សរសេរ​ពាក្យ​ដែល​ខ្ចី​ពី​បរទេស​ត្រឹម​ត្រូវ​ណាស់(ធ្លាប់​អាន​នៅ​សៀវភៅ​ណា​មួយ) តែ​មិន​ដែល​ឃើញ​ខ្មែរ​អនុវត្ត​តាម​នោះ​ផង។ ភាគ​ច្រើន​ឃើញ​សរសេរ​តា​ម​តែ​នឹក​ឃើញ។ ដូច​ពាក្យ​ថា style(សរសេរ​ថា «ស្តាយ​»​ ក៏​មាន​ «​ស្តាយ៍»​ ក៏​មាន) យូរ​ៗ​ទៅ​ច្រឡំ​នឹង​«​ស្តាយ»​(ជើង​ដ)។

    ចង់​និយាយ​រឿង​នេះ​ច្រើន​ដែរ តែ​ពេល​អត់​អំណោយ​ផង​ពេល​នេះ ចាំ​មក​និយាយ​លើក​ក្រោយ​ទៀត។

  9. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​ឧសភា 2010 / 10:43 ព្រឹក

    ក្បួន​នោះ សូម្បី​តែ​អាចម៍​ផ្កាយ​ធ្លាប់​ឃើញ​មិន​ចាំ​ផង ចុះ​ទម្រាំ​អ្នក​មិន​ធ្លាប់​ដឹង ។ ដូច្នេះ​កុំ​បន្ទោស​គេ​អី ។

    ខ្ញុំ​យល់​ថា ខ្ញុំ​សរសេរ​នោះ ក៏​នៅ​មិន​ទាន់​គ្រប់​ដែរ គួរតែ​សរសេរ​ដូច​អាចម៍ផ្កាយ​ទើប​ត្រូវ ។ ណិត អាន​ទៅ​ចេញ​សំឡេង​ដូច ចិត បិទ មិនមែន ណេត ទេ ។

  10. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​ឧសភា 2010 / 2:51 ល្ងាច

    ណិត រឺ ណេត ក៏​មិន​ប្រាកដ​ថាមួយ​ណាគ្រាន់​បើ​ជាងមូយណា​ដែរ។
    ណិត អានដូចចិត
    ណេត អាន​ដូច សេត ស្លេត

    តែ inter-net គេ​មិន​អាន​ចេញ​បែបនេះ​ទេ បែប​ដូចជា នែត ច្រើន​ជាង។
    —-
    ស្តាយ៍ អានចេញ ស្តា?

  11. រដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​ឧសភា 2010 / 9:02 ល្ងាច

    ♥នែត គឺ​សំឡេង ណេត ដដែល​ហ្នឹង ។

    ♥សរុប​ទៅ​គ្មាន​មួយ​ណា​ប្រាកដ​ទេ … ធើ គឺ​សំឡេង​ស្មើ​នឹង ថឺ ។ ចុះ​សរសេរ ធើ ម៉េច​ក៏​មិន​ថា​សរសេរ ថឺ ដែរទៅ ។​ សម្រាប់ Net ពុំ​មាន​សំឡេង​ពាក្យ​ខ្មែរ​ឲ្យ​ដូច​សុទ្ធ​នោះ​ទេ យ៉ាង៖ ណិត ណេត ណែត នេត នែត…

    ♥កម្ចី​ពី​ភាសាអង់គ្លេស​ គឺ​ពិបាក​បំផុត មិន​ដូច​កម្ចី​ពី​ភាសាបារាំង​ទេ … បើ​សរសេរ Net ប្រាកដ​ជា​អាន​ចេញ​សំឡេង ណេត៍[-ណេ-] យ៉ាង​ប្រាកដ ។

    ♥បញ្ញាក់៖ សូម​កុំ​ភ្លេច​ថា មីន ​ចេញ​សំឡេង​​ដូច​ពាក្យ មិន ទេ! -In- មិន​អាច​ចេញ​សំឡេង [អ៊‍ីន] ទេ! អង់គ្លេស​មិន​និយាយ អ៊‌ីន ឡើយ (សំឡេង​អូស​ខ្ពស់) ។

  12. រដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​ឧសភា 2010 / 9:04 ល្ងាច

    **♥បញ្ជាក់៖ សូម​កុំ​ភ្លេច​ថា មីន ​មិន​ចេញ​សំឡេង​​ដូច​ពាក្យ មិន ទេ! -In- មិន​អាច​ចេញ​សំឡេង [អ៊‍ីន] ទេ! អង់គ្លេស​មិន​និយាយ អ៊‌ីន ឡើយ (សំឡេង​អូស​ខ្ពស់) ។

  13. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែ​ឧសភា 2010 / 10:59 ល្ងាច

    រដ្ឋ៖ នែត សំលេង​ដូច ណេត? ឧទាហរណ៍ ប៉េង និង ពែង។

  14. ក្មេងកាមទេព ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 8:45 ព្រឹក

    បើយកសំលេងដែលអ្នកទាំងអស់គ្នាទៅអាននោះ អានយ៉ាងម៉េចទៅ?
    ខ្ញុំលឺគេថា អក្សរខ្មែរមានពាក្យច្រើនជាងគេ ពិតរឺទេ!! ចុះម៉េចមិនអានតាមសំលេងសរសេរ? ឯកសារមួយណាក៏ខុសគ្នាដែល!!!! ពិតបាកយកតាមមកសរសេរតាមណាស់ ខុសតគ្នាទៅហើយ!!!

  15. peehs07 ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 9:36 ព្រឹក

    That’s popular blog no matter how you talk! You should join any political party or create your own party. And you’ll become a master, my friend!

  16. ទឹម បឿន ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 10:33 ព្រឹក

    សំឡេង​ដែល​គ្រប់គ្នា​និយាយ​រត់មាត់​ គឺ អ៊‍ីនធើណេត មិនមែន អ៊‍ីនធើណិត (អាន​ថា និត) ឬ អ៊‍ីនធើណែត ។ បើ​សរសេរ​ឲ្យ​ត្រូវ​តាម​សំឡេង​អាន ប្រសើរ​ជាង ។

  17. ទឹម បឿន ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 10:34 ព្រឹក

    peehs07: I dont want to be a master. Thank you

  18. ក្មេងស្រែ ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 2:00 ល្ងាច

    សញ្ញា ” ៊ ” មិនត្រូវបានប្តូរជា ” ុ ” ក្នុងករណីវាត្រូវបានបន្ថែមទៅលើ ព្យញ្ជនៈដែល អាចទទួលបានទាំង សញ្ញា ” ៉ ” ដើម្បីកុំអោយមានការភាន់ច្រឡំ ក្នុងការអាន ។ ឧទាហរណ៍ ៖ ប៊ិ និង ប៉ិ គឺអាចខុសគ្នា ។
    សំរាប់ព្យញ្ជនៈមួយចំនួនដែលមិនអាចទទួលសញ្ញា ” ៉ ” បាន គេមិនដែលសសេរ ដោយមិនប្តូរ សញ្ញា ” ៊ ” ទៅជា ” ុ” ទេ ។ ឧទាហរណ៍៖ ស៊ី មិនដែលមាន ស៊‍ី ទេ ។
    ដោយសារអក្សរ “អ” មិនអាចទទួលសញ្ញា ” ៉” បាន ដូច្នេះ គេមិនចាំបាច់រក្សា ” ៊ ” ក្នុងទំរង់ដើមដែរ ។
    នេះគ្រាន់តែការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ ក្រៅពីហ្នឹងអត់ដឹងរ៉េញ៉ុម ។

  19. ក្មេងកាមទេព ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 3:02 ល្ងាច

    និយាយត្រូវហើយ វាមិនដែល អ៊+ ី ហើយមិនបុកជើង!!! វាត្រូវតែងបុកជើង !!! ខ្ញុំមិនគេយល់យ៉ាងម៉េចបានសរសេរ អ៊‍ីន ចឹងបាន ព្រោះអក្សរអ មិនទទួលយកស្រះ ពេលមាន សញ្ញា ៊ ទេ។ ចឹងមួយចំនួននៃព័ត៌មានដែលមើលឃើញនេះ គឹខ្ញុំនៅតែប្រកាន់ខ្ជាប់ការសរសេររបៀបរបស់ខ្ញុំ!!!
    អរគុណ បងសម្បតិ្ត( ក្មេងស្រែ) ។

  20. ក្មេងកាមទេព ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 3:04 ល្ងាច

    ពញ្ជនៈ ស ក៏មិនអាច ដាក់ សញ្ញា ៉ បានដែរ!!! គេបោកមួយចាននេះ គិតដល់ក!!!!

  21. ក្មេងស្រែ ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 4:23 ល្ងាច

    ក្រៅពី “អ” និង “ស” នៅមានព្យញ្ជនៈមួយចំនួនទៀតដែលមិនទទួលយកសញ្ញា ” ៉ ” តែទទួលយកសញ្ញា ” ៊ ” ។ តែនេះគ្រាន់តែជាការយល់ឃើញព្រោះការសរសេរ ថា “អ៊‍ីន” វាដូចជាពិបាកអាន ។

  22. ទឹម បឿន ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 5:00 ល្ងាច

    មានតែ​អក្សរ​បួន​ទេ គឺ ប ស ហ និង អ ។ អក្សរ​ ប៊ មិន​ប្ដូរ​ទៅ​ជា បុ ទៅ​ជា​បុក​ជើង​ទេ ។ អក្សរ ស៊ ត្រូវ​ប្ដូរ​ជា សុ ។ ហ៊ រក្សា​ដដែល​ក៏​បាន បុក​ជើង​ក៏​បាន ។ ចំណែក​អក្សរ អ៊ មិន​ប្ដូរ​ទៅ​ជា​បុក​ជើង​ទេ ។

    លក្ខណៈ​ពិសេស​មួយ​ទៀត ស៊ និង ហ៊ ផ្សំ​នឹង​ស្រៈ អ៊ុំ ត្រូវ​ប្ដូរ​ស្រៈ អំ ទៅ​ ម ។ ស៊ុំ ទៅ​ជា ស៊ុម ហ៊ុំ ទៅ​ជា ហ៊ុម… ។

    សូម​អាន​សៀវភៅ វេយ្យាករណ៍​ខ្មែរ ។

  23. វិចិត្រ ថ្ងៃសុក្រ ទី 28 ខែ​ឧសភា 2010 / 8:49 ល្ងាច

    តែ​ឥលូវ​ភាគ​ច្រើន​ ឃើញ​គេ​សរសេរ​តែ​បុក​ជើង​អ៊‌ីចឹង ដូចជា
    អ៊ីតាលី អ៊ីស្រាអ៊ែល អ៊ីដ្រុក​ស៊ីត ….

  24. ទឹម បឿន ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 8:22 ព្រឹក

    ក្បួន​វេយ្យាករណ៍​គេ​សរសេរ អ៊‍ី អ៊‍ីចឹង តែ​​ប្រហែល​ជា​​អ្នក​បង្កើត​ពាក្យ​សរសេរ​ក្រោយៗ​នេះ មិន​បាន​ចាប់ភ្លឹក​​នឹង​វេយ្យាករណ៍​បាន​​ទៅ​ជា អ៊ី ដូច្នេះ ។

  25. r ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 11:44 ព្រឹក

    a.x^2+b.x+c=0

  26. vylavorn ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 6:46 ល្ងាច

    ខ្ញុំ​ដូច​ជា​មិន​ដែល​ដឹង​ពី​ អ៊ ដាក់​ ស្រៈ​ ី ចេញ​ អ‍‍៊‍ី សោះ​។​ ភ្ញាក់​ផ្អើល​មែន​ទែន​ចំពោះ​ចំនេះ​វិជ្ជា​ថ្មី​១នេះ​ មិន​នឹក​ស្មាន​ថា​រៀន​ភាសាខ្មែរ​អស់​១២ឆ្នាំ​ជាង​ហើយ​នៅ​មិន​ទាន់​ចេះ​អស់​សូម្បី​មូលដ្ឋាន​គ្រឹះ​វេយ្យាករណ៍​បែប​នេះ​។ សុំ​សួរ​ថា​តើ​សៀវ​ភៅ​វេយ្យាករណ៍ខ្មែរ​នោះ​និពន្ធ​ដោយ​នរណា​ដែរ​? ហើយ​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​ណា​? តែ​ខ្ញុំ​គិត​ថា​អ៊ី​ដូច​សម​(ស្អាត​)ជាង​ អ៊‍ី​ ។​🙂

  27. ទឹម បឿន ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 6:53 ល្ងាច

    សូម​មើល​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោក ឈុន លិះ បោះពុម្ព ​ដោយ​បណ្ណាគារ​បន្ទាយស្រី ឆ្នាំ​២០០៧ ។

  28. សេរីបណ្ឌិត ថ្ងៃចន្ទ ទី 14 ខែមិថុនា 2010 / 1:06 ព្រឹក

    អរគុណ​ច្រើន​ហើយ​បង​បឿន !!!
    ខ្ញុំ​រក​វិធី​សរសេរ « អ៊‍ី » អត់​បាន​សោះ, ទើ​ប​តែ​បាន​បង​ប្រាប់ ទើប​ដឹង !!! ខ្ញុំ​សុំ​យក​ធ្វើ​ជា Link ផ្សព្វផ្សាយ​បន្ត​បាន​ឬ​អត់​បង ?

  29. សេរីបណ្ឌិត ថ្ងៃចន្ទ ទី 14 ខែមិថុនា 2010 / 1:10 ព្រឹក

    ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​មួយ !!!
    ពេល​សរសេរ « អ៊ំ » ក្នុង​យូនីកូដ យើង​ចុច​ដូច​ធម្មតា, ទាស់​ត្រង់​តែ « អ៊‍ិ, អ៊‍ី » ហ្នឹង​ អត់​កើត​សោះ…
    ម៉េច​បាន​គេ​មិន​ធ្វើ​ឱ្យ​វា​ចេញ​ដោយ​ស្វ័យប្រវត្តិ​ដូច​សរសេរ​ពាក្យ « អ៊ំ » ?

  30. សេរីបណ្ឌិត ថ្ងៃចន្ទ ទី 14 ខែមិថុនា 2010 / 1:19 ព្រឹក

    ម្យ៉ាង​ទៀត ពាក្យ​មួយ​ចំនួន​ក្នុង​វចនានុក្រម​ខ្មែរ ពុំ​សរសេរ​ជា « អ៊‍ី អ៊‍ិ » ឬ​ក៏ « អ៊ី អ៊ិ » ទេ តែ​ឃើញ​គេ​ប្រើ « ឦ ឥ » មក​ជំនួស​វិញ
    ឧទាហរណ៍ ៖ ឦសាន (អ៊ី-) ឦស្វរៈ (អ៊ី-) ឥរា (អ៊ិ-) ឥរិយា (អិ-)

  31. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:08 ល្ងាច

    បង​បឿន​អើយ ! និយាយ​អ៊‍ី​ចឹង​ ខ្ញុំ​ឃើញ​ក្នុង​វចនានុក្រម​ខ្មែរ​ថា សរសេរ​ជា « អ៊ី អ៊ិ អ៊ឹ អ៊ឺ អ៊ើ » ក៏​បាន​ដែរ ។ ខ្ញុំ​មើល​ត្រង់​កន្លែង​ពន្យល់​ពាក្យ « អ » ។

  32. Piseth ថ្ងៃសៅរ៍ ទី 19 ខែមិថុនា 2010 / 12:34 ព្រឹក

    ខ្ញុំយល់ថាការពន្យល់របស់បឿនល្អណាស់ តែខ្ញុំគិតថាការសរសេរ អ៊‍ីនធើណិតនោះមិនត្រូវ ត្រង់ ធើ /ɜː/ គួរសរសេរថា ធ័រ /tə/ វិញព្រោះបើយើងមើលពាក្យ​ជាច្រើនទៀត ដូចជា កុំព្យូទ័រ ម៉ូទ័រ មិនមែន ទើ ទេ។ ដូចនេះពាក្យហ្នឹងគួរសរសេរថា អ៊‍ីនធ័រណិត។ ចំណែកត្រង់ ណេត ឬ ណិត នោះប្រាកដជា ណិតហើយ ព្រោះ Net /net/ មិនមែន /neit/ ទេ វាមានសម្លេងខ្លី។ Internet/ɪn.tə.net/

  33. lavorn (ឡាវ័ន​) ថ្ងៃសៅរ៍ ទី 19 ខែមិថុនា 2010 / 3:17 ល្ងាច

    ខ្ញុំ​មិនយល់​ថា​ ហេតុ​អី​បាន​គ្រប់​គ្នា​សំរេច​យក​ពាក្យ​ «ណិត​»? ព្រោះ​យើង​គ្រប់​គ្នា​មិន​មែន​អាន​ ណិត​ ទេ​។ យើង​បញ្ចេញ​សំលេង​ «នែត​» ទេ​តើ​! ឬ​ណេត​ ក៏​អាច​យក​ជា​ការ​បាន​ដែរ​។ ប្រសិន​បើ​យើង​ អាន​ថា​ អ៊ី​ធ័រ​ណិត​ នៅ​មុខ​គេ​ឯង​ ខ្ញុំ​ដូច​មិន​ហ៊ាន​បញ្ចេញ​សំលេង​បែប​នុង​ទេ​ ដូច​ជា​ខុស​អា​ម៉េច​មិន​ដឹង​ទេ​។ បញ្ចេញ​សំលេង​ ណិត​ ដូច​ ចិត្ត​, បិទ​… ដូច​ជា​មិន​ត្រូវ​ទេ​…

  34. ខ្មែរកីឡា ថ្ងៃពុធ ទី 18 ខែសីហា 2010 / 12:39 ល្ងាច

    “អក្សរ អ៊ ទោះ​ជា​ដាក់​​ស្រៈ​អ្វី​នៅ​ខាង​លើ ក៏​នៅ​មិន​ប្ដូរ​ទ្រង់ទ្រាយ​ដែរ គឺ​រក្សា​​សញ្ញា​ត្រីសព្ទ​​ឲ្យ​នៅ​ដដែល ដោយ​មិន​ប្ដូរ​ទៅ​ជា​បុក​ជើង​ដូច​អក្សរ ស៊ ផ្សំ​នឹង​ស្រៈ អ៊‍ី ទៅ​ជា ស៊ី ទេ” សំរាប់ខ្ញុំ​ ដូចជាមិនយល់ស្របនឹងលោកបឿន ព្រោះតាមវចនានុក្រម
    សម្តេចជូនណាតលោកពន្យល់ថាៈ​ សំរាប់ភាសាខ្មែរ ប្រើដាក់ត្រីស័ព្ទ” ៊ ”​ នេះអោយមានសំលេងជា​ អ៊ំ ក៏បាន , ប៉ុន្តែ បើផ្សំជាមួយនឹងស្រះ ិ ី ឹ ឺ ើ ក៏បានដូច ស៊ និង ហ៊ ដែរ​ អាចប្រើជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ដូចពាក្យថា អ៊ិម ឫុ​ អ៊ឺម ដែលមានន័យថា​ បៅដោះ ឫុ គង់ ស៊ីអ៊ីម និង អ៊ិឡិចត្រូនិច ខ្មែរ យើងក៏សរសេរតែអញ្ចឹង ដូច្នេះ អាច សរសេរថា អ៊ិនធើណិត បាន តែក៏មិនមែនបានន័យថា សរសេរតាមលោកខុស​ វាសំរេចទៅលើក្រុមជំនុំបណ្ឌិតសភា គេសំរេចអោយប្រើមួយណា ។ វាក៏ដូចជា អ៊ីមែល ដែលនៅក្នុងវ៉ែបសាយខ្លះសរសេរថា សំបុត្រអ៊ិឡិចត្រូនិច។

  35. Piseth ថ្ងៃពុធ ទី 18 ខែសីហា 2010 / 1:50 ល្ងាច

    What is important is that there should be a committee to preserve and develop new terms in ICT and monitor the use of Khmer in ICT and other fields. Why is there a need to have such committee? It is very much important as we are not the one who invented such advanced technology, which means many terms do not exist in our language. In this case, the committee will be mandated to whether create new terms, translate if possible (Make sure the terms translated are short enough to read and remember), or use their original terms by only pronounce it in our language just as we pronounce កុំព្យទ័រ for Computer. Then ICT users must use this term when they want to refer to computer. There are thousand other terms such as Internet, E-mail, Website, Hard Disk, Theme, Mode, paste, etc. The committee will then publicize it through all kinds of available media as long as budget allowed.

    If I am not mistaken, our greatest Monk, Chuon Nat, was honorably appointed to monitor the use of our language at that time. He would correct the official who spoke incorrectly in public. Also, what we need to do is to update the Khmer-Khmer Dictionary (Chuon Nat’s) so that new terms are included for the next generation to learn as there are many new words which cannot be found in it. The word ទិន្នន័យ (Data), for example, is not there in the dictionary as this term was created in c.1995.

    Why do we need to do so? It is to promote the use of our language in ICT so that those who are not well educated and who do not understand English can also involve in ICT. When everyone is confident to use the language, then there will be thousands of resources available in our language.

    I know similar committees are in existence such as the Royal Academy of Cambodia and the Buddhist Institute. However, I notice that they are not active in the mentioned aspect above.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s