ទាក់ទង​នឹង​ខ្ញុំ, សារព័ត៌មាន, ស្រុក​ខ្មែរ

ហូប​គោងៀត​ចាន​តូច​ថ្លៃ​ដប់​ម៉ឺន


តាម​រមណីយដ្ឋាន​ស្រុក​ខ្មែរ បើ​មិន​ប្រយ័ត្ន​គេ​នឹង​កាប់​ថ្លៃ​គ្មាន​ប្រណី​ទេ ។ ហូប​អី​នៅ​កៀនស្វាយ​កាល​ថ្ងៃ​ទី​១៣ ​គោ​ងៀត​ចាន​តូច​មួយ​ចាន គិត​បូក​ថ្លៃ​រហូត​ចេញ​បាន ១០៨០០០​៛ តែ​ត្រូវ​ប្រពន្ធ​ខ្ញុំ​គំរាម​ហើយ​ឲ្យ​ត្រឹម​​ ៤០០០០​៛ ។

នៅ​កន្លែង​​អស់​ហ្នឹង គេ​ព្យាយាម​ហៅ​ភ្ញៀវ​ឲ្យ​ចូល និង​ព្យាយាម​បង្ខំ​ភ្ញៀវ​ឲ្យ​ហូប​អី​នៅ​កន្លែង​គេ យ៉ាង​ហោច​ណាស់ មួយ​មុខ និង​ព្យាយាម​មិន​ប្រាប់​ថ្លៃ​បើ​អ្នក​ទិញ​​សួរ ។ ដូច​​សាច់​គោ​ងៀត​នោះ គេ​កាត់​ចំណិត​តូចៗ ធំ​ជាង​មេដៃ​បន្តិច និង​រាយ​ពេញ​ចាន មាន​ជ្រក់​មួយ​កូន​ជង ។ ពេល​សរសេរ​បុង​គេ ​គេ​រាយ​​ដាក់​សាច់គោ​៩​ចំណិត មួយ​ចំណិត​ថ្លៃ ៩០០០៛ ជ្រក់​ស្ពៃ​​៣​កំប៉ុង ថ្លៃ​ប៉ុន្មានៗ​ខ្ញុំ​មិន​ចាំ​ទេ… ។ គិត​ចុះ​គិត​ឡើង​រហូត​បាន​ដល់ ១០៨០០០៛ ។ ពួក​ម៉ាក​ខ្ញុំ​មួយ​ទៀត ធ្លាប់​ទៅ​ហូប​មាន់​មួយ ថ្លៃ​៣០​ដុល្លារ និង​មាន​អ្នក​ផ្សេង​ទៀត ហូប​បបរ​ក្រួច​មួយ​ឆ្នាំង​អស់​រហូត​ដល់​៨០​ដុល្លារ ។

គួរ​ប្រយ័ត្ន​ចំពោះ​កន្លែង​បែប​នេះ បើ​ទោះ​ជា​សួរ​ថ្លៃ​ហើយ​ក៏​ដោយ ក៏​មិន​គួរ​ទុក​ចិត្ត​ដែរ ។ ហើយ​បើ​ជួប​រឿង​បែប​នេះ​ហើយ ត្រូវ​ព្យាយាម​កុំ​ឲ្យ​លុយ​តាម​ដែល​គេ​ចង់​បាន អ្នក​ទាំង​នោះ​ខ្លាច​បំផុត​គឺ​យក​ប៉ូលិស​មក​គំរាម ។

Advertisements

13 thoughts on “ហូប​គោងៀត​ចាន​តូច​ថ្លៃ​ដប់​ម៉ឺន”

  1. ពិត​ជា​ចោល​ម្សៀតមិន​ចេះ​រក​ស៊ី​អី​ក្រៅ​ពី​បោក​ប្រាស់​គេ​មែន។
    ទាល់​តែ​គេ​ដាក់​ក្រុមហ៊ុន​ត្រួតត្រា​តំលៃ មក​ត្រួត​ក្បាល​បាន​អ្នកលក់​អស់​ហ្នឹង​សប្បាយ​ចិត្ត។

    —–
    បឿនឯងម៉េច​តថ្លៃ​គេ​ពី មួយម៉ឺន​ប្រាំបីពាន់ មក​ បួន​ម៉ឺន​អញ្ចឹង? 😀

  2. ពួកអាប៉ូលិសនឹងវាក៍រកស៊ីជាមួយដែរ ខ្ញុំចាំបានកាល២០០៤ ពូម្នាក់មកពីអាគាំង ទៅហូបនៅកៀនស្វាយនឹង ពេលគិតលុយវាគិត ទឹកកកម៉ាធុង ១០មឺនរៀល និយាយមិនចេញ តែសំណាងពួកម៉ាកខ្ញុំនៅម្តុំនោះបានមកចេញអន្តរាគមន័ ក៍ចុះមកថ្លៃ ២០០០រៀលវិញ។ ពួកម៉ាកខ្ញុំនឹងក៍មានរោងលើទឹកនឹងដែរ វាថាវាមិនដែលរកស៊ីអីចឹងទេ ។ អ្នករកស៊ីនឹងច្រើនតែពួកឃើញក្តាន់ ជាពិសេសនាំសង្សារ នាំស្រីស្នេហ៍ គឺឃើញវាកាប់ហើយ មានអ្នកខ្លះបញ្ជាំទាំងខ្សែករ ទូរស៍ព្ឋ ។ល។ យកល្អគឺកុំទៅ ញាំកន្លែងនឹងអី គួតែទៅកន្លែងផ្សេង ដូចជា ឧត្តុង​។ល។

  3. អារឿងនៅកៀនស្វាយហ្នឹង ខ្ញុំលឺគេនិយាយតាំងពីយូយាណាស់មកហើយ ពីការលក់កាប់ថ្លៃឥតប្រណី។​ ខ្លះគេថាវាជាកន្លែងបូជាព្រហ្មចារីយ៏​អញ្ចឹងហើយបានជាខ្ញុំមិនដែលស្គាល់អនុស្សាវរីយ៏ស្នេហានៅទីនោះឡើយ ខ្ញុំពិជាពុំដែលទៅមែន ព្រោះខ្ញុំគិតថាវាមិនមែនជាកន្លែងកំសាន្តល្អទេសំរាប់ខ្ញុំ។​

  4. ខ្ញុំក៏ធ្លាប់លឺគេនិយាយដែរ ថាពួកវានឹងកាប់ថ្លៃមិនប្រណីដៃឡើយ កាលពីបួនប្រាំឆ្នាំមុន ពួកមាក់ខ្ញុំនិយាយថាវាហូបមាន់អស់មួយសោះនិងប៊ីយ៉ា ពីរបីកំប៉ុងប៉ុន្នោះ អស់១០០ដូល្លា។ វាសមដែររេ។ ពួកអានេះសង្យ័យតែវាងាប់ទៅយកលុយដែរក៏មិនដឹង? គួរតែប្រាប់ពួកក្រសួងឲ្យចាត់ការហើយមើលទេ។

  5. ខ្ញុំក៏ធ្លាប់លឺគេនិយាយដែរ ថាពួកវានឹងកាប់ថ្លៃមិនប្រណីដៃឡើយ កាលពីបួនប្រាំឆ្នាំមុន ពួកមាក់ខ្ញុំនិយាយថាវាហូបមាន់អស់មួយសោះនិងប៊ីយ៉ា ពីរបីកំប៉ុងប៉ុន្នោះ អស់១០០ដូល្លា។ វាសមដែររេ។ ពួកអានេះសង្យ័យតែវាងាប់ទៅយកលុយដែរក៏មិនដឹង? គួរតែប្រាប់ពួកក្រសួងឲ្យចាត់ការហើយមើល។

  6. ខ្ញុំ​ខ្លាច​បំផុត​រឿង​ហ្នឹង លុយ​បង់​នោះ​វា​បង់​ហើយ តែ​ត្រូវ​ខូច​អារម្មណ៍ ថា​ត្រូវ​បាន​គេ​បោក​ប្រាស់ វា​ឈឺ​ចិត្ត​នាំ​ឲ្យ​អស់សប្បាយ​ទៀត! គិត​ៗទៅ​ក្បួន​រក​ស៊ី​បែប​នេះ នៅ​មិន​ទាន់​អស់ទៀតណ៎ ធ្លាប់មាន​គេ​ចុះ​កាសែត​ច្រើន​ដង​ហើយ ស្មាន​តែ​បាត់​អស់ហើយ នៅមាន​ទៀត ពួកនេះពិត​ជា​គិត​ចង់បាន​លុយ​ មិន​គិត​ពីអនាគត​វែងឆ្ងាយ​មែន គេ​លែងចង់ទៅ​កៀនស្វាយម្តង​ហើយ​ព្រោះ​រឿង​ហ្នឹង!

    បឿន​ចង់​សរសេរ ១៨ម៉ឺន​រៀល​ មែនទេ? ហេហេហេ ថែម​សូន្យ​មួយ​ទៀត!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s