ប្រើ វិបខេម ឡក់​ចូល​វិនដូស៍


ក្រៅពី​វាយ​លេខ​សម្ងាត់​ដើម្បី​ឡក់​ចូល​កុំព្យូទ័រ គេ​ក៏​អាច​ឡក់​ចូល​ដោយ​ប្រើ​វិបខេម​ ឬ​កាមេរា​ដែល​ភ្ជាប់​មក​ជាមួយ​កុំព្យូទ័រ​ដែរ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រើ​វិនដូស៍​វិស្ដា ឬ វិនដូស៍​៧ ។

គ្រាន់តែ​បើក​កុំព្យូទ័រ​របស់​អ្នក ហើយ​អង្គុយ​នៅ​ខាង​មុខ​កុំព្យូទ័រ កាមេរា​នឹង​ចាប់​មុខ​របស់​អ្នក ហើយ​ឡក់​ចូល​វិនដូស៍​ដោយ​ស្វ័យប្រវត្តិ ។ ខ្ញុំ​សាក​ផ្លាស់ប្ដូរ​ទឹកមុខ មិច​ភ្នែក និង​ញញឹម​ក៏​កម្មវិធី​នេះ​នៅ​អាច​ស្គាល់​ខ្ញុំ និង​ឡក់​ចូល​វិនដូស៍​បាន ។

ចាប់​ឲ្យ​ស្គាល់​មុខ

រូប​របស់​កម្មវិធី

ដោនឡូត​យក​កម្មវិធី​នេះ

15 thoughts on “ប្រើ វិបខេម ឡក់​ចូល​វិនដូស៍

  1. ភារ: ថ្ងៃពុធ ទី 19 ខែ​ឧសភា 2010 / 8:07 ល្ងាច

    មានសព្វបែបយ៉ាងហើ្យឥឡូវនេះ គំនិតច្នៃប្រឌិតចេះតែកើតមានបន្តបន្ទាប់ បច្ចេកវិទ្យារីកចំរើនឥតឈប់ឈរ…ចុះបង ដាក់រូបថតចំនួសរូបពិត វាអាចសំគាល់បានអត់? អស្ចារ្យ មែនហើយ!

  2. ទឹម បឿន ថ្ងៃពុធ ទី 19 ខែ​ឧសភា 2010 / 8:09 ល្ងាច

    ដាក់​រូបថត ឬ​រូប​ក្នុង​ទូរស័ព្ទ​វា​មិន​ស្គាល់​ទេ

  3. phuylai ថ្ងៃពុធ ទី 19 ខែ​ឧសភា 2010 / 8:53 ល្ងាច

    វាចំណាំលើរាងមុខរឺក៏ស្នាមជ្រួញ??ហិហិ

  4. ភារ: ថ្ងៃពុធ ទី 19 ខែ​ឧសភា 2010 / 9:06 ល្ងាច

    អ្នកឡៃមានគំនិតច្រើនមែន ហើយសុទ្ធតែល្អៗទៀត បានស្គាល់អ្នកឡៃខ្ញុំពិតជាមានសំណាងណាស់។បើយកខ្ញុំទៅអោយម៉ាស៊ីននោះចំណាំវិញ ប្រហែលជាវាចំនាំបានតែមួយពេលហ្នឹង អ្នកឡៃដ៏មហិមា ខ្ញុំមិនត្រឹមតែក្រញាញ់ខួរទេ ថែមទាំងឡើងភ្លីមុខទៀត។

  5. -:-បាត់ដំបង-:- ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​ឧសភា 2010 / 7:57 ព្រឹក

    ត្រូវហើយវាចាប់យកស្នាមជ្រួញរបស់បងបឿនហ្នឹងហើយ បានឡកចូលបានោះ។😀

  6. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​ឧសភា 2010 / 8:29 ព្រឹក

    តែ​យ៉ាប់​នៅ​ពេល​ដែល​ងងឺត​វា​មិន​អាច​បើក​បាន​ទេ!

  7. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​ឧសភា 2010 / 10:24 ព្រឹក

    ពេល​ងងឹត​អាច​វាយ​លេខ​សម្ងាត់​ជំនួស​បាន តែ​បើ​ងងឹត​ល្មមៗ វា​នៅ​តែ​ស្គាល់​

  8. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​ឧសភា 2010 / 11:22 ព្រឹក

    ធ្លាប់ប្រើដែរពីមុនតែមិនមែនកម្មវិធីហ្នឹងទេ កាលហ្នុងដូចជាប្រើ Lemon Key តែដោយអត់មានអាFull ចឹងក៏លុបចោលវិញទៅ ។ មើលៗផង លោកបឿនអ៊ើយ ប្រយ័ត្ន តេគេខ្លូនមុខលោកបាន ចប់ហើយ, ម្យ៉ាងទៀត តាពីពន្ធទះពីរដៃទៅ ហើមមុខ ក៏ Log ចូលអត់បានដែរ ហេស ហេស….

  9. វីរិយា ថ្ងៃសៅរ៍ ទី 22 ខែ​ឧសភា 2010 / 9:16 ព្រឹក

    សាក​យក​រូប​ថតដាក់មើល​ចូល​បាន​អត់? ហើយ​បើ​កូន​ភ្លោះ​វិញ​ម៉េច​ដែរ!?!

  10. ក្មេងស្រែ ថ្ងៃសៅរ៍ ទី 22 ខែ​ឧសភា 2010 / 9:31 ព្រឹក

    រូបថតហេស? ធានាថាមិនបានរ៉េ! ហើយបើកូនភ្លោះក៏មិនបានដែរ ។ កូនភ្លោះបោកបានតា ភ្នែកមនុស្សធម្មតារ៉េ តែសំរាប់កុំព្យូទ័រ វាចាប់កំពស់ចិញ្ចើម, ទំហំច្រមុះ, ទំហំភ្នែក ចឹងទាំងអស់ហ្នឹងដឹងតាមានចំណុចខុសគ្នាតាម៉ង!

  11. 4Kunkhmer ថ្ងៃសៅរ៍ ទី 22 ខែ​ឧសភា 2010 / 8:54 ល្ងាច

    Hello! Can anyone help me how to setup Mac OS on PC computer ?

  12. ភារៈ ថ្ងៃសៅរ៍ ទី 22 ខែ​ឧសភា 2010 / 8:58 ល្ងាច

    No way to setup Mac OS on PC. ផ្នែករឹងវាខុសគ្នា😦

  13. តាបស ថ្ងៃចន្ទ ទី 16 ខែសីហា 2010 / 10:13 ព្រឹក

    កម្មវិធីនេះ​Full ទេ​ ញ៉ោម​ ។ តាចង់សាកល្បងដែរ….

  14. nachihan ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែមករា 2011 / 7:50 ព្រឹក

    ប្រើweb camឆ្មក់ចូលwindows🙂

  15. ដាដា ថ្ងៃអាទិត្យ ទី 20 ខែ​មីនា 2011 / 11:08 ល្ងាច

    ប្រើបានតែ៣០ថ្ងៃ អោយធ្វើម្តេច?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s