ទាក់ទង​នឹង​ខ្ញុំ, សេវាកម្ម​អ៊ីនធឺណិត

អ៊ីនធឺណិត​មិត្តហ្វូន​ប្រើ​លែង​កើត


ទើប​ភ្ជាប់​អ៊ីនធឺណិត​របស់​មិត្តហ្វូន​កាល​ពី​ថ្ងៃ​ទី​២២​សម្រាប់​ប្រើនៅផ្ទះ​ថ្លៃ​៣០​ដុល្លារ​ក្នុង​មួយ​ខែ តែ​ខ្ញុំ​មិន​អាច​ប្រើ​កើត ដោយសារ​ល្បឿន​យឺត​ពេក ។ នេះ​មិន​មែន​ជា​កំហុស​របស់​ក្រុមហ៊ុន​នោះ​ទេ ។ ក្នុង​ខិត្តប័ណ្ណ គេ​ដាក់​ថា​ល្បឿន​១២៨​គីឡូប៊ិត​ក្នុង​មួយ​វិនាទី ថ្លៃ​៣០​ដុល្លារ ។ ឃើញ​ដាក់​យ៉ាង​ច្បាស់​ដូច្នោះ តែ​ខ្ញុំ​រំពឹង​ថា​ល្បឿន​នឹង​អាច​ឡើង​ដល់ ២៤០ ឬ​២៥០ ដូច​កាល​ខ្ញុំ​ភ្ជាប់​ប្រើ​លើក​មុន តែ​ភ្ជាប់​លើក​នេះ ល្បឿន​មិន​ឡើង​លើស​​១២៨​គីឡូប៊ិត​ទេ ។ ហេតុ​ដែល​រំពឹង​ថា​ល្បឿន​អាច​ខ្ពស់ ព្រោះ​លើក​មុន​ភ្ជាប់​យក​កញ្ចប់ Surfhome នេះ ល្បឿន​ឡើង​រហូត​ដល់ ២៤០​គីឡូប៊ិត​ឯណោះ ។

ក្នុង​សភាព​បែប​នេះ ខ្ញុំ​គិត​ថា​នឹង​ផ្ដាច់​អ៊ីនធឺណិត​របស់​មិត្តហ្វូន​វិញ ហើយ​ប្រហែល​ជា​ប្រើ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​ផ្សេង ។

Advertisements

36 thoughts on “អ៊ីនធឺណិត​មិត្តហ្វូន​ប្រើ​លែង​កើត”

  1. បាន​​ ១០ ទៅ ១៦​គីឡូបៃ ក្នុង​មួយ​វិនាទី គឺ​ល្បឿន​ខ្ពស់​​បំផុត ១២៨​គីឡូប៊ិត​ក្នុង​មួយ​វិនាទី បើ​ថ្លៃ ៨០​ដុល្លារ ល្បឿន​បាន ២៥៦​គីឡូប៊ិត​ក្នុង​មួយ​វិនាទី ។

  2. ខ្ញុំអ្នកភ្ជាប់តាំងពីជំនាន់មុនម៉េស Speed ដូចមិនឃើញអីហង ដូចជាដោនបាន 20-30kb ដែរ។ តែមិនទាន់ហ៊ានថាទេ ចាំមើលទៅផ្ទះវិញវាអាចយើងដូច​ក្បឿនឯងអត់ន៎!!

  3. ខ្ញុំ​ភ្ជាប់​ពី​ជំនាន់មុនដែរ ហើយ​មិន​មាន​ឃើញ​អី​ប្រែប្រួលទេ…ធ្លាប់មាន​ម្តង​ភ្ជាប់​ថ្មីៗ Surfhome ប្រើបាន​ល្បឿន​រហូត ៥១២ Kbps មួយ​អាទិត្យ​ក្រោយ​មក​ចុះ​សល់​ត្រឹម ២៥៦ Kbps រហូត​សព្វ​ថ្ងៃ!

  4. មិនដឹងកាលណាទើបស្រុកខ្មែរមាន​អ៊ីនធឺណិតលឿន និងតម្លៃសមរម្យនឹងគេទេ ។ បើថោកគឺប្រើមិនកើត តែបើលឿនគឺថ្លៃ ។ កន្លែងធ្វើការខ្ញុំ ពីមុនប្រើ ស៊ីធីលីង ល្បឿនមិនសូវលឿនហើយថ្លៃទៀត ។ អីឡូវដូវមក EZE COM វិញដូចជាគ្រាន់បើ ។ តម្លៃថ្លៃបន្តិច ២០០ដុល្លារជាង តែមិនមានកំណត់ ហើយល្បឿនពេលដោនឡូត រហូតដល់ ១៣០kbs.

  5. យល់យ៉ាងមេចដែរចំពោះ StarCell ? ខ្ញុំប្រើវាតាំងពីដើមរៀងមកអត់ឃើញកើតអីផង​។ $3=400MB (សុពលភាព​ ១៥ថ្ងៃ); $5 = 500MB (សុពលភាព​ ១ខែ); $10 = 2000MB; $20 = 5000MB; $40 = 12000MB. ឯល្បឿនវិញ 512 kbps

  6. ពូ​បឿន​បើ​ជ្រុល​ពេក ទិញ​ស៊ីម​មិត្ត​ហ្វូន មួយ​ត​អ៊ីនធើនិត​តាម​ទូរស៌ព្ទ​ហើយ​ភ្ជាប់​មក​កុំព្យូទ័រ​លេងទៅ។ បើក​ម្ដង​៧កាក់ (មិន​មែន​សំរាប់​រយៈ​ពេល២៤ម៉ទេ, គឺ​សំរាប់​តែ​ថ្ងៃ​ដែល​យើង​បើក​ប៉ុណ្ណោះ បើ​បើក​ម៉.១១ យប់ មិន​មែន​ម៉ោង​១១យប់​ស្អែក វា​កាត់​៧កាក់​ទៀត​ទេ គឺ​ចូល​ថ្ងៃ​បន្ទាប់​កាត់​៧កាក់​ទៀត​ហើយ, សរុប​សេច​ក្ដី​មក​៧កាក់​នឹង​បើក​បាន​តែ​ថ្ងៃ​នឹង​ទេ ឲ្យ​តែ​ឆ្លង​ចូល​ថ្ងៃ​ថ្មី​កាត់៧​កាក់​ទៀត, យល់​រឺ​ទេ?)។ ល្បឿន​ទាញ​យក 10kb-20kb ក្នុង​១វិនាទី, ចំពោះ​ល្បឿន​បើក​វិបសាយ​វិញ ល្មម​អាច​ប្រើ​បាន។ (វិចារ​នេះ​ខ្ញុំ ប្រកាស​តាម​អ៊ីនធើនិត​មិត្ត​ហ្វូន​ទេ​ណា)។ ខ្ញុំ​គិត​ថា​បើ​ពូ​ចង់​បើក​វិបសាយ លេង​អ៊ីនធើនិតធម្មតា​អាច​ប្រើ​តាម​នឹងបាន។

    តើ​ពូ​យល់​យ៉ាង​ម៉េច​ដែរ?

  7. អ៊‍ីនធឺណិត​ដែល​ខ្ញុំ​កំពុង​ប្រើ ក៏​ល្បឿន​ប្រហែល​នឹង​សុវិចិត្រ​ដែរ តែ​ខ្ញុំ​ត្រូវការ​ប្រើ​ច្រើន​ជាង​នេះ បាន​ជា​ខ្ញុំ​ចាំបាច់​ត្រូវ​ដូរ ។

  8. download បាន85kbit/s=12KB/s and upload បាន 132Kbit/s=16,5KB/s
    មួយថ្ងៃ $0.70 ឃើញថោកគ្រាន់បើ មួយខែអស់តែ $21.70 គិតទៅ ល្អដែរ តែបើប្រើនៅលើ កុំព្យូរទ័រ ២៤/២៤ ម៉ោងវិញ យ៉ាងម៉េចទៅវិញ? វារអាក់រអួលដែររឺទេ? វិចិត្រ របស់ខ្ញុំ ល្បឿន តែ 512Kbit/s មិនដឹងថាលឿនរឺអត់ទេ !!! តែខ្ញុំទាញយកមួយថ្ងៃៗ ​មិនដឹងជាប៉ុន្មានទេ ច្រើនណាស់!!!!

  9. អូ៎ វា​មាន​ទៅ​ដល់ ៣​កញ្ចប់​សេវា​កម្ម(តាម​ទូរស័ព្ទ​នឹង​ហា៎) សេវាកម្មទី១៖ ថ្លៃ៥កាក់, អានឹង​ថ្លៃ​បើក​សេវាកម្ម​តែ​ដល់​ពេល​លេង​គិត​លុយ​ក្រៅ​ទៀត ហើយ​៥កាក់​នឹង​មាន​សុពលភាព មួយខែ។ ទី២៖ ដូច​ខ្ញុំ​បា្រប់​ខាង​លើ។ ទី៣ តំលៃ​២០​ដុល្លា(ល្បឿន​ប្រហែល​ដូច​អា​ខាង​លើ, ព្រោះ​ខ្ញុំ​អត់​ដែល​ប្រើ​ទេ) សំរាប់​១ខែ​។ គិត​ទៅ​ក៏ស្រួល​ប្រើ​ម្យ៉ាង​ដែរ ប្រសិន​ជា​យើង​ចង់​លេង​អ៊ីនធើនិត រឺ​ក៏ទាញយ​ក​អ្វីៗ​ដែល​ធម្មតាៗ ត្រឹម​១០០-២០០ MB អី​តា៎ ៥-៦ម៉​អី​ហើយ​ហើយ ប្រសិន​ជា​មិន​ប្រញ៉ាប់។

  10. បង​វុត្ថា៖ បើ​បង​ចង់​ប្ដូរ ប្រហែល​ជា​ក្រុមហ៊ុន Digi ល្អ​ជាង​មិត្តហ្វូន ទាំង​តម្លៃ និង​សេវា ។ ប្រសិន​បើ​ខ្សែ​កាប្ល៍​អាច​ដាក់​ដល់​ផ្ទះ​បង អាច​ប្រើ​បាន​ហើយ ។ ល្បឿន ១២៨ នៅ​មិត្តហ្វូន ៣០​ដុល្លារ នៅ​ឌីជី ២៩ នៅ​មិត្តហ្វូន​ល្បឿន ២៥៦ ថ្លៃ​៨០​ដុល្លារ នៅ​ឌីជី ថ្លៃ​៥៩​ដុល្លារ ។ បើ​នៅ​ EZECOM ថោក​ជាង​នេះ តែ​ជា​លក្ខណៈ Share banwidth ពិបាក​ដោនឡូត ។ ដូច្នេះ ឌីជី ប្រហែល​ជា​ល្អ​ជាង​គេ ។

  11. បើមិនដល់កខ្ញុំក៏មិនមកនិយាយដែរ metfone គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដែលថោកទាប គ្មានការទទួលខុសត្រូវ កេងប្រវ័ញ្ចអតិថិជន និងបុគ្គលិកជាទីបំផុត
    រឿងអ៊ិនធឺណេតមួយថ្ងៃ៧០សេន វាមិនមែនគិត២៤ម៉ោងដូចhelloនោះទេ គឺវាគិតត្រឹមម៉ោង១២យប់ បើទោះជាយើងភ្ជាប់ម៉ោង១១:៣០នាទី លេងបានតែកន្លះម៉ោងក៏វាកាត់អស់
    ៧០សេនដែរ នេះជាការកេងប្រវ័ញ្ចបស់វាមួយដែរ បងប្អូនត្រូវប្រយ័ត្ន មួយទៀតពេលខ្លះយើងចង់លេងតែមួយថ្ងៃទេ ដល់ម៉ោង១១:៤០ ឬ ៥០នាទីយើងចុចផ្តាច់អ៊ិនធឺណេតវិញ
    គឺផ្តាច់អត់បានទេ វាផ្ញើសារមកវិញថាប្រព័ន្ធមានបញ្ហាសូមព្យាយាមម្តងទៀត រហូតទាល់តែចូលថ្ងៃថ្មីកាត់អស់៧០សេនទៀត។

    ប្រហែលមួយខែមុនខ្ញុំបានភ្ជាប់អ៊ិនធឺណេតគិតជាថ្ងៃ គឺមួយថ្ងៃ៧០សេន ប្រហែលម៉ោង១២:១៥នាទីយប់ វាបានកាត់លុយខ្ញុំអស់១.៤ដុល្លារ ពេលនុះខ្ញុំក៏បានតេទៅក្រុមហ៊ុនវាភ្លាម
    ខ្ញុំនិយាយប្រកែកគ្នាអស់ជាង១០នាទី អស់លុយជាង១០សេន(តេទៅក្រុមហ៊ុនវា វាស្ដីអោយហើយអស់លុយទៀត) វាប្រាប់ថាចាំដោះស្រាយអោយ តែរហូតដល់ឥឡូវវាមិនទាន់ដោះស្រាយអោយផង

    មួយទៀតភ្ជាប់អ៊ិនធឺណេតហើយ លេងអត់បានពេញមួយថ្ងៃ អារឿងអញ្ចឹងខ្ញុំជួបច្រើនដងមកហើយ ពីរថ្ងៃមុននេះក៏អញ្ចឹងដែរភ្ជាប់ភ្លាមកាត់លុយ៧០សេនភ្លាម តែលេងអត់បាន ទ្រាំមិនបាន
    ក៏ចុចទៅសួរវា វាថាចាំមួយម៉ោងទៀតចាំតេមកម្ដងទៀតវាទៅសួរជាងសិន។ ១ម៉ោង ២ ៣ ៤ ៥ម៉ោងនៅតែលេងអត់បានទៀតក៏តេទៅសួរវាម្ដងទៀត
    ខ្ញុំ: លោកហេតុអីក៏នៅតែលេងអត់បានចឹង ខាតម៉ោងខ្ញុំអស់ហើយ
    បុគ្គលិក: សុំទោសប្រព័ន្ទមានបញ្ហា ២ ៣ ថ្ងៃទៀតបានលេងបាន សូមលោកមេត្តារង់ចាំ
    ខ្ញុំ: ហាក! ចុះខ្ញុំភ្ជាប់អស់៧០សេនទៅហើយ ធ្វើយ៉ាងម៉េចទៅ
    បុគ្គលិក: លុយហ្នឹងគឺ ក្រុមហ៊ុនកាត់យកហើយ
    ខ្ញុំ: យី! ធ្វើចឹងម៉េចត្រូវ! ប្រព័ន្ទលោកឯងមានបញ្ហា វាមិនមែនជាកំហុសខ្ញុំឯណា មកកាត់លុយខ្ញុំអញ្ចឹងម៉េចត្រូវ!
    បុគ្គលិក គឺលោកជាអ្នកភ្ជាប់វាខ្លួនឯងទេតើ មិនមែនខ្ញុំអ្នកភ្ជាប់អោយឯណា! ម៉្យាងទៀតអ្នកខ្លះគេលេងបានតេតើ
    ខ្ញុំ: ត្រូវខ្ញុំជាអ្នកភ្ជាប់ តែខ្ញុំទៅដឹងហីថាប្រព័ន្ធមានឬមិនមានបញ្ហានោះ វាជាកំហុសខ្ញុំដែលជាអតិថិជន់អញ្ចឹងហី? គេ
    លេងបានវាល្អហើយ តែខ្ញុំវាលេងអត់បាន លោកឯងអាចឆែកមើលបានតើ បើខ្ញុំបានលេងសូម្បីតែ1KB លុយខ្ញុំមានប៊ុន្មាន ខ្ញុំអោយលោកឯងកាត់យកទាំងអស់ (ក្តៅហ្មង វាចង់ថាឯងអត់ការងារធ្វើ តេទៅកុហក់វាឬ យ៉ាងម៉េច)
    បុគ្គលិក: ក្រុមហ៊ុនសុំអធ្យាស្រ័យផងចុះ
    ខ្ញុំ: និយាយអោយឆាប់ចប់ទៅចុះ ប្រព័ន្ធអ្នកឯងមានបញ្ហាវាជាកំហុសអ្នកឯង ខ្ញុំជាអតិថិជនខ្ញុំគ្រាន់តែដឹងថា បើភ្ជាប់ហើយប្រើអត់បាន គឺត្រូវតែសងលុយខ្ញុំវិញ ខុសត្រូវតែចេះទទួលខុសត្រូវ
    បុគ្គលិក: សុំទោស ក្រុមហ៊ុនគ្មាននយោបាយសងលុយ អតិថិជនវិញនោះទេ (ហូ៎ អាក្រុមហ៊ុននេះវាមានតែនយោបាយកេងចំណេញពីអតិថិជន)
    ខ្ញុំ: តែខ្ញុំប្រើអត់បានផង យកលុយខ្ញុំដែរ?
    បុគ្គលិក: សុំទោស សុំអធ្យាស្រ័យ.ៗៗ..ៗៗ (ប្រហែលជាវាធុញហ្នឹងខ្ញុំហើយ)
    ខ្ញុំ: បានហើយអញ្ចឹង (ដាក់ទូរស័ព្ទចុះ អស់ ១៥សេន)
    *នេះជាការកេងរបស់ metfone មួយក្នុងចំណោមជាច្រើនទៀត មិនដឹងថាអតិថិជនប៉ុន្មានម៉ឺននាក់នោះទេដែលជាជនរងគ្រោះចំពោះរឿងមួយនេះ។

    មិត្ត របស់បងខ្ញុំម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុននេះបានប្រាប់ខ្ញុំថា
    ក្រុមហ៊ុននេះកេងប្រវ័ញ្ចបុគ្គលិកខ្លាំងណាស់ ប្រើបុគ្គលិកដូចកញ្ចះដាច់ថ្លៃ ធ្វើដូចបុគ្គលិកហ្នឹងជាទាហ៊ាន មិនថាប្រុសមិនថាស្រីនោះទេ
    ឋានៈជា director ក៏អោយទៅដើរលក់ទូរស័ព្ទតាមព្រៃតាមភូមិ ដូច sell អញ្ចឹងដែរ

    ទាំងអស់នេះគឺសុទ្ធសឹងតែជាការពិត ដែលកើតលើរូបខ្ញុំផ្ទាល់
    តើមានបងប្អូនណាជួបបញ្ហាដូចជាខ្ញុំដែរឬអត់???

    ឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲឲ

    ថ្ងៃនេះចាញ់បោកវាទៀតហើយ
    គឺខ្ញុំចង់ភ្ជាប់អ៊ិនធឺណេត តែមុននឹងភ្ជាប់ខ្ញុំបានតេទៅសួរ១៧៧៧ មានប្រុសម្នាក់លើកទូរស័ព្ទ
    ខ្ញុំសួរថាថ្ងៃនេះអ៊ិនធឺណេតមួយថ្ងៃ៧០សេន
    លេងបានធម្មតាទេហី?
    បុគ្គលិកប្រាប់ថា លេងបានជាធម្មតាទេ គ្មានបញ្ហាអ្វីនោះទេ

    ខ្ញុំក៏ចុចភ្ជាប់ភ្លាម វាកាត់៧០សេនភ្លាម ដល់ពេលបើកប្រើអ៊ិនធឺណេត
    បែរជាប្រើអត់បាន (អញថាមែន មែន)

    ខ្ញុំក៏មិនបានតេទៅសួរនាំអីទេ ព្រោះមិនត្រឹមតែវាមិនដោះស្រាយអោយ
    ហើយ ថែមទាំងអស់លុយថ្លៃតេទៅសួរវាទៀត

  12. ជូន លោក តារា

    Are You Sure the problem is metfone NOT YOU?

    ហេតុអ្វីគេលេងបាន លោកមិនបាន?​ អាច​ជាបញ្ហាខាងលោក

    លោកគួតែទៅក្រុមហ៊ុន​ហើយភ្ជាប់នៅទីនោះ ថាតើវាជាបញ្ហាខាងក្រុមហ៊ុន ឫបញ្ហាខាងលោក។

  13. I would like to tell all of you about Digi’s promotion now.
    – Limited Package (Double MB):
    * Speed 1Mbps: Data Allowance 2GB = 12$
    5GB = 25$
    7GB = 35$
    10GB=48$

    – Unlimited Pachage
    * Speed 128Kbps = 29$
    256Kbps = 39$
    512Kbps = 59$

    For further information, please go to Digi Office #368, St. 163, in front of Human Resource University and behind Moha Mun Trey Pagoda.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s