សម្គាល់​ពាក្យ​ឫស​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត


ធម្មតា​កាលណា​ពាក្យ​ឫស​សរសេរ​ជា​ព្យាង្គ​រាយ ពេល​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​ទៀត គេ​ត្រូវ​សរសេរ​ព្យាង្គ​រាយ​ដែរ ឬ​ព្យាង្គ​តម្រួត​ក្លាយ​ជា​​ពាក្យ​​មួយ​ទៀត ត្រូវតែ​សរសេរ​តម្រួត​ដែរ ប៉ុន្តែ​មាន​ពាក្យ​មួយ​ចំនួន​ដែល​សរសេរ​ព្យាង្គ​រាយ តែ​ពេល​ក្លាយ​ជា​ពាក្យ​មួយ​ទៀត គេ​សរសេរ​ជា​ព្យាង្គ​តម្រួត​វិញ ។ ឧទាហរណ៍ បាំង > ក្បាំង, លាយ > ក្លាយ, កូត > ឆ្កូត, រុះ > ជ្រុះ, រៀន > ប្រៀន, រង > ត្រង, រឹង > ប្រឹង, អូន > ប្អូន, ជូរ > ម្ជូរ, កក > ស្កក ។ល។ លក្ខណៈ​នេះ គេ​អាច​សម្គាល់​បាន​​តាមរយៈ​ទម្រង់​ផ្នត់ និង​ផ្នត់​​របស់​វា គឺ​៖

 1. ផ្នត់​ដើម​​ទម្រង់ |ព-| មាន |ក-|, |ច-|, |ត-|, |ប-|, |ស-|, |ល-|, |ម-|
 2. ផ្នត់​ដើម​ទម្រង់ |ពសព-| មាន |ក’ង-|, |ច’ង-|, |ដ’ង-|, |ប’ង-|, |ព’ង-|, |រ’ង-|, |ល’ង-|, |ស’ង-|, |អ’ង-|, |ក’ន-|, |ច’ន-|, |ដ’ណ-|, |ប’ន-|, |ព’ន-|, |ស’ន-|, |អ’ន-|, |ក’ញ-|, |ប’ញ-|, |ព’ញ-|, |ស’ញ-|, |ក’ម-|, |រ’ណ-|, |ជ’ញ-|, |ច’ម-|, |ជ’ម-|, |ដ’ម-|, |ប’ម-|, |ល’ម-|, |រ’ម-|, |ស’ម-|, |អ’ម-|
 3. ផ្នត់​ជែក​ទម្រង់ |-ព-| មាន |-ន-|, |-ម-|, |-ប-|

ក្រៅ​អំពី​នេះ កាលណា​ពាក្យ​ឫស​សរសេរ​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ត្រូវ​សរសេរ​ព្យាង្គ​រាយ បើ​ពាក្យ​ឫស​ជា​ព្យាង្គ​តម្រួត ត្រូវ​សរសេរ​ត្រួត​ដែរ ពេល​ដែល​ក្លាយ​មក​ជា​ពាក្យ​ផ្សេង​ទៀត ។

ដើម្បី​ចាត់​​ឲ្យ​ដឹង​​អំពី​ផ្នត់ និង​ទម្រង់​ផ្នត់​នៃ​ពាក្យ​ទាំងនេះ គេ​ប្រើ​វិធី​សម្រួល ។

ឧទាហរណ៍

បាំង > ក្បាំង, + អាំ + > + + អាំ + ។ គឺ​គេ​សម្រួល​តួ​អក្សរ​ដែល​ដូច​គ្នា​ទាំង​សងខាង ពេល​សម្រួល​រួច នៅ​សល់​អក្សរ នៅ​ខាង​ដើម គេ​សរសេរ |ក-| ​ហៅ​ថា​ផ្នត់​ដើម ឬ​បុព្វបទ​ វា​ស្ថិត​ក្នុង​ទម្រង់ |ព-| ។

កូត > ឆ្កូត, + អូ + > + + អូ + គេ​បាន |ច-| ផ្នត់​ដើម​ទម្រង់ |ព-| ។ ក្រោយ​ពេល​សម្រួល នៅ​សល់​អក្សរ តែ​ត្រូវ​ដាក់​អក្សរ ។ ករណី​នេះ មាន​ដូច​ជា ខ ត្រូវ​ដាក់ ក, ជ ត្រូវ​ដាក់ ច, ថ ត្រូវ​ដាក់ ត, ផ ឬ ភ ត្រូវ​ដាក់ ប ។

អូរ > ចង្អូរ ផ្នត់​ដើម |ក’ង-| ទម្រង់ |ពសព-|

កើត > បង្កើត ផ្នត់​ដើម |ប’ង-| ទម្រង់ |ពសព-|

កើយ > ខ្នើយ ផ្នត់​ជែក |-ន-| ទម្រង់ |-ព-|

រាល់​​ពេល​សរសេរ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ព្យាង្គ​រាយ និង​ព្យាង្គ​តម្រួត ត្បិត​អាច​មាន​ការច្រឡំ​ពី​ព្យាង្គ​រាយ​ទៅ​ព្យាង្គ​តម្រួត ឬ​ព្យាង្គ​តម្រួត​ទៅ​ព្យាង្គ​រាយ ។  ករណី​ដូច​ពាក្យ ស្រស់ > សម្រស់ បើ​សរសេរ សំរស់ មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​ស្ថិត​ក្នុង​ផ្នត់​ជែក |-អ’ម-| ទម្រង់ |-សព-|។  ពាក្យ កម្សាន្ត ក៏​ឃើញ​សរសេរ​ខុស​ស្ទើរ​គ្រប់​គ្នា​ដែរ គឺ​គេ​សរសេរ កំសាន្ត ដូច្នេះ​វិញ ។ ពាក្យ​នេះ​មក​ពី​ពាក្យ ក្សាន្ត ស្ថិត​ក្នុង​ផ្នត់​ជែក |-អ’ម-|ទម្រង់ |-សព-|ត្រូវ​សរសេរ​ត្រួត​តាម​ពាក្យ​ឫស​​ទើប​ត្រូវ ។

វិធី​កម្លាយ​មាន​ពន្យល់​លម្អិត​ក្នុង​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោក ឈុន លិះ បោះពុម្ព​ដោយ​បណ្ណាគារ​បន្ទាយស្រី ឆ្នាំ​២០០៧ ។

អត្ថបទ​ផ្សេង​ទៀត៖

16 thoughts on “សម្គាល់​ពាក្យ​ឫស​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត

 1. សុវិចិត្រ ថ្ងៃអាទិត្យ ទី 16 ខែ​ឧសភា 2010 / 3:07 ល្ងាច

  ខ្ញុំ​សូម​បន្ថែម​ខ្លះ៖
  នៅ​សល់ ទម្រង់ [ពពស-]; [-សព-]; [ស/ព]; [-សព/ព-] និង ទម្រង់​ពិសេស
  [-រ/ម-]; [-រ-]

  ហើយ​ទម្រង់ [ព-] ពេលខ្ញុំ​រៀន​ដូច​ជា​អត់​មាន ព្យញ្ជនៈ ល និង ម ទេ។

 2. ទឹម បឿន ថ្ងៃអាទិត្យ ទី 16 ខែ​ឧសភា 2010 / 3:13 ល្ងាច

  ទម្រង់ |ព-| ផ្នត់​ដើម |ល-| មាន​ពាក្យ បាក់ > ល្បាក់ |ម-| ដុំ > ម្ដុំ, ខាង > ម្ខាង, នាង > ម្នាង… ឯ​ទម្រង់​ |ពពស-|, |សព-|… ដែល​សុវិចិត្រ​សរសេរ​ខាង​លើ ខ្ញុំ​មិន​រាប់​បញ្ចូល ព្រោះ​ខ្ញុំ​និយាយ​តែ​ពាក្យ​ព្យាង្គ​រាយ ដែល​ក្លាយ​មក​ជា​ព្យាង្គ​តម្រួត ។

 3. សុវិចិត្រ ថ្ងៃអាទិត្យ ទី 16 ខែ​ឧសភា 2010 / 3:39 ល្ងាច

  hmmm

  ចាំ​ខ្ញុំ​សួរ​គ្រូ​ខ្ញុំ​សាក​មើល៎។ ពីព្រោះ​គាត់​ជា​សាស្ត្រាចារ្យ ផ្នែក​ភាសា​ខ្មែរ​ដែល​ល្បី (ខ្ញុំ​មិន​មែន​អួត​ទេ​តែ​ជា​ការ​ពិត)

 4. ក្មេងស្រែ ថ្ងៃចន្ទ ទី 17 ខែ​ឧសភា 2010 / 10:53 ព្រឹក

  (o.O)? ដល់និយាយរឿងវេយ្យាករណ៍ អីហ្នឹង វិលមុខខ្ញាល់ចាប់មិនជាប់ម៉ង ញ៉ុម! មិនថា វេយ្យាករណ៍ រឺ grammar អីរ៉េ ដូចផឹកស្រាអស់បីថូម្នាក់ឯងចឹង!

 5. ទឹម បឿន ថ្ងៃចន្ទ ទី 17 ខែ​ឧសភា 2010 / 10:57 ព្រឹក

  ចេះតែ​ប្រយ័ត្នៗ​ទៅ​ណា​ក្មេង​ស្រែ សរសេរ​ឲ្យ​ត្រូវៗ​ទៅ ក្រែង​បាន​ក្មេង​ក្រោយៗ​យក​តម្រាប់​តាម​ ។ ដូច​ពាក្យ រឺ សរសេរ​ខាង​លើ​ហ្នឹង ត្រូវ​សរសេរ ឬ ដូច្នេះ​វិញ ។

 6. កូនខ្មែរ-បារាំង ថ្ងៃអង្គារ ទី 18 ខែ​ឧសភា 2010 / 5:30 ព្រឹក

  មានពាក្យខ្មែរជាច្រើនដែលឥឡូវគេសរសេរខុសប្លែកកាលពីខ្ញុំដែលធ្លាប់បាន​រៀនកន្លងមក គឺបានរៀនកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ នៅតាមជំរំជនភៀសខ្លួន​ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ UNHCR។ ហើយរាល់សៀវភៅដែលអង្គការនេះ យកមកបង្រៀនទៀតសោត គឺសុទ្ធសឹង​តែសៀវភៅដែលត្រូវបានបោះពុម្ពចេញនៅទសវត្សរ៍ ១៩៦០​និង​ ១៩៧០។ នៅពេលដែលបានអានសៀវភៅដែលបានបោះពុម្ព នៅសម័យ ហេង​ សំរិន​និងសម័យបន្ទាប់ៗមកទៀត ឃើញមានពាក្យជាច្រើន​ ដែលគេ​បានប្ដូរតួអក្សរ ឬក៏ត្រូវបានសរសេរទៅតាមការអាន ឬទៅតាមការនិយាយ​។ តែសព្វថ្ងៃនេះ ឃើញមានប្ដូរខ្លះៗហើយ។ ការសរសេរក្លាយយូរៗទៅ អាចបណ្ដាលឲ្យបាត់ភាពដើមរបស់ពាក្យ !

 7. ទឹម បឿន ថ្ងៃអង្គារ ទី 18 ខែ​ឧសភា 2010 / 10:22 ព្រឹក

  កាល​កូន​ខ្មែរ​បារាំង​រៀន​នោះ គេ​សរសេរ​របៀប​ម៉េច​វិញ អាច​ឧទាហរណ៍​មួយ​ពីរ​ផង​បាន​ទេ?

 8. កូនខ្មែរ-បារាំង ថ្ងៃពុធ ទី 19 ខែ​ឧសភា 2010 / 4:26 ព្រឹក

  មានដូចជា៖ ធ្លាប់សរសេរ «ឬ» មិនមែន «រឺ»​ ទេ, «ដំណើរ» មិនមែន «ដំនើរ», «ដំណឹង» មិនមែន «ដំនឹង» ។ល។ សូមបឿនមេត្តាអត់ទោសផង មិនបានជា​ចាំអស់ទេ ព្រោះមិនបានស្រាវជ្រាវឲ្យស៊ីជម្រៅ !

 9. ទឹម បឿន ថ្ងៃពុធ ទី 19 ខែ​ឧសភា 2010 / 10:26 ព្រឹក

  ខ្ញុំ​ដឹង​ហើយ មាន​ដូច​ជា​ពាក្យ សម្រាប់ គេ​សរសេរ សំរាប់ សំណេរ សរសេរ សំនេរ ជា​ដើម ។

 10. សុវិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​ឧសភា 2010 / 9:40 ព្រឹក

  លោក​គ្រូ​ខ្ញុំ​ប្រាប់​ថា វា​ជា​ទម្រង់ ដែល​សម្រួល​ឃើញ​អី​ដាក់​នុង៎ គាត់​ថា​ជា​ទម្រង់ សេសសិវៈ ម៉េច​គាត់​ទេ។

 11. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​ឧសភា 2010 / 10:27 ព្រឹក

  ខ្ញុំ​មិន​ដឹង​ថា​ទម្រង់​សេសសិវៈ​យ៉ាង​ម៉េច​ទេ តែ​ផ្នត់ |-រ-| អី​ហ្នឹង​ស្ថិត​ក្នុង​ទម្រង់ |-ព-| គឺ​ផ្នត់​ជែក ហើយ​បើ​តាម​ខ្ញុំ​ដឹង​ផ្នត់​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​ផ្នត់​ដើម និង​ផ្នត់​ជែក​នេះ​ឯង ។

 12. រដ្ឋ ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 12:41 ល្ងាច

  ដល់​ត្រួត​ពេក​ទៅ ពាក្យ​ សំរាម គេ​សរសេរ សម្រាម ដែរ😀

 13. ទឹម បឿន ថ្ងៃសៅរ៍ ទី 29 ខែ​ឧសភា 2010 / 8:31 ល្ងាច

  សម្រាម​ហ្នឹង​មក​ពី​ពាក្យ​ស្រាម​អ្ហី ទើប​សរសេរ​សម្រាម😀

 14. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 20 ខែសីហា 2010 / 10:19 ល្ងាច

  ចុះ​ពាក្យ « លម្អ »…!!?? ក្នុង​វចនានុក្រម​បង្ហាញ​ថា សរសេរ​ជា « លម្អ » ក៏​បាន សរសេរ​ជា « លំអ » ក៏​បាន….

 15. ទឹម បឿន ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 6:33 ល្ងាច

  ពាក្យ​លំអ ប្រហែល​ជា​ដោយសារ​ទម្លាប់​មក​យូរ​ហើយ មិន​អាច​កែប្រែ​បាយ ក៏​ទុក​ឱ្យ​នៅ​តាម​ទម្លាប់​ដូច្នេះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s